CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
កម្ពុជា និងអូស្ត្រាលី ដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថល សម្រាប់ការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងរោងចក្រ

ដំណឹងល្អសម្រាប់សហគ្រាសកម្ពុជា! កម្ពុជា និងអូស្ត្រាលី បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថល និងវិបផតថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សិប្បកម្ម និងរោងចក្រ។

ពិធីសម្ពោធដែលប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមិថុនា ពីប្រព័ន្ធឌីជីថលថ្មីមួយ ដែលមានភាពងាយស្រួលប្រើ អភិវឌ្ឍឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអូស្ត្រាលី តាមរយៈការគាំទ្ររបស់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
ប្រព័ន្ធឌីជីថលថ្មីនេះនឹង៖

ជួយសម្រួលដំណើរការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណ
កាត់បន្ថយតម្រូវការនៃការជួបអ្នកផ្តល់សេវា
កាត់បន្ថយពេលវេលាស្នើសុំ
ធ្វើឱ្យការទូទាត់ប្រាក់កាន់តែងាយស្រួល និងមានតម្លាភាព

គំនិតផ្តួចផ្តើមនេះមានគោលដៅក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងរោងចក្រ ដែលបង្កើតបានជាង ៧០% នៃការងារនៅក្នុងប្រទេស ដែលនឹងជួយពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការចូលក្នុងទីផ្សារសម្រាប់អាជីវកម្ម និងទាក់ទាញការវិនិយោគពីបរទេស។

អូស្ត្រាលីបន្តគាំទ្រកម្ពុជាដើម្បីបង្កើតបរិយាកាសអាជីវកម្ម ដែលជំរុញកំណើនសេដ្ឋកិច្ចអោយកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព។

តើអ្នកត្រៀមខ្លួនដើម្បីធ្វើការស្នើសុំហើយឬនៅ? សូមពិនិត្យមើលវេទិកាចុះឈ្មោះទីនេះ៖ https://services.misti.gov.kh
2
-----
Cambodia and Australia Launch Online Platform for Enterprise Registration and Licensing

Great news for Cambodian enterprises! Cambodia and Australia have jointly launched a new digital platform for small and medium-sized enterprises (SMEs), handicraft, and industry owners to register and license their businesses.

The launch ceremony, held in Phnom Penh on 27 June, showcased the online, user-friendly portal, developed by the Ministry of Industry, Science, Technology & Innovation and Australia with support from the Cambodia Australia Partnership for Resilient Economic Development (CAPRED) program.

The platform will:
simplify registration and licensing processes
reduce the need for in-person visits
improve processing times
make payments easier and more transparent

The initiative aims to boost Cambodia's economic growth by helping formalise the SMEs, handicraft, and industry sectors, which make up more than 70% of jobs in country. This will help increase access to finance and markets for businesses and attract foreign investment.

Australia remains committed to supporting Cambodia in creating a business-enabling environment that fosters resilient, inclusive and sustainable economic growth.

Ready to get started? Check out the registration platform: https://services.misti.gov.kh
7
📣 Economic Policy Associate(s) wanted!

CAPRED is seeking Economic Policy Associate(s) to support the Policy Hub to deliver a range of economic and policy research and analysis activities for Cambodian Government counterparts, the private sector and other stakeholders.

The Economic Policy Associate will work with the Cambodian government and other stakeholders to conduct evidence-based research and analysis on economic development and policy issues in Cambodia.

