CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
(English below)
អូស្ត្រាលីគាំទ្រការទទួលបានទឹកស្អាតប្រើប្រាស់នៅប្រទេសកម្ពុជា

ក្នុងឳកាសទិវាទឹកពិភពលោក អូស្ត្រាលីបន្តប្តេជ្ញា ក្នុងការជំរុញការផ្គត់ផ្គង់ទឹកស្អាតសម្រាប់អ្នករាល់គ្នា។ តាមរយៈយុទ្ធសាស្រ្ត ស្ដីពីការវិនិយោគ និងភាពជាដៃគូ ពួកយើងបានជួយប្រជាជនកម្ពុជានៅជនបទជាង ១,២ លាននាក់ ឲ្យទទួលបានទឹកស្អាតប្រើប្រាស់ ដែលជួយលើកកម្ពស់ការរស់នៅ ពង្រឹងភាពជាសហគមន៍ និងកសាងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

តាមរយៈកម្មវិធី CAPRED ផែនការសកម្មភាពគាំទ្រទឹកស្អាតរបស់អូស្ត្រាលីនេះ បានជួយឲ្យ អ្នកស្រី កា ហ៊ុយ ដែលជាអ្នកកាន់ប័ណ្ណក្រីក្រ ក្នុងខេត្តកំពង់ធំ ទទួលបានការឧបត្ថម្ភធនសម្រាប់តភ្ជាប់ទឹក នឹងផ្តល់ឱ្យគ្រួសារអ្នកស្រីនូវលទ្ធភាពតភ្ចាប់បណ្ដាញទឹកស្អាត ដែលមានសុវត្ថិភាព។ ពីមុនមក អ្នកស្រីបានជួបប្រទះនឹងការខ្វះខាតទឹកពេញមួយឆ្នាំ ដោយសារតែ អណ្តូងរបស់អ្នកស្រី បានរីងស្ងួតក្នុងរដូវប្រាំង ក៏ដូចជា ងាយនឹងជួបបញ្ហាបំពុល និងលិចលង់ក្នុងរដូវវស្សា។ អ្នកស្រីបានលើកឡើងថា ជំនួយគាំទ្រនេះ បានផ្លាស់ប្តូរជីវិតរបស់អ្នកស្រី ឲ្យរួចផុតពីវិបត្តិកង្វះទឹកស្អាត និងសម្រាលបន្ទុកប្រចាំថ្ងៃ លើការដងទឹកយកមកប្រើប្រាស់។

អូស្ត្រាលីនឹងបន្តប្តេជ្ញា ក្នុងការសហការជាមួយកម្ពុជា ដើម្បីឲ្យសម្រេចបាននូវ លទ្ធភាពទទួលបានសេវាទឹកស្អាតជាសាកលក្នុងឆ្នាំ២០៣០។
4
------------------

Australia supports clean water access in Cambodia

On World Water Day, Australia reaffirms its commitment to ensuring clean water access for all. Through strategic investments and partnerships, we have helped more than 1.2 million rural Cambodians gain access to clean, piped water—improving lives, strengthening communities, and building resilience against climate change.

Through CAPRED, Australia’s clean water initiatives have provided Ka Huy, an IDPoor cardholder in Kampong Thom, with a water connection subsidy, giving her household access to safe, piped water. Previously, she struggled with year-round water shortages—her well dried up in the dry season and became polluted and flood-prone during the rainy season. She says this support has transformed her life, freeing her from water insecurity and the daily burden of water collection.

Australia remains committed to working with Cambodia to achieve universal clean water access by 2030.
5🥰3👍1
អូស្ត្រាលីគាំទ្រកម្ពុជាក្នុងការជំរុញសក្តានុពលឧស្សាហកម្មស្វាយចន្ទី

តើអ្នកដឹងទេថា កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទីពីរលើពិភពលោក?

ក្នុងឆ្នាំ២០២៤ កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨៨ ម៉ឺនតោន ប៉ុន្តែតិចជាង ១០% ប៉ុណ្ណោះ នៃគ្រាប់ស្វាយចន្ទីសរុប ដែលត្រូវបានកែច្នៃក្នុងស្រុក ដោយភាគច្រើនត្រូវបាននាំចេញ។ នេះជាឱកាសអាជីវកម្មដ៏ធំដើម្បីទាញយកបន្ថែមតម្លៃ តាមរយៈការកែច្នៃក្នុងស្រុក បង្កើនការលក់ និងផ្តល់អត្ថប្រយោជន៍ដល់កសិករ អ្នកកែច្នៃ និងសហគមន៍។

