CAPRED Program
2.56K subscribers
807 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
អូស្ត្រាលី និងកម្ពុជា រួបរួមគ្នាដើម្បីសមភាពយេនឌ័រ៖ អបអរសាទរការដាក់ឱ្យដំណើរការនូវយុទ្ធសាស្ត្រនារីរតនៈទី៦

តោះ សាកស្រមៃមើលថា កម្ពុជា គឺជាប្រទេសដែលស្ត្រី និងកុមារី ខិតសំប្រឹងប្រែងក្លាយជាអ្នកដឹកនាំ ជាសហគ្រិន និងទទួលបានភាពស្មើគ្នា។ នោះគឺជាទស្សនវិស័យនៅពីក្រោយយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤ – ២០២៨) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដែលដាក់ឱ្យដំណើរការដោយក្រសួងកិច្ចការនារី និងគាំទ្រដោយប្រទេសអូស្ត្រាលី។

អូស្ត្រាលីមានមោទនភាពដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាលើគំនិតផ្តួចផ្តើមនេះ ហើយយើងមានជំហររឹងមាំ ក្នុងន័យជួយដល់កម្ពុជាលើមាគ៌ាផ្លាស់ប្តូរដ៏វិជ្ជមាននេះ។ យើងជឿជាក់ថា សមភាពយេនឌ័រមិនត្រឹមតែជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាមានសារៈសំខាន់ផងដែរក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងវិបុលភាព។

ផែនការយុទ្ធសាស្រ្តមួយនេះ ជួយត្រួសត្រាយផ្លូវសម្រាប់កម្ពុជាឱ្យក្លាយជាប្រទេសប្រកបដោយសមធម៌ជាងមុន ដោយផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីលើគ្រប់ទិដ្ឋភាពនៃជីវិត។ ការនេះ មានន័យថា ឱកាស កាន់តែច្រើននឹងត្រូវបានបង្កើតឡើងសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការចូលរួមក្នុងវិស័យការងារ ដឹកនាំអាជីវកម្មដែលរីកចម្រើន និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏លេចធ្លោរបស់យើង CAPRED ការងារជាក់ស្តែងដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់យើង ដោយបាននឹងកំពុងតែសហការជាមួយរាជរដ្ឋាភិបាលកម្ពជា និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងន័យលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅគ្រប់វិស័យពាក់ព័ន្ធ។
4
-----

Australia and Cambodia Join Forces for Gender Equality: Celebrating the Launch of the Neary Rattanak VI Strategy

Imagine a Cambodia where women and girls thrive as leaders, entrepreneurs, and equals. That is the vision behind the Neary Rattanak VI strategy (2024 – 2028), a landmark initiative launched by the Ministry of Women's Affairs of Cambodia and supported by Australia.

Australia is proud to support Cambodia in this initiative and stands firmly with Cambodia on this transformative journey. We believe that gender equality is not only a fundamental human right, but also crucial for building peaceful and prosperous societies.

This initiative paves the way for a more equitable Cambodia, empowering women and girls across all aspects of life. The strategy prioritises gender equality and women's economic empowerment. This means creating more opportunities for women and girls to participate in the workforce, lead thriving businesses, and reach their full potential.

Our flagship economic development program, CAPRED, exemplifies this commitment by collaborating with the Government and other stakeholders to promote gender equality and women’s economic empowerment across various sectors.

#Cambodia #Australia #GenderEquality #NearyRattanakVI #EmpoweringWomen #CAPRED
7👍3
14🥰2🙏2👍1
អូស្ត្រាលីគាំទ្រលើវិស័យថាមពលស្អាតនៅកម្ពុជា

ថ្មីៗនេះ អូស្ត្រាលីបានរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីដៃគូអភិវឌ្ឍន៍នានាលើវិស័យថាមពល ដើម្បីចែករំលែកព័ត៌មានអំពីការងាររបស់ពួកគេលើវិស័យថាមពល ក្នុងន័យបំពេញបន្ថែម និងទាញយកអត្ថប្រយោជន៍ពីការសហការរួមគ្នានេះ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជារៀងរាល់ប្រាំមួយខែម្តង ហើយជាវេទិកាមួយដើម្បីបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យថាមពល។ កិច្ចប្រជុំនេះ ក៏មានគោលដៅបញ្ជៀសការធ្វើការងារជាន់គ្នា និងការស៊ីសង្វាក់គ្នាលើការផ្តល់ការវិនិយោគដោយដៃគូនីមួយៗ។

