Build Bright University (BBU)
1.49K subscribers
2.24K photos
119 videos
73 files
498 links
សួស្តី សិស្សានុសិស្ស និងនិស្សិត..!
Channel "Build Bright University «BBU»" បង្កេីតឡេីងជាចំបងសម្រាប់និស្សិតមកពីគ្រប់ខេត្ត-ក្រុងអាចធ្វេីការចែករំលែកចំណេះដឹង ព័ត៌មានទូទៅ ស្តីពីកម្មវិធីសិក្សា សេចក្តីជូនដំណឹង ព្រឹត្តិការណ៍របស់ BBU
Download Telegram
បង្កើនសុខភាពដោយអាហារ បង្កើនបញ្ញាដោយការអប់រំ!
​​ឯកទេស គ្រប់គ្រងធុរកិច្ច៖ ចំណេះដឹងមូលដ្ឋានសម្រាប់សិក្សាមុខជំនាញ៖គណិតវិទ្យា និងភូមិវិទ្យា
លទ្ធផលសិក្សារំពឹងទុក៖
» ពន្យល់និងបកស្រាយអំពីចំណេះដឹងវិជ្ជាជីវៈនៃរដ្ឋបាលធុរកិច្ច
» អនុវត្តការងារប្រតិបត្តិការគ្រប់គ្រងធនធានមនុស្ស អនុវត្តសេចក្តីសម្រេចចិត្ត ទាក់ទងនឹងច្បាប់ការងារ និងចូលរួមរៀបចំផែនការប្រតិបត្តិការរដ្ឋបាលធុរកិច្ច
» អនុវត្តការងាររដ្ឋបាលធុរកិច្ចជាក្រុមចូលរួមដោះស្រាយ វិវាទការងារទំនាក់ទំនងនិងសម្របសម្រួល ការងារប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវៈខ្ពស់
» ប្រើប្រាស់វិធីសាស្រ្តវិភាគបែបបរិមាណវិស័យនិងគុណវិស័យ និងអនុវត្តនូវ ជំនាញប្រើកម្មវិធីប្រព័ន្ធកុំព្យូទ័រ ក្នុងការិយាល័យសម្រាប់ការងារ ទំនាក់ទំនងនិងរដ្ឋបាលធុរកិច្ច

