[English Below]
លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកកិច្ចការអភិវឌ្ឍអន្តរជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅប្រទេសកម្ពុជាហើយ 🇦🇺🇰🇭
លោកជំទាវបណ្ឌិត Aly បានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៣ លានដុល្លារអូស្ត្រាលី សម្រាប់ប្រព័ន្ធគាំពារសង្គម ដើម្បីជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការឆ្លើយតបទៅនឹងសម្ពាធសេដ្ឋកិច្ចដែលកំពុងប៉ះពាល់ដល់ពលរដ្ឋងាយរងគ្រោះបំផុត។
អូស្ត្រាលីកំពុងគាំទ្រដល់សន្តិសុខស្បៀង ភាពធន់នៃសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់មេគង្គ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ លោកជំទាវបណ្ឌិត Aly បានប្រកាសផ្តល់ថវិកាចំនួន ៩ លានដុល្លារអូស្ត្រាលី សម្រាប់ដំណាក់កាលថ្មីនៃកម្មវិធីបច្ចេកវិទ្យាជណ្តើរត្រីរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។
លោកជំទាវបណ្ឌិត Aly ក៏បានអញ្ជើញទៅពិនិត្យមើលសកម្មភាពជាក់ស្តែងនៃកម្មវិធីអភិវឌ្ឍន៍របស់យើង រួមទាំងគំនិតផ្តួចផ្តើមនានាក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ច ការគាំទ្រសមភាពយេនឌ័រ និងបរិយាបន្នជនពិការ ព្រមទាំងការលើកកម្ពស់ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ។
នៅក្នុងជំនួបសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍អូស្ត្រាលី (Australia Awards alumni) និងអ្នកស្ម័គ្រចិត្តអូស្ត្រាលី លោកជំទាវបណ្ឌិត Aly បានគូសបញ្ជាក់ពីរបៀបដែលគំនិតផ្តួចផ្តើមទាំងនេះបានរួមចំណែកដល់លទ្ធផលអភិវឌ្ឍន៍ដ៏រឹងមាំ ព្រមទាំងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ ។
តាមរយៈជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លោកជំទាវបណ្ឌិត Aly បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងនាមជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត។
សូមអានសេចក្តីប្រកាសព័ត៌មាន៖ https://shorturl.at/R0suM
------------------
Australia's Minister for International Development, the Hon Dr Anne Aly MP, has concluded her visit to Cambodia 🇦🇺🇰🇭
Dr Aly announced increased funding of A$3m for social protection, supporting Cambodia to respond to economic pressures affecting the most vulnerable.
Australia is supporting food security, economic resilience and environmental sustainability across the Mekong region, including in Cambodia. Dr Aly announced $9 million for the next phase of the Australian Centre for International Agricultural Research (ACIAR) FishTech program.
Dr Aly saw our development program in action, including initiatives to build economic resilience, support gender equality and disability inclusion, and enhance trade and investment.
Meeting Australia Awards alumni and Australian volunteers, Dr Aly emphasised how these initiatives supported strong development outcomes, whilst deepening connections between our people.
Through engagements with Deputy Prime Minister Prak Sokhonn and Deputy Prime Minister Aun Pornmoniroth, Dr Aly reinforced Australia’s commitment as a steadfast and reliable partner.
Read the media release: https://shorturl.at/qPR0E

