CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
នាំយកផលិតផលខ្មែរឆ្ងាញ់ៗទៅកាន់ទីផ្សារពិភពលោក រួមទាំងប្រទេសអូស្ត្រាលី

ប្រទេសអូស្ត្រាលី និងកម្ពុជា បានអបអរសាទរនូវកំណើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលដែលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមទៅកាន់ប្រទេសអូស្ត្រាលី។

ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមជាមួយក្រុមហ៊ុន RTT ដើម្បីបើកការនាំចេញទំនិញ ១២តោនទៅកាន់ប្រទេសអូស្ត្រាលីនូវផ្លែឈើក្រៀម រួមមានគ្រាប់ស្វាយចន្ទីក្រៀម ចេកក្រៀម ខ្នុរក្រៀម និង ត្រាវក្រៀម។ ហើយនេះគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ការនាំចេញកាន់តែច្រើនកំពុងតែដំណើរការ។🚢

ភាពជោគជ័យនេះ អាចសម្រេចទៅបានក្រោមការគាំទ្រពីប្រទេសអូស្ត្រាលី
តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ តាមរយៈ CAPRED អូស្ត្រាលី ជួយដល់អាជីវកម្ម-កសិពាណិជ្ជកម្មកម្ពុជាឳ្យក្លាយទៅជាការនាំចេញ និងកំណត់អត្តសញ្ញាណ និងភ្ជាប់ទៅកាន់ទីផ្សារថ្មីដែលមានតម្លៃខ្ពស់ដូចជាប្រទេសអូស្ត្រាលី។ យើងក៏កំពុងជួយដល់ផលិតករកម្ពុជា ក្នុងការកែច្នៃផលិតផលខ្មែរក្នុងប្រទេស បង្កើនប្រាក់ចំណូល បង្កើតការងារកាន់តែច្រើន និងបន្ថែមតម្លៃបន្ថែមទៀតសម្រាប់ជាតិ។ ទាំងអស់នេះ ជួយកសាងកំណើនដ៏រឹងមាំ និងភាពធន់សម្រាប់ប្រទេសកម្ពុជា។

សូមអានសេចក្តីប្រកាសព័ត៌មាន៖ https://cambodia.embassy.gov.au/files/PENH/20250814_Joint_Media_Release_DFAT_MOC_RTT%20-%20Khmer.pdf
5👍1🥰1
-----
Getting delicious Cambodian produce to global markets, including Australia

Australia and Cambodia celebrated growing trade ties between our two countries, as Cambodian business Royal Trust Trading Co., Ltd. (RTT) officially launched its first shipment of cashews and dried fruit to Australia.

Today, Ambassador Yip joined RTT to send off the a 12-tonne shipment to Australia of Cambodian dried mangoes, cashew nuts, banana chips, dried jackfruit and taro chips. And this is just the beginning — more shipments are on the way! 🚢

This success was made possible with help from Australia through CAPRED. Through CAPRED, Australia helps Cambodian agri-businesses become export ready and identify and connect to new, high-value markets like Australia. We are also supporting Cambodian producers to process Cambodian products in-country, increasing incomes, creating more jobs and generating more value for the nation. All of this helps to build strong and resilient growth in Cambodia.

Read the Joint Media Release: https://cambodia.embassy.gov.au/files/PENH/20250814_Joint_Media_Release_DFAT_MOC_RTT%20-%20English.pdf
12🥰1👏1
(English below)
សេចក្តីអំពាវនាវ!

សូមចូលរួមចាត់តាំង ជើងឯកថាមពលស្អាតរបស់អ្នក សម្រាប់ពានរង្វាន់ថាមពលស្អាតឆ្នាំ ២០២៥។

អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រពានរង្វាន់ទាំងនេះ ដើម្បីទទួលស្គាល់ និងសាទរដល់ស្នាដៃរបស់ប្រជាជន សហគមន៍ និងអាជីវកម្ម ដែលកំពុងរូមចំណែកក្នុងការជំរុញកម្ពុជាទៅកាន់អនាគតបៃតង ស្អាត និងប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាពខ្ពស់។

