CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
2👍1
អូស្ត្រាលី ជំរុញវិស័យគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាវត្ថុធាតុដើមមិនទាន់បានកែច្នៃ។ ការលើកកម្ពស់ការកែច្នៃក្នុងស្រុក អាចបង្កើតតម្លៃបន្ថែមសម្រាប់កសិករ និងពង្រឹងឧស្សាហកម្មមួយនេះ។

អូស្ត្រាលី បានគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈកម្មវិធី CAPRED ដោយបានគាំទ្រ ក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជាចំនួនបួន និងតំណាងរាជរដ្ឋាភិបាល ក្នុងការចូលរួមសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងឌូបៃ។ កម្មវិធីនេះ ជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតគ្រាប់ស្វាយចន្ទីជាមួយអ្នកវិនិយោគ អ្នកកែច្នៃគ្រាប់ស្វាយចន្ទី និងអ្នកបញ្ជាទិញមកពីជុំវិញពិភពលោក។

ការគាំទ្រនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើភាពជោគជ័យកាលពីឆ្នាំមុន នៅពេលដែលកម្មវិធី CAPRED បានគាំទ្រក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីចំនួន ១០ ដើម្បីចូលរួមនៅក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ នៅក្នុងខេត្តសៀមរាប ដែលនាំឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិថ្មីៗ។

តាមរយៈការពង្រឹងទំនាក់ទំនងទីផ្សារ និងសមត្ថភាពកែច្នៃ អូស្ត្រាលីកំពុងជួយកម្ពុជាក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
2🙏2
------
Australia boosts Cambodian cashews on the world stage

Cambodia is one of the world’s top cashew producers, but most of its harvest is exported raw. Enhancing local processing can create more value for farmers and strengthen the industry.

Australia supported this effort by sponsoring, through CAPRED, four Cambodian cashew companies and government representatives to attend the 2025 World Cashew Conference in Dubai. The event connected producers with global investors, processors, and buyers.

This built on last year’s success, when CAPRED supported 10 producers at the 2024 Siem Reap conference, leading to new international trade deals.

By strengthening market links and processing capacity, Australia is helping Cambodia compete on the world stage.
👍43
អូស្ត្រាលីគាំទ្រទឹកស្អាតសម្រាប់ប្រជាជនកម្ពុជាទាំងអស់

សមាគមផ្គត់ផ្គង់ទឹកស្អាតអូស្ត្រាលី បានគាំទ្រសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥-២០៣០ ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទឹកស្អាតឯកជន ការកែលម្អគុណភាពសេវាកម្ម និងការពង្រឹងភាពធន់នៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹក ជាពិសេសសហគមន៍នៅតាមតំបន់ដាច់ស្រយាល។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតអូស្ត្រាលី បានចូលរួមសន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីចេញផ្សាយនូវផែនការយុទ្ធសាស្រ្តនេះដល់សមាជិក ៣០០នាក់ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។

កិច្ចសហការនេះ តាមរយៈកម្មវិធី CAPRED ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការគាំទ្រកម្ពុជាឱ្យសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។
4👍2🥰1
------
Australia supports clean water for all Cambodians

Australian Water Association supported the Cambodian Water Supply Association (CWA) to develop their new strategy for2025-2030 focusing on strengthening the capacity of private water operators, improving service quality, and enhancing resilience in water supply systems—particularly in hard-to-reach communities.

H.E. Hem Vanndy, Minister of Industry, Science, Technology & Innovation, and Ms Kirsty Harris, Development Counsellor at the Australian Embassy, joined the CWA Annual General Assembly to launch the strategy to the CWA’s 300 members.

This collaboration through CAPRED is part of Australia’s ongoing commitment to help Cambodia to achieve its goal of clean water for all by 2030.
6👍2
អូស្ត្រាលី កំពុងគាំទ្រដល់បរិវត្តកម្មសេដ្ឋកិច្ចនៅកម្ពុជា
 
ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានអញ្ជើញ លោកសាស្រ្តាចារ្យ Ricardo Hausmann ស្ថាបនិក និង នាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard មកកម្ពុជាក្នុងខែកុម្ភៈ ដើម្បីដឹកនាំសិក្ខាសាលាជាន់ខ្ពស់ស្តីពីយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជា បានជួបជាមួយថ្នាក់ដឹកនាំ ដែលមកពីស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផ្សេងៗ។
 
