CAPRED Program
2.56K subscribers
802 photos
16 videos
446 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
កិច្ចព្រមព្រៀងនាំចេញអង្ករជំរុញទំនាក់ទំនងពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា

ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជាកំពុងកើនឡើង។ ពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី បានកើនដល់ ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយមានប្រមាណ ៨៥០លានដុល្លារ បានមកពីការនាំចេញរបស់កម្ពុជា។

ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូតយីប បានចូលរួមអបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី មួយរវាងក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group របស់ប្រទេសអូស្ត្រាលី ដោយចូលរួមជាមួយ លោកឧកញ៉ា សុង សារ៉ន សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីជាតំណាងក្នុងការបញ្ជូនអង្ករប្រណិតកម្ពុជាចំនួនពីរទូកុងតឺន័រឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី។

ដោយមានការគាំទ្រពីអូស្ត្រាលី ក្រុមហ៊ុនអេមរុរ៉ាយស៍ និងកសិ-ពាណិជ្ជកម្មកម្ពុជា អាចពង្រីក និងទទួលបានទីផ្សារនាំចេញថ្មី។

យើងកំពុងពង្រីកពាណិជ្ជកម្មទ្វេភាគី បង្កើតការងារកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែច្រើនរវាងប្រទេសទាំងពីរ ដែលអាចពង្រីកបន្ថែមទៀតនាពេលអនាគត.
4
—————————
New rice export deal boosts Australia–Cambodia trade ties

Bilateral trade and investment links between Australia and Cambodia are growing. Trade between Cambodia and Australia reached US$1.2 billion in 2025 with around US$850 million million coming from Cambodia exports.

Today Ambassador Yip celebrated a new trade deal between Amru Rice and Australia’s Green Group by joining Amru Rice Co-founder and CEO Oknha Song Saran to send off two container loads of premium Cambodian rice to Australia. Many more containers will follow.

With Australia’s support, Amru and other Cambodian agri-businesses, are able to expand and access new export markets.

We are growing two-way trade, creating more jobs and driving inclusive and sustainable economic growth, while creating even more economic ties between our two countries that can be expanded into the future.
3👍1
(English below)
កិច្ចសហការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងអូស្ត្រាលី និងកម្ពុជា

ភាពជាដៃគូផ្នែកធនធាន និងថាមពលរបស់អូស្ត្រាលីជាមួយកម្ពុជា កំពុងដំណើរការកាន់តែខ្លាំង ជាមួយនិងឱកាសក្នុងការពង្រីកបន្ថែមទៅមុខទៀត។

ថ្ងៃនេះ ឯកអគ្គរដ្ឋទូត យីប បានជួបជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិភាក្សាអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនៅប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនាពេលអនាគត។

ឯកឧត្តមទាំងពីរក៏បានពិភាក្សាអំពីគោលបំណងរបស់អូស្ត្រាលី ក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្រោមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី និងរបៀបដែលតួនាទីថ្មីរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមជាអនុប្រធានទីបីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចជួយគាំទ្រយើងសំរេចគោលបំណងនេះបាន។
-----------------

Working to Boost Trade and Investment Between Australia and Cambodia

Australia’s resources and energy partnership with Cambodia is going from strength to strength, and there’s opportunity to expand this further.

Today, Ambassador Yip met HE Keo Rottanak, Minister of Mines and Energy, to discuss outcomes from the Minister’s recent visit to Australia, and future areas of collaboration.

They also discussed Australia’s ambitions to grow trade and investment ties with Southeast Asia under Australia’s Southeast Asia Economic Strategy, and how Minister Rottanak’s new role as Third Vice Chair of the Council for the Development of Cambodia can help support this.
2
អូស្ត្រាលីជំរុញដល់កសិកម្មដែលមានភាពធន់នៅកម្ពុជា

អូស្ត្រាលីកំពុងជួយកសិករកម្ពុជាក្នុងការជំរុញផលិតកម្ម ដោយផ្សារភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយក្រុមហ៊ុនអន្តរជាតិដែលផ្តល់ដំណោះស្រាយកសិកម្មប្រកបដោយភាពច្នៃប្រឌិត និងសមស្របនឹងអាកាសធាតុ។

