សុីសុីថាមស៍
14.4K subscribers
10.1K photos
6.25K videos
2 files
28.3K links
ក្រុមហ៊ុន CC-TIMES MEDIA CO,.LTD ផ្តល់ព័ត៌មានគុណភាព លឿនរហ័ស ទំនុកចិត្ត និងមានវិជ្ជាជីវៈត្រឹមត្រូវ។ ស៊ីស៊ីថាមស៍ (CC-Times) the most leading latest breaking news website in Cambodia.
Download Telegram
UPDATE៖ក្រុមអ្នកលក់បុកល្ហុងថៃ តវ៉ាចំពោះការចោទថា បុកល្ហុងមាន មេរោគព្រូនថ្លើម

លម្អិត៖https://kh.cc-times.com/posts/29671
2🤡1
Media is too big
VIEW IN TELEGRAM
ចិនប្រើដ្រូនច្រើនគ្រឿង ក្នុងប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋក្នុងគ្រោះទឹកជំនន់
2
សម្តេច ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូន លោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពម្តាយ គឺឧបាសិកា សៅ ង៉ែត
..
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន លោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា សៅ ង៉ែត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ឧបាសិកា សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីម៉ោង ១១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ។
😢9
Media is too big
VIEW IN TELEGRAM
ការប្រើប្រាស់បច្ចេកវិទ្យាAI ក្នុងចេតនាទុច្ចរិត ជាអំពើបាប
តម្លៃប្រេងឡើងថ្លៃបន្ទាប់ពីអាម៉េរិកបើកការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់

ប៉េកាំង៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសហរដ្ឋអាម៉េរិកបើកការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយតម្លៃប្រេងឆៅរបស់ Brent បានកើនឡើង ៧៨ សេន ឬ ១ ភាគរយ ដល់ ៧៨.៨ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅរបស់សហរដ្ឋអាម៉េរិក West Texas Intermediate បានកើនឡើង ៧៤ សេន ឬ ១.០១ ភាគរយ ដល់ ៧៤.២៦ ដុល្លារក្នុងមួយបារ៉ែល។

លម្អិត៖ https://kh.cc-times.com/posts/29672
កម្មវិធី «អប់រំសីលធម៌ និងបណ្ដុះស្មារតីយុវជន»លើកទី២ នឹងរៀបចំនៅ វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ដើម្បីជាការលើកទឹកចិត្ត និងបណ្ដុះឆន្ទៈដល់សិស្សនៅខេត្តកំពង់ឆ្នាំង វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាអូរប្ញស្សី សហការជាមួយនឹងក្រុមដំណើរខ្មែរ បានរៀបចំកម្មវិធីសិក្ខាសាលា សម្រាប់សិស្សនៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងសិស្សមកពីវិទ្យាល័យផ្សេងៗអាចចូលរួម ដើម្បីទទួលបានចំណេះដឹង បណ្ដុះសីលធម៌ និងស្មារតី និងការត្រៀមខ្លួនរួចរាល់សម្រាប់ត្រៀមចូលសាកលវិទ្យាល័យ។

កម្មវិធីនេះនឹងនាំមកនូវការចែករំលែកបទពិសោធន៍ជាក់ស្តែង គន្លឹះក្នុងការដឹកនាំខ្លួនឯង ការរៀបចំផែនការអនាគត និងការលើកទឹកចិត្តពីវាគ្មិនកិត្តិយសដែលពោរពេញដោយបទពិសោធន៍ និងជំនាញក្នុងវិស័យអប់រំផងដែរ។ សិស្សនឹងស្វែងយល់ពីវិធីសាស្ត្រដឹកនាំខ្លួន និងទទួលបានថាមពលវិជ្ជមានសម្រាប់ដំណើរជីវិត និងអាជីពនាពេលអនាគត។

👉🏻ព័ត៌មានលម្អិតអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង៖ ៨:០០ នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក
📍 ទីតាំង៖ វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតនៅភូមិអូរប្ញស្សី ឃុំអូរប្ញស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
អនុទីន ព្រមានបិទ«អាជីវកម្មកញ្ឆា»ក្រោយរងភាពអាម៉ាស់ការនាំចេញកញ្ឆារាប់តោនទៅបរទេស បំផ្លាញឈ្មោះជាតិ