📖 Learn more: https://bit.ly/4cU3iNZ

Closing date: 30 Aug 2024
3
(English below)
កាលពីថ្ងៃ ពុធ ទី៣ ខែកក្កដា លោកជំទាវ Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានប្រកាសតែងតាំង លោក Derek Yip ជាឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូតតែងតាំង Yip គឺជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ហើយមុននេះ លោកបានបំពេញការងារជាឧបការីរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកនយោបាយតំបន់អាស៊ីបូព៌ា។

អូស្ត្រាលីរង់ចាំការពង្រឹងភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ក៏ដូចជាសហការជាមួយកម្ពុជា ក្នុងការគាំទ្រដល់ការរួមចំណែកដ៏សំខាន់របស់អាស៊ានដើម្បី សន្តិភាព វិបុលភាព និងសន្តិសុខនៅក្នុងតំបន់។

សូមអានបន្ថែមអំពីសេចក្តីប្រកាស៖ https://www.foreignminister.gov.au/minister/penny-wong/media-release/ambassador-cambodia-0
3👍1
-------------------
On Wednesday 3 July, Foreign Minister Wong announced the appointment of Mr Derek Yip as Australia’s next Ambassador to the Kingdom of Cambodia.

Ambassador-Designate Yip is a senior career officer with the Department of Foreign Affairs and Trade and was most recently Assistant Secretary of the East Asia Political Branch.

Australia looks forward to strengthening the partnership between Australia and Cambodia and to working with Cambodia to support ASEAN’s vital contribution to peace, prosperity and security in the region.

Read more about the announcement: https://www.foreignminister.gov.au/minister/penny-wong/media-release/ambassador-cambodia-0
👍3
💡ពីវគ្គបណ្តុះបណ្តាលរហូតដល់ការធ្វើបទបង្ហាញអាជីវកម្ម៖ អូស្ត្រាលីគាំទ្រដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា

🎉 សូមអបអរសាទរដល់ កញ្ញា ស្រួ សោគន្ធិកា សហស្ថាបនិក និងនាយកប្រតិបត្តិនៃហ្វាម ហេរ៉ូ និងស្ថាបនិកអាជីវកម្មខ្នាតតូច និងធំចំនួនប្រាំពីរផ្សេងទៀត ក្នុងដំណើរបន្តជាមួយនឹងកម្មវិធីពន្លឿនអាជីវកម្មឆ្នៃ CNai Accelerator ដែលគាំទ្រដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

កម្មវិធី CNai បានកំណត់ព្រឹត្តិការណ៍សំខាន់ដំបូងរបស់ខ្លួនជាមួយនឹងការធ្វើបទបង្ហាញអាជីវកម្ម។

បន្ទាប់ពីរយៈពេលពីរខែនៃការចូលរួមក្នុងសិក្ខាសាលាអាជីវកម្ម និងការរៀនអនុវត្ត ពួកគេបានបង្ហាញបេសកកម្ម និងផែនការអាជីវកម្មរបស់ខ្លួនសម្រាប់មតិកែលម្អទៅកាន់ក្រុមវាគ្មិនអ្នកជំនាញ។ ព្រឹត្តិការណ៍នេះបានជួយវាយតម្លៃការរួមចំណែកក្នុងអាជីវកម្មរបស់ពួកគេសម្រាប់ដំណាក់កាលបន្ទាប់។

សូមទស្សនាវីដេអូនេះ ដើម្បីស្តាប់ពីបទពិសោធន៍ និងអត្ថប្រយោជន៍ដែលបានទទួលពីអ្នកចូលរួមកម្មវិធី CNai។
https://youtu.be/feyGA-bcsYM
4
….
💡From Training to Pitching: Australia Propels Cambodian Small Businesses

🎉 Congratulations to Ms Sorkunthika Srour, Farm Hero Co-founder and CEO, and seven other small and growing business founders on their continued journey with the CNai Accelerator program, supported by the Cambodia Australia Partnership for Resilient Economic Development (CAPRED) program.

The CNai program marked its first key milestone with a pitching event.