ក្រុមហ៊ុន SELVITA ផលិតផលិតផលអាហារបំប៉នសត្វនៅប្រទេសអូស្ត្រាលី ដែលឥឡូវនេះកំពុងត្រូវបានសាកល្បងនៅក្នុងប្រទេសកម្ពុជា។ ផលិតផលទាំងនេះត្រូវបានផលិតចេញពីត្រីគល់រាំងព្រៃ ដែលជាប្រភេទត្រីដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ីទឹកសាបក្នុងប្រទេសអូស្ត្រាលី។

ផលិតផលនេះអនុញ្ញាតឱ្យកសិករបង្កើនទិន្នផលដំណាំ និងការលូតលាស់របស់សត្វចិញ្ចឹម ហើយកាត់បន្ថយការពឹងផ្អែកលើជីសំយោគ និងផ្តល់សារធាតុចិញ្ចឹមដល់ដី បង្កើនភាពធន់នឹងអាកាសធាតុរយៈពេលវែង។

អូស្ត្រាលីបានជួយផ្សារភ្ជាប់ក្រុមហ៊ុនអូស្ត្រាលីមួយចំនួនដូចជា ក្រុមហ៊ុន SELVITA ជាមួយអ្នកចែកចាយនៅកម្ពុជា រួមទាំងតាមរយៈកម្មវិធីកសិកម្មនានា ដូចជា វេទិកានិងពិព័រណ៌កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដើម្បីជំរុញវិស័យកសិកម្មប្រកបដោយចីរភាព និងប្រកួតប្រជែង ក្នុងប្រទេសកម្ពុជា។

សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម https://youtu.be/h_IV_0_gVVg
1
------
Australia boosts resilient agriculture in Cambodia

Australia is helping Cambodian farmers to boost production by linking international suppliers of innovative, climate-friendly solutions with local businesses.

SELVITA produces Australian-made animal nutrients products that are now being trialled in Cambodia. These products are made from wild carp, an invasive species damaging freshwater ecosystems in Australia.

The products allow farmers to boost crop yields and livestock growth while reducing reliance on synthetic fertilisers and returning nutrients to the soil, enhancing long-term climate resilience.

Australia helped link Australian companies like SELVITA with Cambodian distributors including through agrifood events such as the Cambodia Agriculture Forum & Exhibition 2025 (CAFE25) to advance a sustainable, competitive agricultural sector in Cambodia.

Watch to learn more https://youtu.be/h_IV_0_gVVg
#CAPRED
4
(English below)
អូស្ត្រាលីជំរុញភាពជាដៃគូវិស័យទឹកស្អាតជាមួយកម្ពុជា

អូស្ត្រាលីប្តេជ្ញាសហការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០ ដែលនឹងជួយលើកកម្ពស់សុខភាពសាធារណៈ ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងពង្រីកឱកាសសេដ្ឋកិច្ច។

ថ្មីៗនេះ អូស្ត្រាលីបានគាំទ្រដល់សន្និបាតលើកទី ១៤ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ដែលក្នុងនោះ ប្រតិបត្តិករទឹកស្អាតឯកជន អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមគ្នាដើម្បីជំរុញផែនការសកម្មភាពយុទ្ធសាស្ត្ររបស់ ស.ទ.ក ឆ្នាំ ២០២៥-២០៣០ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមទឹកស្អាតអូស្ត្រាលី។

អូស្ត្រាលីបានសហការក្នុងការពង្រឹងវិស័យទឹកស្អាតរបស់កម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ កិច្ចការនេះបានជួយពង្រឹងដល់អង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជន បង្កើនការអភិវឌ្ឍអាជីពសម្រាប់វិស្វករទឹកវ័យក្មេង និងពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់តាមបំពង់នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។
2🙏2
------------------
Australia advances clean water partnership with Cambodia

Australia is committed to working with Cambodia to achieve universal access to safe, clean water by 2030 – improving public health, strengthening climate resilience, and expanding economic opportunities.

Australia recently supported the Cambodian Water Supply Association’s (CWA’s) 14th General Assembly, where private water operators, technology suppliers and the Ministry of Industry, Science, Technology & Innovation came together to advance the CWA Strategic Action Plan 2025–2030, developed in partnership with the Australian Water Association.

Australia has partnered to strengthen Cambodia’s water sector for more than a decade. This work enhances public and private water utilities, provides career growth for young water engineers, and extends clean water access in rural Cambodia.

