CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
អូស្ត្រាលីគាំទ្រកំណើនប្រកបដោយចីរភាព និងផលិតភាពនៅកម្ពុជា

ថ្ងៃនេះ កម្ពុជា និងអូស្ត្រាលីបានរៀបចំពិធីសិក្ខាសាលាជាន់ខ្ពស់ ស្តីពី មាគ៍ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការគាំទ្រពីកម្មវិធី CAPRED របស់អូស្ត្រាលី លោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard បានដឹកនាំកិច្ចពិភាក្សាពិសេសមួយ ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្តសម្រាប់បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការកសាងអនាគប្រកបដោយ ភាពរីកចម្រើន និងរឹងមាំសម្រាប់ប្រទេសជាតិ។

លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើចូលរួមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា រួមមាន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា បានចូលរួមសិក្ខាសាលានេះ។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការបង្កើនកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រដើម្បីកម្ពុជាកាន់តែរីកចម្រើន និងរឹងមាំ។

សូមអានបន្ថែម៖ https://cambodia.embassy.gov.au/files/PENH/20022025-Joint-Press-Release-Special-Workshop-KH.pdf
3
-----
Australia Supports Sustained Growth and Productivity in Cambodia

Today, Cambodia and Australia hosted a high-level workshop about diversification pathways for Cambodia. Through support from Australia’s CAPRED, Professor Ricardo Hausmann, Director of Harvard University’s Growth Lab, led an excellent discussion that explored growth strategies for diversifying Cambodia’s economy and building a more successful and prosperous future for the nation.

Ambassador Yip, along with key Cambodian leaders—including Deputy Prime Minister H.E. Vongsey Vissoth, Deputy Prime Minister H.E. Sun Chanthol and Minister for Industry, Science, Technology and Innovation, H.E. Hem Vanndy—as well as development partners and line ministries, attended the workshop.

This initiative is part of Australia’s ongoing commitment to promoting strategic policy dialogue for a stronger, more prosperous Cambodia.

Read more: https://cambodia.embassy.gov.au/files/PENH/20022025-Joint-Press-Release-Special-Workshop-EN.pdf
3👏1
(English below)
យើងមានសេចក្តីរីករាយក្នុងការស្វាគមន៍ លោកស្រី Kirsty Harris ជាទីប្រឹក្សា និងប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីមកកាន់គ្រួសារស្ថានទូតរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងតំបន់ លោកស្រី Kirsty ប្តេជ្ញាពង្រឹងភាពជាដៃគូអភិវឌ្ឍន៍រវាងអូស្ត្រាលី និងកម្ពុជា។ លោកស្រីនឹងដឹកនាំកម្មវិធីសំខាន់ៗ ទាក់ទងនឹងកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស អភិបាលកិច្ច និងភាពធន់។

សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់អំពីចក្ខុវិស័យរបស់លោកស្រី Kirsty ចំពោះតួនាទីថ្មីនេះ។ សូមចូលរួមជាមួយពួកយើងក្នុងការស្វាគមន៍លោកស្រី!
4👍2
------------------
We are delighted to welcome Kirsty Harris, our new Counsellor and Head of Development Cooperation, to the Embassy community. Bringing extensive experience in the region, Kirsty is committed to strengthening Australia’s development partnership with Cambodia. She will oversee key initiatives across economic growth, human development, governance,
and resilience.

Watch the video to hear Kirsty’ s vision for her role. Join us in extending a warm welcome to her!
1👍1
(Englishbelow)
អូស្ត្រាលីជំរុញការវិនិយោគប្រកបដោយគុណភាពនៅកម្ពុជា

អូស្ត្រាលីកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់បរិយាបន្ននិងនិរន្តរភាពនៅកម្ពុជា។

តាមរយៈកម្មវិធី CAPRED អូស្ត្រាលីកំពុងគាំទ្រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជំរុញការវិនិយោគរយៈពេលបីឆ្នាំ (២០២៥-២០២៨)។

យុទ្ធសាស្ត្រនេះនឹងផ្តោតលើវិស័យកសិ-ចំណីអាហារ និងឧស្សាហកម្មអេឡិចត្រូនិច។ កម្មវិធីនេះជាផ្នែកមួយនៃការគាំទ្ររបស់អូស្ត្រាលីសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកកម្ពុជានិងរួមចំណែកដល់ការជំរុញយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ដែលជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីក្នុងតំបន់។

ថ្មីៗនេះ លោកស្រី Kanu Negi លេខាទីមួយរបស់ស្ថានទូត និងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងរបស់ CDC ដើម្បីពិភាក្សាពីបរិយាកាសវិនិយោគ បច្ចុប្បន្ន ព្រមទាំងកំណត់បញ្ហានិងឱកាសដើម្បីពង្រឹងយុទ្ធសាស្ត្រ និងផែនការការងារពាក់ព័ន្ធ។
3
Australia​ boosts quality investment in Cambodia

Australia is working with the Cambodian Government to foster investment and trade, contributing to Cambodia’s resilient, inclusive, and sustainable economic
growth.