After two months of engaging in business workshops and applied learning, participants presented their business missions and plans for feedback to an experienced panel. This event helped assess their business readiness for the next phase. 🚀

Watch to hear from CNai participants on their experience and takeaways.

https://youtu.be/feyGA-bcsYM

#Womeninbusiness #GenderLens #CAPRED #CNaiAccelerator
3
កម្ពុជា និងអូស្ត្រាលី សហការគ្នាដើម្បីបង្កើនការវិនិយោគ

អូស្ត្រាលីកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចឳ្យកាន់តែរឹងមាំ និងទាក់ទាញការវិនិយោទៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្ម មិនត្រឹមតែលើវិស័យវិនិយោគសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទីតាំងវិនិយោគផងដែរ ក្រៅពីមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ ដូចជារាជធានីភ្នំពេញ។

ដោយមានការគាំទ្រពីកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់វគ្គបណ្តុះបណ្តាល ដល់សមាជិកអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តចំនួន ២៨០ នាក់មកពីខេត្តចំនួនប្រាំមួយ។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើតួនាទីរបស់អនុគណៈកម្មាធិការ តាមច្បាប់ស្តីពីការវិនិយោគដែលបានកែសម្រួល និងបទប្បញ្ញត្តិផ្សេងៗទៀត ដែលឥឡូវនេះផ្តល់សិទ្ធិអំណាចដល់ថ្នាក់ខេត្តនានា ក្នុងការអនុម័តគម្រោងវិនិយោគដែលមានថវិការហូតដល់ ៥ លានដុល្លារអាមេរិក ដើម្បីផ្តល់លទ្ធភាពលើការវិនិយោគ និងការដោះស្រាយវិវាទស្តីពីការវិនិយោគ។

www.capred.org
4
Cambodia and Australia Working Together to Increase Investment

Australia is partnering with the Cambodian Government to foster a robust business environment and attract investment to Cambodia’s provinces.

This will help drive economic growth by diversifying not only the country’s primary investment sectors but also its investment locations – beyond key economic hubs such as Phnom Penh.

With support from the Cambodia Australia Partnership for Resilient Economic Development (CAPRED) program, training was recently delivered by the Council for the Development of Cambodia to 280 Municipal-Provincial Investment Sub-Committee members from six provinces.

The training focused on the roles of the sub-committees under the amended Law on Investment and other regulations which now give provinces the authority to approve investment projects valued up to US$5 million, offer investment incentives and settle investment disputes.

www.capred.org
#CAPRED #InvestInCambodia
2👍1
អូស្ត្រាលីលើកកម្ពស់សិទ្ធអំណាចវិស្វករទឹកស្ដ្រី ក្នុងការសម្រេចគោលដៅផ្គត់ផ្គង់ទឹកនៅកម្ពុជា

អូស្ត្រាលីកំពុងគាំទ្រដល់អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព ដើម្បីបណ្តុះបណ្តាលវិស្វករទឹកជំនាន់ក្រោយ តាមរយៈកម្មវិធីអ្នកដឹកនាំជំនាន់ថ្មីក្នុងវិស័យទឹកស្អាត និងអនាម័យ។

ជួបជាមួយ កញ្ញា យស ច័ន្ទថារ័ត្ន និស្សិតបញ្ចប់ការសិក្សា និងជាវិស្វករទឹក ដែលមានចំណាប់អារម្មណ៍ខ្លាំងលើការកែលម្អប្រព័ន្ធទឹកស្អាតនៅកម្ពុជា។

ថារ័ត្ន ជាវិស្វករទឹកម្នាក់ក្នុងចំណោមវិស្វករ ១០ នាក់ ដែលចូលរួមក្នុងកម្មវិធីអ្នកដឹកនាំជំនាន់ថ្មីក្នុងវិស័យទឹកស្អាត និងអនាម័យ។ កម្មវិធីនេះ ជួយដល់ការងាររបស់វិស្វករទឹកជំនាន់ក្រោយ ព្រមទាំងជួយជំរុញការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហានានាលើការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងសហគមន៍របស់ពួកគេ។

តាមរយៈកម្មវិធីបណ្ដុះបណ្ដាល និងការចុះពិនិត្យជាក់ស្តែង ថារ័ត្ន បានបង្កើនជំនាញភាពជាអ្នកដឹកនាំ និងពង្រឹងចំណេះដឹងអំពីការផ្គត់ផ្គង់ទឹកស្អាត។ ពេលនេះថារ័ត្ន កំពុងហាត់ការងារនៅស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតបែកចាន ក្នុងខេត្តកណ្តាល ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងពីការអនុវត្តការងារក្នុងការផ្គត់ផ្គង់ទឹកស្អាត។