❤4👍1
(English below)
អូស្ត្រាលីគាំទ្រអនាគតអ្នកដឹកនាំកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព
ស្របពេលដែលសេដ្ឋកិច្ច និងទីផ្សារមូលបត្ររបស់កម្ពុជាកំពុងបន្តរីកចម្រើន ការវិនិយោគលើយុវជនជំនាន់ក្រោយដែលនឹងក្លាយជាមេដឹកនាំនាពេលអនាគត គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
អូស្ត្រាលីកំពុងគាំទ្រកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិស្តីពី ESG (National ESG Challenge 2026) ដែលដឹកនាំដោយនិយ័តករមូលបត្រកម្ពុជា (SERC) ដើម្បីជួយនិស្សិតសាកលវិទ្យាល័យពង្រឹងចំណេះដឹងរបស់ពួកគេអំពីគោលការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
កម្មវិធីប្រកួតប្រជែងនេះប្រមូលផ្តុំនិស្សិតមកពីសាកលវិទ្យាល័យចំនួន ៦ នៅរាជធានីភ្នំពេញ ដោយផ្តល់ឱកាសឱ្យពួកគេអនុវត្តស្តង់ដារ ESG របស់អាស៊ាន ទៅលើបញ្ហាប្រឈមជាក់ស្តែងពាក់ព័ន្ធនឹងនិរន្តរភាព។ ក្រុមនិស្សិតកម្ពុជាដែលទទួលជ័យលាភី នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ASEAN ESG Challenge នៅប្រទេសហ្វីលីពីន ជាមួយនិស្សិតមកពីបណ្តាប្រទេសនានាក្នុងតំបន់។
តាមរយៈការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ អូស្ត្រាលីកំពុងជួយបណ្តុះបណ្តាលយុវជនកម្ពុជានូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីរួមចំណែកកសាងអនាគតសេដ្ឋកិច្ចដែលមានភាពធន់ និងប្រកបដោយនិរន្តរភាព។
------------------
Australia supports Cambodia’s future leaders in sustainable finance
As Cambodia’s economy and capital market continues to grow, investing in the next generation of leaders is more important than ever.
Australia is supporting the National ESG Challenge 2026, led by the Securities and Exchange Regulator of Cambodia (SERC), to help university students deepen their understanding of Environmental, Social and Governance (ESG) principles and sustainable finance.
The competition brings together students from six universities across Phnom Penh, giving them the opportunity to apply ASEAN ESG standards to real-world sustainability challenges. The winning Cambodian team will represent the Kingdom at the ASEAN ESG Challenge Grand Finale in the Philippines alongside students from across the region.
By promoting sustainable finance and responsible business practices, Australia is helping equip young Cambodians with the knowledge and skills needed to contribute to a more resilient and sustainable economic future.
#CAPRED

🥭🇦🇺🇰🇭 ពីចម្ការនៅកម្ពុជា ទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក
កាលពីសប្តាហ៍មុន លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលី បានអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដើម្បីស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលការគាំទ្ររបស់អូស្ត្រាលី កំពុងជួយដល់អាជីវកម្មកសិកម្មនៅកម្ពុជាឱ្យរីកចម្រើន បង្កើតការងារ និងឈានទៅដល់ទីផ្សារអន្តរជាតិ។
ក្រុមហ៊ុន KFP គឺជាក្រុមហ៊ុននាំចេញផលិតផលកសិ-ចំណីអាហារដឹកនាំដោយស្ត្រីឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុននេះធ្វើការជាមួយកសិករកិច្ចសន្យាភាគច្រើនជាស្ត្រី និងមានបុគ្គលិកភាគច្រើនជាស្ត្រីផងដែរ។ ប្រទេសអូស្ត្រាលីកំពុងគាំទ្រក្រុមហ៊ុន KFP ក្នុងការពង្រីកផលិតកម្ម ធ្វើឱ្យផលិតផលកាន់តែសម្បូរបែប និងពង្រឹងការត្រៀមខ្លួនសម្រាប់ការនាំចេញ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកជំទាវរដ្ឋមន្ត្រី Aly បានជួបជជែកជាមួយបុគ្គលិក និងកសិករ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលអាជីវកម្មកសិកម្មមួយនេះ កំពុងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ លើកកម្ពស់ជីវភាពរស់នៅនៅតំបន់ជនបទ និងបង្កើនឱកាសនានាសម្រាប់ស្ត្រី។
អូស្ត្រាលីមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយអាជីវកម្មនៅកម្ពុជា ដែលកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ពង្រឹងប្រព័ន្ធស្បៀងអាហារ និងបង្កើតឱកាសសម្រាប់សហគមន៍ឱ្យមានភាពរីកចម្រើន។
------------------
🥭🇦🇺🇰🇭 From Cambodian farms to supermarket shelves around the world.
🇦🇺’s Minister for International Development, Dr Anne Aly, visited Kirirom Food Production KFP Co., Ltd. (KFP) last week to see how Australian support is helping Cambodian agribusinesses grow, create jobs and reach international markets.
KFP is Cambodia’s leading woman-led agrifood exporter, working with predominantly female contract farmers and employing a majority women workforce. Australia is supporting KFP to expand production, diversify products and strengthen export readiness.
During the visit, Minister Aly met with workers and farmers to hear firsthand how agribusiness is creating new economic opportunities, supporting rural livelihoods and increasing opportunities for women.
Australia is proud to partner with Cambodian businesses that are driving inclusive economic growth, strengthening food systems and creating opportunities for communities to thrive.

