សុីសុីថាមស៍
14.3K subscribers
10.1K photos
6.25K videos
2 files
28.3K links
ក្រុមហ៊ុន CC-TIMES MEDIA CO,.LTD ផ្តល់ព័ត៌មានគុណភាព លឿនរហ័ស ទំនុកចិត្ត និងមានវិជ្ជាជីវៈត្រឹមត្រូវ។ ស៊ីស៊ីថាមស៍ (CC-Times) the most leading latest breaking news website in Cambodia.
Download Telegram
Media is too big
VIEW IN TELEGRAM
ទិដ្ឋភាពក្រុមសង្រ្គោះចិន «ដេកលើចិញ្ចើមផ្លូវ» ជួយសង្គ្រោះពលរដ្ឋពីខ្យល់ព្យុះកំបុតត្បូង ទាក់ទាញចិត្តពលរដ្ឋ
5
សម្តេចហ៊ុន សែន នឹងអញ្ជើញទៅអុជធូបគោរព វិញ្ញាណក្ខន្ធសពម្តាយរបស់លោក កឹម សុខា នៅរសៀលនេះ។ នេះបេីតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ថ្លែងប្រាប់ សុីសុីថាមស៍ នៅព្រឹកនេះ។
11🙏2
ឆេះរោងចក្រស្បែកជើងនៅចិនសម្លាប់មនុស្ស ២៨នាក់

ចិន៖ មនុស្ស ២៨នាក់បានស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅរោងចក្រស្បែកជើងមួយក្នុងទីក្រុងជីនជាំង ខេត្តហ្វូជាន ភាគខាងកើតប្រទេសចិន កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រចាំតំបន់អះអាងថា អគ្គីភ័យបានឆាបឆេះរោងចក្រ Huiteng Shoes Co., Ltd. វេលាម៉ោង ១២:០៤ (ម៉ោងក្នុងស្រុក)។ អ្នកពន្លត់អគ្គីភ័យជាង ៥០០នាក់ និងរថយន្តចំនួន ៣៥គ្រឿងបានចូលរួមប្រតិបត្តិការជួយសង្គ្រោះ។

លម្អិត៖ https://kh.cc-times.com/posts/29686
អាជ្ញាធរចេញរបាយការណ៍ពីអគ្គិភ័យ«ឆេះអគារជាន់ទី៤៣»នាំឱ្យខូចខាតសម្ភារជាច្រើន
..
ភ្នំពេញ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលដោយកាលពីរសៀលថ្ងៃទី ៩ កក្កដាម្សិលមិញ មានហេតុការណ៍ អគ្គិភ័យឆេះអគារខ្ពស់ជាន់ទី៤៣ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។មូលហេតុនៃការឆេះនេះ គឺត្រូវបានអាជ្ញាធរអះអាងថា ដោយសារជាងកាត់ដែកខ្ទាតកំទេចផ្កាភ្លើងបង្កជាអគ្គិភ័យ។

លម្អិត៖https://kh.cc-times.com/posts/29685
អាម៉េរិក ចាប់ដៃជាមួយកម្ពុជា សិក្សា«ស្រាវជ្រាវជំងឺឆ្លង» រយៈពេល៥ឆ្នាំ

👉🏻 លម្អិត៖ https://kh.cc-times.com/posts/29687
1
បាក់ទំនប់ទឹក និងព្យុះកំណាចនៅចិនស្លាប់កើនដល់ ៣៩នាក់ បាត់ខ្លួន ៩នាក់

ចិន៖ បាក់ទំនប់ទឹក និងជំនន់ទឹកភ្លៀងលាយឡំជាមួយនឹងព្យុះកំណាចម៉ៃសាក់នៅក្នុងខេត្តក្វាងស៊ីនៃប្រទេសចិន បានបណ្តាលឲ្យអ្នកស្លាប់កើនដល់ ៣៩នាក់ និង ៩នាក់ផ្សេងទៀតបានបាត់ខ្លួនដោយចំនួននេះរាប់បញ្ចូលទាំងអ្នកស្លាប់ និងរបួសដែលបណ្តាលមកពីការបាក់ទំនប់អាងស្តុកទឹកយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងណាននីង។ នេះបើយោងតាមលទ្ធផលសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះមហន្តរាយរបស់ចិនដែលបានប្រកាសកាលពីថ្ងៃល្ងាចព្រហស្បតិ៍។

លម្អិត៖ https://kh.cc-times.com/posts/29688
😢3
រដ្ឋមន្ត្រី ពាណិជ្ជកម្ម និង វិនិយោគបារាំង ទស្សនកិច្ច «អាកាសយានដ្ឋានអន្តរជាតិតេជោ» និង ប្តេជ្ញាគាំទ្រគម្រោងនេះ

លម្អិត https://kh.cc-times.com/posts/29689
ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសាររំលែកទុក្ខជាមួយចិន ក្នុងពេលជួបគ្រោះធម្មជាតិបង្កឡើងដោយព្យុះ
..
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានផ្ញើសារលិខិតទៅកាន់លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ក្នុងគ្រាចិន ជួបប្រទះគ្រោះធម្មជាតិបង្កឡើងដោយព្យុះទីហ្វុង ទឹកជំនន់ និង ខ្យល់កួចដ៏ធ្ងន់ធ្ងរ។ គ្រោះធម្មជាតិនេះ បានបណ្តាលឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងការ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

លម្អិត៖https://kh.cc-times.com/posts/29690
🙏4
ក្រសួងការងារ ជ្រើសរើសជនទេសន្តរប្រវេសន៍ទៅធ្វើការនៅរដ្ឋអ៊ីស្រាអែល ក្នុងវិស័យកសិកម្ម ចំនួន២០០០នាក់