ឱកាសការងារ៖ ជាអ្នកប្រតិបត្តិនិងគ្រប់គ្រងរដ្ឋបាលធុរកិច្ចនៅតាមបណ្តាក្រសួង ក្រុមហ៊ុន អង្ការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ។
សេចក្តីជូនដំណឹងស្ដីពី ការជ្រើសរើសនេះសិស្ស-និស្សិតចូលរៀនវគ្គបណ្ដុះបណ្ដាលឥតគិតថ្លៃ លើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) តាមប្រព័ន្ធ AMADEUS
គ្រប់គ្នាសុទ្ធតែចង់ធ្វើឲ្យការសិក្សារបស់ខ្លួនទទួលបានលទ្ធផលល្អ តែវាពិតជាពិបាកសំរាប់ការព្យាយាមចងចាំគ្រប់រឿងនៅពេលដែលយើងជាប់រវល់ផងនោះ។ ប៉ុន្តែមានកំណាព្យខ្មែរមួយឃ្លា បានលើកឡើងថា “ចេះមកពីខំរៀន មានមកពីខំរក”។ វាមានសារៈសំខាន់ណាស់ក្នុងការយល់ពីការរៀនសូត្រផ្ទាល់ខ្លួន ព្រោះមនុស្សម្នាក់ៗមានវិធីរៀន រៀងៗខ្លួន។ អ្នកខ្លះរៀនដោយមើល ដោយការនិយាយ ដោយសរសេរ ឬអាន ហើយអ្នកខ្លះវិញរៀនដោយរួមបញ្ចូលទាំងអស់ខាងលើនេះទើបចេះ។ គន្លឹះក្នុងការសិក្សារៀនសូត្រគឺត្រូវយល់ពីអត្ថន័យនៃប្រធានបទហើយអាចធ្វើការបំបែក ឬបំលែង សំរាប់យល់ខ្លួនឯង។ អាចចេះគិតពីអ្វីដែលយើងបានរៀន និងចេះបំលែងទៅជាការអនុវត្តន៍ នេះក៏ជាការរៀនផងដែរ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលពន្យល់អ្នកសិក្សាអំពីរបៀបរៀននិងចងចាំមេរៀនបានល្អ៖
• ពង្រឹងការចងចាំ៖ ព្យាយាមអានមេរៀនឲ្យលឺៗច្រើនដង ហើយចម្លងដោយសរសេរ ឬអាចឲ្យអ្នកណាម្នាក់អានអោយលឺៗរួចយើងធ្វើការសង្ខេបពីអត្ថន័យរបស់វា។
• ធ្វើកំនត់សំគាល់៖ ធ្វើការកត់នូវចំនុចសំខាន់ៗពេលនៅរៀន និងប្រើប្រយោគខ្លីៗដើម្បីងាយស្រួលចាំ។ សាកល្បងធ្វើកំនត់សំគាល់ផ្ទាល់ខ្លួន ប៉ុន្តែនៅរក្សាអត្ថន័យដើម។ យើងក៏គួរតែព្យាយាមបង្កើតជាអក្សរកាត់ ដែលអាចជួយឲ្យយើងធ្វើកំនត់ចំណាំបានលឿន។ យើងក៏អាចសរសេរបន្ថែមពីលើកំនត់ចំណាំរបស់យើងដើម្បីឲ្យស្រួលយល់ ក្រោយពេលរៀនរួច។
• ប្រើប៊ិចហាយឡាយ៖ អាចប្រើប៊ិចហាយឡាយដែលមានពណ៌លេចដើម្បីសំគាល់ពាក្យ ឬប្រយោគសំខាន់ៗ ខណៈពេលដែលយើងអានឬសរសេរ។ វានឹងអាចជួយធ្វើឲ្យយើងងាយស្រួលចាំ និងងាយរកពាក្យទាំងនោះ។
• ការពិនិត្យមើលឡើងវិញ៖ នៅពេលដែលយើងរៀនចប់ គួរតែធ្វើការមើលឡើងវិញនិងកំនត់នូវចំនុចមួយចំនួនដែលជាចំនុចសំខាន់ ព្រមទាំងដៅចំនុចណាខ្លះដែលយើងត្រូវធ្វើការសិក្សាបន្ថែម។
• ការសិក្សាជាក្រុម៖ ការសិក្សាជាក្រុមក៏ជាកត្តាសំខាន់ក្នុងការជួយបង្កើននូវចំនេះ និងអាចជួយដោះស្រាយបញ្ហាផ្សេងៗក្នុងការសិក្សាដែលយើងបានជួប ដោយការពិភាក្សាជាក្រុមប្អូននឹងចែករំលែកគំនិតយោបល់រវាងគ្នានិងគ្នា។
• ការរៀបផែនការ៖ យើងគួររៀបចំកាលវិភាគរៀនសូត្ររបស់ខ្លួនតាមលំដាប់លំដោយ និងម៉ោងពេលតាមមុខវិជ្ជានីមួយៗ។ពិសេសត្រូវតែគោរពពេលវេលាខ្លួឯងដោយកំនត់ម៉ោងពេលសិក្សាតាមកាលវិភាគដែលបានកំនត់ ហើយក៏ត្រូវបែងចែកពេលវេលាសំរាប់សំរាកខ្លួនឯងផងដែរ។
• ការលើកទឹកចិត្ត៖ ត្រូវទុកពេលវេលាសំរាកសំរាប់ ឬជាការលើកទឹកចិត្តខ្លួនឯង បន្ទាប់ពីខំសិក្សាហើយ ឬបន្ទាប់ពីទទួលបានលទ្ធផលល្អ។ ការថែរក្សាសុខភាពដោយធ្វើឲ្យមានភាពស្មើគ្នារវាងការសិក្សា និងការសំរាកលំហែពិតជាមានសារៈសំខាន់ណាស់។
ខាងក្រោមនេះជាគន្លឹះខ្លះៗដែលធ្វើអោយយើងងាយចងចាំមេរៀនក្នុងការសិក្សា ៖
• ចូរអង្គុយនៅកន្លែងណាដែលយើងអាចមើលនិងស្តាប់គ្រូបានច្បាស់ល្អ។ ប្រសិនបើយើងអង្គុយក្រោយនោះយើងអាចនឹងត្រូវរំខានដោយមិត្តរួមថ្នាក់ហើយយើងមិនអាចផ្តោតអារម្មណ៍រៀនបានទេ
• ពេលយើងមានបញ្ហា រឺមានអារម្មណ៍ថាតប់ប្រមល់យើងអាចនឹងមានអារម្មណ៍មិនមូលក្នុងការរៀន ដូច្នេះត្រូវតាំងចិត្តទុកបញ្ហាមួយឡែក ទើបអាចមានគំនិតនិងផ្តោលលើការសិក្សាបាន។
• យើងត្រូវហ៊ានសួរប្រសិនបើមិនយល់រឺចង់បានព័ត៌មានបន្ថែមពីប្រធានបទដែលគ្រូបង្ហាញ
• ព្យាយាមស្តាប់គ្រូពន្យល់និងត្រូវចេះកត់ត្រានូវចំនុចសំខាន់ៗ ការស្តាប់ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀន។ ប្រសិនបើអាចគួរសុំគ្រូថតសំលេងគាត់ពេលគាត់កំពុងពន្យល់ វានឹងងាយស្រួលសំរាប់យើងស្តាប់និងកត់នូវចំនុចសំខាន់ៗនាពេលក្រោយ។
ដំណឹងជ្រើសរើសបុគ្គលផ្នែក Video editor, Photo editor
មានចំណាប់អារម្មណ៍ សូមផ្ញើ CV តាមរយៈ
Gmail: yunsopha62@gmail.com
ទំនាក់ទំនងទូរស័ព្ទលេខ៖ 070272607
អាសយដ្ឋាន ៖ ផ្លូវ 299 ខាងមុខស្ថានទូត សហព័ន្ធ រុស្ស៊ី ជិតកោះពេជ្រ និងផ្សារទំនើប អ៉ីអនម៉ល 1 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ។
UPDATE: លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន 🇰🇭

