CAPRED Program
2.56K subscribers
802 photos
16 videos
446 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
អូស្ត្រាលីគាំទ្រសហគ្រាសដឹកនាំដោយជនមានពិការភាពនៅកម្ពុជា

អូស្ត្រាលីកំពុងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដើម្បីធានាថាជនមានពិការភាពគ្រប់រូបអាចចូលរួមបានពេញលេញ និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍជាតិ។

តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយ Mekong Inclusive Ventures (MIV) សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយជនមានពិការភាព ទទួលបានការបណ្តុះបណ្តាលជាក់ស្តែង និងការផ្តល់ប្រឹក្សាផ្ទាល់ ដើម្បីពង្រឹងអាជីវកម្ម និងស្វែងរកឱកាសរីកចម្រើនថ្មីៗ។

សូមជួបជាមួយ លោក ទ្រី សុភារៈ ស្ថាបនិកសិប្បកម្ម «កេរបុរាណ» ដែលផលិតផលិតផលតម្បាញ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ឆ្លាក់ពីឈើ។ កេរបុរាណ មានបុគ្គលិកចំនួន ៨ នាក់ដែលជាជនមានពិការភាព ហើយសហគ្រាសនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សសិប្បកម្មបុរាណខ្មែរ។

តាមរយៈការគាំទ្រនេះ លោក សុភារៈ បានបញ្ចប់វគ្គបណ្តុះបណ្តាលអាជីវកម្មរយៈពេល ៦ ខែ ដែលបានពង្រឹងជំនាញផ្នែកទីផ្សារឌីជីថល ជួយឱ្យ «កេរបុរាណ» អាចពង្រីកវិសាលភាពរបស់ខ្លួន និងបង្កើនប្រសិទ្ធភាពអាជីវកម្មឱ្យកាន់តែប្រសើរឡើង។

https://youtu.be/ZPm2n3X7JMA

▶️ សូមទស្សនាវីដេអូទីពីរនៅក្នុងស៊េរីរបស់យើង។ ប្រសិនបើលោកអ្នកខកខានមិនបានទស្សនាវីដេអូទីមួយ សូមទស្សនារឿងរ៉ាវរបស់កញ្ញា ឆា ស្រីនាង នៅទីនេះ៖ https://youtu.be/drRemj3KG0Y
3
-----
Australia champions disability-led enterprises in Cambodia

Australia is supporting inclusive economic growth, ensuring that all people with disabilities can fully participate and benefit from the country’s development.

Through support from the Australian Government delivered by Mekong Inclusive Ventures (MIV), disability led small and medium enterprises receive practical training and tailored mentorship to strengthen their business and unlock new grow opportunities.

Meet Try Sophearac, founder of KEBORAN, a handicrafts enterprise producing hand woven fabric, clothing and carved wooden souvenirs. KEBORAN employs 10 people with disabilities and plays an important role in preserving traditional Khmer crafts.

With the support, Sophearac completed a six month business training program that strengthened his digital marketing skills, enabling KEBORAN to expand its reach and boost business performance.

https://youtu.be/ZPm2n3X7JMA

▶️ Watch the second video in our series.
If you missed the first video, watch Chha Sreyneang’s story here: https://youtu.be/drRemj3KG0Y
3
អូស្ត្រាលីគាំទ្រសហគ្រាសដែលដឹកនាំដោយជនមានពិការភាពនៅកម្ពុជា

កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូត យីប បានធ្វើទស្សនកិច្ចទៅកាន់សិប្បកម្មកេរបុរាណ ដើម្បីជួបជាមួយ លោក ទ្រី សុភារៈ ដែលជាស្ថាបនិក និងក្រុមការងារ។ លោកឯកអគ្គរដ្ឋទូតបានឃើញដោយផ្ទាល់ពីរបៀបដែលសហគ្រាសដឹកនាំដោយជនមានពិការភាពកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

