CAPRED Program
2.56K subscribers
807 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
អូស្ត្រាលីគាំទ្រលើវិស័យថាមពលស្អាតនៅកម្ពុជា

ថ្មីៗនេះ អូស្ត្រាលីបានរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីដៃគូអភិវឌ្ឍន៍នានាលើវិស័យថាមពល ដើម្បីចែករំលែកព័ត៌មានអំពីការងាររបស់ពួកគេលើវិស័យថាមពល ក្នុងន័យបំពេញបន្ថែម និងទាញយកអត្ថប្រយោជន៍ពីការសហការរួមគ្នានេះ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជារៀងរាល់ប្រាំមួយខែម្តង ហើយជាវេទិកាមួយដើម្បីបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យថាមពល។ កិច្ចប្រជុំនេះ ក៏មានគោលដៅបញ្ជៀសការធ្វើការងារជាន់គ្នា និងការស៊ីសង្វាក់គ្នាលើការផ្តល់ការវិនិយោគដោយដៃគូនីមួយៗ។

កិច្ចប្រជុំបានផ្តោតលើប្រធានបទៗចំនួនបី រួមមាន៖ ប្រសិទ្ធភាពថាមពល ការដាក់បញ្ចូលថាមពលកកើតឡើងវិញទៅក្នុងបណ្តាញមេ និងផែនការអភិវឌ្ឍន៍ថាមពលកម្ពុជា។

តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់យើង– CAPRED – អូស្ត្រាលីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគ្រប់គ្រងការផ្លាស់ប្តូរមកប្រើថាមពលស្អាត។ គោលបំណងរបស់យើងគឺដើម្បីកសាងអនាគតប្រកបដោយភាពភ្លឺថ្លា និងថាមពលស្អាតសម្រាប់កម្ពុជា។អូស្ត្រាលីគាំទ្រលើវិស័យថាមពលស្អាតនៅកម្ពុជា។
5👍1
------
Australia Charges Forward on Clean Energy in Cambodia

Australia recently hosted an Energy Sector Development Partners meeting in Cambodia. This exciting event brought together development partners to share information about their respective energy portfolios, ensure complementarity and take advantage of synergies.

Held every six months, the meeting is a platform to enhance coordination and facilitate development cooperation activities in the energy sector. In this way, it will avoid duplication and fragmentation of investment delivery by partners.

The meeting focused on three thematic focus areas, including: energy efficiency; variable renewable energy integration; and Cambodia’s Power Development Plan.

Through our flagship economic development program – CAPRED - Australia is working closely with the Cambodian government to manage the clean energy transition. Our aim is to build a brighter, cleaner energy future for Cambodia.

#renewableenergy #climatechange #netcarbon2050 #CAPRED
6
យើងធ្វើការរួមគ្នាដើម្បីប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់កាន់តែប្រសើឡើង។

កាលពីពេលថ្មីៗនេះ អូស្ត្រាលីបានរៀបចំកិច្ចប្រជុំក្រុមសម្របសម្រួលម្ចាស់ជំនួយជាលើកដំបូង ស្តីពីទឹកស្អាតនៅកម្ពុជា។ កិច្ចប្រជុំដ៏សំខាន់នេះ បានប្រមូលផ្តុំបណ្តាដៃគូអភិវឌ្ឍន៍ដែលធ្វើការលើវិស័យទឹកស្អាតរួមគ្នា ដើម្បីចែករំលែកអំពីវឌ្ឍនភាព ក៏ដូចជាពិភាក្សាការងារអំពីបញ្ហាប្រឈមនានា និងស្វែងរកវិធីសាស្រ្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងការគាំទ្រលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នៅកម្ពុជាកាន់តែប្រសើរឡើង។

ការគាំទ្រដ៏យូរអង្វែងរបស់រដ្ឋាភិបាលអូស្ត្រាលី លើវិស័យទឹកស្អាតបានជួយឱ្យប្រជាជនកម្ពុជាជាង ១លាននាក់មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។ ️

