Build Bright University (BBU)
1.49K subscribers
2.24K photos
119 videos
73 files
498 links
សួស្តី សិស្សានុសិស្ស និងនិស្សិត..!
Channel "Build Bright University «BBU»" បង្កេីតឡេីងជាចំបងសម្រាប់និស្សិតមកពីគ្រប់ខេត្ត-ក្រុងអាចធ្វេីការចែករំលែកចំណេះដឹង ព័ត៌មានទូទៅ ស្តីពីកម្មវិធីសិក្សា សេចក្តីជូនដំណឹង ព្រឹត្តិការណ៍របស់ BBU
Download Telegram
ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ និស្សិតសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានចូលរួមសិក្ខាសាលា ស្តីពី ច្បាប់គណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅ Hall ជាន់ទី៥ សាកលវិទ្យាល័យ បៀលប្រាយ រាជធានីភ្នំពេញ។

និយ័តករគណនេយ្យនិងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម" និង "បទប្បញ្ញាត្តិពាក់ព័ន្ធ" ដោយទទួលបានកិត្តិយសចូលរួមជាអធិបតីពីឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោក សាកលវិទ្យាធិការរងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសិក្សានិងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ និងមានការចូលរួមពីមន្រ្តីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ លោកគ្រូអ្នកគ្រូ និងនិស្សិតជាច្រើនរូប។

សិក្ខាសាលានេះមានគោលបំណងជម្រុញការអនុវត្តន៍ក៏ដូចជាបញ្ជ្រាបការយល់ដឹងច្បាប់និងបទប្បញ្ញាត្តិពាក់ព័ន្ធគណនេយ្យនិងសវនកម្មអោយបានទូលំទូលាយនិងមានប្រសិទ្ធភាព ជាពិសេសផ្តល់ចំណេះដឹងបន្ថែមដល់ប្អូនៗនិស្សិតជំនាញ/ឯកទេសគណនេយ្យនិងហិរញ្ញវត្ថុអោយកាន់តែភាពច្បាស់លាស់ទៅលើជំនាញដែលខ្លួនកំពុងសិក្សានៅសាកលវិទ្យាល័យ។
👍1
7👍2
សាកលវិទ្យាល័យបៀលប្រាយ មានកិត្ដិយសសូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ដែលបានបពា្ចប់ការសិក្សាដោយជោគជ័យ • កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១៩ ទី២០ និងទី២១ • បរិញ្ញាបត្រ ជំនាន់ទី១៦ (Civil) ទី១៧ ទី១៨ និងទី១៩ • បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៧ (ច្បាប់) ទី១៨ និងទី១៩ • និងកម្រិតបណ្ឌិត ជំនាន់ទី១៨ នឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ G, H, I, J, K។
និស្សិតត្រូវមកបើកឯកសណ្ឋានផ្លូវការសម្រាប់ទទួលសញ្ញាបត្រ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ អគារ B កន្លែងចុះឈ្មោះសិក្សា (Receptionist) រៀងរាល់ម៉ោងធ្វើការ។
លក្ខខណ្ឌ និងនីតិវិធីជ្រើសរើសសិស្ស និស្សិត
ចូលរៀនឆ្នាំទី១ កម្រិតបរិញ្ញាបត្រ និង​ បរិញ្ញាបត្ររងនិស្សិតត្រូវមាន
ត្រូវមានវិញ្ញាបនបត្រ ឬ សញ្ញាមធ្យម សិក្សាទុតិយភូមិ (ជាប់បាក់ឌុប) ឬ វិញ្ញាបនបត្រមាន តម្លៃស្មើ ឬ សមមូល
ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ថ្នាក់ទី១២ (ធ្លាក់បាក់ឌុប) ឬ វិញ្ញាបនបត្រ មានតម្លៃស្មើ ឬ សមមូល
👍1
សេចក្តីជូនដំណឹង
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សាខាខេត្តតាកែវ ស្ទឹងត្រែង និងខេត្តរតនគិរី

សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ ដែលបានមកបើកឯកសណ្ឋានរួចហើយ ត្រូវមកជួបជុំគ្នា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ទាំងបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត ត្រូវមកធ្វើតេស្តកូវីដ-១៩ នៅសាកលវិទ្យាល័យបៀលប្រាយ សែនសុខ អគារ B ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក - ៥:០០ល្ងាច ឲ្យបានទាំងអស់គ្នា។

បញ្ជាក់:
ប័ណ្ណចូលរូមពិធីចែកសញ្ញាបត្រដែល បានចែកជូននិស្សិតត្រូវមានបិទ Sticker តេស្តកូវីដ-១៩ នៅលើប័ណ្ណចូលរួមទើបមានសិទ្ធិចូល រួមនៅក្នុងកម្មវិធីប្រគល់សញ្ញាបត្របាន។
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

More info. ► https://www.facebook.com/bbu.edu.kh
4👏1
សាកលវិទ្យាល័យបៀលប្រាយ សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់
ដែលមិនទាន់បានធ្វើតេស្តកូវីដ-១៩ នៅសាកលវិទ្យាល័យបៀលប្រាយ សែនសុខ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ល្ងាចនេះទេ សូមនិស្សិតទាំងអស់អាច អញ្ជើញទៅធ្វើតេស្តកូវីដ-១៩ នៅកោះពេជ្រ នៅថ្ងៃស្អែក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង 5:00 -6:00 ព្រឹក មានក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញ នឹងធ្វើការតេស្តកូវីដ-១៩ ជូន។
ចំពោះនិស្សិតទាំងអស់ក៏អាចធ្វើតេស្តកូវីដ-១៩ ដោយខ្លួនឯងរួចហើយបង្ហាញឧបករណ៍ទៅកាន់ក្រុមគ្រូពេទ្យនឹងបិទ Sticker ជូនលើប័ណ្ណចូលរួមពិធីចែកសញ្ញាបត្រ ទើបអាចមានសិទិ្ធចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្របាន។
1
Media is too big
VIEW IN TELEGRAM
- បទ ៖ សម្តេចតេជោ អញ្ជើញជាអធិបតី ចែកសញ្ញាបត្រ នៅសាកលវិទ្យាល័យបៀលប្រាយ
- ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន
- សហការផលិត ៖ ឯកឧត្តមបណ្ឌិត ជួន ជីវិន
- និពន្ធទំនុកតាមលំនាំដើម ៖ តាជ័យ
- សម្រួលបទភ្លេង ៖ លោក រិន ធីរិទ្ធ
- លំនាំបទ ៖ រាត្រីសេកុង
- ច្រៀងដោយ ៖ អ្នកនាង សួរ ស្រីមុំ
- កាត់តវីដេអូ ៖ លោក សាន សុធា
- ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
🥰3
Media is too big
VIEW IN TELEGRAM
សម្តេចតេជោ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ទាំង៤ សាខាខេត្ត-រាជធានី រួមមាន៖ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង
5👍1