តាមរយៈការគាំទ្ររបស់អូស្ត្រាលី ដែលអនុវត្តដោយ Mekong Inclusive Ventures (MIV) សហគ្រាស ដូចជា កេរបុរាណ កំពុងជួយកសាងជំនាញ ពង្រីកទីផ្សារ និងបង្កើតឱកាសការងារដ៏មានអត្ថន័យសម្រាប់ជនមានពិការភាព។

ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់អូស្ត្រាលី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយធានាថា ជនមានពិការភាពមិនត្រឹមតែត្រូវបានរាប់បញ្ចូលប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងនាំមុខគេនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ចង់ស្វែងយល់បន្ថែមអំពីរបៀបដែលអូស្ត្រាលីគាំទ្រជនមានពិការភាពដឹកនាំសហគ្រាសធុនតូច និងមធ្យម ដូចជា កេរបុរាណ ដែរឬទេ? សូមទស្សនាការបង្ហោះមុនរបស់យើងនៅទីនេះ៖ https://youtu.be/ZPm2n3X7JMA?si=KpElf_NQjR3qkrPY
4
-----
Australia stands with disability led businesses in Cambodia

Yesterday, Ambassador Yip visited KEBORAN to meet founder Try Sophearac and his team. He saw firsthand how disability-led enterprises are driving inclusive growth and preserving Cambodia’s rich cultural heritage.

Through Australia’s support, delivered by Mekong Inclusive Ventures (MIV), businesses like KEBORAN are building skills, expanding markets and creating meaningful employment opportunities for people with disabilities.

The visit underscores Australia’s ongoing commitment to inclusive economic development ensuring that people with disabilities are not only included but are leading Cambodia’s growth story.

Want to learn more about how Australia supports disability led small and medium enterprises like KEBORAN? Watch our earlier post about it here: https://youtu.be/ZPm2n3X7JMA?si=KpElf_NQjR3qkrPY
2
📣 Request for Proposals for Domestic Bond Guarantee Capacity Enhancement

Closing date: 1 March 2026

📖 Learn more: https://capred.org/opportunities/request-for-proposals-for-domestic-bond-guarantee-capacity-enhancement
1
Media is too big
VIEW IN TELEGRAM
(English below)
ជារៀងរាល់ឆ្នាំ ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលី 🇦🇺 យើងតែងឆ្លុះបញ្ចាំងអំពីអត្ថន័យនៃការរស់នៅក្នុងនាមជាជនជាតិអូស្ត្រាលី។

ប្រវត្តិរឿងរ៉ាវអំពីប្រទេសអូស្ត្រាលីបានចាប់ផ្តើមតាំងពីជាង ៦៥ ០០០ ឆ្នាំមុន។ អូស្ត្រាលីជាទីជម្រកនៃវប្បធម៌នៅគង់វង្សដ៏ចំណាស់ជាងគេនៅលើភពផែនដី ជាវប្បធម៌របស់ជនជាតិដើមដំបូងរបស់យើង។ ដោយផ្អែកលើបេតិកភណ្ឌដ៏គួរឱ្យមោទនភាពនេះ ជំពូកថ្មីៗនៃប្រវត្តិរឿងរ៉ាវអំពីអូស្ត្រាលីកំពុងត្រូវបានសរសេរកត់ត្រាទុកជារៀងរាល់ថ្ងៃ។ 

សព្វថ្ងៃនេះ អូស្ត្រាលីជាផ្ទះសម្រាប់ប្រជាជនដែលមានពូជពង្សបុព្វបុរសផ្សេងៗគ្នាជាង ៣០០ ជាមួយនឹងជនជាតិអូស្ត្រាលីជាង ១,១ លាននាក់ ដែលមានពូជពង្សដើមកំណើតមកពីអាស៊ីអាគ្នេយ៍ តំបន់មួយដែលមានទំនាក់ទំនងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអនាគតរបស់យើង។

ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលីនេះ យើងអបអរសាទរអំពីអ្វីដែលកំណត់អត្តសញ្ញាណរបស់យើងក្នុងនាមជាប្រជាជាតិមួយ និងរបៀបដែលអត្តសញ្ញាណនេះបានរួមចំណែកបង្កើតចំណងមិត្តភាព និងភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជាអស់រយៈពេលជាង ៧៤ ឆ្នាំនៃទំនាក់ទំនងការទូត។

🎥 សូមទស្សនាការឆ្លុះបញ្ចាំងរបស់លោកឯកអគ្គរដ្ឋទូត យីប ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលីនេះ។
2
------------------
Every year on Australia Day 🇦🇺, we reflect on what it means to be Australian.

Australia’s story began more than 65,000 years ago. We are home to the world’s oldest continuous cultures, that of our First Nations people. Building on this proud heritage, a new chapter in the story of Australia is written every day.

We are now home to people from more than 300 ancestries, including 1.1 million Australians who claim ancestry from Southeast Asia, a region so intertwined with our future.

This Australia Day, we celebrate who we are as a nation, and how we celebrate who we are as a nation and partnership with Cambodia over 74 years of diplomatic relations.

🎥 Watch Ambassador Yip’s reflections on this.
ថ្ងៃនេះ យើងចូលរួមជាមួយពិភពលោកទាំងមូលអបអរសាទរ ទិវាថាមពលស្អាតអន្តរជាតិ

ប្រទេសអូស្ត្រាលីកំពុងគាំទ្រកម្ពុជាលើអន្តរកាលថាមពលកកើតឡើងវិញ តាមរយៈការជួយកសាងអ្នកជំនាញផ្នែកថាមពលស្អាតប្រកបដោយបរិយាបន្ន។

តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីកម្មសិក្សាសម្រាប់ស្ត្រីក្នុងវិស័យថាមពលស្អាត កំពុងផ្តល់ឱ្យនិស្សិតស្រីដែលបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម នូវបទពិសោធន៍ការងារផ្ទាល់នៅតាមកសិដ្ឋានសូឡា និងក្រុមហ៊ុនថាមពលស្អាតនានានៅទូទាំងប្រទេសកម្ពុជា។

កម្មវិធីនេះអនុញ្ញាតឱ្យសិក្ខាកាមពង្រឹងជំនាញសម្រាប់អាជីពនាពេលអនាគត ព្រមទាំងចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅថាមពលស្អាតរបស់កម្ពុជា។

សូមជួបជាមួយកញ្ញា អេ សុនថង ដែលជានិស្សិតចុះកម្មសិក្សាម្នាក់នៅខេត្តកំពង់ឆ្នាំង។ កញ្ញាចែករំលែកពីរបៀបដែលកម្មវិធីនេះបានពង្រឹងជំនាញបច្ចេកទេស និងទំនុកចិត្តរបស់ សុនថង ដែលសបញ្ជាក់ឱ្យឃើញថា ស្ត្រីអាចរីកចម្រើន និងដឹកនាំបានក្នុងវិស័យថាមពល។

កាលានុវត្តភាពប្រកបដោយបរិយាបន្ន ជាថាមពលសម្រាប់អនាគតប្រកបដោយនិរន្តរភាព។

https://www.youtube.com/watch?v=HWIYoDf5EFo
10
------
Today we join the world in celebrating International Day of Clean Energy

Australia is supporting Cambodia’s transition to renewable energy by helping build a skilled and inclusive clean energy workforce.

With Australian Government funding, the Women in Clean Energy Internship (WiCE) program is providing young female engineering graduates with hands-on experience at solar farms and clean energy companies across Cambodia, allowing participants to build skills for future careers while advancing Cambodia’s clean energy goals.

Meet Eh Sonthorng, an intern in Kampong Chhnang, as she shares how the program strengthened her technical skills and confidence, proving women can thrive and lead in the energy sector.