តាមរយៈកម្មវិធី CAPRED ដែលជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបស់យើង យើងកំពុងកសាងភាពជោគជ័យនេះ ហើយបច្ចុប្បន្នយើងកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក។ ការគាំទ្រនេះ នឹងក្លាយជាយន្តការផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដើម្បីកែលម្អ និងពន្លឿនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

អូស្ត្រាលីរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវគោលដៅក្នុងការផ្តល់លទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់នៅឆ្នាំ ២០៣០។
4👍1
------
Working together for a better access to clean water for all Cambodians

Australia recently hosted the first donor coordination group meeting on clean water in Cambodia. This important event brought development partners working on clean water together to share progress, discuss challenges, and find ways for improved collaboration to support better access to clean water in Cambodia.

Australia’s longstanding support in the clean water sector has enabled more than 1 million Cambodians to access clean piped water.

Through CAPRED - our flagship economic development program - we are building on this success and are currently supporting the Cambodian government to establish a Water Development Fund. This will be a long-term financing mechanism to improve and accelerate access to a clean water supply for all Cambodian people.

Australia looks forward to working more closely with other development partners to support the Cambodian government to achieve its goal of providing access to clean water for all Cambodians by 2030.

#CleanWater #Cambodia #CAPRED
6
☀️បេសកកម្មថាមពលបៃតងរបស់កម្ពុជា៖ ជំហានឆ្ពោះទៅមុខជាមួយអូស្ត្រាលី

តើអ្នកដឹងទេ? កម្ពុជាមានគោលដៅអាកាសធាតុយ៉ាងមុតមាំ ពោលគឺ បង្កើន ថាមពលកកើតឡើងវិញនៅក្នុងបណ្តាញអគ្គិសនីរហូតដល់ ៧០ភាគរយ និងមានភាពអព្យាក្រឹតអាកាសធាតុនៅឆ្នាំ ២០៥០។ អូស្ត្រាលីបាននិងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គសំខាន់ៗក្នុងវិស័យថាមពល ដើម្បីគាំទ្រដល់គោលដៅនេះ និងកសាងអនាគតបៃតង និងប្រកបដោយនិរន្តរភាព។

កាលពីពេលថ្មីៗនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី CAPRED បានសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីសម្រាប់តំណាងចំនួន ១៣នាក់ មកពីក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ដើម្បីស្វែងយល់ពីភាពជោគជ័យរបស់ប្រទេសអូស្ត្រាលីក្នុងការរួមបញ្ចូលថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនី។

គណៈប្រតិភូបានជួបជាមួយតួអង្គនានាផ្នែកថាមពលកកើតឡើងវិញរបស់អូស្ត្រាលីរួមមាន ការិយាល័យឧតុនិយមអូស្រ្តាលី ប្រតិបត្តិករទីផ្សារថាមពលអូស្ត្រាលី ក្រុមប្រឹក្សាថាមពលស្អាតអូស្ត្រាលី បណ្តាញចែកចែកអគ្គិសនី Transgrid និងតួអង្គពាក់ព័ន្ធផ្សេងទៀត។ គណៈប្រតិភូក៏ទទួលបានការយល់ដឹងបន្ថែមទៀតតាមរយៈការទៅមើលកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងកន្លែងផ្ទុកថ្មអគ្គិសនីរបស់ប្រទេសអូស្ត្រាលី។

អូស្ត្រាលីនឹងបន្តធ្វើការងារជាមួយនឹងប្រទេសកម្ពុជាបន្ទាប់ពីដំណើរទស្សនកិច្ចនេះ ដើម្បីគាំទ្រគោលដៅអនាគតថាមពលស្អាតរបស់កម្ពុជា។
4
☀️ Cambodia's Green Energy Mission: A Leap Forward with Australia

Did you know? Cambodia has bold climate goals: increase the share of renewable energy in the grid to 70 per cent and be climate neutral by 2050. Australia has been working with the Cambodian government and key players in the energy sector to support this goal and build a greener and sustainable future.

