CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
(English below)
អូស្ត្រាលីគាំទ្រអ្នកដោះស្រាយបញ្ហាផ្នែកអាកាសធាតុជំនាន់ក្រោយ

កម្ពុជាងាយរងផលប៉ះពាល់ខ្លាំងដោយសារបញ្ហាបង្កមកពីបម្រែបម្រួលអាកាសធាតុ។ ប្រសិនបើគ្មានដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពនោះទេ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុអាចធ្វើអោយផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជាធ្លាក់ចុះដល់ទៅ ៩ ភាគរយនៅត្រឹមឆ្នាំ ២០៥០ ហើយប្រជាជនដែលងាយរងគ្រោះនឹងរងផលប៉ះពាល់ខ្លាំងបំផុត។

អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រកម្មវិធីយុវជនកម្ពុជាលើដំណោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ (CYCC) ដែលជាវេទិកាផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការលើកកម្ពស់ការយល់ដឹង បង្កើតបណ្តាញទំនាក់ទំនង និងដឹកនាំសកម្មភាពទាក់ទងនឹងដំណោះស្រាយលើបញ្ហាអាកាសធាតុ។

កម្មវិធីនេះត្រូវបានបញ្ចប់ដោយសន្និសិទ CYCC ឆ្នាំ ២០២៥ ដែលបានប្រមូលផ្តុំយុវជនជាង ១៥០ នាក់មកពីវិទ្យាល័យ និងសាកលវិទ្យាល័យ ដើម្បីបង្ហាញពីដំណោះស្រាយអាកាសធាតុ ចាប់ពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យកសិកម្ម រហូតដល់ការប្រើបច្ចេកវិទ្យាមនុស្សយន្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលទឹក។

តាមរយៈកម្មវិធី CYCC អូស្ត្រាលីកំពុងជួយអោយយុវជនកម្ពុជាចូលរួមក្នុងការបង្កើតអនាគតដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុបានយ៉ាងរឹងមាំ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
4👍2
—————————
Australia supports the next generation of climate changemakers

Cambodia is highly vulnerable to climate change. Without strong action, its GDP could decline by up to 9% by 2050 due to the effects of climate change, with the most vulnerable hit hardest.

Australia is proud to support the Cambodia Youth Climate Change (CYCC) Program, a platform that empowers young people to raise awareness, build networks and lead action on climate issues.

The program culminated in the 2025 CYCC Conference, which brought together 150 high school and university students to showcase climate solutions, from reducing agricultural emissions to using robotics to combat water pollution.

Through the CYCC, Australia is helping young Cambodians shape a more climate-resilient future - at home and beyond.
3👍2🥰2
អូស្ត្រាលី បានរៀបចំកិច្ចសន្ទនាថ្នាក់ខ្ពស់ ស្ដីអំពី អនាគតសេដ្ឋកិច្ចកម្ពុជា

តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីបានរៀបចំកិច្ចសន្ទនាស្តីពីគោលនយោបាយ កម្រិតខ្ពស់ ស្តីពីកំណើន និងពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ កម្មវិធីនេះ មានវត្តមានវាគ្មិនសំខាន់ គឺលោកសាស្ត្រាចារ្យ Ricardo Hausmann មកពីសាកលវិទ្យាល័យ Harvard ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ដៃគូអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំវិស័យឯកជន ដើម្បីស្វែងយល់ពីមាគ៌ាសម្រាប់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងពិពិធកម្ម។

នៅក្នុងកិច្ចសន្ទនារយៈពេល ១៤ នាទីនេះ សាស្ត្រាចារ្យ Hausmann បានពិភាក្សាអំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងទស្សនវិស័យសេដ្ឋកិច្ចនាពេលអនាគត ស្វែងយល់ពីសារៈសំខាន់នៃពិពិធកម្មសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងនិរន្តរភាព និងតួនាទីរបស់ដៃគូអភិវឌ្ឍន៍ដែលកំពុងធ្វើការនៅកម្ពុជា។

អូស្ត្រាលីប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រ ដើម្បីសម្រេចបានភាពរឹងមាំ និងវិបុលភាពរបស់។

https://youtu.be/j9dJGzAAsiw
10
-------
Australia Convened High-Level Dialogue on Cambodia’s Economic Future

Through the Cambodia Australia Partnership for Resilient Economic Development (CAPRED), Australia hosted a high-level policy dialogue on Cambodia’s economic growth and diversification. Keynote speaker Professor Ricardo Hausmann of Harvard University joined senior Cambodian officials, development partners, and private sector leaders to explore pathways for sustainable, inclusive, and diversified growth.