លោកសាស្ត្រាចារ្យ Hausmann បានបញ្ចប់ទស្សនកិច្ចរបស់លោក ដោយចែករំលែកទស្សនៈរបស់លោក អំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងអាទិភាពនានារបស់ប្រទេសកម្ពុជា និងការរួមចំណែករបស់អូស្ត្រាលី ក្នុ្ងងន័យគាំទ្រឱ្យបាននូវបរិវត្តកម្មសេដ្ឋកិច្ច នៅកម្ពុជា។

https://youtu.be/Iz6ySMDHa0A  

ទស្សនាបទបង្ហាញពេញរបស់គាត់ដែលធ្វើឡើងនៅកម្ពុជា អំពីពិពិធកម្មសេដ្ឋកិច្ចតាមរយៈតំណខាងក្រោម៖ https://www.youtube.com/watch?v=--3y3pX6uVw&t=177s
2🥰2
——
Australia is supporting Cambodia’s economic transformation
 
Australia, through Cambodia Australia Partnership for Resilient Economic Development (CAPRED), invited Professor Ricardo Hausmann, founder and director of Harvard’s Growth Lab, to Cambodia in February to lead a high-level workshop on economic diversification strategies and to meet with leaders from government, development partners and the private sector. 
 
Professor Hausmann closed his visit by sharing his reflections on Cambodia’s economic trajectory and priorities and Australia’s contribution in supporting Cambodia’s economic transformation.

https://youtu.be/Iz6ySMDHa0A
 
To watch his full economic diversification presentation in Cambodia, visit https://www.youtube.com/watch?v=--3y3pX6uVw&t=177s
3👍3🥰2
(English below)
អូស្ត្រាលីគាំទ្រការទទួលបានទឹកស្អាតប្រើប្រាស់នៅប្រទេសកម្ពុជា

ក្នុងឳកាសទិវាទឹកពិភពលោក អូស្ត្រាលីបន្តប្តេជ្ញា ក្នុងការជំរុញការផ្គត់ផ្គង់ទឹកស្អាតសម្រាប់អ្នករាល់គ្នា។ តាមរយៈយុទ្ធសាស្រ្ត ស្ដីពីការវិនិយោគ និងភាពជាដៃគូ ពួកយើងបានជួយប្រជាជនកម្ពុជានៅជនបទជាង ១,២ លាននាក់ ឲ្យទទួលបានទឹកស្អាតប្រើប្រាស់ ដែលជួយលើកកម្ពស់ការរស់នៅ ពង្រឹងភាពជាសហគមន៍ និងកសាងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

តាមរយៈកម្មវិធី CAPRED ផែនការសកម្មភាពគាំទ្រទឹកស្អាតរបស់អូស្ត្រាលីនេះ បានជួយឲ្យ អ្នកស្រី កា ហ៊ុយ ដែលជាអ្នកកាន់ប័ណ្ណក្រីក្រ ក្នុងខេត្តកំពង់ធំ ទទួលបានការឧបត្ថម្ភធនសម្រាប់តភ្ជាប់ទឹក នឹងផ្តល់ឱ្យគ្រួសារអ្នកស្រីនូវលទ្ធភាពតភ្ចាប់បណ្ដាញទឹកស្អាត ដែលមានសុវត្ថិភាព។ ពីមុនមក អ្នកស្រីបានជួបប្រទះនឹងការខ្វះខាតទឹកពេញមួយឆ្នាំ ដោយសារតែ អណ្តូងរបស់អ្នកស្រី បានរីងស្ងួតក្នុងរដូវប្រាំង ក៏ដូចជា ងាយនឹងជួបបញ្ហាបំពុល និងលិចលង់ក្នុងរដូវវស្សា។ អ្នកស្រីបានលើកឡើងថា ជំនួយគាំទ្រនេះ បានផ្លាស់ប្តូរជីវិតរបស់អ្នកស្រី ឲ្យរួចផុតពីវិបត្តិកង្វះទឹកស្អាត និងសម្រាលបន្ទុកប្រចាំថ្ងៃ លើការដងទឹកយកមកប្រើប្រាស់។

អូស្ត្រាលីនឹងបន្តប្តេជ្ញា ក្នុងការសហការជាមួយកម្ពុជា ដើម្បីឲ្យសម្រេចបាននូវ លទ្ធភាពទទួលបានសេវាទឹកស្អាតជាសាកលក្នុងឆ្នាំ២០៣០។
4
------------------

Australia supports clean water access in Cambodia

On World Water Day, Australia reaffirms its commitment to ensuring clean water access for all. Through strategic investments and partnerships, we have helped more than 1.2 million rural Cambodians gain access to clean, piped water—improving lives, strengthening communities, and building resilience against climate change.

Through CAPRED, Australia’s clean water initiatives have provided Ka Huy, an IDPoor cardholder in Kampong Thom, with a water connection subsidy, giving her household access to safe, piped water. Previously, she struggled with year-round water shortages—her well dried up in the dry season and became polluted and flood-prone during the rainy season. She says this support has transformed her life, freeing her from water insecurity and the daily burden of water collection.

Australia remains committed to working with Cambodia to achieve universal clean water access by 2030.
5🥰3👍1