CAPRED Program
2.56K subscribers
802 photos
16 videos
446 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
(English below)
អូស្ត្រាលីជំរុញភាពជាដៃគូវិស័យទឹកស្អាតជាមួយកម្ពុជា

អូស្ត្រាលីប្តេជ្ញាសហការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០ ដែលនឹងជួយលើកកម្ពស់សុខភាពសាធារណៈ ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងពង្រីកឱកាសសេដ្ឋកិច្ច។

ថ្មីៗនេះ អូស្ត្រាលីបានគាំទ្រដល់សន្និបាតលើកទី ១៤ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ដែលក្នុងនោះ ប្រតិបត្តិករទឹកស្អាតឯកជន អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមគ្នាដើម្បីជំរុញផែនការសកម្មភាពយុទ្ធសាស្ត្ររបស់ ស.ទ.ក ឆ្នាំ ២០២៥-២០៣០ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមទឹកស្អាតអូស្ត្រាលី។

អូស្ត្រាលីបានសហការក្នុងការពង្រឹងវិស័យទឹកស្អាតរបស់កម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ កិច្ចការនេះបានជួយពង្រឹងដល់អង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជន បង្កើនការអភិវឌ្ឍអាជីពសម្រាប់វិស្វករទឹកវ័យក្មេង និងពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់តាមបំពង់នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។
2🙏2
------------------
Australia advances clean water partnership with Cambodia

Australia is committed to working with Cambodia to achieve universal access to safe, clean water by 2030 – improving public health, strengthening climate resilience, and expanding economic opportunities.

Australia recently supported the Cambodian Water Supply Association’s (CWA’s) 14th General Assembly, where private water operators, technology suppliers and the Ministry of Industry, Science, Technology & Innovation came together to advance the CWA Strategic Action Plan 2025–2030, developed in partnership with the Australian Water Association.

Australia has partnered to strengthen Cambodia’s water sector for more than a decade. This work enhances public and private water utilities, provides career growth for young water engineers, and extends clean water access in rural Cambodia.

#CAPRED
4👍1
(English below)
កសាងធនធានមនុស្សក្នុងវិស័យទឹកស្អាត ប្រកបដោយភាពរឹងមាំ និងបរិយាបន្ន

ក្នុងឱកាសអបអរសាទរទិវាទឹកពិភពលោក យើងសូមបង្ហាញពីវឌ្ឍនភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលសម្រេចបានតាមរយៈការគាំទ្រពីប្រទេសអូស្ត្រាលី ក្នុងការអភិវឌ្ឍជំនាញ និងការបើកឱកាសផ្លូវអាជីពសម្រាប់វិស្វករវ័យក្មេង។ កម្មវិធីកម្មសិក្សាវិស្វករទឹកវ័យក្មេង ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី និងរៀបចំដោយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយអតុល្យភាពយេនឌ័រក្នុងវិស័យនេះ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មជូនដល់សហគមន៍មូលដ្ឋាន។

កញ្ញា សេង ស្រីណាង ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មទឹក និងបរិស្ថាន ថ្មីៗនេះបានបញ្ចប់ការធ្វើកម្មសិក្សារយៈពេល ៥ ខែ នៅស្ថានីយទឹកស្អាត ឡេងខៀវ ព្រែកអំបិល ក្នុងខេត្តកណ្តាល។ តាមរយៈកម្មវិធីនេះ ស្រីណាងទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងបានប្រើប្រាស់ចំណេះដឹងបច្ចេកទេសរបស់នាង ដើម្បីជួយបង្កើនគុណភាពទឹក និងកាត់បន្ថយការបាត់បង់ទឹករបស់ស្ថានីយ។

សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែម! https://www.youtube.com/watch?v=YEiGJx2Gfg4

-------------------
Building a strong and inclusive clean water workforce

On World Water Day, we celebrate advancements in Cambodia’s clean water sector achieved through Australia’s support for skills development and career path options for young engineers.

The Australia-funded Young Water Engineer Internship Program, delivered by the Cambodia Water Supply Association, helps address gender imbalances in the sector and improve services for local communities.

Seng Sreynang, a water and environmental engineering graduate, recently completed a five-month placement at Lengkheav Prek Ambel Water Station in Kandal Province. Sreynang was able to gain practical experience and apply her technical knowledge to improve water quality and reduce losses for the station.