🏆ប្រភេទពានរង្វាន់៖
➡️ពានរង្វាន់ជើងឯកថាមពលស្អាត
➡️ពានរង្វាន់គម្រោងសហគមន៍ថាមពលស្អាតសម្រាប់សហគមន៍ដែលមានឥទ្ធិពល
➡️ពានរង្វាន់ប្រសិទ្ធភាពថាមពល

ពានរង្វាន់ទាំងនេះ បង្ហាញពីភាពច្នៃប្រឌិត គោលដៅ និងផលជះពិតប្រាកដ ដោយអបអរសាទរដល់អ្នកដែលកំពុងធ្វើឱ្យមានការផ្លាស់ប្តូរដល់ប្រជាជនកម្ពុជាទាំងអស់។

ផុតកំណត់ទទួលពាក្យត្រឹម៖ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៥

ចុះឈ្មោះជាបេក្ខភាព ឬចាត់តាំងបុគ្គល គម្រោង ឬស្ថាប័នផ្សេងៗទៀតនៅទីនេះ៖ https://forms.gle/phYxocqemkW88LtK7

អ្នកឈ្នះនឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍ថាមពលស្អាត។
4
------------------
Call for nominations!

Nominate your clean energy heroes for the Clean Energy Awards 2025.

Australia is proud to support these awards, celebrating the people, communities, and businesses driving Cambodia’s transition to a cleaner, greener, and more energy-efficient future.

🏆 Award Categories:
➡️Clean Energy Champion
➡️Most Impactful Clean Energy Community Project
➡️Energy Efficiency

These awards shine a spotlight on innovation, ambition, and real impact, honouring those making a difference for all Cambodians.

Applications close: 31 August 2025

Nominate yourself or another individual/project/organisation here: https://forms.gle/phYxocqemkW88LtK7

Winners will be announced at Clean Energy Week.
3🥰1👏1
(English below)
💧ទឹកស្អាតនាំមកនូវអនាគតល្អប្រសើរក្នុងខេត្តតាកែវ

ទឹកស្អាតគឺជាជីវិត។ តាមរយៈការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីដល់ប្រតិបត្តិករទឹកឯកជនជាង ៨០ នាក់នៅទូទាំងប្រទេសកម្ពុជា ប្រជាជនជាង ១,២ លាននាក់នៅតំបន់ជនបទបច្ចុប្បន្ននេះកំពុងទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់ទឹកស្អាតដែលអាចទុកចិត្តបាន។

លោកឯកអគ្គរដ្ឋទូត យីប បានធ្វើទស្សនកិច្ចទៅកាន់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតពកត្របែក ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលអូស្ត្រាលីបានគាំទ្រការពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភូមិចំនួន ២៣ និងផ្តល់ជំនួយសម្រាប់ការតភ្ជាប់បណ្តាញ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាតសម្រាប់គ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចទាប រួមទាំងសាលារៀន និងមណ្ឌលសុខភាព។ គម្រោងមួយនេះ នឹងអាចផ្គត់ផ្គង់ទឹកស្អាតតាមបំពង់លើកដំបូងទៅកាន់ ប្រជាជនចំនួន ១៣,៥០០ នាក់។

ការទទួលបានទឹកស្អាតប្រើប្រាស់កំពុងធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយកាត់បន្ថយបន្ទុកលើស្ត្រី និងមនុស្សចាស់ ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សុខភាព និងគាំទ្រអាជីវកម្មក្នុងស្រុកឱ្យរីកចម្រើន។
9🥰1
------------------
💧 Clean water, brighter futures in Takeo

Clean water is life. Through Australia’s support to more than 80 private water operators across Cambodia, over 1.2 million people in rural Cambodians now benefit from reliable piped water.

In Takeo’s Tram Kak district, Ambassador Yip visited Pok Trobek Water Supply, where Australia supported piped network expansion for 23 villages and connection subsidies to increase access for lower socio-economic households and schools and health centres. This project alone will bring treated piped water to 13,500 people for the very first time.

