CAPRED Program
3.15K subscribers
859 photos
18 videos
468 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
(English below)
ពីកសិដ្ឋានកម្ពុជាទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក

អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីគាំទ្រសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពធន់។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Misota នាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានជួបជាមួយលោក តាន់ មីសស្សែល និងលោកស្រី តាន់ សូភី ស្ថាបនិកក្រុមហ៊ុន ព្រមទាំងលោក អុល តុលា នាយកប្រតិបត្តិធុរកិច្ច ដើម្បីស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលវត្ថុធាតុដើមក្នុងស្រុករបស់កម្ពុជាត្រូវបានកែច្នៃទៅជាផលិតផលនាំចេញប្រកបដោយគុណភាព ក្រោមការគាំទ្ររបស់អូស្ត្រាលី។

តាមរយៈការធ្វើការជាមួយកសិករ និងពាណិជ្ជករប្រមាណ ៥០០នាក់ និងផ្តល់ការងារដល់បុគ្គលិកជាង ១៧០នាក់ ដែលភាគច្រើនជាស្ត្រី ក្រុមហ៊ុន Misota កំពុងបង្កើតឱកាសសេដ្ឋកិច្ចនៅទូទាំងខ្សែសង្វាក់តម្លៃ ព្រមទាំងបង្ហាញពីគុណភាពនៃផលិតផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។

នៅពេលអាជីវកម្មកម្ពុជាទទួលបានជោគជ័យ កសិករទទួលបានប្រាក់ចំណូលកាន់តែប្រសើរ ការងារកាន់តែច្រើនត្រូវបានបង្កើតឡើង ហើយសហគមន៍ក៏មានភាពរីកចម្រើនផងដែរ។

------------------

From Cambodian farms to supermarket shelves around the world

Australia is partnering with local companies to support a stronger, more resilient Cambodian economy.

At the recent visit to Misota, Ambassador Yip met founders, Michel and Sophie Tan, and Chief Operating Officer, Ol Tola, to see firsthand how local Cambodian ingredients are being transformed into export-quality goods under the support of Australia.

Working with around 500 farmers and traders while employing more than 170 workers, most of them women, Misota is creating economic opportunities across the value chain while showcasing the quality of Cambodian produce to the world.

When Cambodian businesses succeed, farmers earn more, jobs are created and communities prosper.

#CAPRED
❤3
(English below)
ការចម្អិនអាម៉ុកត្រីមុខម្ហូបដ៏ពេញនិយមរបស់កម្ពុជា 🐟👨‍🍳 🍚

លោកឯកអគ្គរដ្ឋទូត យីប បានចំណាយពេលរៀនអំពីរបៀបធ្វើម្ហូបតំណាងជាតិដ៏ល្បីល្បាញរបស់កម្ពុជា ជាមួយក្រុមការងារនៅ Sabara ព្រមទាំងបានយល់ដឹងពីវិធីចម្អិន និងទំនៀមទម្លាប់នៃការធ្វើមុខម្ហូបដ៏ពេញនិយមមួយនេះ។

ការចែករំលែកម្ហូបអាហារ គឺជាវិធីដ៏ប្រពៃក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។
—————-
Cooking Cambodia’s Beloved Fish Amok 🐟👨‍🍳 🍚

Ambassador Yip spent some time learning how to prepare one of most Cambodia’s iconic dishes with the team at Sabara, learning about the skills and traditions behind this much-loved recipe.

Sharing food is a great way to connect people and learn more about each other.
❤2
Forwarded from EnergyLab Asia
[ CEW26 | From ESCO Pilots to Scale: Unlocking Energy Efficiency Investment in Cambodia]

This session explores how Energy Service Companies (ESCOs) can help accelerate energy-efficiency investment and reduce energy costs for Cambodian businesses. Drawing on regional experiences and practical lessons from CAPRED's ESCO Pilot Demonstration Program, the session will examine the opportunities, challenges, and practical actions needed to build a stronger ESCO market and unlock greater private-sector investment in energy efficiency.

-----
📅 Date: 18 September 2026 | Time: 13:30 - 17:00
📍 Location: Baitong Hotel
🚨 Register Now : https://forms.gle/EuAF21WsTgAFL7bV6
📌 CEW 2026 agenda: https://cleanenergycambodia.org/cleanenergyweek

#CEW26 #សប្ដាហ៍ថាមពលស្អាត២០២៦ #ថាមពលស្អាត #CleanEnergy #សន្តិសុខថាមពល #ភាពធន់នៃសេដ្ឋកិច្ច #EnergySecurity #EconomicResilience #EnergyLabAsia
❤1
(English Below)
ចូលរួមជាមួយយើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីរបៀបដែលថាមពលស្អាត កំពុងជំរុញសន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។

