Build Bright University (BBU)
1.49K subscribers
2.24K photos
119 videos
73 files
498 links
សួស្តី សិស្សានុសិស្ស និងនិស្សិត..!
Channel "Build Bright University «BBU»" បង្កេីតឡេីងជាចំបងសម្រាប់និស្សិតមកពីគ្រប់ខេត្ត-ក្រុងអាចធ្វេីការចែករំលែកចំណេះដឹង ព័ត៌មានទូទៅ ស្តីពីកម្មវិធីសិក្សា សេចក្តីជូនដំណឹង ព្រឹត្តិការណ៍របស់ BBU
Download Telegram
​​សេចក្ដីជូនដំណឹងបន្ទាន់
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-19 ចូលទៅក្នុងសាលា និងការរាលដាលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការ គ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
​​អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយ បៀលប្រាយ
Channel photo updated
ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ
ការបង្កើនឆ្លើយតបឲ្យកាន់តែពេញលេញនៃការអប់រំទៅនឹងទីផ្សារការងារនិងការរស់នៅ តាមរយៈទស្សនាទាន "យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត"
​​ដើម្បីសុខភាពនិងសុវត្ថិភាព ~ សូមមេត្តាពាក់ម៉ាសមុខចូល
​​ដើម្បីសុខភាព និងសុវត្ថិភាព » សូមមេត្តាពាក់ម៉ាសឲ្យបានត្រឹមត្រូវ
ជូនប្អូនៗសិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០
ពេលចប់បាក់ឌុបប្អូនៗ ត្រូវដឹងរឿងទាំង១០ចំណុច ដូចខាងក្រោមនេះ
១. កុំវង្វែង ត្រូវដឹងថាខ្លួនឯងចង់រៀនអ្វី ថ្ងៃអនាគតចង់ជោគជ័យលើជំនាញអ្វី
២. កុំរៀនតាមគ្នា មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា បើអ្នករៀនតាមគ្នាដោយមិនបានស្រលាញ់មិនយូរមិនឆាប់គឺឆាប់ធុញណាស់
៣. ត្រូវជ្រើសសកលវិទ្យាល័យណា ដែលអ្នកទុកចិត្តនឹងត្រូវតាមអ្វីដែលខ្លួនឯងស្រលាញ់
៤. បើសិនជាចំណង់ចំណូលចិត្តអ្នកខុសពីមិត្តភក្តិ ហើយគ្មានអ្នកណាសោះរៀនជំនាញដូចអ្នក តើអ្នកគួរតែទៅរៀនតាមគ្នាមែនទេ? រៀនដើរម្នាក់ឯងខ្លះទៅ អ្នកនឹងកាន់តែរឹងមាំ
៥. ការជ្រើសរើសជំនាញគឺសំខាន់ មុននឹងឡើងមកដល់ទី១២ យើងទាំងអស់គ្នាតែងតែមានគោលដៅរួចមកហើយ ដូច្នេះគួរតែដើរទៅរកគោលដៅ កុំជ្រួលជ្រើមឱ្យសោះ
៦. នៅពេលដែលប្រឡងចប់ សិស្សទី១២តែងតែមានភាពជ្រួលច្របល់ មានមួយចំនួនមិនច្បាស់ថាខ្លួនឯងស្រលាញ់អ្វីទៀតផង
៧. ស៊ើបសួរពត័មានបន្ថែមពីសិស្សច្បងដែលធ្លាប់ឆ្លងកាត់ ទើបជាការល្អ
៨. ស្វែងរកកន្លែងស្នាក់នៅ កុំឱ្យនៅឆ្ងាយពេកពីសាលាដើម្បីងាយស្រួលក្នុងការធ្វើដំណើរ
៩. ស្នាក់នៅកន្លែងណាដែលមានសុវត្តិភាព នឹងមិនមានភាពអួរអាប់ខ្លាំង
១០. សេពគប់មិត្តភក្តិ ជាអ្នករៀនដូចគ្នា ទើបមិននាំអ្នកទៅផ្លូវខុស បើរាប់អានខុស ថ្ងៃនេះអ្នកមិនតាមគេមែន តែយូរៗទៅបើអ្នកគ្រប់គ្រងខ្លួនឯងមិនបានអ្នកនឹងធ្វើតាមគេ
អត្ថបទ៖ សុន លីណា (Son Lyna)
សាកលវិទ្យាល័យបៀលបា្រយ (BBU)
សួស្តី សិស្សានុសិស្ស និងនិស្សិត..!
គ្រុបតេឡេក្រាម "សាកលវិទ្យាល័យបៀលប្រាយ (BBU)" បង្កេីតឡេីងជាចំបងសម្រាប់និស្សិតមកពីគ្រប់ខេត្ត-ក្រុងអាចធ្វេីការចែករំលែកចំណេះ ប្រឹក្សាលេីជំនាញឯកទេស ផ្តោះប្តូរយោបល់ ទៅកាន់គ្នាទៅវិញទៅមកក្នុងន័យពង្រីកចំណេះដឹង ជំនាញ ការងារ ...
សូមចុច Link ខាងក្រោមនេះ
https://t.me/BBU2021
​​មានតែការរិនិយោគទុនលើចំណេះវិជ្ជាប៉ុណ្ណោះដែលទទួលបានការប្រាក់ខ្ពស់បំផុត
Great Learners Become Great Earners
📢 សេចក្តីជូនដំណឹងស្តីអំពីការផ្តល់អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ទាំងប្រាំបីសាខាខេត្ត-រាជធានីក្នុងឆ្នាំសិក្សា២០២០-២០២១

