សុីសុីថាមស៍
14.3K subscribers
10.1K photos
6.25K videos
2 files
28.3K links
ក្រុមហ៊ុន CC-TIMES MEDIA CO,.LTD ផ្តល់ព័ត៌មានគុណភាព លឿនរហ័ស ទំនុកចិត្ត និងមានវិជ្ជាជីវៈត្រឹមត្រូវ។ ស៊ីស៊ីថាមស៍ (CC-Times) the most leading latest breaking news website in Cambodia.
Download Telegram
ជនជាតិថៃ ពាក់ព័ន្ធបទល្មើស Online Scam ចំនួន ៧៩នាក់ ក្នុងនោះស្រី ៣៤នាក់ នៅព្រឹកថ្ងៃទី ១០ កក្កដានេះ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
1
អាម៉េរិក បញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍វិវត្តនៅព្រំដែនកម្ពុជា-ថៃ និងគាំទ្រដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត

លម្អិត៖ https://kh.cc-times.com/posts/29693
Media is too big
VIEW IN TELEGRAM
បាក់ទំនប់ទឹក និងព្យុះកំណាចនៅចិនស្លាប់កើនដល់ ៣៩នាក់ បាត់ខ្លួន ៩នាក់
😱1😐1
ក្រសួងបរិស្ថាន កំពុងសិក្សាផលិតគ្រាប់ពូជឈើកែច្នៃ (Germinated Seeds) ព្រួសពីលើអាកាស ទៅក្នុងតំបន់ការពារ មានដង់ស៊ីតេព្រៃឈើខ្សោយ
លម្អិត https://kh.cc-times.com/posts/29695
2
Media is too big
VIEW IN TELEGRAM
ការបណ្តោយឱ្យកុមារ «លេងទូរស័ព្ទ»ច្រើនអាចប៉ះពាល់ខួរក្បាលកុមារខ្លាំង ខណៈវ័យរបស់ពួកគេ ត្រូវលូតលាស់តាមរយៈសកម្មភាព

ផតខាសពេញ៖ https://youtu.be/4uvQvcNlqtg
Media is too big
VIEW IN TELEGRAM
នាវាចម្លងថាមពលខ្នាតធំ ដែលត្រូវបានគេប្រសិទ្ធនាមថា «នាវាដឹកសង្គ្រោះ» (Rescue Carrier) ត្រូវបានដាក់ពង្រាយជាបន្ទាន់ ក្នុងបេសកកម្មជួយសង្គ្រោះពលរដ្ឋរាប់ពាន់នាក់ កំពុងជាប់គាំងដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ស្វយ័តក្វាងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន។
 
នាវាសង្គ្រោះដ៏ធំសម្បើមនេះ មានប្រវែងរហូតដល់ ៦០ ម៉ែត្រ និង មានសមត្ថភាពអាចផ្ទុកមនុស្សបានជាង ៣០០ នាក់ក្នុងមួយជើងៗ។ វត្តមាននៃនាវាថាមពលនេះ បានក្លាយជាកាតាលីករដ៏សំខាន់ និង រហ័សទាន់ចិត្ត ក្នុងការគាំទ្រដល់ប្រតិបត្តិការជម្លៀស និងសង្គ្រោះជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់បានយ៉ាងមានប្រសិទ្ធភាព។
 
គួររម្លឹកថា ក្រុមអ្នកសង្គ្រោះចិន កាលពីថ្ងៃព្រហស្បតិ៍ ក៏បានប្រើប្រាស់ស្ពានក្បូនចល័តដើរដោយម៉ាស៊ីន (Powered pontoon bridges) និងទូកសង្គ្រោះ ដើម្បីជម្លៀសសិស្សរាប់ពាន់នាក់ កំពុងជាប់គាំងនៅក្នុងតំបន់ឧទ្យានអប់រំមួយកន្លែង ក្នុងទីក្រុង Guigang នៃតំបន់ស្វយ័តក្វាងស៊ីនេះ បន្ទាប់ពីភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃបានពន្លិចសាលារៀនជាច្រើននៅទីនោះ៕
ឱកាសទទួលបានថវិកាសិក្សាដោយ«មិនគិតការប្រាក់» សិក្សាថ្នាក់បរិញ្ញាបត្រជំនាញ«បច្ចេកវិទ្យាឌីជីថល» នៅសាកលវិទ្យាល័យចំនួន៧

