CAPRED Program
2.56K subscribers
802 photos
16 videos
446 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
អូស្ត្រាលីកំពុងជួយពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

អូស្ត្រាលីប្តេជ្ញាសហការជាមួយកសិ-ពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ទាក់ទាញវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ចំណីអាហារឲ្យកាន់តែរឹងមាំ និងចីរភាព។

កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទី២ លើពិភពលោក ប៉ុន្តែមានតិចជាង ១០ ភាគរយប៉ុណ្ណោះនៃផលិតផលសរុបត្រូវបានកែច្នៃក្នុងស្រុក។

អូស្ត្រាលីកំពុងសហការជាមួយរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ២ ដើម្បីគាំទ្រក្នុងការសាងសង់ទីធ្លាសម្ងួត បំពាក់ម៉ាស៊ីនចាត់ថ្នាក់ និងកន្លែងស្តុកទុក ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបន្ទាប់ពីការប្រមូលផលដល់កសិករដាំស្វាយចន្ទី។ គម្រោងនេះនឹងបង្កើតការងារថ្មីប្រហែល ១០០ កន្លែង និងជួយបង្កើន ឬរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសាររហូតដល់ ១,០០០ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
8👏2🥰1
------
Australia boosts Cambodia’s cashew processing capacities

Australia is committed to working with Cambodian agri-businesses to build their capacity, attract investment and grow stronger, more sustainable agri-food sector.

Cambodia is the world’s second-largest producer of raw cashew nuts, but less than 10 per cent of the harvest is processed locally.

Australia is partnering with two cashew processors to support drying yards, grading machines and storage facilities, and supporting post-harvest training for cashew farmers. This will create around 100 new jobs and increase or stabilise incomes for up to 1000 households in Kampong Thom and Preah Vihear.

#CAPRED
10
📣 Job opportunity!

Position: Renewable Energy Specialist

📖 Learn more: https://capred.org/opportunities/renewable-energy-specialist-infrastructure-2
2
អូស្ត្រាលី ជំរុញការផ្គត់ផ្គង់ជីដល់កសិករក្នុងពេលតម្លៃមានការប្រែប្រួលខ្លាំង

អូស្ត្រាលី កំពុងគាំទ្រកសិករកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនៃការកើនឡើងថ្លៃជី និងធាតុចូលកសិកម្មផ្សេងៗទៀត។

យើងកំពុងធ្វើការជាមួយអាជីវកម្មដើម្បីផលិតជីធម្មជាតិឲ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដូច្នេះ កសិករអាចកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការប្រើប្រាស់ផលិតផលនាំចូល។ ដៃគូរបស់យើងដូចជា Husk Ventures នឹងបង្កើនសមត្ថភាពផលិតជីធ្យូងអង្កាមឲ្យបានទ្វេដងនៃសមត្ថភាពបច្ចុប្បន្ន ដោយរំពឹងថានឹងអាចផ្គត់ផ្គង់បានចំនួន ១០០០ តោននៅក្នុងឆ្នាំនេះ។

យើងក៏កំពុងទាញយកភាពច្នៃប្រឌិតរបស់អូស្ត្រាលី តាមរយៈដៃគូរបស់យើង Nileda ដោយប្រើប្រាស់ជីធម្មជាតិដែលផលិតឡើងចេញពីត្រីឆ្ពិនព្រៃដើម្បីកែលម្អសុខភាពដី និងជួយកសិករឱ្យកាន់តែមានភាពធន់ទៅនឹងបញ្ហានានា នៅពេលអនាគត។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ អូស្ត្រាលី កំពុងរួមចំណែកដល់សន្តិសុខស្បៀង និងជួយអាជីវកម្មឱ្យបន្តប្រតិបត្តិការរបស់ពួកគេ។ យើងក៏កំពុងការពារជីវភាពរស់នៅរបស់កសិករ និងជួយឱ្យពួកគេកាន់តែមានភាពធន់ទៅនឹងបញ្ហានានា នៅពេលអនាគតផងដែរ។
5👍1
------
Australia boosts fertiliser supply for farmers amid price volatility

Australia is supporting Cambodian farmers during a difficult period of rising cost of fertiliser and other agricultural inputs.

We are working with businesses to produce more biofertilisers in Cambodia so that farmers can reduce their reliance on imports. Our partners such as Husk Ventures will double current biochar production capacity, with an expected 1,000 metric tonnes supplied this year.

We are also drawing on Australian innovation through our partner Nileda, using wild carp-based biostimulants to improve soil health and help farmers be more resilient to future shocks.

Through these efforts, Australia is contributing to food security and helping businesses to continue their operations. We are also protecting farmers’ livelihoods and helping them become more resilient to future shocks.