In this 14-minute conversation, Professor Hausmann discusses Cambodia’s recent economic growth and prospects, explores the importance of economic diversification for resilient and sustainable development, and the roles of development partners working in Cambodia. 

Australia is committed to promoting strategic policy dialogue for a stronger, more prosperous Cambodia. 

https://youtu.be/j9dJGzAAsiw
3🥰1
📣 Request for Proposals for Digital Business Licensing MISTI

📖 Learn more: https://rebrand.ly/q5kfxhb

Closing date: 11 June 2025
4🥰1🙏1
អូស្ត្រាលី បានរៀបចំកិច្ចសន្ទនាថ្នាក់ខ្ពស់ ស្ដីអំពី អនាគតសេដ្ឋកិច្ចកម្ពុជា

តាមរយៈកម្មវិធី CAPRED ថ្មីៗនេះ អូស្ត្រាលីបានគាំទ្រដល់មន្ត្រីកម្ពុជាចំនួន ១៣ នាក់ អោយទៅទទួលការបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលី ជាមួយសាកលវិទ្យាល័យ Melbourne ដោយផ្តោតលើការពង្រឹងជំនាញតាមដាន និងវាយតម្លៃ (M&E) សម្រាប់ការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព។

កម្មវិធីនេះដឹកនាំដោយអ្នកជំនាញមកពីវិទ្យាស្ថាន Melbourne និងរួមមានដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នសំខាន់ៗនានានៅប្រទេសអូស្ត្រាលី ដែលបានជួយបង្កើនសមត្ថភាពអ្នកចូលរួម ក្នុងការគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា។

មន្ត្រីចូលរួមក្នុងកម្មវិធីនេះ មកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

សកម្មភាពនេះបង្ហាញពីការប្តេជ្ញារបស់អូស្ត្រាលី ក្នុងការគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាពនៅកម្ពុជា។
7👍2
-----

Australia is helping Cambodia strengthen public institutions to achieve its national economic goals

Through CAPRED, Australia recently supported 13 Cambodian officials to undertake training in Australia with the University of Melbourne, focused on enhancing monitoring and evaluation (M&E) skills for effective policy implementation.

Led by experts from the Melbourne Institute and including visits to key Australian institutions, the program boosted participants’ capacity to support Cambodia’s economic policy goals.

Officials came from the Office of the Council of Ministers, the Ministry of Economy and Finance, the Ministry of Agriculture, Forestry and Fisheries, the Ministry of Industry, Science, Technology & Innovation, and the Digital Government Committee.

This activity reflects Australia’s ongoing commitment to inclusive, resilient, and sustainable growth in Cambodia.
4👍2
📣 Call for Applications: Internship Program for Women in Clean Energy

Closing date: 27 June 2025
📖 Learn more: https://rebrand.ly/9wncnod
9
អូស្ត្រាលីគាំទ្រថាមពលស្អាតនៅកម្ពុជា

កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើអន្តរកាលថាមពលស្អាត ដោយមានគោលដៅបង្កើនថាមពលកកើតឡើងវិញឱ្យបានរហូតដល់៧០ភាគរយ នៃសមត្ថភាពផលិតថាមពលក្នុងស្រុកទាំងអស់នៅត្រឹមឆ្នាំ ២០៣០។

ដើម្បីសម្រេចគោលដៅនេះ ត្រូវមានការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាបណ្តាញអគ្គសនីជាតិនៅតែមានស្ថេរភាព មានទំនុកចិត្ត និងមានតម្លៃសមរម្យ។ អូស្ត្រាលីគឺជាប្រទេសនាំមុខគេផ្នែកថាមពលកកើតឡើងវិញ ដែលមានសមត្ថភាពផលិតថាមពលសូឡាតាមមនុស្សម្នាក់បានយ៉ាងខ្ពស់ ពោលគឺស្ថិតនៅក្នុងចំណោមប្រទេសដែលផលិតថាមពលសូឡាខ្ពស់បំផុតក្នុងពិភពលោក។

