សុីសុីថាមស៍
14.5K subscribers
8.43K photos
5.76K videos
2 files
26.7K links
ក្រុមហ៊ុន CC-TIMES MEDIA CO,.LTD ផ្តល់ព័ត៌មានគុណភាព លឿនរហ័ស ទំនុកចិត្ត និងមានវិជ្ជាជីវៈត្រឹមត្រូវ។ ស៊ីស៊ីថាមស៍ (CC-Times) the most leading latest breaking news website in Cambodia.
Download Telegram
Media is too big
VIEW IN TELEGRAM
គិតត្រឹមម៉ោង៤ល្ងាចនេះ ម្ចាស់រថយន្តបង្កមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ មិនទាន់ចូលខ្លួនទៅដោះស្រាយចំពោះមុខច្បាប់
..
គិតត្រឹមម៉ោង៤ ល្ងាចថ្ងៃទី ៣១ មីនានេះ ​ម្ចាស់រថយន្តបង្កមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែល​គេស្គាល់ថា ជាកូនស្នងការរងម្នាក់នៅ ខេត្តបន្ទាយមានជ័យ នៅមិនទាន់ចូលខ្លួនទៅដោះស្រាយចំពោះមុខច្បាប់ ពាក់ព័ន្ធបុកពលរដ្ឋស្លាប់៦នាក់ កាលពីថ្ងៃទី ២៧ មីនា កន្លងទៅនោះទេ។នេះបើយោងតាមការអះអាងរបស់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
😁1
កម្ពុជា-អាម៉េរិក ចាប់ដៃរួមគ្នាធ្វើលំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០២៧

👉🏻 លម្អិត៖ https://kh.cc-times.com/posts/27911
2🥰1
Media is too big
VIEW IN TELEGRAM
ទូតចិន បញ្ជាក់ពីជំហរឈរនៅក្បែរកម្ពុជា ដើម្បីធានាពង្រឹងវិស័យការពារជាតិ នាំមកសន្តិសុខ និងស្ថិរភាពយូរអង្វែង
4
Media is too big
VIEW IN TELEGRAM
លោក ស៊ី ជិនពីង ស្នើពលរដ្ឋចូលរួមដាំដើមឈើទូទាំងប្រទេស ដើម្បីជំរុញឱ្យចិនក្លាយជាប្រទេសពណ៌បៃតងស្រស់ស្អាត
Media is too big
VIEW IN TELEGRAM
យុវតីមួយក្រុម បង្កើតគេហទំព័រ «TosTrip» ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក ទៅកាន់អន្តរជាតិ
3👍1
សារព័ត៌មានថៃ៖ មេបញ្ជាការកងទ័ពជើងទឹកថៃប្រចាំខេត្តត្រាត ត្រូវដកតំណែងក្រោយមានជម្លោះសម្តីជាមួយមន្ត្រីយោធាកម្ពុជានៅថ្មដា

ថៃ៖ មេបញ្ជាការកងទ័ពជើងទឹកថៃ លោកវរនាវីឯក Thammanoon Wanna ត្រូវបានដកចេញពីតំណែងជាមេបញ្ជាការកងកម្លាំងភារកិច្ចម៉ារីនប្រចាំខេត្តត្រាត និង ត្រូវបានចាត់តាំងឱ្យទៅដឹកនាំអង្គភាពសកម្មភាពមីនមនុស្សធម៌ (HMAU) វិញ តាមបទបញ្ជាចុះហត្ថលេខាកាលពីថ្ងៃទី ៣០ ខែមីនា ដោយមេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី និងត្រាត។ នេះបើតាមកាសែតThai Enquirer។

លម្អិត៖ https://kh.cc-times.com/posts/27912
2
Media is too big
VIEW IN TELEGRAM
ដូណាល់ត្រាំគំរាមកម្ទេច«កោះ Kharg»ទីតាំងប្រេងដ៏ធំរបស់អ៊ីរ៉ង់ បើកិច្ចព្រមព្រៀងជាមួយគ្នាមិនមានផ្លែផ្កា
🔥1
Media is too big
VIEW IN TELEGRAM
អ៊ីរ៉ង់ពិចារណាដកខ្លួនចេញពី«សន្ធិសញ្ញា»មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
នគរបាលខេត្តបាត់ដំបងសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាអ្នកបើករថយន្តបុកម៉ូតូ បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ បូករួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ ខណៈឪពុកថា កូនទាក់ទងមិនបាន
ត្រាំចេញសាររិះគន់ប្រទេសនាៗដែលមិនជួយអាម៉េរិកច្បាំងជាមួយអ៊ីរ៉ង់