Watch the video to learn more. https://www.youtube.com/watch?v=YEiGJx2Gfg4

#WorldWaterDay #CAPRED
2
លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា

អូស្ត្រាលីកំពុងសហការជាមួយសហគ្រាសខ្មែរ ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យកសិ-ចំណីអាហារ ក្នុងន័យពង្រីកប្រតិបត្តិការ និងចែកចាយផលិតផលកម្ពុជាច្រើនឡើងទៅកាន់ទីផ្សាអន្តរជាតិ។

ក្រុមហ៊ុនផលិតផ្លែឈើស្ងួត HESED Agricultural Trading អាចពង្រីកផលិតកម្មបានដល់ ២២ ភាគរយ ដោយសារការបំពាក់ឧបករណ៍ផលិតទំនើប។

នៅឆ្នាំ ២០២៥ ក្រុមហ៊ុន HESED បានទទួលពានរង្វាន់ផ្កាយ ៣ ដ៏កម្រសម្រាប់ដំណាប់ស្វាយស្ងួតរបស់ខ្លួន។

អូស្ត្រាលីធ្វើការជាមួយកម្ពុជា ដើម្បីពន្លឿនការរីកចម្រើនទៅលើវិស័យកសិ-ចំណីអាហារ បង្កើនការនាំចេញ និងធ្វើឱ្យអាជីវកម្មរីកចម្រើន។ ជាលទ្ធផល វានឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម។ https://youtu.be/BQeR88WNBXk
3👏3
------
Elevating Cambodia’s agri-food competitiveness

Australia is partnering with Khmer Enterprise to support small and medium agri-food enterprises to grow their operations and share more Cambodian products with the world.

Dried fruit producer HESED Agricultural Trading was able to expand production by 22 per cent, thanks to equipment upgrades.

In 2025, HESED received the prestigious 3-star Great Taste Award for its dried mango.

Australia works with Cambodia to advance the agri-food sector, boost exports and enable businesses to thrive – driving resilient, inclusive and sustainable economic growth. 📈

Watch the video to learn more. https://youtu.be/BQeR88WNBXk
2💯1
(English below)
ការនាំយករឿងរ៉ាវជនជាតិដើមប្រាប់ទៅពិភពលោក

សូមអញ្ជើញទៅ រោងភាពយន្ត លេជេន នៅ Exchange Square នៅថ្ងៃនេះ ដើម្បីចូលរួមទស្សនាខ្សែភាពយន្ត "Boodjara" ជាអូស្ត្រាលីដ៏ល្បីល្បាញ ដែលនឹងចាក់បញ្ចាំងនៅវេលាម៉ោង ៨:១៥ ល្ងាច ក្រោមកម្មវិធី WORLD INDIGENOUS ។ “Boodjara” ដែលមានន័យថា “ប្រទេស” ឬ “កម្មសិទ្ធិ” រៀបរាប់អំពីជនជាតិដើមដំបូងអូស្ត្រាលី (First Nations Australians) ដែលជាវប្បធម៌ដ៏ចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលនៅបន្តរស់រវើក។

ខ្សែរភាពយន្តនេះនិយាយអំពីដំណើរដ៏មានឥទ្ធិពលមួយ របស់ក្រុមជនជាតិដើម Noongar មួយក្រុម ក្នុងការធ្វើអោយភាសារបស់ពួកគេរស់ឡើងវិញ ព្យាយាមទាមទាររក្សាឈ្មោះដូនតា និងតភ្ជាប់ឡើងវិញជាមួយនឹងរឿងរ៉ាវនិងជំនឿជាមួយទឹកដី។

អូស្ត្រាលីបន្តប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធអំណាចដល់ជនជាតិដើមដំបូងអូស្ត្រាលី ដើម្បីចែករំលែករឿងរ៉ាវរបស់ពួកគេ និងបង្ហាញពីអរិយធម៌របស់ពួកគេទៅកាន់ពិភពលោក។
2👍1
------------------
Bringing indigenous stories to the world

Stop by Legend Exchange Square today for a screening of acclaimed Australian film “Boodjara” at 8:15 pm under the WORLD INDIGENOUS program. “Boodjara”, meaning country or belonging to, shines a spotlight on First Nations Australians, the world’s oldest continuous living culture.