🌱អ្វីដែលអ្នកនឹងទទួលបានពីកម្មវិធីនេះ៖

☀️ កិច្ចសន្ទនាកម្រិតខ្ពស់៖ ការប្រជុំ និងកិច្ចពិភាក្សាគោលនយោបាយ ជាមួយតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម។

☀️ ការបង្ហាញដំណោះស្រាយជាក់ស្តែង៖ ការដាក់បង្ហាញបច្ចេកវិទ្យាថាមពលស្អាតដែលអាចពង្រីកវិសាលភាពបានពេញមួយថ្ងៃ ព្រមទាំងកម្មវិធីអមជាច្រើនទៀតពេញមួយសប្តាហ៍។

☀️ ការកសាងបណ្តាញទំនាក់ទំនងជាយុទ្ធសាស្ត្រ៖ ឱកាសក្នុងការបង្កើតភាពជាដៃគូ ដើម្បីរួមចំណែកជម្រុញការផ្លាស់ប្តូរឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។
------
📌 Register Now ចុះឈ្មោះចូលរួមឥឡូវនេះ៖ https://cleanenergycambodia.org/cleanenergyweek

#CEW26 #សប្ដាហ៍ថាមពលស្អាត២០២៦ #ថាមពលស្អាត #CleanEnergy #សន្តិសុខថាមពល #ភាពធន់នៃសេដ្ឋកិច្ច #EnergySecurity #EconomicResilience #EnergyLabAsia
-------------
Join us from 15–21 September 2026 to discover how clean energy is powering Cambodia's energy security and economic resilience.
🌱What awaits you:

☀️High-level dialogue: Plenaries and policy sessions with government, development partners and industry

☀️Real solutions on display: A full-day showcase of scalable clean energy technologies plus a variety of side sessions throughout the week

☀️Strategic connections: Dedicated spaces to build the partnerships driving Cambodia's transition
----
📌Register Now ចុះឈ្មោះចូលរួមឥឡូវនេះ៖ https://cleanenergycambodia.org/cleanenergyweek

#CEW26 #សប្ដាហ៍ថាមពលស្អាត២០២៦ #ថាមពលស្អាត #CleanEnergy #សន្តិសុខថាមពល #ភាពធន់នៃសេដ្ឋកិច្ច #EnergySecurity #EconomicResilience #EnergyLabAsia
🥰2
សប្តាហ៍ថាមពលស្អាត ត្រលប់មកវិញហើយ!

ប្រធានបទ៖ ថាមពលស្អាត ដើម្បីសន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ច

ប្រទេសអូស្ត្រាលីរីករាយដែលបានក្លាយជាដៃគូដ៏យូរអង្វែងមួយ នៅក្នុងដំណើរអន្តរកាលថាមពលស្អាតរបស់កម្ពុជា។ យើងសហការជាមួយគ្នាដើម្បីកសាងអនាគតថាមពលដែលអាចទុកចិត្តបាន មានតម្លៃសមរម្យ និងមានភាពធន់ជាងមុន។

សូមចូលរួមជាមួយយើង និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកវិធីសាស្រ្តថ្មីៗក្នុងការប្រើប្រាស់ថាមពលស្អាតដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

https://youtube.com/shorts/T6hoZcJWWy8

ចុះឈ្មោះចូលរួមឥឡូវនេះ៖ https://cleanenergycambodia.org/cleanenergyweek
❤2
Clean Energy Week is back!

Theme: Clean Energy for Energy Security and Economic Resilience

Australia is pleased to be a long-standing partner in Cambodia’s clean energy transition, and we are working together to build a more reliable, affordable and resilient energy future.

Join us as we bring together key stakeholders to discuss, exchange ideas and explore new ways to harness clean energy for Cambodia's economic growth. https://youtube.com/shorts/T6hoZcJWWy8

📌 Register Now https://cleanenergycambodia.org/cleanenergyweek

#CEW26 #សប្ដាហ៍ថាមពលស្អាត២០២៦ #ថាមពលស្អាត #CleanEnergy #សន្តិសុខថាមពល #ភាពធន់នៃសេដ្ឋកិច្ច #EnergySecurity #EconomicResilience #EnergyLabAsia
❤2
(English Below)
អូស្ត្រាលី កំពុងគាំទ្រដល់ប្រព័ន្ធសុខាភិបាល និងបរិយាកាសអាជីវកម្មរបស់កម្ពុជា ឱ្យកាន់តែមានបរិយាបន្ន

ក្នុងកំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី Michelle Chan រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានទៅទស្សនកិច្ចនៅសហគ្រាសក្នុងស្រុក KEBORAN កេរបុរាណ ដែលទីនោះ ការគាំទ្ររបស់អូស្ត្រាលីកំពុងជួយអភិវឌ្ឍអាជីវកម្មនានាដែលដឹកនាំដោយជនមានពិការភាព។ តាមរយៈជំនួយឧបត្ថម្ភរបស់ប្រទេសអូស្ត្រាលី នាពេលបច្ចុប្បន្ននេះ សហគ្រាស កេរបុរាណ អាចជួលបុគ្គលិកបន្ថែម និងវិនិយោគលើប្រព័ន្ធថាមពលព្រះអាទិត្យ ដែលនឹងជួយបង្កើនសមត្ថភាពផលិតកម្មរហូតដល់ទៅបីដង។

