CAPRED Program
2.56K subscribers
807 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
អូស្ត្រាលី គាំទ្រកម្ពុជាក្នុងការជំរុញសមភាពយេនឌ័រ និងបរិយាបន្នសម្រាប់អាជីវកម្មខ្នាតតូច

សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) គឺជាចំណុចស្នូលនៃការអភិវឌ្ឍគោលនយោបាយអន្តរជាតិ និងការគាំទ្ររបស់ប្រទេសអូស្ត្រាលី។

នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនតូច និងមធ្យម (SMEs) ច្រើនជាង ៦០% ត្រូវបានគ្រប់គ្រងដោយ ស្រ្តី។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីជួបប្រទះនឹងបញ្ហាប្រឈមសំខាន់ៗក្នុងកិច្ចការងាររបស់ពួកគាត់ ដែលក្នុងនោះរួមមាន លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការអប់រំនៅមានកម្រិត ផ្នត់គំនិតយេនឌ័រ និងការរឹតបន្តឹងក្នុងការធ្វើដំណើរជាដើម ។

តាមរយៈកម្មវិធី CAPRED បានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើតផែនការសកម្មភាពបញ្ជ្រាបសមភាពយេនឌ័រ ឆ្នាំ២០២៣-២០២៨ នេះ។

ថ្ងៃនេះ អូស្ត្រាលី និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមគ្នាដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយផែនការនេះ ទៅដល់ភាគីពាក់ព័ន្ធ និងដៃគូនានា ក្នុងគោលបំណងលុបបំបាត់នូវឧបសគ្គទាំងឡាយដែលស្រ្តីជួបប្រទះ និងធ្វើឱ្យស្ត្រីកម្ពុជា ក៏ដូចជាជនមានពិការភាព និងក្រុមដែលងាយរងគ្រោះ អាចចូលរួម និងទទួលបានអត្ថប្រយោជន៍ស្មើៗគ្នាពីកំណើនសេដ្ឋកិច្ចនេះ។
6🙏1
---
Australia supports Cambodia to propel gender equality and inclusion for small businesses

Gender equality, disability and social Inclusion (GEDSI) is central to Australia’s international development policies and support.

In Cambodia, over 60% of small and medium-sized enterprises (SMEs) are owned by women. Yet, women face critical challenges, including limited access to finance and education, gender stereotypes and restricted mobility.

Australia through CAPRED supported the Ministry of Industry, Science, Technology and Innovation to develop its Gender Mainstreaming Action Plan 2023–2028.

Today, Australia and MISTI jointly launched and disseminated the plan to stakeholders and partners. It aims to eradicate barriers and enable Cambodian women, as well as people with disabilities and other marginalised groups, to equally participate in and benefit from economic growth.

#CAPRED #genderequality #GEDSI
11👍3👏1
ប្រទេសអូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព តាមរយៈកម្មវិធី CAPRED។

ក្នុងសប្តាហ៍នេះ លោកស្រី Amber Cernovs លេខាធិការទីមួយប្រចាំស្ថានទូតអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ បានបង្ហាញពីយុទ្ធសាស្ត្រអាទិភាព និងសមិទ្ធិផលសំខាន់ៗរបស់ CAPRED និងរបៀបដែលយុទ្ធសាស្ត្រអាទិភាពស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការពិភាក្សាក៏បានផ្តោត ទៅលើភាពធន់នឹងអាកាសធាតុ និងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។
ក្នុងកិច្ចប្រជុំនេះមានវត្តមានចូលរួមពី សមាជិកគណៈកម្មាធិការមកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកិច្ចការនារី។
កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិស លើកទីមួយ នៃ CAPRED នេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការធ្វើជាដៃគូជាមួយកម្ពុជា ក្នុងការកសាងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។
5
----
Australia and Cambodia Reinforce Partnership for resilient, inclusive and sustainable economic growth through our Cambodia Australia Partnership for Resilient Economic Development (CAPRED) Program.

Yesterday, First Secretary Amber Cernovs co-chaired the meeting with H.E. ROS Seilava, Secretary of State, Ministry of Economic and Finance.

The meeting showcased CAPRED’s key strategic priorities and achievements and how these align with the government’s Pentagonal Strategy to address Cambodia’s development challenges. The discussion also focused on climate resilience and building an inclusive economy for all.

In attendance were committee members from the Ministry of Agriculture, Forestry and Fisheries; the Ministry of Commerce; the Ministry of Industry, Science, Technology and Innovation; and the Ministry of Women’s Affairs.

This first CAPRED Steering Committee meeting underscored Australia’s commitment to partnering with Cambodia in building resilient, inclusive and sustainable economic growth.
9👏1
📣 Environment and Climate Change Specialist wanted!

CAPRED is seeking an Environmental and Climate Change Specialist (ECCS) to integrate climate change considerations and adhere to the 'do no harm' principle for environmental sustainability in all CAPRED portfolios. The ECCS will ensure an effective mainstreaming of CAPRED's Disaster Risk Reduction and Climate Change (DRRCC) and Environmental and Social Management System (ESMS) approaches.

Closing Date: Sunday, 18 February 2024

📖 Further information: https://bit.ly/3SCeOGE
5👍2👏1
ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមកិច្ចប្រជុំគណៈកម្មការ​សួនកសិ-ឧស្សាហកម្ម​ (AIP) នៃកម្មវិធីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)
===================

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាសមាជិកនៃគណៈកម្មការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា នៃកម្មវិធី CAPRED បានចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា នៃកម្មវិធីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ ជាមួយលោកស្រី Amber CERNOVS លេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដោយ​មានការចូលរួមពីតំណាងក្រសួង-ពាក់ព័ន្ធ​ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍...

ព័ត៌មានលម្អិត
https://bit.ly/48M4TUC



👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
2
អូស្ត្រាលី និងកម្ពុជាជាដៃគូសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព 🇦🇺🇰🇭

កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានធ្វើការជាមួយភ្នាក់ងាររាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបង្កើតយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ ដ៏រឹងមាំមួយ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់ប្រទេសអូស្ត្រាលី។

យុទ្ធសាស្ត្រនេះដាក់ចេញចង្កោមសកម្មភាព CAPRED ចំនួន ១០ រួមទាំងការផ្តោតទៅលើភាពធន់នឹងអាកាសធាតុ និងសមភាពយេនឌ័រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍសំខាន់ៗរបស់ប្រទេស និងជួយកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែមអំពីការងាររបស់កម្មវិធី CAPRED ។ https://youtu.be/ikvoBnE9NAE
2👏1
Australia and Cambodia partner for resilient, sustainable and inclusive economic growth 🇦🇺🇰🇭

The Cambodia Australia Partnership for Resilient Economic Development (CAPRED) has worked with government agencies, the private sector and development partners to develop a comprehensive 5-year strategy that aligns with the Royal Government of Cambodia’s Pentagonal Strategy and Australia’s new International Development Policy.

The strategy establishes 10 CAPRED portfolios—including a focus on climate resilience and gender equality—to address the country’s top development challenges and help build an inclusive economy.

Watch the video to learn more about CAPRED’s work. https://youtu.be/ikvoBnE9NAE
7👏2
📣 Investment Promotion Specialist wanted!

CAPRED is seeking an Investment Promotion Specialist to work with the CAPRED team to support the establishment of the Agri-food Industrial Park (AIP) in Cambodia. This role includes working closely with the stakeholders of AIP to encourage participation in the AIP initiative. Stakeholders include: Royal Government of Cambodia (RGC) institutions, international and local investors, regional and global banks and financial institutions.

Closing Date: Sunday 18 February 2024.

📖 Further info: https://bit.ly/3SOT7U4
7👍2👏1
អូស្ត្រាលីលើកកម្ពស់សហគ្រិនស្វាយចន្ទីកម្ពុជាលើឆាកអន្តរជាតិ

តើអ្នកដឹងទេ? កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីលំដាប់កំពូលមួយរបស់ពិភពលោក ប៉ុន្តែតិចជាង ១០% នៃគ្រាប់ចន្ទីឆៅត្រូវបានកែច្នៃនៅក្នុងប្រទេស។

អូស្ត្រាលីកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវសក្តានុពលលើវិស័យស្វាយចន្ទីដ៏រឹងមាំរបស់ខ្លួន និងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឈានមុខគេ។

តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់យើង កម្មវិធី CAPRED ប្រទេសអូស្ត្រាលីបានគាំទ្រក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១០ នាក់ ដើម្បីចូលរួមក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សន្និសីទនេះ ប្រារព្ធឡើងនៅខេត្តសៀមរាប ថ្ងៃទី ១-៣ ខែកុម្ភៈ ដោយបានប្រមូលផ្តុំសិក្ខាកាមចូលរួមជាង ៥០០ នាក់ មកពី ៣៤ប្រទេស។

សន្និសីទនេះ បានផ្តល់នូវវេទិកាមួយដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតជាមួយនឹងអ្នកកែច្នៃអន្តរជាតិ ពាណិជ្ជករ អ្នកនាំចេញ អ្នកវិនិយោគ និងអ្នកទិញ។ សន្និសីទនេះ ក៏បានផ្តល់នូវការយល់ដឹងអំពីគំរូអាជីវកម្មថ្មីៗ និងការអនុវត្តដ៏ល្អប្រសើរ ដើម្បីបង្កើនតម្លៃនៃខ្សែសង្វាក់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី។
6🥰3