CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
(English below)
ទំនាក់ទំនងអូស្ត្រាលី–កម្ពុជា កាន់តែរីកចម្រើន និងរឹងមាំឡើង

សួស្តីឆ្នាំថ្មី! ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៦ សូមឲ្យយើងត្រឡប់មកមើលវិញនូវឆ្នាំមួយដ៏សំខាន់ ដែលពោរពេញទៅដោយកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។

—————————

Australia-Cambodia Relations Going from Strength to Strength

Happy New Year! As we welcome 2026, let’s look back at a big year of collaboration and partnership between Australia and Cambodia.
14🙏3👍2
📣 Job opportunity!

Position : Monitoring, Evaluation, Research and Learning Officer

Closing date: 31 January 2026

📖 Learn more: https://capred.org/opportunities/monitoring-evaluation-research-and-learning-merl-officer-capred
3
📣 Job opportunity!

Position : GEDSI Investment Manager

Closing date: 31 January 2026

📖 Learn more: https://capred.org/opportunities/gedsi-investment-manager-2
2
(English below)

ចាប់ពីកសិដ្ឋានរហូតដល់សុខុមាលភាពគ្រួសារ ភាពជាដៃគូររវាងអូស្ត្រាលី និងកម្ពុជា នៅខេត្តតាកែវ កំពុងនាំមកនូវការអភិវឌ្ឍយូរអង្វែងដែលដឹកនាំដោយសហគមន៍។

យើងកំពុងរួមគ្នាពង្រឹងវិស័យកសិកម្ម និងសន្តិសុខស្បៀង ពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ និងគាំទ្រការផ្តល់សេវាសុខាភិបាលឲ្យកាន់តែប្រសើរ។ ដោយទទួលបានជំនាញ និងបច្ចេកទេសពីអូស្ត្រាលី កសិដ្ឋានគិរីសួគ៌ ដែលជាឧស្សាហកម្មទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេនៅកម្ពុជា បានអភិវឌ្ឍដល់កម្រិតស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ បង្កើតឱកាសចំណូលថ្មីសម្រាប់កសិករក្នុងខេត្ត។ ក្រៅពីនេះ យើងក៏បានចូលរួមរៀបចំសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតធំនៅក្នុងខេត្ត ដើម្បីជួយឲ្យកសិករទទួលបានទឹកប្រើប្រាស់គ្រប់រដូវកាល។

🎥 សូមទស្សនាវីដេអូនេះដើម្បីមើលពីរបៀបដែលអូស្ត្រាលី និងកម្ពុជាកំពុងរួមគ្នាកសាងអនាគតដែលកាន់តែរឹងមាំ និងមានភាពរីកចម្រើននៅខេត្តតាកែវ។

------------------

From farm to family wellbeing, Australia’s partnership with Cambodia in Takeo province is delivering lasting, locally led growth.

Together, we’re strengthening agriculture and food security, expanding access to clean water and supporting better health services. With Australian expertise, Kirisu Farm, Cambodia’s first large-scale local dairy, has upgraded to international food safety standards, creating new income opportunities for local farmers. We have also been involved in large scale irrigation systems design in the province, helping farmers gain access to secure supplies of water.

🎥 Watch the video to see how Australia and Cambodia are building a healthier, more prosperous future in Takeo province.

#AustraliaInCambodia #24Provinces24Stories #60SecondsAustralia
3🎉1
ការផ្តល់ភាពអង់អាចដល់សហគ្រិនដែលមានពិការភាពនៅកម្ពុជា

អូស្ត្រាលីកំពុងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា ដោយពង្រីកឱកាសបន្ថែមសម្រាប់សហគ្រិនដែលមានពិការភាពក្នុងការចូលរួម និងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍដោយផ្អែកលើតម្រូវការទីផ្សារ។

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ Mekong Inclusive Ventures (MIV) និងកម្មវិធី CAPRED សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយជនមានពិការភាព ទទួលបានការបណ្តុះបណ្តាល អនុវត្តន៍ជាក់ស្តែង ការណែនាំ និងវិធីសាស្ត្រក្នុងការពង្រីកអាជីវកម្មរបស់ពួកគេប្រកបដោយនិរន្តភាព។

សាច់រឿងដំបូងរបស់យើងបង្ហាញពី អ្នកស្រី ឆា ស្រីនាង ម្ចាស់ហាង នាងចៃ្ន ដែលជាហាងអនឡាញលក់បន្លែជ្រក់ សាច់ងៀត និងសម្លៀកបំពាក់។

តាមរយៈកម្មវិធីនេះ គាត់បានពង្រឹងសមត្ថភាពក្នុងការធ្វើបទបង្ហាញគម្រោងអាជីវកម្ម ការធ្វើផែនការហិរញ្ញវត្ថុ និងទីផ្សារឌីជីថល ដែលនាំឱ្យការលក់របស់គាត់កើនឡើងចន្លោះពី ៥០ ទៅ ៦០ ភាគរយ និងការចាប់ផ្តើមអាជីវកម្មកាត់ដេរថ្មីមួយប្រកបដោយភាពជោគជ័យ។

សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់ពីរបៀបដែលការគាំទ្រចំគោលដៅ អាចជួយដល់សហគ្រិនដែលមានពិការភាពក្នុងការបង្កើតអាជីវកម្មដែលមានភាពធន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

សូមរង់ចាំទស្សនាសាច់រឿងដែលជំរុញលើកទឹកចិត្តជាច្រើនបន្តទៀត!

https://youtu.be/drRemj3KG0Y
7👍3
-----
Empowering Entrepreneurs with disabilities in Cambodia

Australia is supporting inclusive economic growth in Cambodia by expanding opportunities for entrepreneurs with disabilities to participate in and benefit from market-driven development.