លម្អិត៖https://kh.cc-times.com/posts/29673
ស្ថានទូតអាម៉េរិក តាំង«ពិព័រណ៍សារមន្ទីរស្ថាបនិក សេរីភាព ២៥០» នៅកំពង់ចាម ២សប្តាហ៍ ដើម្បីអបអរខួប ២៥០ ឆ្នាំរបស់អាម៉េរិក

លម្អិត ៖ https://kh.cc-times.com/posts/29674
1
អគ្គមេបញ្ជាការកងទ័ព កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងឯកភាពពន្លឿនចុះMOUផ្នែកយោធារួមគ្នាឱ្យបានលឿន

លម្អិត៖ https://kh.cc-times.com/posts/29675
3🫡1
This media is not supported in your browser
VIEW IN TELEGRAM
អគ្គិភ័យអគារខ្ពស់នៅជ្រោយចង្វារ បានរលត់ហើយវិញហើយ ខណៈមូលហេតុដោយសារការផ្សារដែក។នេះបើយោងតាមប្រភពពីអាជ្ញាធរខណ្ឌ។
1
អគ្គមេបញ្ជាការកងទ័ព ម៉ាឡេស៊ី សរសើរកម្ពុជាបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ លើជម្លោះរវាងកម្ពុជា និងថៃ
…..
លោក តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។ការសរសើរនេះ ធ្វើឡើងក្នុងពេលលោកជួបជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

តំណាងរដ្ឋាភិបាលម៉ាឡស៊ី លោកបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និង ឈរលើគោលការណ៍មជ្ឈភាពអាស៊ាន និងចាត់ទុក ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។
3
ក្រុមហ៊ុន ឃូលឃែស ឱ្យអតិថិជនរួសរាន់ដកប្រាក់បញ្ញើ និងបិទគណនី ក្រោយអង់គ្លេសដាក់ទណ្ឌកម្ម

លម្អិត៖ https://kh.cc-times.com/posts/29679
អាម៉េរិកគ្រោងដកស៊ីរីចេញពី«រដ្ឋឧបត្ថម្ភភេរវកម្ម»ដែលធ្លាប់ដាក់លើជាង៤០ឆ្នាំ

អាម៉េរិក៖ សហរដ្ឋអាម៉េរិកប្រកាសថាខ្លួននឹងដកប្រទេសស៊ីរីជាចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មចេញប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានជូនដំណឹងនេះដល់សភាអំពីការសម្រេចចិត្តរបស់លោកក្នុងការលុបចោលការកំណត់ប្រទេសស៊ីរីជារដ្ឋឧបត្ថម្ភភេរវកម្ម។ លោក ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ានៃប្រទេសតួកគីថា សហរដ្ឋអាម៉េរិកកំពុងតែបន្តដោះលែងទណ្ឌកម្មមួយចំនួនចេញពីប្រទេសស៊ីរី លោកថាពេលនេះប្រទេសស៊ីរីកំពុងតែមានស្ថិរភាពខ្លាំង និងប្រសើរជាងមុន។

លម្អិត៖ https://kh.cc-times.com/posts/29678
បុរសវ័យ២១ឆ្នាំម្នាក់ «លេបថ្នាំទាំងសំបក»កញ្ចប់ថ្នាំដោយអចេតនា ត្រូវបានគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យតេជោសន្តិភាព ឆ្លុះយកចេញពីពោះវៀនធំ ដោយជោគជ័យ

👉🏻 លម្អិត៖ https://kh.cc-times.com/posts/29676
👍1
Media is too big
VIEW IN TELEGRAM
ក្រុមអ្នកសង្គ្រោះចិន កាលពីថ្ងៃព្រហស្បតិ៍ បានប្រើប្រាស់ស្ពានក្បូនចល័តដើរដោយម៉ាស៊ីននិងទូកសង្គ្រោះ ដើម្បីជម្លៀសសិស្សរាប់ពាន់នាក់ កំពុងជាប់គាំងនៅក្នុងតំបន់ឧទ្យានអប់រំមួយកន្លែង ក្នុងទីក្រុង Guigang នៃតំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃបានពន្លិចសាលារៀនជាច្រើននៅទីនោះ។
 