#CAPRED
4👍1
(English below)
កសាងធនធានមនុស្សក្នុងវិស័យទឹកស្អាត ប្រកបដោយភាពរឹងមាំ និងបរិយាបន្ន

ក្នុងឱកាសអបអរសាទរទិវាទឹកពិភពលោក យើងសូមបង្ហាញពីវឌ្ឍនភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលសម្រេចបានតាមរយៈការគាំទ្រពីប្រទេសអូស្ត្រាលី ក្នុងការអភិវឌ្ឍជំនាញ និងការបើកឱកាសផ្លូវអាជីពសម្រាប់វិស្វករវ័យក្មេង។ កម្មវិធីកម្មសិក្សាវិស្វករទឹកវ័យក្មេង ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី និងរៀបចំដោយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយអតុល្យភាពយេនឌ័រក្នុងវិស័យនេះ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មជូនដល់សហគមន៍មូលដ្ឋាន។

កញ្ញា សេង ស្រីណាង ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មទឹក និងបរិស្ថាន ថ្មីៗនេះបានបញ្ចប់ការធ្វើកម្មសិក្សារយៈពេល ៥ ខែ នៅស្ថានីយទឹកស្អាត ឡេងខៀវ ព្រែកអំបិល ក្នុងខេត្តកណ្តាល។ តាមរយៈកម្មវិធីនេះ ស្រីណាងទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងបានប្រើប្រាស់ចំណេះដឹងបច្ចេកទេសរបស់នាង ដើម្បីជួយបង្កើនគុណភាពទឹក និងកាត់បន្ថយការបាត់បង់ទឹករបស់ស្ថានីយ។

សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែម! https://www.youtube.com/watch?v=YEiGJx2Gfg4

-------------------
Building a strong and inclusive clean water workforce

On World Water Day, we celebrate advancements in Cambodia’s clean water sector achieved through Australia’s support for skills development and career path options for young engineers.

The Australia-funded Young Water Engineer Internship Program, delivered by the Cambodia Water Supply Association, helps address gender imbalances in the sector and improve services for local communities.

Seng Sreynang, a water and environmental engineering graduate, recently completed a five-month placement at Lengkheav Prek Ambel Water Station in Kandal Province. Sreynang was able to gain practical experience and apply her technical knowledge to improve water quality and reduce losses for the station.

Watch the video to learn more. https://www.youtube.com/watch?v=YEiGJx2Gfg4

#WorldWaterDay #CAPRED
2
លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា

អូស្ត្រាលីកំពុងសហការជាមួយសហគ្រាសខ្មែរ ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យកសិ-ចំណីអាហារ ក្នុងន័យពង្រីកប្រតិបត្តិការ និងចែកចាយផលិតផលកម្ពុជាច្រើនឡើងទៅកាន់ទីផ្សាអន្តរជាតិ។

ក្រុមហ៊ុនផលិតផ្លែឈើស្ងួត HESED Agricultural Trading អាចពង្រីកផលិតកម្មបានដល់ ២២ ភាគរយ ដោយសារការបំពាក់ឧបករណ៍ផលិតទំនើប។

នៅឆ្នាំ ២០២៥ ក្រុមហ៊ុន HESED បានទទួលពានរង្វាន់ផ្កាយ ៣ ដ៏កម្រសម្រាប់ដំណាប់ស្វាយស្ងួតរបស់ខ្លួន។

អូស្ត្រាលីធ្វើការជាមួយកម្ពុជា ដើម្បីពន្លឿនការរីកចម្រើនទៅលើវិស័យកសិ-ចំណីអាហារ បង្កើនការនាំចេញ និងធ្វើឱ្យអាជីវកម្មរីកចម្រើន។ ជាលទ្ធផល វានឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម។ https://youtu.be/BQeR88WNBXk
3👏3
------
Elevating Cambodia’s agri-food competitiveness

Australia is partnering with Khmer Enterprise to support small and medium agri-food enterprises to grow their operations and share more Cambodian products with the world.

Dried fruit producer HESED Agricultural Trading was able to expand production by 22 per cent, thanks to equipment upgrades.

In 2025, HESED received the prestigious 3-star Great Taste Award for its dried mango.

Australia works with Cambodia to advance the agri-food sector, boost exports and enable businesses to thrive – driving resilient, inclusive and sustainable economic growth. 📈

Watch the video to learn more. https://youtu.be/BQeR88WNBXk
2💯1