👉🏻 លម្អិត៖ https://kh.cc-times.com/posts/29694
🙏2👍1
«ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៤» បើកទទួលពាក្យជ្រើសរើសនិស្សិត គ្រប់គ្រឹះស្ថានសិក្សា ដើម្បីចូលរួមប្រកួត សម្រាប់ឆ្នាំ២០២៧

លម្អិត៖https://kh.cc-times.com/posts/29696
👍2
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខម្តាយ លោក កឹម សុខា
…..
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០កក្កដា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ហួន ចន្ទបូរ៉ា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក កឹម សុខា និងភរិយា និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ហើយដែលពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋាន ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
2🙏1
សម្តេច ហ៊ុន ម៉ាណែត ចាត់តាំងក្រុមការងារនាំយកថវិកា និង សារលិខិតរំលែកមរណទុក្ខម្តាយ លោក កឹម សុខា
..

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់តាំងលោក មែ ស៊ីថន និងក្រុមការងារ នាំយកសារលិខិតរំលែកមរណទុក្ខ និង ថវិកា ទៅចូលបុណ្យសពម្តាយបង្កើតរបស់លោក កឹម សុខា។ ឧបាសិកា សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីម៉ោង ១១ យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ ឆ្នាំ។

ក្នុងសារលិខិត សម្តេច ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅពីសំណាក់ ជូនចំពោះលោក កឹម សុខា និងការចូលរួមសោកស្តាយដោយស្មោះស្ម័គ្រជាមួយក្រុមគ្រួសារសព ក្នុងវេលាដ៏ក្រៀមក្រំនេះ ហើយក៏ជាការឆ្លុះបញ្ចាំងពីគុណតម្លៃមនុស្សធម៌ ការគោរពប្រពៃណីខ្មែរ និង វប្បធម៌នៃការចេះចូលរួមរំលែកទុក្ខគ្នាក្នុងសង្គមខ្មែរ។
🙏2
បណ្ឌិតថៃម្នាក់ ត្រូវចាប់ខ្លួន ក្រោយរំលោភបំពានផ្លូវភេទ លើក្មេងប្រុសជិត២០នាក់

លម្អិត៖https://kh.cc-times.com/posts/29698
Media is too big
VIEW IN TELEGRAM
នៅក្នុងពិធីលៀងសាយភោជន៍ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានឡើងបង្ហាញសមត្ថភាពផ្លុំឧបករណ៍តន្ត្រី Saxophone យ៉ាងស្ទាត់ជំនាញ ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រៀងបន្ទរយ៉ាងរស់រវើកក្នុងបទចម្រៀងដ៏ល្បីល្បាញ "My Way" របស់លោក Frank Sinatra។ មេដឹកនាំទាំងពីរក៏បានចាប់ដៃគ្នាច្រៀងឌូអេត (Duet) យ៉ាងស៊ីសង្វាក់គ្នានៅក្នុងបទ "Can't Help Falling In Love"  បង្កើតបានជាបរិយាកាសយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត។
 
គួរបញ្ជាក់ថា ពិធីលៀងសាយភោជន៍នេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក អនុទីន នៅប្រទេសម៉ាឡេស៊ី រយៈពេល២ថ្ងៃ។ សម្រាប់របៀបវារៈសំខាន់ៗនៃជំនួបកំពូលនេះ គឺផ្តោតលើការដោះស្រាយវិវាទពាណិជ្ជកម្ម ជុំវិញបម្រាមហាមឃាត់ការនាំចូលគ្រឿងសមុទ្រ រវាងប្រទេសទាំងពីរ និងជម្រុញកិច្ចសហប្រតិបត្តិការលើការរឹតបន្តឹងសន្តិសុខនៅតាមបណ្តោយព្រំដែនភាគខាងត្បូង៕
1
សៀវភៅ «យើងទៅទស្សនាសារមន្ទីរ ស.ស.រ» នឹងពន្យល់ក្បោះក្បាយពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ ដែលមានអាយុកាលជាង ២,០០០ឆ្នាំ របស់កម្ពុជា