📢 ចាប់ទទួលចុះឈ្មោះសិក្សាពីថ្ងៃផ្សាយដំណឹងនេះតទៅ!
ចូលរៀន:
#វគ្គទី១នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១!

*** សូមចុចតំណ (Link) ខាងក្រោម
https://t.me/BBU2021 នេះគ្រុបតេឡេក្រាម "សាកលវិទ្យាល័យបៀលប្រាយ (BBU)"

https://www.facebook.com/252340391473853/posts/4822787251095788/
​​😀 អាហារូបករណ៍សិក្សា នៅសាកលវិទ្យាល័យបៀលប្រាយ
😀 សិស្សានុសិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យសម្រេចចិត្តចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានការលើកទឹកចិត្តផ្តល់ជូនអាហារូបករណ៍សិក្សាសម្រាប់ឆ្នាំទីមួយដូចខាងក្រោម៖
👉 លើកទី១ ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ និងងទទួលបានការផ្តល់ជូនអាហារូបករណ៏សិក្សារហូតដល់ទៅ៣០%
🙏 ចូលរៀន លើកទី១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០
​​១៥ចំនុចអ្នកនឹងរៀនតាម Online ដោយជោគជ័យ
​​វិធីសាស្ត្រចំនួន៣ ដើម្បីបង្កើនសុវត្ថិភាពគណនី Facebook!

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរកម្មវិធីបណ្តាញទំនាក់ទំនងសង្គម (Social Network) ជាច្រើនបានបង្កើតឡើង សម្រាប់ផ្តល់ការកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នា។ ក្រឡេកមកមើល Facebook ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏កំពុងពេញនិយមជាងគេមួយ នៅកម្ពុជា ដែលត្រូវបានប្រើប្រាស់ដោយបងប្អូនពលរដ្ឋកម្ពុជាប្រមាណ ៧,៨លានគណនី ដើម្បីភ្ជាប់ទំនាក់ទំនង បញ្ជូនព័ត៌មាន និងកំសាន្តផ្សេងៗ។ ម្យ៉ាងវិញទៀតកម្មវិធីបណ្តាញទំនាក់ទំនងសង្គមនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទ។

កន្លងមកមានករណីជ្រៀតចូល ឬលួចយកគណនី Facebook ដោយសារការកំណត់សុវត្ថិភាពពុំទាន់គ្រប់ជ្រុងជ្រោយ (បទដ្ឋាន)។ ដើម្បីបង្កើនសុវត្ថិភាពគណនី Facebook អ្នកអាចធ្វើការកំណត់ Settings មួយចំនួនដូចខាងក្រោម៖

១. ការដំឡើងលេខសម្ងាត់ពិបាក (Complex Password)

- ចូលកម្មវិធី Facebook -> Settings & Privancy -> Settings -> Security and Login -> Change Password

- វាយបញ្ចូលលេខសម្ងាត់ចាស់របស់អ្នកត្រង់ "Current password" និងបញ្ចូលលេខសម្ងាត់ថ្មីត្រង់ "New password និង Re-type new password"