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ គ្រោះទឹកជំនន់ ពីឥទ្ធិពលខ្យល់ព្យុះទីហ្វុង ម៉ៃសាក់ កាលពីថ្ងៃចន្ទ បានធ្វើឱ្យតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមានកម្រិតទឹកជំនន់ឡើងខ្ពស់ដល់ទៅ ៦ ទៅ ៧ ម៉ែត្រ ស្ថានភាពនេះធ្វើឱ្យសាលារៀនជាច្រើនត្រូវកាត់ផ្តាច់ចរន្តអគ្គិសនី ទឹកស្អាត និងប្រព័ន្ធអ៊ីនធឺណិត បណ្តាលឱ្យសិស្សានុសិស្សជាង ១០,០០០ នាក់ ត្រូវជាប់គាំងនៅក្នុងអគារ។
 
ភ្លាមៗនោះ ក្រុមសង្គ្រោះអាជីព និងក្រុមអ្នកស្ម័គ្រចិត្តជាង ៤០ ក្រុម បានរួមគ្នានាំយកស្បៀងអាហារ ទឹកស្អាត និងថ្នាំសង្កូវទៅចែកជូនសិស្សានុសិស្សដែលរងផលប៉ះពាល់។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សិស្សចន្លោះពី ៦,០០០ ទៅ ៧,០០០ នាក់ទៀត កំពុងរង់ចាំការជម្លៀសជាបន្តបន្ទាប់ ខណៈក្រុមការងារកំពុងរៀបចំផែនការជម្លៀសពួកគេឱ្យអស់ចេញពីតំបន់គ្រោះថ្នាក់នៅត្រឹមថ្ងៃនេះ តាមរយៈការតភ្ជាប់ស្ពានក្បូនចល័តតាមផ្លូវទឹក
1
ទិដ្ឋភាពក្រុមសង្រ្គោះចិន «ដេកលើចិញ្ចើមផ្លូវ» ជួយសង្គ្រោះពលរដ្ឋពីខ្យល់ព្យុះកំបុតត្បូង ទាក់ទាញចិត្តពលរដ្ឋ

លម្អិត៖https://kh.cc-times.com/posts/29681
កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នាជំរុញនិងពន្លឿនការតភ្ជាប់«ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវគោក និងផ្លូវទឹក »ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដឹក

លម្អិត៖ https://kh.cc-times.com/posts/29682
1
«ការងារស្ម័គ្រចិត្ត» ជាកត្តាសំខាន់ដែលធ្វើឱ្យ កញ្ញា ភ័ណ្ឌ ផាន់ម៉ាន់ណាវី បាន«អាហារូបករណ៍ ៤» នៅអាម៉េរិក

លម្អិត៖https://kh.cc-times.com/posts/29680
Media is too big
VIEW IN TELEGRAM
ស្អែកនេះ ក្រសួងបរិស្ថាន នឹងចែកកូនឈើប្រណិតឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ
2
ជប៉ុនចាប់ខ្លួនស្រ្តីម្នាក់ពីបទ«ដេរបបូរមាត់»មិត្តរួមផ្ទះដោយសារឈ្លោះគ្នា

លម្អិត៖https://kh.cc-times.com/posts/29684
🤣1
«ព្យុះទីហ្វុងបាវី»នឹងវាយប្រហារចិន និងកោះតៃវ៉ាន់ក្នុងល្បឿន ២០០គីឡូ/ម៉ោង

ប៉េកាំង៖ ចិន និងកោះតៃវ៉ាន់កំពុងត្រៀមខ្លួននៃការមកដល់នៃព្យុះត្រូពិចដ៏ខ្លាំងក្លាបំផុតប្រចាំឆ្នាំ គឺព្យុះទីហ្វុងបាវីបានបោកបក់នៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងខ្យល់បក់ជិត ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលផ្នែកខ្លះនៃប្រទេសចិនកំពុងតែរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងម៉ៃសាក់ដែលមិនទាន់បានធូរស្បើយ។

លម្អិត៖ https://kh.cc-times.com/posts/29683
1