ថ្ងៃស្អែកនេះ គឺជាការធ្វើតេស្តចុងក្រោយ (លើកទី៤) ដើម្បីវាយតម្លៃបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ។

ឯកសារមន្ត្រីសាធារណៈ JOIN
Breaking: ការធ្វើតេស្តព្រឹត្តិការណ៍ ៣ វិច្ឆិកា 🇰🇭

លទ្ធផលការធ្វើតេស្តលើកចុងក្រោយរបស់អ្នកប៉ះពាល់សរុប ១៤២២នាក់ ទទួលលទ្ធផល «អវិជ្ជមានកូវីដ-១៩» ទាំងអស់គ្នា ។

ឯកសារមន្ត្រីសាធារណៈ JOIN 🏷
សារសម្លេងសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្ដីពីការបិទបញ្ចប់ «ព្រឹត្តិការណ៍ ៣ វិច្ឆិកា» 🇰🇭

ឯកសារមន្ត្រីសាធារណៈ JOIN 🏷
​​📣ព័ត៌មានសិក្សាពីសាកលវិទ្យាល័យ បៀលប្រាយ!
ចាប់ទទួលចុះឈ្មោះសិក្សាពីថ្ងៃផ្សាយដំណឹងនេះតទៅ!
ចូលរៀនលើកទី១ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០

