CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
អូស្ត្រាលីគាំទ្រកម្មវិធីទឹកស្អាតក្នុងខេត្តកំពង់ធំ

អូស្ត្រាលីបានជួយប្រជាជនជាង ១.២ លាននាក់ នៅតាមជនបទក្នុងប្រទេសកម្ពុជា ឱ្យទទួលបានទឹកស្អាតប្រើប្រាស់។ យើងប្តេជ្ញាបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។

នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រជាពលរដ្ឋជាង ២៤,៣០០ នាក់ បច្ចុប្បន្នអាចទទួលបានទឹកស្អាតប្រើប្រាស់ដោយសុវត្ថិភាព ដោយសារការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ដល់ប្រតិបត្តិករទឹកស្អាតឯកជនក្នុងស្រុក។

សម្រាប់អ្នកកាន់ប័ណ្ណក្រីក្រ លោកស្រី កា ហ៊ុយ ការទទួលបានទឹកស្អាតប្រើប្រាស់នេះ បានជួយផ្លាស់ប្តូរជីវីតលោកស្រីយ៉ាងខ្លាំង។ វាបានជួយសម្រាលបន្ទុកប្រចាំថ្ងៃក្នុងការដឹកទឹក ជួយគាត់ពីកង្វះខាតទឹកក្នុងរដូវប្រាំង ហើយធានាឱ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

🎥 សូមទស្សនារឿងរ៉ាវរបស់ លោកស្រី កា ហ៊ុយ ហើយមើលពីរបៀបដែលទឹកស្អាតកំពុងជួយផ្លាស់ប្តូរជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
https://youtu.be/1LsqrxBVCkk
6👏1
--------
Australia supports clean water access in Kampong Thom

Australia has helped over 1.2 million rural Cambodians to access clean piped water, and we’re committed to continue supporting Cambodia to achieve universal access to clean water by 2030.

In Kampong Thom’s Prasat Sambo district, more than 24,300 people now have access to safe, piped water thanks to Australia’s support to a local private water operator through CAPRED.

For IDPoor cardholder Ka Huy, this access has made all the difference. It has eased the daily burden of collecting water, protected her from dry season shortages, and ensured safe water is available for daily use.

🎥 Watch Ka Huy’s story and see how clean water is transforming lives across Cambodia.
https://youtu.be/1LsqrxBVCkk

#CAPRED
5👍1🥰1
អូស្ត្រាលីគាំទ្រយុទ្ធសាស្ត្រជំរុញការវិនិយោគរបស់កម្ពុជា

ការទាក់ទាញការវិនិយោគបរទេសដែលសមស្របនៅកម្ពុជា មានសារសំខាន់ណាស់សម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។
អូស្ត្រាលីកំពុងគាំទ្រ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia (CDC) ក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញការវិនិយោគរយៈពេលបីឆ្នាំដែលផ្តោតលើវិស័យអេឡិចត្រូនិច និងកែច្នៃកសិផល។

កាលពីពេលថ្មីៗនេះ កម្មវិធីភាពជាដៃគូកម្ពុជាអូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានរៀបចំកិច្ចពិភាក្សាជាមួយ CDC មន្ត្រីរាជរដ្ឋាភិបាលផ្សេងៗទៀត និងវិស័យឯកជន ដើម្បីគាំទ្រដល់កម្ពុជា សម្របសម្រួលយុទ្ធសាស្រ្តជំរុញការវិនិយោគតាមការអនុវត្តល្អបំផុតលំដាប់អន្តរជាតិ។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់អូស្ត្រាលី ដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងជំរុញយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីនៅក្នុងតំបន់។
3🥰1
------
Australia supports Cambodia’s Investment Promotion Goals

Attracting the right foreign investment in Cambodia is critical for economic growth and development.
Australia is supporting the Development of Cambodia (CDC) develop a three-year Investment Promotion Strategy focused on the electronics and agro-processing sectors.

Cambodia Australia Partnership for Resilient Economic Development (CAPRED) recently held consultations with the CDC, other government officials and the private sector to support Cambodia align its investment promotion efforts with international best practice.