Access to clean water is already making a difference - reducing burdens on women and the elderly, strengthening climate resilience, improving health and supporting local businesses to grow.
7
អូស្ត្រាលីគាំទ្រកម្ពុជាក្នុងការបញ្ចេញសក្តានុពលនៃការវិនិយោគ

កម្ពុជាកំពុងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចសកម្មមួយនៅអាស៊ីអាគ្នេយ៍ ដែលមានកម្លាំងពលកម្មវ័យក្មេង មានគោលដៅ និងជំនាញកាន់តែខ្ពស់។

ស្របតាម៖ យុទ្ធសាស្រ្តសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ យើងកំពុងធ្វើការជាមួយកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងទាំងពីរ រួមទាំងការអភិវឌ្ឍឧបករណ៍នានាសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដូចជាវីដេអូនេះ។

ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំនាំមកនូវអនាគតរុងរឿងសម្រាប់ប្រទេសយើងទាំងពីរ។

សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់បន្ថែម។ https://youtu.be/f6sOdIIefyg
4
----
Australia is supporting Cambodia to unlock its investment potential

Cambodia is emerging as one of Southeast Asia’s most dynamic economies driven by a young, ambitious and increasingly skilled workforce.

In line with Invested: Australia’s Southeast Asia Economic Strategy to 2040, we’re working to boost trade and investment between our two countries including by developing tools for the Royal Government of Cambodia like this video.

Stronger economic ties mean a more prosperous future for both our countries.

Watch the video to learn more. https://youtu.be/f6sOdIIefyg
6👍1
Request for Proposal - Feasibility Study for Fruit Industrial Park (FIP) and its Cold Chain Facility Service

Kirirom Food Production Co., Ltd., with support from Australia through CAPRED Program, is seeking proposals from qualified consulting firms or consortiums to undertake a comprehensive feasibility study for the establishment of a Fruit Industrial Park (FIP) with an integrated Cold Chain Facility Service.

The primary objectives of this assignment are to:

Assess the technical, financial, and operational feasibility of establishing the proposed fruit Industrial Park (FIP) and its Cold Chain Facility.
Develop bankable business plan(s) for fruit industrial park and cold chain service to attract national and international investors.
Provide clear recommendations and an actionable implementation roadmap to guide investment, development, and operational phases.

Deadline: 10 October 2025

Learn more: https://bongthom.com/job_detail/view_details_36652.html?preview=true&embed=true
4🙏1
💧ទឹកស្អាតជួយជំរុញឱ្យអាជីវកម្មខ្នាតតូចនៅជនបទកម្ពុជារីកចម្រើន

ការគាំទ្ររបស់អូស្ត្រាលីសម្រាប់ប្រជាជនកម្ពុជានៅតាមជនបទ ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់កំពុងផ្លាស់ប្តូរជីវិតរបស់ពួកគេឱ្យប្រសើរឡើង។

នៅខេត្តតាកែវ អ្នកស្រី ដួង វណ្ណនី អតីតពលករចំណាកស្រុក បានត្រឡប់មកប្រទេសកំណើតវិញក្នុងឆ្នាំ ២០២៣ ដើម្បីបើកហាងកាត់សក់។ ដោយគ្មានប្រព័ន្ធទឹកស្អាតតាមបំពង់ អ្នកស្រីត្រូវដង និងយួរទឹកពីអណ្តូងអ្នកជិតខាង ដែលធ្វើឱ្យការងាររបស់គាត់មានភាពលំបាក។

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ភូមិរបស់អ្នកស្រី វណ្ណនី ឥឡូវនេះត្រូវបានភ្ជាប់ទៅកាន់ប្រព័ន្ធទឹកស្អាត។ លទ្ធភាពទទួលបានទឹកស្អាតដែលអាចទុកចិត្តបាន ជួយឱ្យអ្នកស្រីផ្តោតលើការពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូល។

អូស្ត្រាលីក៏កំពុងគាំទ្រប្រតិបត្តិករទឹកឯកជន ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ ដែលគ្រប់ដណ្តប់ភូមិចំនួន ២៣ និងប្រជាជនប្រមាណជា ១៣,៥០០ នាក់។

🇦🇺 ការគាំទ្រទាំងនេះកំពុងរួមចំណែកដល់គោលដៅរបស់កម្ពុជា ក្នុងការសម្រេចបាននូវលទ្ធភាពក្នុងការទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០ ដែលក្នុងនោះតាមរយៈការគាំទ្ររបស់អូស្រ្តាលី ប្រជាជននៅជនបទកម្ពុជាជាង ១.២ លាននាក់ទទួលបានទឹកស្អាតប្រើប្រាស់រួចជាស្រេច។
3