With support from the Australian Government delivered by Mekong Inclusive Ventures (MIV) and CAPRED, disability led small and medium enterprises receive practical training, mentorship and tools to scale their businesses sustainably.

Our first story features Chha Sreyneang, owner of Neang Chnai, an online shop selling pickles, dried meat and clothes. Through the program, she strengthened her pitching, financial planning and digital marketing capabilities resulting in a 50-60 per cent increase in sales and the successful launch of a new tailoring business.

Watch the video to see how targeted support is enabling entrepreneurs with disabilities to build resilient businesses and contribute to Cambodia’s economic growth.

Stay tuned for more inspiring stories!
https://youtu.be/drRemj3KG0Y
7
📣 Request for Proposals for Development of Health, Safety and Environment (HSE) Guidelines for Selected Solar Farms in Cambodia

Closing date: 6 Feb 2026

📖 Learn more: https://capred.org/opportunities/request-for-proposals-for-development-of-health-safety-and-environment-hse-guidelines-for-selected-solar-farms-in-cambodi
2
📣 Job opportunity!

Position : Structural Engineer

Closing date: 30 January 2026

📖 Learn more: https://capred.org/opportunities/structural-engineer-several-positions-short-term-on-call-draw-down-basis
2
(English below)
ភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជាជួយពង្រីកការទទួលបានទឹកស្អាតប្រើប្រាស់

ជំនួយរបស់អូស្ត្រាលីបានជួយដល់ប្រជាជនកម្ពុជានៅតំបន់ជនបទជាង ១,២ លាននាក់ ឲ្យទទួលបានទឹកស្អាត។ ថ្ងៃនេះ យើងបានឈានមកដល់ចំណុចសំខាន់មួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតថ្មី នៅស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធីបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី និងលោកឯកអគ្គរដ្ឋទូត យីប។

ប្រព័ន្ធដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុនឹងនាំមកនូវទឹកស្អាតដែលមានសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ១០ ០០០ នាក់ សាលារៀនចំនួន ៤ និងមណ្ឌលសុខភាពចំនួន១ ដែលជួយជម្រុញកម្ពុជាឱ្យសម្រេចបានគោលដៅក្នុងការទទួលបានទឹកស្អាតជាសកលក្នុងឆ្នាំ ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ក៏បានជួបប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មខ្នាតតូច ដែលទទួលបានអត្ថប្រយោជន៍ពីការទទួលបានទឹកស្អាតប្រើប្រាស់នេះផងដែរ។

------------------
Australia–Cambodia partnership expands clean water access

Australia’s support has helped over 1.2 million rural Cambodians access clean piped water. Today, we reached another milestone with the launch of a new water treatment plant and pipe network in Taing Kouk district, Kampong Thom, inaugurated by Minister H.E. Hem Vanndy and Ambassador Yip.

The climate resilient system will bring safe water to 10,000 people, four schools and a health centre, helping Cambodia move closer to universal clean water access by 2030.

The Minister and Ambassador also met individuals and small business owners benefitting from this access.
1
អូស្ត្រាលីគាំទ្រសហគ្រាសដឹកនាំដោយជនមានពិការភាពនៅកម្ពុជា

អូស្ត្រាលីកំពុងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដើម្បីធានាថាជនមានពិការភាពគ្រប់រូបអាចចូលរួមបានពេញលេញ និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍជាតិ។

តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយ Mekong Inclusive Ventures (MIV) សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយជនមានពិការភាព ទទួលបានការបណ្តុះបណ្តាលជាក់ស្តែង និងការផ្តល់ប្រឹក្សាផ្ទាល់ ដើម្បីពង្រឹងអាជីវកម្ម និងស្វែងរកឱកាសរីកចម្រើនថ្មីៗ។

សូមជួបជាមួយ លោក ទ្រី សុភារៈ ស្ថាបនិកសិប្បកម្ម «កេរបុរាណ» ដែលផលិតផលិតផលតម្បាញ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ឆ្លាក់ពីឈើ។ កេរបុរាណ មានបុគ្គលិកចំនួន ៨ នាក់ដែលជាជនមានពិការភាព ហើយសហគ្រាសនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សសិប្បកម្មបុរាណខ្មែរ។

តាមរយៈការគាំទ្រនេះ លោក សុភារៈ បានបញ្ចប់វគ្គបណ្តុះបណ្តាលអាជីវកម្មរយៈពេល ៦ ខែ ដែលបានពង្រឹងជំនាញផ្នែកទីផ្សារឌីជីថល ជួយឱ្យ «កេរបុរាណ» អាចពង្រីកវិសាលភាពរបស់ខ្លួន និងបង្កើនប្រសិទ្ធភាពអាជីវកម្មឱ្យកាន់តែប្រសើរឡើង។

https://youtu.be/ZPm2n3X7JMA

▶️ សូមទស្សនាវីដេអូទីពីរនៅក្នុងស៊េរីរបស់យើង។ ប្រសិនបើលោកអ្នកខកខានមិនបានទស្សនាវីដេអូទីមួយ សូមទស្សនារឿងរ៉ាវរបស់កញ្ញា ឆា ស្រីនាង នៅទីនេះ៖ https://youtu.be/drRemj3KG0Y
3