Through CAPRED, Australia is supporting the Council for the Development of Cambodia (CDC) in developing a three-year Investment Promotion Strategy (2025-2028).

The strategy will focus on the agro-processing and electronics sectors. This initiative is part of Australia’s broader support for inclusive growth in Cambodia and advances Australia’s Southeast Asia Economic Strategy to 2040,
which promotes two-way trade and investment in the region.

Recently, the Embassy’s First Secretary, Ms. Kanu Negi, and H.E. Mr. Nut Unvoanra, Deputy Secretary General of CDC, jointly led a cross departmental CDC meeting to review the current investment climate and identify gaps and opportunities to inform the strategy and related work plan.

#CAPRED #Australia #Investment #FDI
5🙏2👍1
Forwarded from The Phnom Penh Post
A joint Cambodian-Australian workshop, titled “Cambodia’s Diversification Pathways – Insights from International Experience” was held today, February 20, with the goal of exploring growth strategies for diversifying the Cambodian economy.

Read: https://www.phnompenhpost.com/national/joint-aus-cambodian-workshop-explores-economic-diversification-strategies

Join The Phnom Penh Post
7
អូស្ត្រាលីគាំទ្រសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥

តើកម្ពុជាគួររក្សា និងពន្លឿនកំណើនសេដ្ឋកិច្ចអោយកាន់តែរឹងមាំបានដោយរៀបណា ក្នុងបរិបទសម្ពាធសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងបរិស្ថាន? តើអ្វីជាយុទ្ធសាស្ត្រថ្មីដែលត្រូវអនុវត្ត ហើយតើគួរប្រតិបត្តិនូវគោលនយោបាយអោយមានប្រសិទ្ធភាពដោយរបៀបណា?

ថ្នាក់ដឹកនាំកំពូលៗមកពីស្ថាប័នរាជរដ្ឋាភិបាល រួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែមីនា ដើម្បីឆ្លើយតបនូវសំណួរទាំងនេះ និងមានអ្វីច្រើនទៀតនៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥។

អូស្ត្រាលីតាមរយៈកម្មវិធី CAPRED ជាអ្នកគាំទ្រតែមួយគត់សម្រាប់សន្និសីទចក្ខុវិស័យប្រទេសកម្ពុជានៅឆ្នាំនេះ។ នេះបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសន្ទនាគោលនយោបាយដ៏មានអត្ថន័យដែលជំរុញឱ្យមានលទ្ធផលជាក់ស្តែងនេះ។
https://youtu.be/ouQ5Z-5DD5Q
6👏1
-----
Australia supports the 2025 Cambodia Outlook Conference

How should Cambodia sustain and accelerate economic growth, despite economic, geopolitical, and environmental pressures? What new strategies are needed, and how should policies be implemented effectively?

Top leaders from government including Cambodian Prime Minister Hun Manet, development partners, research institutes and the private sector will gather in Phnom Penh on 4 March to explore these questions and more at the 2025 Cambodia Outlook Conference.

Australia through CAPRED is the exclusive supporter of this year’s Cambodia Outlook Conference. This reflects our continuing commitment to meaningful policy dialogue that drives results.
https://youtu.be/ouQ5Z-5DD5Q
6👍4
(English below)
កិច្ចពិភាក្សាគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា

ថ្ងៃនេះអូស្ត្រាលី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានសហការរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។

ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សន្និសីទនេះមានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាលអ្នកសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញសេដ្ឋកិច្ចប្រមាណជាង ៥០០ នាក់ដើម្បីពិភាក្សា អំពីអាទិភាពក្នុងការពន្លឿនការអភិវឌ្ឍនិងសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ច។

អូស្ត្រាលីតាមរយៈកម្មវិធី CAPRED គឺជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់សន្និសីទឆ្នាំនេះដោយបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញកិច្ចពីភាក្សាគោលនយោបាយប្រកបដោយអត្ថន័យដើម្បីសម្រេចបាននូវកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

ស្វែងយល់បន្ថែម៖https://cambodia.embassy.gov.au/files/PENH/20250304-Joint-Press-Release-Cambodia-Outlook-Conference-2025-DFAT-CDRI-Khmer%20(1).pdf
------------------

Policy Dialogue for High Quality, Sustainable, and Inclusive Development in Cambodia

Today Australia and the Cambodia Development Resource Institute (CDRI) co-hosted the Cambodia Outlook Conference2025 in Phnom Penh.

Presided over by Prime Minister Hun Manet, the conference brought together more than 500 officials, academics, development partners and economic experts to discuss priorities to accelerate development and realise its economic visions.

Australia through CAPRED was the exclusive sponsor for this year’s conference, continuing our commitment to fostering meaningful policy dialogue to achieve resilient, sustainable, and inclusive growth.

Learn more: https://cambodia.embassy.gov.au/files/PENH/20250304-Joint-Press-Release-Cambodia-Outlook-Conference-2025-DFAT-CDRI-English.pdf
👍1