It follows a group of Noongar people on a powerful journey to revive their language, reclaim ancestral placenames, and reconnect with stories and lore embedded in the land.

Australia remains committed to empowering First Nations peoples to share their stories and showcase their heritage with the world.
👍41
(English below)
ចូលចិត្តមើលភាពយន្តមែនទេ? យើងមានដំណឹងល្អ! ភាពយន្តអូស្ត្រាលី "Franklin" នឹងត្រូវចាក់បញ្ចាំងដោយឥតគិតថ្លៃនៅថ្ងៃសៅរ៍នេះ នៅរោងភាពយន្ត លេជេន នៅ Exchange Square វេលាម៉ោង ៣:២០ រសៀល។ ភាពយន្តនេះប្រាប់ពីរឿងរ៉ាវនៃទន្លេ Franklin នៅ រដ្ឋ Tasmania ដែលបង្ហាញពីអំណាចនៃសំឡរហរបស់ប្រជាជន។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បើកឲ្យចូលទស្សនាដោយឥតគិតថ្លៃ និងបន្តចាក់បញ្ចាំងភាពយន្តរហូតដល់ថ្ងៃអាទិត្យនេះ។ លោកអ្នកអាចស្វែងរកកាលវិភាគបញ្ចាំងភាពយន្តនៅទីនេះ https://cambodiaiff.com/wp-content/uploads/2026/03/15CIFF_Schedule_24-29MARCH.pdf

------------------
Love watching movies? Great news, the Australian film “Franklin” will be screened for free this Saturday at Legend Exchange Square at 3:20pm. The film tells the story of Tasmania’s Franklin River highlighting the power of people’s voices.

The Cambodian International Film Festival is free and runs until this Sunday. You can find the program here https://cambodiaiff.com/wp-content/uploads/2026/03/15CIFF_Schedule_24-29MARCH.pdf
🥰3👍1
អូស្ត្រាលីកំពុងជួយកសាងអនាគតថាមពលដែលស្អាត និងមានសុវត្ថិភាពកាន់តែប្រសើរនៅកម្ពុជា

សូមស្វែងយល់អំពីរបៀបដែលយើងកំពុងគាំទ្រការអន្តរកាលថាមពលស្អាតរបស់កម្ពុជា តាមរយៈ៖
⚡️បណ្តុះបណ្តាលអ្នកជំនាញថាមពលស្អាតប្រកបដោយបរិយាបន្ន
⚡️ពង្រឹងការព្យាករណ៍ថាមពល និងអាគុយស្តុកថាមពល
⚡️ បង្កើនប្រសិទ្ធភាពថាមពលសម្រាប់អាជីវកម្ម
https://www.youtube.com/watch?v=bUoBS6KawVs
6
-----------
Australia is helping to build a cleaner, more secure energy future in Cambodia

Hear about how we’re supporting Cambodia’s clean energy transition by:
⚡️ Building a skilled, inclusive clean energy workforce
⚡️ Strengthening energy forecasting and battery storage
⚡️ Improving energy efficiency for businesses
https://www.youtube.com/watch?v=bUoBS6KawVs
5
អូស្ត្រាលីជួយពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នៅតាមទីជនបទកម្ពុជា

តើអ្នកដឹងទេថា ទោះបីជាការទទួលបានទឹកស្អាតប្រើប្រាស់នៅតំបន់ទីប្រជុំជនក្នុងប្រទេសកម្ពុជា មានរហូតជិតដល់ ១០០ ភាគរយក៏ដោយ ក៏នៅតែមានភូមិប្រមាណជា ៤ ក្នុងចំណោម ១០ ភូមិក្នុងទីជនបទ នៅតែពឹងផ្អែកលើការប្រើប្រាស់ទឹកអណ្តូង ទឹកស្រះ និងទឹកដឹកលក់តាមរថយន្តសម្រាប់តម្រូវការប្រចាំថ្ងៃ?

លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើញធ្វើទស្សនកិច្ចស្ថានីយផ្គត់ផ្គង់ទឹកស្អាតកំពង់អុស នៅខេត្តកំពង់ឆ្នាំង ដែលស្ថានីយនេះទទួលបានការគាំទ្រពីអូស្ត្រាលី ដើម្បីជួយដល់ការរួមបញ្ចូលគ្នានៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមួយចំនួនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករតែមួយ។ ការគាំទ្រមួយនេះ បានជួយពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតទៅដល់គ្រួសារចំនួន ២០០០ ស្ថិតនៅក្នុងភូមិចំនួន៩ ដែលជាភូមិដាច់ស្រយាល និងងាយរងគ្រោះដោយទឹកជំនន់។ ក្នុងនោះមានជាង ៥០០ គ្រួសារ និងសាលារៀនចំនួន ៧ បានទទួលអត្ថប្រយោជន៍រួចមកហើយពីការតភ្ជាប់ទឹកស្អាតនេះ។

អូស្ត្រាលីកំពុងជួយដើម្បីធានាថា សូម្បីតែសហគមន៍ដែលពិបាកទៅដល់បំផុត ក៏មានលទ្ធភាពកាន់តែប្រសើរក្នុងការទទួលបានទឹកស្អាត និងមានសុវត្ថិភាព ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅជាតិនៃលទ្ធភាពទទួលបានទឹកស្អាតជាសាកលត្រឹមឆ្នាំ ២០៣០។

—————————
Australia helps extend water access across rural Cambodia

Did you know that even though access to piped water in urban areas in Cambodia is close to 100 per cent, nearly four in 10 rural villages still depend on wells, ponds and trucked water for daily needs?

Ambassador Yip visited the Kampong Ous Water Supply facility in Kampong Chhnang where Australian support is helping bundling of several water systems under a single operator. This has extended services to 2,000 households across nine remote and flood-vulnerable villages – with over 500 families and seven schools already benefitting from the connection.

Australia is helping to ensure that even the hardest-to-reach communities have better access to clean, safe water, contributing to Cambodia’s national goal of universal access by 2030.

#CAPRED
4
រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! 🇰🇭🎉

សូមជូនពរការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជួបជុំក្រុមគ្រួសារដោយក្ដីរីករាយ។

——

Happy Khmer New Year 🇰🇭🎉

Wishing everyone a safe trip and an exciting family gathering for Khmer New Year.
12🥰2
អូស្ត្រាលីជំរុញភាពធន់របស់អ្នកប្រកបរបរលក់រាយនៅតំបន់ជនបទ

អូស្ត្រាលីប្តេជ្ញាលើកកម្ពស់ឱកាសសេដ្ឋកិច្ចនៅកម្ពុជា និងគាំទ្រម្ចាស់អាជីវកម្មឲ្យបន្តផ្តល់ទំនិញចាំបាច់ដល់សហគមន៍របស់ពួកគេ។

ក្រុមហ៊ុន ATELIER ចាប់ផ្តើមអាជីវកម្មតាមអេឡិចត្រូនិកនៅខេត្តបាត់ដំបង ដោយចែកចាយទំនិញទៅកាន់តូបលក់ទំនិញនៅតំបន់ដាច់ស្រយាលនានាក្នុងខេត្ត។ សេវាកម្មនេះជួយឲ្យម្ចាស់អាជីវកម្មខ្នាតតូច ដែលភាគច្រើនជាស្ត្រីអាចទទួលបានផលិតផលចម្រុះក្នុងតម្លៃសមរម្យ។

ក្រុមហ៊ុន ATELIER បានចូលរួមក្នុងកម្មវិធី Cnai Business Accelerator ដែលទទួលបានការគាំទ្រពីអូស្ត្រាលី ដោយទទួលបានការបណ្តុះបណ្តាលតាមតម្រូវការ និងការគាំទ្រវថិកាដើម្បីពង្រីកប្រតិបត្តិការ។ សេវាកម្មនេះបានជួយម្ចាស់ហាងអ្នកស្រី ម៉ី ប្រាក់ បង្កើនប្រាក់ចំណេញរបស់គាត់ និងជៀសវាងការធ្វើដំណើរដែលមានរយៈពេលវែង និងចំណាយខ្ពស់ដោយម៉ូតូ ដើម្បីយកទំនិញមកដាក់លក់នៅហាងរបស់លោកស្រី។

🎥 សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម។ https://youtu.be/mC5cIK7pkvg
3