ចំពោះប្រទេសទាំងអស់ដែលមិនអាចទទួលបានប្រេងឥន្ធនៈគ្រប់គ្រាន់ដោយសារតែច្រកសមុទ្រហ័រមូស ដូចជាចក្រភពអង់គ្លេសជាដើម ដែលបានបដិសេធមិនចូលរួមជាមួយអាម៉េរិកលើអ៊ីរ៉ង់

ខ្ញុំចង់ប្រាប់ថា៖ គួរតែទិញប្រេងពីពីសហរដ្ឋអាម៉េរិក យើងមានច្រើនណាស់

កសាងភាពក្លាហានរបស់ខ្លួន និងពន្យារពេលបន្ថែមតាមដែលអាចធ្វើទៅបាន រឺ ទៅច្រកសមុទ្រផ្ទាល់ ហើយទទួលយកវាតាមលទ្ធភាព។

ប្រទេសនាៗត្រូវចាប់ផ្តើមរៀនពីរបៀបប្រយុទ្ធដើម្បីខ្លួនឯង សហរដ្ឋអាម៉េរិកនឹងមិននៅទីនោះដើម្បីជួយអ្នកទៀតទេ ដូចដែលអ្នកមិនបានចូលរួមជាមួយយើងអញ្ចឹង។

ប្រសាសន៍ ដូណាល់ត្រាំ នៅព្រឹកថ្ងៃទី ៣១ មីនា ឆ្នាំ ២០២៦ នេះ
«សាំងធម្មតា» ឡើងថ្លៃ ៥៤៥០រៀល ខណៈ«ម៉ាស៊ូត»ឡើងដល់ ៧៥០០រៀល។ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
😭53
កងទ័ពជើងគោកកម្ពុជា-អាម៉េរិក ជួបគ្នាត្រៀម«សមយុទ្ធឆ្មាំអង្គរ» ដើម្បីលើកកម្ពស់សមត្ថភាពយោធារួមគ្នា
..
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី ៣០ មីនា បានទទួលជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកអាម៉េរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក។

ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (Army Staff Talks) ដើម្បីជាវេទិកាសម្រាប់ការសម្របសម្រួល និង ដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាម៉េរិក។
1
Media is too big
VIEW IN TELEGRAM
វៀតណាម រកឃើញ«សាច់ជ្រូក»មានផ្ទុកមេរោគជិត ៣០០ តោន បានដាក់លក់នៅលើទីផ្សារ
ធ្លាក់យន្តហោះយោធារុស្ស៊ីនៅគ្រីមៀស្លាប់មនុស្ស ២៩នាក់

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃទី ១ ខែ មេសា នេះថាយន្តហោះយោធាមួយគ្រឿង An-26 របស់រុស្ស៊ីបានធ្លាក់ចូលទៅក្នុងច្រាំងថ្មចោទមួយនៅក្នុងតំបន់ គ្រីមៀ ដោយបានសម្លាប់មនុស្ស ២៩ នាក់នៅលើយន្តហោះ មន្រ្តីរុស្ស៊ីថាការទាក់ទងជាមួយយន្តហោះដឹកជញ្ជូនយោធា An-26 បានបាត់បង់ ហើយពេលនេះប្រតិបត្តិការរុករកកំពុងតែបន្ត។

លម្អិត៖ https://kh.cc-times.com/posts/27915
«ព្រះវិហារបុរាណវត្តរកាកណ្ដាល»មានអាយុកាលជាង ១០០ឆ្នាំ ត្រូវបានបញ្ចប់ការជួសជុលរួចរាល់

👉🏻 លម្អិត៖ https://kh.cc-times.com/posts/27914
កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស

លម្អិត៖ https://kh.cc-times.com/posts/27916
សមាគមជប៉ុន JCA គ្រោងពង្រីកកិច្ចសហការជាមួយកម្ពុជាលើការ«បញ្ជូនពលករខ្មែរទៅជប៉ុន» ខណៈប្រទេសខ្លួនកំពុងខ្វះកម្លាំងពលកម្មវ័យក្មេង

លម្អិត 👉 https://kh.cc-times.com/posts/27918
3
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន«ទេសចរណ៍»មួយកន្លែង ក្រោយឆបោកប្រាក់អតិថិជន

លម្អិត 👉https://kh.cc-times.com/posts/27917
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឲ្យពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ មេសា

👉🏻 លម្អិត៖ https://kh.cc-times.com/posts/27919
👏21