CAMCHIN TRUST-Introduction to Trust-Kh-Eng .pdf
2.5 MB
សេចក្តីផ្តើមនៃបរធនបាលកិច្ច
Introduction to Trust
—————————————————
Telegram channel: Join
Camchin-ត្រាស: Join
Introduction to Trust
—————————————————
Telegram channel: Join
Camchin-ត្រាស: Join
❤1
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកមេធាវី រស់ មុនិន្ទៈ អគ្គនាយកនៃក្រុមហ៊ុនមេធាវី ខេមជីន បានចាត់តាំងអ្នកតំណាងជាន់ខ្ពស់ចំនួន ០២រូប គឺ កញ្ញាមេធាវី អេង ស៊ីវ លីន និងលោកស្រី ឈឿន សុម៉ារី អនុប្រធានកិច្ចការធុរៈកិច្ចនៃក្រុមហ៊ុនមេធាវី ខេមជីន ដើម្បីធ្វើការចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” រវាងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោក Harrison White ស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុនសារព័ត៌មាន Cambodia Investment Review Cambodia (CIR Media) ។
គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនសារព័ត៌មាន CIR Media ក្នុងការបង្កើនការជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែម ក៏ដូចជាដើម្បីបញ្ជ្រាបការយល់ដឹងអំពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា យន្តការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការបង្កើតនិងបង្កើនទំនុកចិត្តតាមរយៈការបង្កើតបរធនបាលកិច្ចក្នុងធុរកិច្ចពាក់ព័ន្ធ និងក្នុងប្រតិបត្តិការររំហូរមូលធនទៅគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។