តាមរយៈកម្មវិធី CAPRED អូស្ត្រាលីកំពុងគាំទ្រដល់ការបណ្តុះបណ្តាលបច្ចេកទេសអំពីការវាយតម្លៃសក្ដានុពលសម្រាប់គម្រោងថាមពលសូឡាខ្នាតធំ និងការរួមបញ្ចូល និងការគ្រប់គ្រងប្រព័ន្ធសូឡានៅលើដំបូល ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ខេត្តមកពីក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា។

តាមរយៈការលើកកម្ពស់សមត្ថភាពក្នុងការរៀបចំផែនការ និងគ្រប់គ្រងគម្រោងថាមពលកកើតឡើងវិញ អូស្ត្រាលីកំពុងជួយកម្ពុជាបន្តអភិវឌ្ឍវិស័យថាមពលប្រកបដោយចីរភាព ដែលនាំមកនូវអត្ថប្រយោជន៍ដល់គ្រួសារ អាជីវកម្ម និងសេដ្ឋកិច្ចជាតិ។
2
-----
Australia supports clean energy in Cambodia

Cambodia is stepping up its clean energy transition, aiming for renewable energy to make up at least 70 per cent of its domestic generation capacity by 2030.

This requires careful planning to ensure the national grid remains stable, reliable and affordable. Australia is a leader in renewable energy, with solar capacity per capita among the highest in the world.

Australia, through CAPRED, is supporting technical training on utility-scale solar feasibility assessments, and on the integration and management of rooftop solar systems for national and provincial-level officials from the Ministry of Mines and Energy, Electricité du Cambodge, and the Electricity Authority of Cambodia.

By building capacity to plan and manage renewable energy projects, Australia is helping Cambodia move towards a more sustainable power sector, benefiting households, businesses and the economy.
6👍2🥰1
(English below)
អូស្ត្រាលី និងកម្ពុជា៖ ភាពជាដៃគូសហប្រតិបត្តិការដើម្បីការរីកចម្រើន

កាលពីពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមក្នុងកម្មវិធីថ្មីរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ដែលជាកិច្ចសន្ទនាស្តីពីគោលនយោបាយកំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមទាំងពីរបានពិភាក្សាគ្នាអំពីប្រវត្តិសាស្ត្រនៃការចូលរួមទ្វេភាគីដ៏រឹងមាំ ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជនទាំងពីរ ភាពជាដៃគូអភិវឌ្ឍន៍ប្រកបដោយការឆ្លើយតប ការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។

សូមទស្សនាកិច្ចសម្ភាសន៍ទីនេះ៖ https://www.facebook.com/share/v/1Bqifc7KzR/?mibextid=wwXIfr
------------------
Australia and Cambodia: A Partnership for Progress

Ambassador Yip recently appeared on Senior Minister HE Dr Sok Siphana’s new program, Cambodia’s Economic Growth Policy Dialogue.

They discussed our strong history of bilateral engagement; our deep people to people links; responsive development partnerships; economic diversification; and, boosting trade and investment ties.

Watch the interview here https://www.facebook.com/share/v/1Bqifc7KzR/?mibextid=wwXIfr
1
📣 Consultancy Opportunity

Position: Macroeconomist – Data Analyst and Policy Advisor

Closing date: 19 July 2025

📖 Learn more: http://bit.ly/4e56Kao
3
អូស្ត្រាលីជម្រុញឱកាសអាជីវកម្មបរិយាបន្នសម្រាប់ជនមានពិការភាពនៅកម្ពុជា

ជនមានពិការភាពដែលដឹកនាំអាជីវកម្ម ជាញឹកញាប់ប្រឈមមុខនឹងឧបសគ្គជាច្រើនចំពោះការរីកចម្រើន រួមមានការរើសអើង និងលទ្ធភាពប្រើប្រាស់ធនធានមានកម្រិត។

តាមរយៈកម្មវិធី CAPRED អូស្ត្រាលីកំពុងសហការជាមួយ Mekong Inclusive Ventures ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលដឹកនាំដោយជនមានពិការភាព។

កម្មវិធីសាកល្បងរយៈពេលប្រាំមួយខែនេះ បានផ្តល់ការបណ្តុះបណ្តាល និងការប្រឹក្សាអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ និងការធ្វើផែនការអាជីវកម្ម ដល់សហគ្រិនចំនួន១២ នាក់។

អូស្ត្រាលីប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយបរិយាបន្នដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចយ៉ាងសមស្រប។
7👍1👏1