ARDB Bank channel
4.03K subscribers
7.55K photos
1.69K videos
3.55K links
Agricultural and Rural Development Bank (ARDB) is a state-owned bank serving the Royal Government’s policies in order to be a leading financial institution focusing on the development of agricultural and rural sector in Cambodia.
Download Telegram
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត
=======
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ប៉ោ វី អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ៣០០នាក់។

ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរពិចារណាចំពោះទម្លាប់ធ្វើកសិកម្មតាមបែបបុរាណ ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតកសិផល មានបញ្ហាបច្ចេកទេសក្នុងការផលិត ឬការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដែលបញ្ហានេះកសិករគួរគិតគូរដល់តម្រូវការទីផ្សារជាមុនសិន ហើយអ្វីដែលប្រឈមធំមួយទៀត គឺកសិករមិនបានគិតដល់ថ្លៃដើមផលិតរបស់ខ្លួន ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករនៅក្នុងការធ្វើកសិកម្ម។

ជានៅទីបញ្ចប់នៃពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន កេងចំណេញលើកសិករ៕

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
7
ឥណទាន សហគ្រាសធុនតូច មធ្យម និងធំ ម្ចាស់អាជីវកម្ម ដែលស្ថិតក្នុងវិស័យកសិកម្ម រួមមានការផលិត ស្ដុកទុក កែច្នៃ ចែកចាយ និងការនាំចេញ។ កម្ចីមានអត្រាការប្រាក់ទាប រយៈពេលវែង និងការសងត្រលប់បត់បែនតាមលំហូរសាច់ប្រាក់។

#ARDB #AgriculturalandRuralDevelopmentBank #Saving #Cambodia #SecureBanking

📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
1👍1
សូមលោកអ្នករង់ចាំការផ្សាយផ្ទាល់កម្មវិធីវឌ្ឍនភាពកសិករ​

ប្រធានបទ​​ ៖​​​​​​​​​ គន្លឹះសំខាន់ៗមុនពេលចាប់ផ្តើមអាជីវកម្មចិញ្ចឹមពពែ​

ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦ វេលាម៉ោង ១៣:០០ - ១៣:៣០

📩​ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
👍2
Media is too big
VIEW IN TELEGRAM
តារាងតម្លៃទំនិញតាមទីផ្សារមួយចំនួននៅរាជធានីភ្នំពេញ ប្រចាំថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
ប្រភពទិន្នន័យ÷ ផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ

#ARDB #AgriculturalandRuralDevelopmentBank #Saving #Cambodia #SecureBanking

📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Channel
👍1
Media is too big
VIEW IN TELEGRAM
[ព័ត៌មានកសិកម្មក្នុងប្រទេសថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត

#ARDB #AgricultureandRuralDevelopmentBank#Saving #Cambodia #SecureBanking

📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Channel
1
ជំនួបពិភាក្សាការងារ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការរវាង ធនាគារ ARDB និងវិទ្យាស្ថាន CAM-ASEAN Corporate Training
------------------------
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), តំណាងនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនាយកដ្ឋានពាក់ព័ន្ធបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារនៃវិទ្យាស្ថាន CAM-ASEAN Corporate Training ដែលដឹកនាំដោយលោក ធាន សារុន ប្រធានការិយាល័យបណ្តុះបណ្តាលជំនាញ និងភាសានៃវិទ្យាស្ថាន CAM-ASEAN Corporate Training នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលធនាគារ ARDB។
 
ជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូ ព្រមទាំងស្វែងរកតម្រូវការជាក់ស្តែង ដើម្បីគាំទ្រនិងធានាបាននូវគោលដៅអភិវឌ្ឍន៍របស់ភាគីទាំងពីរលើផ្នែកបណ្តុះបណ្តាលជំនាញ ទាំងជំនាញទន់ និងរឹង និងការលើកកម្ពស់សមត្ថភាពបុគ្គលិក ស្របតាមផែនការយុទ្ធសាស្ត្ររបស់ស្ថាប័ន។

#ARDB #AgriculturalandRuralDevelopmentBank #Saving #Cambodia #SecureBanking

📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត
=============
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងលោក ង៉ែត សុផល អភិបាលស្រុកស្តីទីនៃគណ:អភិបាលស្រុកកំពង់ត្រាច ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកកំពង់ត្រាច ប្រមាណ៣០០នាក់។

ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច គួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយ ដែលអាចជួយឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះមានបីចំណុចសំខាន់ៗ គឺ៖ (១) បញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម។ (២) បញ្ហាបច្ចេកទេសក្នុងការផលិត ដែលរួមមានការប្រើប្រាស់ជី ថ្នាំ ឬបច្ចេកទេសសម្រាប់ការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដោយបញ្ហានេះត្រូវកំណត់ជាមុននៅផលិតផល ដែលមានទីផ្សារ មុននឹងសម្រេចចិត្តបង្កបង្កើនផល និង(៣) គឺបញ្ហាថ្លៃដើមសម្រាប់ផលិត ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករ នៅក្នុងការធ្វើកសិកម្ម។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន កេងចំណេញលើកសិករ៕

#ARDB #AgriculturalandRuralDevelopmentBank #Saving #Cambodia #SecureBanking

📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1