លម្អិត៖https://kh.cc-times.com/posts/29699
👍21
DGIy ជ្រើសរើសយុវជន ដើម្បីបណ្តុះបណ្តាលការបង្កើត«ដំណោះស្រាយឌីជីថល»ទាក់ទងនឹងបញ្ហាបរិស្ថាន និងបច្ចេកវិទ្យាបៃតង

👉🏻 លម្អិត៖ https://kh.cc-times.com/posts/29700
👍1
Media is too big
VIEW IN TELEGRAM
រដ្ឋមន្ត្រី ពាណិជ្ជកម្ម និងវិនិយោគ បារាំង ទស្សនកិច្ច «អាកាសយានដ្ឋានអន្តរជាតិតេជោ»របស់កម្ពុជា និងប្តេជ្ញាគាំទ្រគម្រោងនេះ
2🙏2
«ស្រះទឹកខាងជើង»ប្រាសាទអង្គរវត្ត ត្រូវបានជួសជុលពង្រឹងរចនាសម្ព័ន្ធ និងលើកតម្លៃទេសភាពឡើងវិញ

លម្អិត៖ https://kh.cc-times.com/posts/29701
ទូតចិន ច្រានចោល ការផ្សាយកាសែតជប៉ុនថា វេជ្ជបណ្ឌិតចិនម្នាក់ ចូលរួម «វះកាត់ប្តូរតម្រងនោម»នៅមន្ទីរពេទ្យព្រះកេតុមាលា របស់កម្ពុជា
..
ឯកអគ្គរដ្ឋទូត​ចិនប្រចាំនៅកម្ពុជា ​លោក Wang Wenbin បានប្រកាសច្រានចោលការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun ដែលបានផ្សាយចោទថា «វេជ្ជបណ្ឌិតជនជាតិចិនម្នាក់បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា»របស់កម្ពុជា។

បើតាម លោក Wang Wenbin ក្រោយទទួលបានព័ត៌មាននេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានធ្វើការផ្ទៀងផ្ទាត់ជាមួយមន្ទីរពេទ្យព្រះកេតុមាលា ហើយបានឱ្យដឹងថា គ្មានវេជ្ជបណ្ឌិតជនជាតិចិនណាម្នាក់ធ្លាប់ចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យនោះទេ។

លោក Wang Wenbin បានចាត់ទុកការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun គឺជាព័ត៌មានក្លែងក្លាយទាំងស្រុង៕
👍1
សម្តេច ហ៊ុន សែន នៅរសៀលនេះ អញ្ជើញទៅដល់ទីតាំងកម្មវិធីបុណ្យសពឧបាសិកា សៅ ង៉ែត ម្តាយបង្កើតលោក កឹម សុខា

គួរបញ្ជាក់ថា ឧបាសិកា សៅ ង៉ែត បានទទួលមរណភាព នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។ កម្មវិធីបុណ្យសព របស់មហាឧបាសិកា សៅ ង៉ែត ប្រព្រឹត្តឡើងស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
2👍2
This media is not supported in your browser
VIEW IN TELEGRAM
សម្តេច ហ៊ុន សែន នៅរសៀលនេះ បានអញ្ជើញទៅដល់ទីតាំងកម្មវិធីបុណ្យសពឧបាសិកា សៅ ង៉ែត ម្តាយបង្កើតលោក កឹម សុខា។

គួរបញ្ជាក់ថា ឧបាសិកា សៅ ង៉ែត បានទទួលមរណភាព នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។ កម្មវិធីបុណ្យសព របស់មហាឧបាសិកា សៅ ង៉ែត ប្រព្រឹត្តឡើងស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
6
Justin Bieber និងសិល្បករល្បីៗ នឹងសម្តែងក្នុងកម្មវិធី«តន្ត្រីពាក់កណ្តាលតង់» ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2026

លម្អិត៖https://kh.cc-times.com/posts/29703
Media is too big
VIEW IN TELEGRAM
«ការងារស្ម័គ្រចិត្ត» ជាកត្តាសំខាន់ដែលធ្វើឱ្យ កញ្ញា ភ័ណ្ឌ​ ផាន់ម៉ាន់ណាវី បាន«អាហារូបករណ៍ ៤» នៅអាម៉េរិក