Inclusive opportunities power a sustainable future. https://www.youtube.com/watch?v=HWIYoDf5EFo
4
Australians have made a huge difference to many Cambodian lives

January 27, 2026

#Opinion

Every year on Australia Day, Australians reflect on what it means to be Australian, celebrate our modern and diverse communities and acknowledge our history.

READ HERE: https://www.khmertimeskh.com/501834176/australians-have-made-a-huge-difference-to-many-cambodian-lives/
3
📣 Job opportunity!

Position: Climate Finance Manager

Learn more: https://capred.org/opportunities/climate-finance-manager
1👍1
📣 Job opportunities!

Position: Investment Analyst (Capital Market)

📖 Learn more: https://capred.org/opportunities/investment-analyst-capital-market-2

-------

Position: Event and Campaign Management Officer

📖 Learn more: https://capred.org/opportunities/event-and-campaign-management-officer-2
3👍2
អូស្ត្រាលី ពង្រឹងសហគ្រាសដែលដឹកនាំដោយជនមានពិការភាពនៅកម្ពុជា

អូស្ត្រាលី កំពុងគាំទ្រការអភិវឌ្ឍអាជីវកម្មប្រកបដោយបរិយាបន្ននៅកម្ពុជា ដើម្បីធានាថាជនមានពិការភាពអាចចូលរួម និងទទួលបានផលប្រយោជន៍ពេញលេញពីកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី អនុវត្តដោយ Mekong Inclusive Ventures (MIV) សហគ្រាសខ្នាតតូច និងមធ្យមដែលដឹកនាំដោយជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា ទទួលបានការបណ្តុះបណ្តាលផ្នែកធុរកិច្ច និងការណែនាំ ដើម្បីពង្រឹងប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ពួកគេឲ្យកាន់តែរីកចម្រើន។

ជួបជាមួយ លោក អាង ណារិទ្ធ ស្ថាបនិក LATABee រាជនីឃ្មុំ គឺជាអ្នកផលិតទឹកឃ្មុំដែលមានគុណភាពខ្ពស់។ លោក ណារិទ្ធ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចិញ្ចឹមឃ្មុំ និងលើកកម្ពស់ជីវភាពគ្រួសារ។ តាមរយៈ កម្មវិធី MIV លោកបានចូលរួមកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម ដែលកម្មវិធីនេះបានជួយសម្រួចយុទ្ធសាស្ត្រអាជីវកម្ម និងធ្វើឲ្យចក្ខុវិស័យរបស់គាត់កាន់តែមានភាពច្បាស់លាស់សម្រាប់ការរីកចម្រើននាពេលអនាគត។

សូមទស្សនាវីដេអូទីបី ក្នុងវីដេអូស៊េរីរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរជីវិតរបស់ លោក ណារិទ្ធ។ https://www.youtube.com/watch?v=Cc7Qux96d4s

សូមជួបជាមួយនឹងម្ចាស់សហគ្រាសផ្សេងៗទៀត៖
• លោកស្រី ឆា ស្រីនាង ៖ https://youtu.be/drRemj3KG0Y
• លោក ទ្រី សុភារៈ ៖ https://youtu.be/ZPm2n3X7JMA
6
--------
Australia strengthens disability-led enterprises in Cambodia

Australia is supporting inclusive business development in Cambodia, ensuring that people with disabilities can fully participate in and benefit from sustainable economic growth.

With support from the Australian Government, delivered through Mekong Inclusive Ventures (MIV), disability led small and medium enterprises across Cambodia receive tailored business training and mentorship to strengthen their operations and scale for growth.

Meet Ang Narith, founder of LATABee រាជនីឃ្មុំ, a high quality honey producer. Narith is committed to raising bees and improving family livelihoods. Through the MIV program, he joined a business incubator program that helped sharpen his business strategy and clarify his vision for growth.