លោកស្រីរដ្ឋលេខាធិការ Michelle Chan បានស្វែងយល់ពីសមិទ្ធផលការងាររបស់មូលនិធិ The Fred Hollows Foundation ដែលជាអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីមួយ បានធ្វើប្រតិបត្តិការនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ មក ដើម្បីលើកកម្ពស់សុខភាពភ្នែក និងរួមចំណែកលុបបំបាត់ភាពពិការភ្នែកដែលអាចជៀសវាងបាន។ លោកស្រីក៏បានទទួលស្តាប់ការចែករំលែកពីប្រជាពលរដ្ឋទទួលផលអំពីរបៀបដែលការគាំទ្ររបស់អូស្ត្រាលី កំពុងជួយពង្រឹងការបណ្តុះបណ្តាលសម្រាប់មន្ត្រីជំនាញសុខាភិបាល និងលទ្ធភាពទទួលបានការថែទាំភ្នែកប្រកបដោយគុណភាព។

កិច្ចសហប្រតិបត្តិការភាពជាដៃគូទាំងអស់នេះ កំពុងរួមគ្នាជួយកសាងប្រទេសកម្ពុជាមួយ ឲ្យកាន់តែមានបរិយាបន្ន មានសុខភាពល្អ និងមានភាពរីកចម្រើន។

#CAPRED #MekongInclusiveVentures #ANCP
----------
Australia is supporting Cambodia’s health system and business environment to be more inclusive.

During her visit to Cambodia, DFAT Deputy Secretary, Michelle Chan, visited local social enterprise KEBORAN, where Australian support is helping to develop businesses led by people with disabilities. Thanks to Australia, KEBORAN is now hiring more staff and investing in rooftop solar which will triple production capacity.

Deputy Secretary Chan also saw the work of The Fred Hollows Foundation, an Australian NGO working in Cambodia since 1998 to improve eye health and help eliminate avoidable blindness. She heard from beneficiaries how Australia's support is strengthening training for health professionals and access to quality eye care. Together, these partnerships are helping build a more inclusive, healthy and prosperous Cambodia.

#CAPRED #MekongInclusiveVentures #ANCP
❤3
(English below)
ជំរុញអនាគតថាមពលស្អាតរបស់កម្ពុជា 🇦🇺⚡🇰🇭

អូស្ត្រាលីជាដៃគូឧបត្ថម្ភស្ថាបនិករបស់កម្មវិធីសប្តាហ៍ថាមពលស្អាត ចាប់តាំងពីការចាប់ផ្តើមនៃកម្មវិធីនៅឆ្នាំ២០១៨មក ដោយបានគាំទ្រដំណើររបស់កម្ពុជាឆ្ពោះទៅរកអនាគតថាមពលដែលមាននិរន្តរភាព អាចទុកចិត្តបាន និងមានភាពធន់។

ស្របពេលដែលកម្ពុជាកំពុងជំរុញការផ្លាស់ប្តូរទៅរកថាមពលស្អាត អូស្ត្រាលីកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នទាក់ទងក្នុងវិស័យនេះ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងការរៀបចំផែនការថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបង្កើតឱកាសការងារប្រកបដោយបរិយាបន្ននៅក្នុងវិស័យថាមពលស្អាត។

អូស្ត្រាលី និងកម្ពុជាកំពុងសហការគ្នាដើម្បីបង្កើតប្រព័ន្ធថាមពលដែលកាន់តែស្អាត និងមានសុវត្ថិភាព ដែលជួយដល់កំណើនសេដ្ឋកិច្ច សុវត្ថិភាពថាមពល អធិបតេយ្យភាពថាមពល និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

សូមចូលរួមក្នុងកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៦ ដើម្បីស្វែងយល់បន្ថែមអំពីភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជាលើវិស័យថាមពលស្អាត។
------------------------------

Powering Cambodia’s clean energy future 🇦🇺⚡🇰🇭

Australia has been a founding sponsor of Clean Energy Week since its launch in 2018, supporting Cambodia’s journey towards a more sustainable, reliable and resilient energy future.

As Cambodia advances its clean energy transition, Australia is working alongside government, industry and development partners to strengthen energy planning, expand access to green finance and create inclusive pathways to careers in the clean energy sector.

Together, Australia and Cambodia are working to build a cleaner, more secure energy system that supports economic growth, energy security, energy sovereignty and climate resilience.

Visit Clean Energy Week 2026 to learn more about Australia’s partnership with Cambodia on clean energy.

#CEW2026
❤2