This initiative is part of Australia’s broader support for inclusive growth and advances Australia’s Southeast Asia Economic Strategy to 2040, promoting two-way trade and investment in the region.
4
អូស្ត្រាលីប្តេជ្ញាគាំទ្រសហគមន៍អតីតនិស្សិតរបស់យើង ដើម្បីអាចប្រើប្រាស់ជំនាញ ចំណេះដឹង និងបណ្តាញទំនាក់ទំនងរបស់ពួកគេ

កាលពីម្សិលមិញ លោកស្រី Bridget Collier ភារធារីប្រចាំស្ថានទូតអូស្ត្រាលី បានអញ្ជើញចូលរួមជាមួយសមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី ដើម្បីបើកសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្តោតលើបញ្ហាសេដ្ឋកិច្ចសង្គមសំខាន់ៗសម្រាប់កម្ពុជា ក៏ដូចជាប្រធានបទដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិជ្ជាជីវៈផងដែរ។

យើងបានស្តាប់ការចែករំលែកពីថ្នាក់ដឹកនាំអតីតនិស្សិតរបស់យើង អ្នកតំណាងកម្មវិធី CAPRED និងតំណាងវិស័យឯកជន។ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើបទបង្ហាញអំពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ និងផ្នត់គំនិតដើម្បីអភិវឌ្ឍខ្លួនក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

កម្មវិធីនេះបានប្រព្រឹត្តឡើងដោយមានការសហការរវាង សមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី កម្មវិធី CAPRED សភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា និងកម្មវិធីអាហារូបករណ៍អូស្ត្រាលី។

អូស្ត្រាលីមានមោទនភាពចំពោះការចូលរួមរបស់អតីតនិស្សិតកម្ពុជាពីអូស្ត្រាលីក្នុងវិស័យសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាដែលកំពុងបន្តឈានទៅមុខ។
5👍1🥰1
--------
Australia is committed to supporting our alumni community to use their skills, knowledge and networks

Yesterday, Chargé d'Affaires Bridget Collier joined the Australian Alumni Association of Cambodia (AAA-C) to open the Professional Development Series workshop, focused on key socio-economic challenges for Cambodia as well as topics relevant to professional development.

We heard from our alumni leaders, representatives of the Cambodia Australia Partnership for Resilient Economic Development (CAPRED) and the private sector. H.E. Som Chamnan, Secretary of State, Ministry of Labour and Vocational Training, also presented on the importance of leadership and having a growth mindset in contributing to national development.

The event involved collaboration between the AAA-C, CAPRED, AusCham Cambodia and Australia Awards Cambodia.

Australia is proud of the contribution Australian alumni make in areas critical to Cambodia’s ongoing socio-economic development.

#AustraliaInCambodia #Cambodia2050 #ProfessionalDevelopmentSeries2025
5
អូស្ត្រាលីជួយបង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគ

អូស្ត្រាលីកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគប្រកបដោយគុណភាពនិងចីរភាព ដែលជាកត្តាដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

ថ្មីៗនេះ យើងបានរៀបចំសិក្ខាសាលាមួយស្តីពីការបណ្តុះបណ្តាលសមត្ថភាព សម្រាប់មន្ត្រីមកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia (CDC) ដោយមានការគាំទ្រពី Austrade និងកម្មវិធី CAPRED ។ សិក្ខាសាលានេះបានផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រី CDC ដើម្បីលើកកម្ពស់សក្តានុពលការវិនិយោគរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម និងចំណីអាហារ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងវិស័យអប់រំ។

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញវិនិយោគមកពី Austrade បានចែករំលែកបទពិសោធន៍របស់អូស្ត្រាលី ក្នុងការទាក់ទាញការវិនិយោគប្រកបដោយចីរភាព ចំណេះដឹងអំពីចំណាប់អារម្មណ៍របស់វិនិយោគិន ការអភិវឌ្ឍសំណើរគុណតម្លៃ និងកិច្ចគាំទ្រក្រោយវិនិយោគ។
កិច្ចសហការនេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការគាំទ្រកម្ពុជាដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
3🥰1