Watch the third video in our series to learn more about Narith’s journey. https://www.youtube.com/watch?v=Cc7Qux96d4s

Catch up on other stories:
• Chha Sreyneang: https://youtu.be/drRemj3KG0Y
• Try Sophearac: https://youtu.be/ZPm2n3X7JMA

#CAPRED
7
អូស្ត្រាលីគាំទ្រសហគ្រាសសង្គមកម្ពុជាដើម្បីលើកកម្ពស់បរិយាបន្ន

អូស្ត្រាលីប្តេជ្ញាចិត្តក្នុងការជួយកម្ពុជា ដើម្បីកសាងសេដ្ឋកិច្ចឲ្យកាន់តែមានបរិយាបន្នប្រសើរជាងមុន ដោយធានាបានថាមិនទុកនរណាម្នាក់ចោលនោះឡើយ។

ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី Mekong Inclusive Ventures (MIV) សហគ្រាសដែលដឹកនាំដោយជនមានពិការភាព និងសហគ្រាសដែលគិតគូរពីជនមានពិការភាពនៅទូទាំងប្រទេស បានទទួលការបណ្តុះបណ្តាល និងការណែនាំផ្នែកធុរកិច្ច។

ជួបជាមួយលោក ផាន់ សុផន ស្ថាបនិក Sign Coffee by Feel Good Café ដែលជាសហគ្រាសសង្គមផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញផ្នែកឆុងកាហ្វេ សម្រាប់ជនមានពិការភាពគថ្លង់ តាំងពីឆ្នាំ ២០២៣។ តាមរយៈកម្មវិធី MIV លោកសុផន បានចូលវគ្គបណ្តុះបណ្តាលផ្នែកធុរកិច្ច ដែលរៀបចំឡើងដើម្បីពង្រឹងសហគ្រាសដែលដឹកនាំដោយជនមានពិការភាព។ លោកមានមោទនភាព ដែលបានឃើញសមាជិកក្រុមរបស់លោកកំពុងទទួលបានជំនាញថ្មីៗ និងមានប្រាក់ចំណូលថេរ។

https://youtu.be/OJ7RRgGnF68

សូមទស្សនាវីដេអូចុងក្រោយក្នុងវីដេអូស៊េរីរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរជីវិតរបស់លោកសុផន។
សូមជួបជាមួយនឹងម្ចាស់សហគ្រាសផ្សេងៗទៀតពីវីដេអូស៊េរី៖
• លោកស្រី ឆា ស្រីនាង ៖ https://youtu.be/drRemj3KG0Y?si=UPmR7DE4KYCKo_qb

• លោក ទ្រី សុភារៈ ៖ https://youtu.be/ZPm2n3X7JMA?si=yxg6_ZtNCLSUVxmz

• លោក អាង ណារិទ្ធ ៖ https://youtu.be/Cc7Qux96d4s?si=-hynns9NZyXU_LK-
2
-------
Australia supports Cambodian social enterprises to promote inclusion

Australia is committed to helping Cambodia build a more inclusive economy—ensuring that no one is left behind.

With support from the Australian Government through Mekong Inclusive Ventures (MIV), disability led and disability inclusive enterprises across the country receive tailored training and mentorship.

Meet Phan Sophorn, founder of Sign Coffee by Feel Good Café, a social enterprise providing job opportunities and barista training for people with hearing impairments since 2023. Through the MIV program, Sophorn joined a business incubator designed to strengthen disability led enterprises. He is proud to now see his team members gaining new skills and earning a stable income.

https://youtu.be/OJ7RRgGnF68

Watch the final video in our series to learn more about Sophorn’s journey.
Catch up on the other stories from the series:
• Chha Sreyneang: https://youtu.be/drRemj3KG0Y?si=UPmR7DE4KYCKo_qb

• Try Sophearac: https://youtu.be/ZPm2n3X7JMA?si=yxg6_ZtNCLSUVxmz

• Ang Narith: https://youtu.be/Cc7Qux96d4s?si=-hynns9NZyXU_LK-
#capred
1