#CAPRED
4👏2
5
(English below)
អូស្ត្រាលីសហការជាមួយកម្ពុជា ដើម្បីជំរុញសន្តិសុខថាមពល

អូស្ត្រាលីបានគាំទ្រដល់កម្ពុជាលើអន្តរកាលថាមពលស្អាតអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដើម្បីជួយជំរុញកំណើនប្រកបដោយនិរន្តរភាព និងកសាងសន្តិសុខថាមពល នៅក្នុងពិភពលោកដែលកាន់តែមានភាពមិនច្បាស់លាស់។

យើងធ្វើការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញហិរញ្ញប្បទានថាមពលស្អាត ដោយទាក់ទាញ និងបង្កើនការវិនិយោគលើអនាគតថាមពលរបស់ប្រទេសកម្ពុជា។

តាមរយៈការដកស្រង់បទពិសោធន៍ និងជំនាញពីអូស្ត្រាលី យើងធ្វើការជាមួយអ្នកផ្តល់សេវាថាមពលទាំងរដ្ឋ និងឯកជន ដើម្បីកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងសមត្ថភាពក្នុងការព្យាករណ៍ ព្រមទាំងបណ្តុះបណ្តាលអ្នកជំនាញក្នុងស្រុកផងដែរ។

ជាមួយគ្នានេះ យើងក៏ធ្វើការជាមួយអាជីវកម្មក្នុងវិស័យកសិ-កែច្នៃ និងទេសចរណ៍ ដើម្បីកែលម្អប្រសិទ្ធភាពថាមពលរបស់ពួកគេ និងកាត់បន្ថយហានិភ័យពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ។

កិច្ចសហការទាំងអស់នេះ កំពុងជួយជំរុញគោលដៅរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសមត្ថភាពថាមពលកកើតឡើងវិញចំនួន ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០។

អូស្ត្រាលីប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងសន្តិសុខថាមពល ជួយការពារប្រទេសជាតិពីការរអាក់រអួលនៃការផ្គត់ផ្គង់ថាមពលសកល និងគាំទ្រដល់វិបុលភាពនៅក្នុងតំបន់របស់យើង។

------------------

Australia partners with Cambodia to boost energy security

Australia has supported Cambodia's clean energy transition for more than a decade – helping to power sustainable growth and build energy security in an increasingly unpredictable world.

We work with government and the private sector to drive clean energy financing – attracting and multiplying investment in the country’s energy future.

Drawing on Australian expertise, we work with public and private energy providers to improve grid stability and forecasting abilities and build a skilled local workforce.

And we work with agro-processing and tourism businesses to improve their energy efficiency and reduce exposure to fluctuating fuel prices.

Together, this is helping to advance Cambodia's goal of achieving 70 per cent renewable energy capacity by 2030.

Australia is committed to working with Cambodia to strengthen energy security, helping to insulate the nation from global energy supply shocks and supporting prosperity in our region.

#CAPRED
6👍1
📢 Could your business be eligible for green financing?

Many businesses are close to being able to access concessional green financing, but lack technical documentation such as feasibility studies, energy assessments, or green certifications such as EDGE and LEED.

Australia through CAPRED is providing support for eligible businesses to meet these requirements by directly funding approved technical services worth up to US$50,000.

Interested? Find out more information at link below and contact climate@capred.org.
EN: https://capred.org/opportunities/support-to-help-businesses-secure-green-financing

KH
: https://capred.org/kh/opportunities/support-to-help-businesses-secure-green-financing-2
3👍3
អូស្ត្រាលីគាំទ្រកសិករអង្ករកម្ពុជាក្នុងការទទួលបានទីផ្សារពិភពលោក

អូស្ត្រាលីសហការជាមួយកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារ ពង្រីកទីផ្សារនាំចេញ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កសិករដាំដុះស្រូវ រួមចំណែកដល់កំណើនប្រកបដោយភាពធន់ និងចីរភាព។

ដើម្បីអាចនាំចេញអង្ករទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ ដូចជា អូស្ត្រាលី និងអឺរ៉ុប កសិករកម្ពុជាត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹង ដែលពាក់ព័ន្ធនឹងសំណល់ថ្នាំកសិកម្មលើអង្ករ។ នេះមានន័យថា កសិករត្រូវតែមានចំណេះដឹងអំពីការប្រើប្រាស់ថ្នាំកសិកម្មដោយសុវត្ថិភាព និងត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលស្រូវដែលមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។

អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបណ្តុះបណ្តាលកសិករដាំស្រូវអំពីការប្រើប្រាស់សារធាតុគីមីប្រកបដោយសុវត្ថិភាព និងជម្រើសប្រកបដោយចីរភាព។ កម្មវិធីបណ្តុះបណ្តាលនេះបានឈានដល់ខេត្តសំខាន់ៗដែលដាំស្រូវនៅកម្ពុជា ជួយឲ្យកសិករធ្វើឲ្យប្រសើរឡើងនូវវិធីសាស្ត្រកសិកម្ម និងអនុលោមតាមស្តង់ដារនាំចេញថ្មីៗ។
https://youtu.be/V5MjU2EcrcE
4
------
Australia supports Cambodian rice farmers to access global markets

Australia partners with Cambodia to strengthen food safety, expand export markets and improve livelihoods for rice growing communities, contributing to resilient and sustainable growth.

To sell milled rice to high value markets like Australia and Europe, Cambodian farmers need to meet strict food safety standards regarding pesticide residue on rice. This means farmers must know how to use pesticides safely and correctly to get high yield of quality rice for export.

Australia is working with the Ministry of Agriculture, Forestry and Fisheries to train rice farmers on safe chemical use and sustainable alternatives. The training has reached Cambodia’s major rice-growing provinces, helping farmers improve their farming practices and comply with new export standards.
https://youtu.be/V5MjU2EcrcE

#CAPRED
2👍1
អូស្ត្រាលីកំពុងគាំទ្រអនាគតមួយដែលមានសន្តិសុខថាមពលកាន់តែប្រសើរសម្រាប់កម្ពុជា

នៅពេលដែលការផ្គត់ផ្គង់ថាមពលសកលកំពុងប្រឈមនឹងការរំខានយ៉ាងខ្លាំង និងការកើនឡើងនៃតម្លៃ វាកាន់តែមានសារៈសំខាន់ក្នុងការពន្លឿនការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញ។ អូស្ត្រាលីជាដៃគូដ៏រឹងមាំមួយសម្រាប់កម្ពុជា តាមរយៈការគាំទ្រដែលយើងបានផ្តល់ក្នុងការអភិវឌ្ឍធនធានមនុស្ស សមត្ថភាពបច្ចេកទេស និងការវិនិយោគដែលកម្ពុជាត្រូវការសម្រាប់ការផ្លាស់ប្តូរនេះ។ អនាគតថាមពលស្អាតមិនត្រឹមតែប្រកបដោយនិរន្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសន្តិសុខថាមពល និងអធិបតេយ្យភាពថាមពលរបស់កម្ពុជាផងដែរ។

🎥 សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់បន្ថែម។ https://youtu.be/IJtqK6NUBAM
2
---------
Australia is supporting a more energy secure future for Cambodia

As global energy supplies face significant disruption and costs rise, it has become even more vital to accelerate the transition to renewable energy. Australia has been a strong partner for Cambodia through the support we have provided for the human capital, technical capacity and investment Cambodia needs to make this transition. A clean energy future is not just more sustainable. It also enhances Cambodia’s energy security and energy sovereignty.

🎥 Watch to learn more.
https://youtu.be/IJtqK6NUBAM
1
អូស្ត្រាលីកំពុងគាំទ្រស្ត្រីក្នុងការជំរុញការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា

តាមរយៈកម្មវិធីកម្មសិក្សារបស់ស្ត្រីក្នុងវិស័យថាមពលស្អាត អូស្ត្រាលីកំពុងពង្រីកឱកាសសម្រាប់ស្ត្រីនៅក្នុងវិស័យនេះនៅកម្ពុជា។

វិស្វករវ័យក្មេងចំនួនបួនរូប បានទទួលបទពិសោធន៍ជាក់ស្តែងនៅកសិដ្ឋានសូឡា អភិវឌ្ឍជំនាញបច្ចេកទេស និងបើកផ្លូវទៅកាន់អាជីពដែលកន្លងមកភាគច្រើនសម្រាប់តែបុរស។

👉 សូមអូសមើលបន្ត ដើម្បីជួបជាមួយវិស្វករវ័យក្មេងទាំងបួនរូប និងស្វែងយល់ពីរបៀបដែលពួកគេកំពុងជំរុញការផ្លាស់ប្តូរសម្រាប់ខ្លួនឯង និងសហគមន៍របស់ពួកគេ។

📢 ការដាក់ពាក្យស្នើសុំកំពុងបើកសម្រាប់ក្រុមទី ២!

ស្វែងយល់បន្ថែម និងដាក់ពាក្យនៅទីនេះ៖ https://www.capred.org/opportunities/call-for-applications-to-women-in-clean-energy-internship-cohort-2

🗓 ផុតកំណត់ទទួលពាក្យត្រឹម៖ ថ្ងៃទី៣ មិថុនា ២០២៦
2