📁កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) សម្រាប់ជំនាញដូចខាងក្រោម៖
🎈 គ្រប់គ្រង
🎈 គណនេយ្យ
🎈 ហិរញ្ញវត្ថុ
🎈 ទីផ្សារ
🎈 ភាសាអង់គ្លេស
🎈 នីតិសាស្រ្ត
🎈 រដ្ឋបាលសាធារណៈ
🎈 បច្ចេកវិទ្យាព័ត៌មាន និងជំនាញជាច្រើនទៀត

-->ផ្តល់ជូនអាហារូបករណ៍២៥% សម្រាប់អតីតនិស្សិត(សម្រាប់១ឆ្នាំសិក្សាដំបូង)

ចូលរៀនលើកទី១ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០

🙏ព័ត៌មានលម្អិតសូមទាក់ទងមកសាខាសៀមរាប៖
🙏 ទូរស័ព្ទលេខៈ ☎️ 063 963300 📞012 963300, 011 908777 📞093 963300, 015 908777
📒Facebook Page: Build Bright University, Siem Reap Campus
​​សេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ
ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
​​វគ្គតឆ្នាំសិក្សាតាមឆមាស សាកលវិទ្យាល័យបៀលប្រាយ (រាជធានីភ្នំពេញ) សូមជម្រាបជូនដំណឹងដល់និស្សិតដែលមានបំណង់ចង់បន្តការសិក្សាកម្រិតបរិញ្ញាបត្ររង-បរិញ្ញាបត្រ បាននឹងកំពុងចាប់ផ្តើម ឆ្នាំទី2 ឆមាសទី1
Forwarded from គិត សុផល
Photo
🖍 ការចុះឈ្មោះចូលរៀនឆ្នាំទី១ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង និស្សិតត្រូវមាន៖
✔️ វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ (ជាប់បាក់ឌុប) ឬវិញ្ញាបនបត្រមានតម្លៃស្មើ ឬ សមមូល
✔️ បំពេញប្រវត្ដិរូបសង្ខេប និងពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន ០១ច្បាប់។
✔️ រូបថត 4x6 2 សន្លឹក
☑️ ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយ ដំណឹងនេះតទៅ !
☑️ វគ្គទី១ » ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១
​​សេចក្តីជូនដំណឹង មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា - ទេសចរណ៍និងបដិសណ្ឋារកិច្ច - សេដ្ឋកិច្ចនិងវិទ្យាសាស្រ្តកសិកម្ម សូមជូនដំណឹងដល់និស្សិត ជំនាន់ទី១៨ និងទី២០ ទាំងអស់មេត្តាជ្រាបថា សម្រាប់ឆមាសថ្មី នឹងចាប់ផ្តើមចូលរៀនតាមការកំណត់ដូចខាងក្រោមៈ
​​សេចក្តីជូនដំណឹង មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
សូមជូនដំណឹងដល់និស្សិត ជំនាន់ទី១៨ និងទី២០ ទាំងអស់មេត្តាជ្រាបថា សម្រាប់ឆមាសថ្មី នឹងចាប់ផ្តើមចូលរៀនតាមការកំណត់ដូចខាងក្រោមៈ
១- ជំនាន់ទី១៨ ឆ្នាំទី៤ ឆមាសទី២
» វេនថ្ងៃចន្ទ-សុក្រ ពេលព្រឹកនិងយប់ ចូលរៀនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
» វេនថ្ងៃសៅរ៍ - អាទិត្យ ចូលរៀនថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០
២- ជំនាន់ទី២០ ឆ្នាំទី២ ឆមាសទី១
» វេនថ្ងៃចន្ទ-សុក្រ ពេលព្រឹក និងយប់ ចូលរៀនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
» វេនថ្ងៃសៅរ៍ - អាទិត្យ ចូលរៀនថ្ងៃទី០៥ ខែធ្នូ​​ ឆ្នាំ២០២០
៣- កាលបរិច្ឆេទចាប់ផ្តើមចូលរៀនក្នុងថ្នាក់ឡើងវិញ
» ត្រូវចូលរៀនចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ (សម្រាប់និស្សិតក្រុមទី២) នេះតទៅ!