ស្វែងយល់បន្ថែមអំពីកម្មវិធី CAPRED៖ www.capred.org
1
------
Australia empowers female water engineer to achieve Cambodia’s water supply goals

Australia is supporting the Center for Sustainable Water to train the next generation of water engineers through the Youth Leadership in Clean Water Supply Action program.

Meet Ms Yos Chantharoth, a recent graduate and water engineer who is passionate about improving Cambodia's clean piped water access.

She is one of 10 water engineers participating in the Youth Leadership in Clean Water Supply Action program. The program prepares young water engineers for employment and helps foster their commitment to addressing water issues within their own communities.

Through an intensive training program and field visits, Ms Tharoth has improved her leadership skills and knowledge of clean water supply. She is now interning at the Bek Chan water supply station in Kandal province to gain practical experience in clean water supply operation.

Learn more about CAPRED: www.capred.org
#Cambodia #CleanWater #WaterSecurity #CAPRED #SDG6
5
📣 Renewable Energy Specialist wanted!

CAPRED is seeking a Renewable Energy Specialist to play a key role in the organisation’s support to the Royal Government of Cambodia (RGC) on its transition towards sustainable energy solution. The specialist will provide engineering expertise in Variable Renewable Energy (VRE) integration, energy efficiency measures, and electric vehicles.

Learn more: https://bit.ly/4f2MKVZ

Closing date: 28 July 2024
4👌1
អូស្រ្តាលី ប្រមូលយោបល់ត្រឡប់ពីសហគ្រិនកម្ពុជា សម្រាប់ការអភិវឌ្ឍថ្នាលសេវាសាធារណឌីជីថលថ្មី

សហគ្រាសធុនតូច និងមធ្យម (SMEs) បង្កើនការងារ ៧០ភាគរយ នៃការងារសរុបនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ មានសហគ្រាសប្រមាណតែ ១៣ភាគរយប៉ុណ្ណោះ ដែលបានចុះបញ្ជីក្រុមហ៊ុន។ កត្តានេះហើយ រារាំងទៅដល់ផលិតភាព លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងការគាំទ្រពីរាជរដ្ឋាភិបាល។

អូស្ត្រាលី តាមរយៈកម្មវិធី CAPRED បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការបង្កើតប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងឧស្សាហកម្ម ដើម្បីស្នើសុំអាជ្ញាប័ណ្ណ។ ថ្នាលឌីជីថលមួយនេះ នឹងជួយជំរុញការបង្កើតអាជីវកម្មផ្លូវការ ក្នុងន័យបង្កើនសមត្ថភាពសហគ្រាស និងផលិតភាព ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការវិនិយោគដោយផ្ទាល់ពីបរទេសផងដែរ។

ដើម្បីធានាឱ្យថ្នាលឌីជីថលមួយនេះ អាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព CAPRED និង ក្រសួង បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ និងធ្វើតេស្តសាកល្បងថ្នាលឌីជីថល ជាមួយតំណាងមកពីសហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងឧស្សាហកម្ម។ លទ្ធផលនៃធាតុចូល និងមតិកែលម្អទាំងនោះ នឹងត្រូវបានបញ្ចូលទៅក្នុងដំណើរការនៃការបង្កើតថ្នាលឌីជីថលថ្មីនេះ មុនពេលដាក់ឱ្យដំណើរការនៅក្នុង ខែមិថុនា ឆ្នាំ ២០២៤ នេះ។

សូមទស្សនាវីដេអូសិក្ខាសាលា ដើម្បីស្វែងយល់បន្ថែម។ https://youtu.be/6Vnns5fJNqE
7
---
Australia Workshops Cambodian Enterprises on New Digital Public Service Portal

Small and medium-sized enterprises (SMEs) account for 70% of jobs in Cambodia. However, only about 13% are formalised, hindering productivity, access to finance and markets, and government support.