❤7
📣 Job opportunity
Position: Water Infrastructure Coordinator
📖 Learn more: https://capred.org/opportunities/water-infrastructure-coordinator

👍1
(English below)
🐄 ការនាំចូលមេគោអូស្រ្តាលីបន្ថែម ដើម្បីជំរុញវិស័យឧស្សាហកម្មទឹកដោះគោរបស់កម្ពុជាដែលកំពុងរីកចម្រើន! 🇰🇭 🇦🇺
តម្រូវការផលិតផលទឹកដោះគោកំពុងតែកើនឡើងយ៉ាងរហ័សនៅក្នុងប្រទេសកម្ពុជា។
កសិដ្ឋានគិរីសួគ៌ Kirisu Farm ក្នុងខេត្តតាកែវ ទើបតែបានស្វាគមន៍មេគោអូស្ត្រាលីចំនួន ២២០ ក្បាលបន្ថែមទៀត ដែលធ្វើឱ្យហ្វូងគោសរុបកើនឡើងដល់ប្រមាណ ១,៤០០ ក្បាល។ កត្តានេះមានន័យថា នៅពេលនេះកសិដ្ឋាន គិរីសួគ៌អាចផលិតទឹកដោះគោស្រស់ យ៉ាអួ និងផលិតផលទឹកដោះគោប្រកបដោយសារធាតុចិញ្ចឹមដទៃទៀតដ៏ឈ្ងុយឆ្ងាញ់បន្ថែមទៀតជូនដល់ប្រជាជនកម្ពុជា។
តាមរយៈការលើកកម្ពស់ការផលិតនៅក្នុងស្រុក ភាពជាដៃគូនេះនឹងជួយឱ្យកម្ពុជាអាចពង្រឹងសន្តិសុខស្បៀង និងបង្កើតឱកាសការងារថ្មីៗនៅក្នុងខ្សែផលិតកម្មទឹកដោះគោទាំងមូល។
នេះគឺជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការរួមគ្នាពង្រីកទំហំពាណិជ្ជកម្ម និងរួមចំណែកកសាងអនាគតមួយប្រកបដោយសុខមាលភាពល្អ និងវិបុលភាព!
---------------------
🐄 More Australian cows for Cambodia’s growing dairy industry! 🇰🇭 🇦🇺
Demand for dairy products is growing rapidly in Cambodia.
Kirisu Farm in Takeo has just welcomed 220 new Australian heifers, bringing its total herd size to around 1,400 cows. This means Kirisu can now produce more delicious fresh milk, yoghurt and other nutritious dairy products for Cambodians.
By lifting local production, this partnership helps Cambodia to boost food security and create new jobs across the dairy value chain.
It is a great example of Australia and Cambodia working together to expand trade and build a healthier, more prosperous future!

❤3🥰2👍1
(English below)
អូស្ត្រាលីជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែមានតែ ៥ ភាគរយប៉ុណ្ណោះនៃទិន្នផលសរុបដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។ ការខ្វះខាតសមត្ថភាពកែច្នៃក្នុងស្រុកនេះ ធ្វើឱ្យកម្ពុជាបាត់បង់ចំណូលសក្តានុពលជាង ១២៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលកសិករ និងពាណិជ្ជករនៅតែប្រឈមនឹងហានិភ័យពីការប្រែប្រួលតម្លៃទីផ្សារ។
អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកល មានចំណែកពី ២០ ទៅ ២៥ ភាគរយនៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក ដើម្បីបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៨០ តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០ លានដុល្លារអាមេរិកក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
អូស្ត្រាលីបន្តប្តេជ្ញាទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដែលបង្កើតការងារ និងគាំទ្រដល់អាជីវកម្ម ដើម្បីជួយកម្ពុជាកសាងសេដ្ឋកិច្ចរឹងមាំ និងវិបុលភាព។

👍3