- សូមជ្រើសរើសលេខសម្ងាត់ដែលពិបាកទាយ (ជៀសវាងការប្រើប្រាស់លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះ ។ល។ ជាលេខសម្ងាត់)

- ប្រសិនអ្នកសង្ស័យមានការលួចចូលប្រើប្រាស់គណនី Facebook បន្ទាប់ពីប្តូរលេខសម្ងាត់ អ្នកអាចធ្វើការលុប Sessions ដោយចូលទៅកាន់ Settings & Privancy -> Settings -> Security and Login -> Where you're logged in -> See all -> Log Out of All Sessions

២. ការដំឡើង 2FA (Two-Factor Authentication)
2FA គឺជាជម្រើសសម្រាប់ការពារគណនីពីការលួចប្រើប្រាស់ដោយខុសច្បាប់ ទោះបីជាមានលេខសម្ងាត់ គណនី Facebook ក៏តម្រូវឲ្យធ្វើការផ្ទៀងផ្ទាត់តាមរយៈឧបករណ៍ Token ឬសារ SMS ឬកម្មវិធី Generate Code (ឧទាហរណ៍ Google Authenticator)។ ជម្រើសនេះនឹងជួយបង្កើនសុវត្ថិភាពគណនី Facebook របស់អ្នក ពិសេសបើអ្នកកំពុងតែគ្រប់គ្រងទំព័រហ្វេសប៊ុកផេក (Facebook Page) ផ្សេងៗ។ ដើម្បីដំឡើង 2FA សូមអនុវត្តវិធីដូចខាងក្រោម៖

- ចូលកម្មវិធី Facebook -> Settings & Privancy -> Settings -> Security and Login -> Use two-factor authentication

- ជ្រើសរើសវិធីក្នុងការផ្ទៀងផ្ទាត់ 2FA (Select a Security Method) តាមរយៈកម្មវិធី Google Authenticator ឬលេខទូរស័ព្ទរបស់អ្នក

- ដើម្បីងាយស្រួលអ្នកអាចជ្រើសរើសយក Text Message (SMS) -> ចុចលើ Continue -> វាយបញ្ចូលលេខទូរស័ព្ទរបស់អ្នក -> Confirm

- កូដនឹងបញ្ជូនទៅកាន់លេខទូរស័ព្ទរបស់អ្នក សូមវាយបញ្ចូលលេខកូដនោះក្នុង Confirmation Code -> Next

- បន្ទាប់ពីដំឡើង 2FA រាល់ការចូលប្រើប្រាស់គណនី Facebook របស់អ្នកពីកម្មវិធី ឬកុំព្យូទ័រថ្មី តម្រូវឲ្យមានការវាយបញ្ចូលលេខសម្ងាត់ និងលេខកូដដែលផ្ញើទៅកាន់លេខទូរស័ព្ទ (SMS) ទើបអាចប្រើប្រាស់គណនី Facebook បាន។

៣. ការកំណត់ឯកជនភាព (Privacy Settings )
ឯកជនភាពគឺជាការការពារព័ត៌មានរបស់គណនី អ្នកអាចធ្វើការកំណត់ឯកជនភាព ដូចខាងក្រោម៖

- ចូលកម្មវិធី Facebook -> Settings & Privacy -> Settings -> Privacy Settings

- កំណត់ពុំឲ្យអ្នកដទៃមើលតារាងមិត្តភក្តិរបស់អ្នក "Who can see your friend list?" ជ្រើសរើសយក "Only me"

- កំណត់ពុំឲ្យអ្នកដទៃស្វែងរកអ្នកតាមរយៈអាសយដ្ឋានអ៊ីម៉ែល "Who can look you up using the email address you provided?" ជ្រើសរើសយក "Only me"

- កំណត់ពុំឲ្យអ្នកដទៃស្វែងរកអ្នកតាមរយៈលេខទូរស័ព្ទ "Who can look you up using the phone number you provided?" ជ្រើសរើសយក "Only me"

- អ្នកអាចធ្វើការស្វែងយល់អំពីឯកជនភាព និងការកំណត់សិទ្ធិផ្សេងៗ ក្នុងការគាំពារព័ត៌មានរបស់អ្នក តាមការចាំបាច់ ដោយចូលទៅកាន់ Settings & Privacy -> Privacy Shortcuts។

#Facebook #Security #Password #2FA #Privacy
​​📂ការចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សា 2020-2021
📂កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ (Associate & Bachelor’s Degree)
📂ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ !