CAPRED Program
3.14K subscribers
859 photos
18 videos
468 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
❤7👍1
(English below)
🌾 អូស្ត្រាលីគាំទ្រការអភិវឌ្ឍវិស័យកសិ-ចំណីអាហារប្រកបដោយភាពច្នៃប្រឌិត

អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដែលអូស្ត្រាលីបានសហការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរឹងមាំ តាមរយៈការកែលម្អពូជដំណាំ ការនាំយកបច្ចេកវិទ្យាកសិកម្មថ្មីៗ ការកែច្នៃផលិតផលកសិកម្ម និងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារថ្មីៗ។

នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ស្តង់របស់អូស្ត្រាលីកំពុងដាក់បង្ហាញបច្ចេកវិទ្យាទំនើបៗរបស់អូស្ត្រាលី ដែលកំពុងជួយគាំទ្រកសិករ និងសហគ្រាសកសិកម្មកម្ពុជាឱ្យបង្កើនផលិតកម្មកសិកម្ម និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម។

អូស្ត្រាលីប្ដេជ្ញាក្នុងការចូលរួមអភិវឌ្ឍវិស័យកសិ-ចំណីអាហារនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងភាពធន់។

តើអ្នកមានគម្រោងមកចូលរួមក្នុងព្រឹត្តិការណ៍ CAFE26 ដែរឬទេ? សូមអញ្ជើញមកទស្សនាស្តង់របស់អូស្ត្រាលី!

📍 មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ
📅 ថ្ងៃទី២៣–២៥ ខែតុលា ឆ្នាំ២០២

—————————
🌾 Australia supports an innovative agri-food sector

For more than 60 years, Australia has partnered with Cambodia to build a strong agriculture sector, from improved crop varieties, new agri-technologies to agro-processing and access to new markets.

At the Cambodia Agriculture Forum and Exhibition 2026 (CAFE26), the ‘Australia’ booth is showcasing cutting-edge Australian technology that is supporting Cambodian farmers and agribusinesses to boost their agricultural production and processing.

Australia is committed to building a more competitive and resilient agrifood sector in Cambodia.

Coming to CAFE26? Visit the Australia booth!

📍 Diamond Island Convention and Exhibition Center (Koh Pich), Phnom Penh
📅 23–25 October 2026

#CAPRED
❤33
(English below)
អូស្ត្រាលីគាំទ្រសេវាផ្គត់ផ្គង់ទឹកប្រកបដោយនវានុវត្តន៍ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ

កម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកការទទួលបានទឹកស្អាតប្រើប្រាស់ជាសកល។ ទោះជាយ៉ាងណា តម្រូវការទឹកដែលកំពុងកើនឡើង និងសម្ពាធពីការប្រែប្រួលអាកាសធាតុ មានន័យថា ការតភ្ជាប់ទឹកស្អាតជូនសហគមន៍ដែលនៅសេសសល់ ទាមទារឱ្យមានដំណោះស្រាយថ្មីៗ និងកិច្ចសហការកាន់តែរឹងមាំ។

ក្នុងសប្តាហ៍នេះ អ្នកចូលរួមជាង ៣៥០ នាក់ មកពីរាជរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នាក្នុងសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៦ ដើម្បីស្វែងយល់ពីដំណោះស្រាយប្រកបដោយនវានុវត្តន៍ចំពោះបញ្ហាប្រឈមនេះ។

ប្រទេសអូស្ត្រាលីបានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា រៀបចំសន្និសីទឆ្នាំនេះរួមគ្នា ដោយបានរំលេចពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ជាពិសេស ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈទប់ទល់នឹងផលប៉ះពាល់ដែលអាចកើតមានពីបាតុភូតអែល នីញ៉ូ (El Niño) ដែលកំពុងមានកម្លាំងខ្លាំងឡើង។

អូស្ត្រាលីប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រវិស័យទឹកឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដើម្បីឱ្យគ្រួសារ និងអាជីវកម្មនៅទូទាំងប្រទេស អាចទទួលបានសេវាផ្គត់ផ្គង់ទឹកដែលគួរឱ្យទុកចិត្ត មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព។

សូមអានបន្ថែម៖ https://shorturl.at/GSHBx

------------------
Australia backs innovative, climate-resilient water services

Cambodia is advancing towards universal clean water access, yet rising demand and growing climate pressures mean connecting the remaining communities requires new solutions and stronger partnerships.

More than 350 participants from government, the private sector, academia and development partners gathered at the 6th Cambodian Water Conference & Trade Exhibition this week to explore innovative solutions to this challenge.

Australia supported the Ministry of Industry, Science, Technology & Innovation and the Cambodian Water Supply Association, to jointly host this year conference, which highlighted the value of collaboration and innovation, especially as Cambodia prepares for the potential impacts of a strengthening El Niño.

Australia is committed to supporting a stronger, more resilient water sector, so that families and businesses across the country can benefit from reliable, affordable and sustainable water services.

Read more: https://shorturl.at/GOojk

#CAPRED
❤4👏1
(English below)
អូស្ត្រាលីជាដៃគូដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់សហគមន៍នានាទូទាំងខេត្តពោធិ៍សាត់។

ចាប់ពីការលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងការគាំទ្រដល់ជីវភាពរស់នៅ រហូតដល់ការកាត់បន្ថយសំណល់ ការបង្កើនការកែច្នៃសំណល់ឡើងវិញ និងការពង្រីកដំណោះស្រាយថាមពលស្អាត អូស្ត្រាលីកំពុងជួយសហគមន៍កសាងអនាគតមួយដែលមានសុខភាពល្អ ភាពធន់ និងនិរន្តរភាពកាន់តែប្រសើរ។

សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់ពីរបៀបដែលភាពជាដៃគូរវាងអូស្ត្រាលី និងខេត្តពោធិ៍សាត់ កំពុងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍មូលដ្ឋាន។

--------------------

Australia has been a long and reliable partner with communities across Pursat

From improving access to safe water and supporting livelihoods, to reducing waste, increasing recycling and expanding clean energy solutions, Australia is helping communities build a healthier, more resilient and sustainable future.

Watch the video to see how Australia’s partnership with Pursat is delivering practical benefits and lasting impact for local communities.

#AustraliaInCambodia #24Provinces24Stories #60SecondsAustralia
❤3👍1