👉🏻 លម្អិត៖ https://kh.cc-times.com/posts/29691
Media is too big
VIEW IN TELEGRAM
ឆេះរោងចក្រស្បែកជើងនៅចិនសម្លាប់មនុស្ស ២៨នាក់
បណ្តាញសង្គមនឹងក្លាយជាកន្លែងដ៏កក់ក្តៅ និង មានសុវត្ថិភាព បើយើងទាំងអស់គ្នាព្រមផ្លាស់ប្តូរទម្លាប់៖ប្តូរពីការ «ដៀលត្មះ» មកជាការ «ណែនាំ» ប្តូរពីការ «ជាន់ពន្លិច» មកជាការ «លើកទឹកចិត្ត»ប្តូរពីការប្រើពាក្យ «ជេរប្រមាថ» មកជាពាក្យ «សីលធម៌ និង សុជីវធម៌»។

ប្រសាសន៍របស់លោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
8🙏3
និស្សិតយោធាអាម៉េរិក មកចូលរួមស្វែងយល់ពី«វប្បធម៌របស់កម្ពុជា» និង សិក្សាពីភាសាខ្មែរ

លម្អិត៖https://kh.cc-times.com/posts/29692
1
ជនជាតិថៃ ពាក់ព័ន្ធបទល្មើស Online Scam ចំនួន ៧៩នាក់ ក្នុងនោះស្រី ៣៤នាក់ នៅព្រឹកថ្ងៃទី ១០ កក្កដានេះ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
1
អាម៉េរិក បញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍វិវត្តនៅព្រំដែនកម្ពុជា-ថៃ និងគាំទ្រដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត

លម្អិត៖ https://kh.cc-times.com/posts/29693
Media is too big
VIEW IN TELEGRAM
បាក់ទំនប់ទឹក និងព្យុះកំណាចនៅចិនស្លាប់កើនដល់ ៣៩នាក់ បាត់ខ្លួន ៩នាក់
😱1😐1
ក្រសួងបរិស្ថាន កំពុងសិក្សាផលិតគ្រាប់ពូជឈើកែច្នៃ (Germinated Seeds) ព្រួសពីលើអាកាស ទៅក្នុងតំបន់ការពារ មានដង់ស៊ីតេព្រៃឈើខ្សោយ
លម្អិត https://kh.cc-times.com/posts/29695
2
Media is too big
VIEW IN TELEGRAM
ការបណ្តោយឱ្យកុមារ «លេងទូរស័ព្ទ»ច្រើនអាចប៉ះពាល់ខួរក្បាលកុមារខ្លាំង ខណៈវ័យរបស់ពួកគេ ត្រូវលូតលាស់តាមរយៈសកម្មភាព

ផតខាសពេញ៖ https://youtu.be/4uvQvcNlqtg
Media is too big
VIEW IN TELEGRAM
នាវាចម្លងថាមពលខ្នាតធំ ដែលត្រូវបានគេប្រសិទ្ធនាមថា «នាវាដឹកសង្គ្រោះ» (Rescue Carrier) ត្រូវបានដាក់ពង្រាយជាបន្ទាន់ ក្នុងបេសកកម្មជួយសង្គ្រោះពលរដ្ឋរាប់ពាន់នាក់ កំពុងជាប់គាំងដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ស្វយ័តក្វាងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន។
 
នាវាសង្គ្រោះដ៏ធំសម្បើមនេះ មានប្រវែងរហូតដល់ ៦០ ម៉ែត្រ និង មានសមត្ថភាពអាចផ្ទុកមនុស្សបានជាង ៣០០ នាក់ក្នុងមួយជើងៗ។ វត្តមាននៃនាវាថាមពលនេះ បានក្លាយជាកាតាលីករដ៏សំខាន់ និង រហ័សទាន់ចិត្ត ក្នុងការគាំទ្រដល់ប្រតិបត្តិការជម្លៀស និងសង្គ្រោះជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់បានយ៉ាងមានប្រសិទ្ធភាព។
 
គួររម្លឹកថា ក្រុមអ្នកសង្គ្រោះចិន កាលពីថ្ងៃព្រហស្បតិ៍ ក៏បានប្រើប្រាស់ស្ពានក្បូនចល័តដើរដោយម៉ាស៊ីន (Powered pontoon bridges) និងទូកសង្គ្រោះ ដើម្បីជម្លៀសសិស្សរាប់ពាន់នាក់ កំពុងជាប់គាំងនៅក្នុងតំបន់ឧទ្យានអប់រំមួយកន្លែង ក្នុងទីក្រុង Guigang នៃតំបន់ស្វយ័តក្វាងស៊ីនេះ បន្ទាប់ពីភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃបានពន្លិចសាលារៀនជាច្រើននៅទីនោះ៕
ឱកាសទទួលបានថវិកាសិក្សាដោយ«មិនគិតការប្រាក់» សិក្សាថ្នាក់បរិញ្ញាបត្រជំនាញ«បច្ចេកវិទ្យាឌីជីថល» នៅសាកលវិទ្យាល័យចំនួន៧

👉🏻 លម្អិត៖ https://kh.cc-times.com/posts/29694
🙏2👍1
«ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៤» បើកទទួលពាក្យជ្រើសរើសនិស្សិត គ្រប់គ្រឹះស្ថានសិក្សា ដើម្បីចូលរួមប្រកួត សម្រាប់ឆ្នាំ២០២៧

លម្អិត៖https://kh.cc-times.com/posts/29696
👍2
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខម្តាយ លោក កឹម សុខា
…..
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០កក្កដា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ហួន ចន្ទបូរ៉ា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក កឹម សុខា និងភរិយា និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ហើយដែលពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋាន ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
2🙏1