CAPRED Program
2.56K subscribers
807 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

======================

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០....

ព័ត៌មានលម្អិត
https://bit.ly/44C9sOh




👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
👍54
វិស័យពាណិជ្ជកម្មអាចជួយប្រជាជនចេញផុតពីភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូត វ៉ាយអេត បានអញ្ជើញជួបជាមួយ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាការងារអំពីឱកាសក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

តាមរយៈគំនិតផ្តួចផ្តើមដែលមានថវិការចំនួន ៨៧លានដុល្លាររបស់ប្រទេសអូស្ត្រាលី កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយធន់ (CAPRED) យើងកំពុងធ្វើការដើម្បីគាំទ្រដល់ប្រទេសកម្ពុជាសម្រេចគោលដៅ ក្នុងការជំរុញខ្សែសង្វាក់តម្លៃ និងកសាងសមត្ថភាពលើវិស័យកែច្នៃកសិផល និងទាក់ទាញការវិនិយោគ។
👍4🙏1
...
Trade can help lift people out of poverty and drive inclusive economic growth.

Last week, Ambassador Whyatt met with HE Dr Sok Siphana, Senior Minister of the Royal Government of Cambodia, to discuss opportunities to bolster two way trade and investment.

Through Australia’s AUD 87 million initiative, the Cambodia Australia Partnership for Resilient Economic Development (CAPRED), we are working to support Cambodia’s goals to move up the value chain and build agro-processing capacity and attract investment.
👍1👏1
Australia and Southeast Asia, invested in our shared economic future

#Opinion

September 12, 2023

Australia’s prosperity and security is intimately linked to that of the region.

READ HERE: https://www.khmertimeskh.com/501358695/australia-and-southeast-asia-invested-in-our-shared-economic-future/
👍61
អូស្ត្រាលីកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងផ្តល់ជូនប្រជាជនកម្ពុជានៅលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដោយផ្តោតលើស្ត្រីជាពិសេស។

តាមរយៈភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) យើងប្តេជ្ញាជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន។

ឯកអគ្គរដ្ឋទូត វ៉ាយអេត បានអញ្ជើញជួបជាមួយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាការងារអំពីអាទិភាព ក៏ដូចជាឱកាសនានាសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។
7👍1🥰1
......
Australia is working with Cambodia to support small and medium-sized enterprises (SMEs) and connect Cambodian to clean water with a particular focus on women.

Through the Cambodia Australia Partnership for Resilient Economic Development (CAPRED), we are committed to help Cambodia achieve sustainable, resilient and inclusive economic growth.

Ambassador Whyatt met with HE Hem Vanndy, Minister of Industry, Science, Technology & Innovation to discuss priorities and opportunities for SMEs to operate and grow their businesses for sustainable growth.
5👍1👏1
Gender Equality Disability and Social Inclusion (GEDSI) Lead

CAPRED is seeking GEDSI Lead to support the work of the Facility Director and the team to work closely with partners, DFAT, and the Royal Government of Cambodia (RGC) to provide technical, policy, and operational advice regarding GEDSI, with a particular focus on women’s empowerment as well as cross-thematic synergies (particularity regarding climate change impacts). The GEDSI Lead will provide the strategic GEDSI advising across the Facility, the team, and partnerships; and will guide the Facility as a leader in progressive GEDSI thought, integration, and programming.

Closing date: 27 September 2023/as soon as possible

Link to apply: https://www.developmentaid.org/jobs/view/1415823/gender-equality-disability-and-social-inclusion-gedsi-lead-cambodia?useNavigation=true
👍3
ការនាំចេញអង្ករទៅកាន់ប្រទេសអូស្ត្រាលីកំពុងកើនឡើង🚢
សូមអបអរសាទរ Amru Rice Cambodia Co., Ltd ក្នុងការពង្រីកការនាំចេញអង្ករទៅកាន់ប្រទេសអូស្ត្រាលី!

កាលពីខែមិថុនាក្នុងឆ្នាំនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់យើង ភាពជាដៃគូ កម្ពុជា អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានគាំទ្រ Amru Rice និងអ្នកនាំចេញកសិផលកម្ពុជាផ្សេងៗទៀត ដើម្បីជួបជាមួយអ្នកទិញ និងវិនិយោគិនដែលមានសក្តានុពលជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ ការបញ្ជាទិញពីប្រទេសអូស្ត្រាលីសម្រាប់អង្ករក្រអូបរបស់ Amru Rice គឺជាសមិទ្ធផលផ្ទាល់នៃដំណើរទស្សនកិច្ចនេះ។

ជោគជ័យនេះមិនត្រឹមតែបង្ហាញពីគុណភាពកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់ ស្របតាមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ថ្មីរបស់អូស្ត្រាលី។
FB link: https://www.facebook.com/amrurice/posts/pfbid02aZ8MA3KmF2H7XURuCSFYHYxQeLr1Kr95HW1KLLSCbmcepp64cwtZ9KRjTuVuhN1Ul
5👍2
...
Rice, a growing export to Australia

Congratulates to Amru Rice Cambodia Co., Ltd on expanding its rice exports to Australia!

In June this year our flagship economic development program, the Cambodia Australia Partnership for Resilient Economic Development (CAPRED), supported Amru Rice and other Cambodian agri-food exporters to meet potential buyers and investors in Australia. Orders from Australia for Amru Rice’s fragrant rice is a direct result of this visit.

This success not only showcases the quality of Cambodia’s agricultural produce to the Australian market but also helps boost economic growth and prosperity in the region in line with Australia’s new Southeast Asia Economic Strategy.
6👍4
ឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិ-ចំណីអាហារ

តើអ្នកជាម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយចង់ទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុលើការអភិវឌ្ឍផលិតផល (ថ្មី) ការពង្រីកទីផ្សារ និងវិញ្ញាបនបត្រស្តង់ដារចំណីអាហារដែរឬទេ?
 
ប្រសិនបើចម្លើយគឺបាទ/ចាស យើងមានឱកាសសម្រាប់អ្នក។
 
កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា សហគ្រាសខ្មែរ និងសាកលវិទ្យាល័យចំនួនបួន ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់អាជីវកម្មកសិ-ពាណិជ្ជកម្មលើការអភិវឌ្ឍផលិតផល (ថ្មី) ការពង្រីកទីផ្សារ និងវិញ្ញាបនបត្រស្តង់ដារចំណីអាហារ។
សម្រាប់ព័ត៌មានលម្អិត សូមចុះឈ្មោះតាមរយៈ QR code ដើម្បីចូលរួមកម្មវិធីសម្ពោធនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១២:០០ យប់។
 
បញ្ជាក់៖ ដោយសារចំនួនកៅអីមានកំណត់ យើងនឹងធ្វើការទាក់ទងដើម្បីបញ្ជាក់ពីវត្តមាន ប្រសិនបើអ្នកត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីសម្ពោធនេះដោយផ្ទាល់។
4🥰2