Recently, Australia's flagship economic development program, CAPRED, facilitated a visit to Australia for 13 representatives from Cambodia's Ministry of Mines and Energy, Electricity Authority, and Electricité du Cambodge to learn about Australia’s success in integrating variable renewable energy into the grid.

Delegates met with key Australian renewable energy players: the Bureau of Meteorology, Australia Energy Market Operator, Australian Clean Energy Council, Transgrid and others. They also gained insights by visiting Australia's solar and wind farms and battery storage facilities.

Australia will build on this visit to continue supporting Cambodia’s clean energy future.

#CarbonNeutral #GreenEnergyMission #Cambodia #CleanEnergy
6👏2
📣 Calling All Local AIP Developers/landowners to Participate in a Market Research Study Conducted

CAPRED is inviting local private landowners and developers with a minimum of 50 hectares of lands, (potentially in Kampong Speu, Kampong Thom and Battambang province and other surrounding provinces), to participate in our market research. We are seeking individual firms interested in the establishment and development of agri-food industrial parks in Cambodia. The primary goal of this market research is to engage with existing local developers and landowners to discuss AIP investment opportunities, interests, and other relevant matters.

📖 Learn more: https://bit.ly/3JEwRqf

Closing date: 12 May 2024
7👍4👏1
អូស្ត្រាលីវិនិយោគលើវិស្វករកម្ពុជាដើម្បីអនាគតបៃតង 💡🌍

កាលពីពេលថ្មីៗនេះ លោកស្រី អ៊ឹង លីសង់ វិស្វករអគ្គិសនីមកពីអគ្គិសនីកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដែលជាផ្នែកមួយនៃគណៈប្រតិភូមកពីប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លីស៊ង បានចូលរួមនិងស្វែងយល់ពី វិស័យថាមពលកកើតឡើងវិញរបស់អូស្ត្រាលី សិក្សាពីទីតាំងច្នៃប្រឌិតនានាដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីចំពោះការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលស្អាត។ ទីតាំងទាំងនោះរួមមាន កសិដ្ឋានសូឡា កន្លែងតម្លើងសូឡាលើដំបូល និងស្ថានីយវារីអគ្គិសនីបូមទឹក។ ការពិភាក្សាក៏បានផ្តោតលើទីផ្សារថាមពល ដោយរួមបញ្ចូលប្រភពថាមពលកកើតឡើងវិញ​ផ្សេងៗ សមត្ថភាពថ្មផ្ទុកថាមពលអគ្គិសនីរបស់ប្រទេសកម្ពុជា និងបច្ចេកវិទ្យាព្យាករណ៍អាកាសធាតុដែល ប្រទេសកម្ពុជាត្រូវការ។

ដោយមានការបំផុសគំនិតដោយវិធីសាស្រ្តរបស់ប្រទេសអូស្ត្រាលីទៅលើថាមពលកកើតឡើងវិញ លីសង់ ប្តេជ្ញាជំរុញការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់អនាគតថាមពលរបស់កម្ពុជា។

គាំទ្រដោយកម្មវិធី CAPRED របស់ប្រទេសអូស្ត្រាលី គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយកម្ពុជាឱ្យសម្រេចបាននូវដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យថាមពល ។
5
-----
Australia invests in Cambodia's engineers for a greener future 💡🌍

Lysorng Oeng, an electrical engineer from Electricité du Cambodge, recently visited Australia as part of a delegation from Cambodia.

During the visit, Lysorng engaged with Australia's renewable energy sector, exploring innovative sites showcasing Australia’s commitment to the clean energy transition. These included solar farms, rooftop solar installations and pumped hydroelectric power stations. Discussions also covered energy markets, the integration of variable renewable energy sources, Cambodia’s battery capacity and weather forecasting technology tailored to Cambodia's needs.

Inspired by Australia's approach to renewables, Lysorng is determined to drive positive change for Cambodia's energy future.

Supported by Australia's CAPRED program, this initiative aims to achieve sustainable solutions for Cambodia's energy transition.
5