អូស្ត្រាលីកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតគោលនយោបាយគាំទ្រអ្នកវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ចំណីអាហារ។ តាមរយៈកម្មវិធី CAPRED ដ៏សំខាន់របស់យើង អូស្ត្រាលីគាំទ្រអ្នកផលិតគ្រាប់ស្វាយចន្ទីខ្នាតតូច និងមធ្យម ដើម្បីបង្កើនសមត្ថភាពក្នុងការកែច្នៃ ទាក់ទាញការវិនិយោគកាន់តែច្រើន និងជួយពង្រីកទីផ្សាររបស់ពួកគេទៅកាន់អន្តរជាតិ។

សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
https://youtu.be/cbH8hU4_JuA
7👍4🥰3👏2
------------------
Australia supports Cambodia to unlock its cashew industry potential

Did you know Cambodia is the world’s second-largest producer of raw cashews?

In 2024, Cambodia produced over 880,000 tonnes of raw cashews, yet less than 10% is processed locally, with most being exported. This creates an opportunity to add value through local processing, boosting sales and benefiting farmers, processors, and communities.

Australia is working with the Cambodian Government to develop policies to support investors in the agriculture and agro-processing sectors. Through our flagship CAPRED program, we support small- and medium-sized producers to increase their processing capacity, attract more investment and help expand their markets internationally.

Watch this video to learn more about Cambodia’s cashew potential.
https://youtu.be/cbH8hU4_JuA

#Cashew #CAPRED
16👏3🥰2👍1
📣 Call for Proposals

1. Development of Forecast System for Hydro Energy: https://rebrand.ly/jnvk7so

2 Energy Service Companies (ESCO) to Participate in the CAPRED’s ESCO Pilot Demonstration Program: https://rebrand.ly/f3sjeqb

3. Pilot of Solar Energy Forecast System: https://rebrand.ly/24gxl0j

4. Support the Council for the Development of Cambodia (CDC) on the development of a G-PSF Website: https://rebrand.ly/8a53hb0
3👍3
Media is too big
VIEW IN TELEGRAM
(English below)
សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 🇰🇭🎉

ក្នុងពេលធ្វើដំណើរទៅកាន់កោះឧកញ៉ាតី លោកឯកអគ្គរដ្ឋទូត យីប បានស្វែងយល់អំពីរបៀបត្បាញសូត្រខ្មែរដ៏ល្អប្រណិត ក៏ដូចជាទំនៀមទម្លាប់ និងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះជាឱកាសដ៏ល្អមួយក្នុងការកោតសរសើរ និងទទួលយកនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

សូមជូនពរបងប្អូនជនជាតិខ្មែរទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ ចម្រើន និងជោគជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
2🥰1
------------------
Happy Khmer New Year 🇰🇭🎉

During a visit to Silk Island, Ambassador Yip learned how beautiful Khmer silk is weaved and about Cambodian traditions and celebrations to bring in the New Year. It was a great opportunity to appreciate and embrace Cambodia’s rich cultural heritage.

Wishing everyone a joyful, successful and prosperous Khmer New Year.
1🙏1
Request for Proposals for Social and Behaviour Change Campaign in Clean Water Supply

CAPRED seeks to engage a consulting firm or consortium of partners posing strong skill sets to deliver
a specific scope of work under Stage 1 only, which includes research and campaign planning.

The campaign aims to increase communities’ understanding about the importance of clean
water, to accelerate new connections of clean, piped water, and to enhance the collaborative
effort for water source extraction and water infrastructure asset protection.


Note: An industry briefing for this RFP will be held from 9:00 a.m. to 11:00 a.m. on 25 April 2025.
Interested participants must register by emailing procurement@capred.org at least one day in
advance. In person and online briefing is possible. A link will be provided for those wishing to
attend online.

For more information, check out the link: https://www.capred.org/opportunities/request-for-proposals-for-social-and-behaviour-change-campaign-in-clean-water-supply
2👍2
(English below)
ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា សូមថ្វាយព្រះពរព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ។

-----------------
On the auspicious occasion of the Royal Birthday of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of Cambodia, the Australian Embassy in Cambodia extends its heartfelt wishes for His Majesty's continued good health, happiness, longevity and prosperity.