Australia, through the CAPRED program, collaborated with the Ministry of Industry, Science, Technology & Innovation (MISTI) to develop a digital public service portal for SMEs, handicrafts and industry to apply for licenses. This platform helps foster business formalisation, improve enterprise capacity and productivity, and promote economic growth and increased foreign direct investment.

To ensure the online platform’s applicability and usability, CAPRED and MISTI conducted a Consultation and User Testing workshop with representatives from SMEs, handicrafts, and industries. The resulting inputs and feedback were integrated into the platform’s development ahead of the June 2024 launch.

Check out the workshop video to learn more. https://youtu.be/6Vnns5fJNqE

#BusinessRegistrationPortal #Digitalisation #CAPRED #BusinessFormalisation

Learn more about CAPRED: https://capred.org
3
អូស្ត្រាលីវិនិយោគលើវិស្វករកម្ពុជា ដើម្បីអនាគតបៃតង

ប្រទេសកម្ពុជាបានដាក់ចេញនូវផែនការមហិច្ឆតាមួយស្តីពីថាមពលកកើតឡើងវិញ ដែលក្នុងនោះរួមមានគោលដៅធ្វើឲ្យ ៧០% នៃថាមពលទាំងអស់របស់កម្ពុជាក្លាយចេញពីប្រភពកកើតឡើងវិញឱ្យបាននៅត្រឹមឆ្នាំ២០៣០។ ក្នុងកិច្ចគាំទ្រប្រទេសកម្ពុជាសម្រេចឱ្យបានគោលដៅទាំងនេះ ប្រទេសអូស្ត្រាលីប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីជួយជ្រោមជ្រែងដំណើរការផ្លាស់ប្តូរមកប្រើថាមពលស្អាតឱ្យប្រកបដោយជោគជ័យដូចបានគ្រោងទុក។

ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានគាំទ្រគណៈប្រតិភូពីកម្ពុជាមួយក្រុមក្នុងការចុះបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដើម្បីស្វែងយល់ពីបទពិសោធន៍នៅអូស្រ្តាលីក្នុងការរួមបញ្ចូលថាមពលកកើតឡើងវិញ ប្រភេទអថេរ។

ក្រោយពីទស្សនកិច្ចនេះបានបញ្ចប់ យើងបានជជែកជាមួយលោកបណ្ឌិត ដារិទ្ធ ដែលជាអនុប្រធានមជ្ឈមណ្ឌលជាតិបញ្ជូនអគ្គិសនីកម្ពុជា អំពីបទពិសោធន៍របស់គាត់នៅអូស្រ្តាលី។

សូមទស្សនាវីដេអូខាងក្រោមដើម្បីស្វែងយល់បន្ថែមពីដំណើរទស្សនកិច្ចមួយនេះ។ https://youtu.be/CMN4ZF1-cr8
4
-----
Australia Invests in Cambodian Engineers for a Greener Future

Cambodia has ambitious renewable energy plans, which includes 70 per cent of its energy coming from renewable sources by 2030. Australia is committed to working with Cambodia to support its clean energy transition and meet its goals.

Recently, Australia supported a delegation to visit Australia to learn about our experience in integrating variable renewable energy.

We spoke with Dr Darith, Deputy Chief of the National Control Center at Electricité du Cambodge, who was part of the delegation to hear about his experience.

Check out what he had to say about the visit. https://youtu.be/CMN4ZF1-cr8

Learn more about CAPRED: www.capred.org
3👍1
📣 Request For Proposals: Social and Behaviour Change Communications Training

CAPRED seeks to engage a consulting firm to develop and deliver a training program and accompanying tools on Social and Behaviour Change Communications for its staff.

📖 Learn more: https://bit.ly/3WzKPBk

Closing date: 19 Aug 2024
3