កិច្ចប្រជុំបានផ្តោតលើប្រធានបទៗចំនួនបី រួមមាន៖ ប្រសិទ្ធភាពថាមពល ការដាក់បញ្ចូលថាមពលកកើតឡើងវិញទៅក្នុងបណ្តាញមេ និងផែនការអភិវឌ្ឍន៍ថាមពលកម្ពុជា។

តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់យើង– CAPRED – អូស្ត្រាលីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគ្រប់គ្រងការផ្លាស់ប្តូរមកប្រើថាមពលស្អាត។ គោលបំណងរបស់យើងគឺដើម្បីកសាងអនាគតប្រកបដោយភាពភ្លឺថ្លា និងថាមពលស្អាតសម្រាប់កម្ពុជា។អូស្ត្រាលីគាំទ្រលើវិស័យថាមពលស្អាតនៅកម្ពុជា។
5👍1
------
Australia Charges Forward on Clean Energy in Cambodia

Australia recently hosted an Energy Sector Development Partners meeting in Cambodia. This exciting event brought together development partners to share information about their respective energy portfolios, ensure complementarity and take advantage of synergies.

Held every six months, the meeting is a platform to enhance coordination and facilitate development cooperation activities in the energy sector. In this way, it will avoid duplication and fragmentation of investment delivery by partners.

The meeting focused on three thematic focus areas, including: energy efficiency; variable renewable energy integration; and Cambodia’s Power Development Plan.

Through our flagship economic development program – CAPRED - Australia is working closely with the Cambodian government to manage the clean energy transition. Our aim is to build a brighter, cleaner energy future for Cambodia.

#renewableenergy #climatechange #netcarbon2050 #CAPRED
6
យើងធ្វើការរួមគ្នាដើម្បីប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់កាន់តែប្រសើឡើង។

កាលពីពេលថ្មីៗនេះ អូស្ត្រាលីបានរៀបចំកិច្ចប្រជុំក្រុមសម្របសម្រួលម្ចាស់ជំនួយជាលើកដំបូង ស្តីពីទឹកស្អាតនៅកម្ពុជា។ កិច្ចប្រជុំដ៏សំខាន់នេះ បានប្រមូលផ្តុំបណ្តាដៃគូអភិវឌ្ឍន៍ដែលធ្វើការលើវិស័យទឹកស្អាតរួមគ្នា ដើម្បីចែករំលែកអំពីវឌ្ឍនភាព ក៏ដូចជាពិភាក្សាការងារអំពីបញ្ហាប្រឈមនានា និងស្វែងរកវិធីសាស្រ្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងការគាំទ្រលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នៅកម្ពុជាកាន់តែប្រសើរឡើង។

ការគាំទ្រដ៏យូរអង្វែងរបស់រដ្ឋាភិបាលអូស្ត្រាលី លើវិស័យទឹកស្អាតបានជួយឱ្យប្រជាជនកម្ពុជាជាង ១លាននាក់មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។ ️

តាមរយៈកម្មវិធី CAPRED ដែលជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបស់យើង យើងកំពុងកសាងភាពជោគជ័យនេះ ហើយបច្ចុប្បន្នយើងកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក។ ការគាំទ្រនេះ នឹងក្លាយជាយន្តការផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដើម្បីកែលម្អ និងពន្លឿនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

អូស្ត្រាលីរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវគោលដៅក្នុងការផ្តល់លទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់នៅឆ្នាំ ២០៣០។
4👍1
------
Working together for a better access to clean water for all Cambodians

Australia recently hosted the first donor coordination group meeting on clean water in Cambodia. This important event brought development partners working on clean water together to share progress, discuss challenges, and find ways for improved collaboration to support better access to clean water in Cambodia.

Australia’s longstanding support in the clean water sector has enabled more than 1 million Cambodians to access clean piped water.

Through CAPRED - our flagship economic development program - we are building on this success and are currently supporting the Cambodian government to establish a Water Development Fund. This will be a long-term financing mechanism to improve and accelerate access to a clean water supply for all Cambodian people.

Australia looks forward to working more closely with other development partners to support the Cambodian government to achieve its goal of providing access to clean water for all Cambodians by 2030.

#CleanWater #Cambodia #CAPRED
6