📸: Royal du Cambodge
10🙏5👍4💯1
(English below)
អូស្ត្រាលីគាំទ្រអ្នកដោះស្រាយបញ្ហាផ្នែកអាកាសធាតុជំនាន់ក្រោយ

កម្ពុជាងាយរងផលប៉ះពាល់ខ្លាំងដោយសារបញ្ហាបង្កមកពីបម្រែបម្រួលអាកាសធាតុ។ ប្រសិនបើគ្មានដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពនោះទេ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុអាចធ្វើអោយផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជាធ្លាក់ចុះដល់ទៅ ៩ ភាគរយនៅត្រឹមឆ្នាំ ២០៥០ ហើយប្រជាជនដែលងាយរងគ្រោះនឹងរងផលប៉ះពាល់ខ្លាំងបំផុត។

អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រកម្មវិធីយុវជនកម្ពុជាលើដំណោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ (CYCC) ដែលជាវេទិកាផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការលើកកម្ពស់ការយល់ដឹង បង្កើតបណ្តាញទំនាក់ទំនង និងដឹកនាំសកម្មភាពទាក់ទងនឹងដំណោះស្រាយលើបញ្ហាអាកាសធាតុ។

កម្មវិធីនេះត្រូវបានបញ្ចប់ដោយសន្និសិទ CYCC ឆ្នាំ ២០២៥ ដែលបានប្រមូលផ្តុំយុវជនជាង ១៥០ នាក់មកពីវិទ្យាល័យ និងសាកលវិទ្យាល័យ ដើម្បីបង្ហាញពីដំណោះស្រាយអាកាសធាតុ ចាប់ពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យកសិកម្ម រហូតដល់ការប្រើបច្ចេកវិទ្យាមនុស្សយន្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលទឹក។

តាមរយៈកម្មវិធី CYCC អូស្ត្រាលីកំពុងជួយអោយយុវជនកម្ពុជាចូលរួមក្នុងការបង្កើតអនាគតដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុបានយ៉ាងរឹងមាំ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
4👍2
—————————
Australia supports the next generation of climate changemakers

Cambodia is highly vulnerable to climate change. Without strong action, its GDP could decline by up to 9% by 2050 due to the effects of climate change, with the most vulnerable hit hardest.

Australia is proud to support the Cambodia Youth Climate Change (CYCC) Program, a platform that empowers young people to raise awareness, build networks and lead action on climate issues.

The program culminated in the 2025 CYCC Conference, which brought together 150 high school and university students to showcase climate solutions, from reducing agricultural emissions to using robotics to combat water pollution.

Through the CYCC, Australia is helping young Cambodians shape a more climate-resilient future - at home and beyond.
3👍2🥰2
អូស្ត្រាលី បានរៀបចំកិច្ចសន្ទនាថ្នាក់ខ្ពស់ ស្ដីអំពី អនាគតសេដ្ឋកិច្ចកម្ពុជា

តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីបានរៀបចំកិច្ចសន្ទនាស្តីពីគោលនយោបាយ កម្រិតខ្ពស់ ស្តីពីកំណើន និងពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ កម្មវិធីនេះ មានវត្តមានវាគ្មិនសំខាន់ គឺលោកសាស្ត្រាចារ្យ Ricardo Hausmann មកពីសាកលវិទ្យាល័យ Harvard ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ដៃគូអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំវិស័យឯកជន ដើម្បីស្វែងយល់ពីមាគ៌ាសម្រាប់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងពិពិធកម្ម។

នៅក្នុងកិច្ចសន្ទនារយៈពេល ១៤ នាទីនេះ សាស្ត្រាចារ្យ Hausmann បានពិភាក្សាអំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងទស្សនវិស័យសេដ្ឋកិច្ចនាពេលអនាគត ស្វែងយល់ពីសារៈសំខាន់នៃពិពិធកម្មសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងនិរន្តរភាព និងតួនាទីរបស់ដៃគូអភិវឌ្ឍន៍ដែលកំពុងធ្វើការនៅកម្ពុជា។

អូស្ត្រាលីប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រ ដើម្បីសម្រេចបានភាពរឹងមាំ និងវិបុលភាពរបស់។

https://youtu.be/j9dJGzAAsiw
10
-------
Australia Convened High-Level Dialogue on Cambodia’s Economic Future

Through the Cambodia Australia Partnership for Resilient Economic Development (CAPRED), Australia hosted a high-level policy dialogue on Cambodia’s economic growth and diversification. Keynote speaker Professor Ricardo Hausmann of Harvard University joined senior Cambodian officials, development partners, and private sector leaders to explore pathways for sustainable, inclusive, and diversified growth.

In this 14-minute conversation, Professor Hausmann discusses Cambodia’s recent economic growth and prospects, explores the importance of economic diversification for resilient and sustainable development, and the roles of development partners working in Cambodia. 

Australia is committed to promoting strategic policy dialogue for a stronger, more prosperous Cambodia. 

https://youtu.be/j9dJGzAAsiw
3🥰1
📣 Request for Proposals for Digital Business Licensing MISTI

📖 Learn more: https://rebrand.ly/q5kfxhb

Closing date: 11 June 2025
4🥰1🙏1