ARDB Bank channel
4.01K subscribers
7.01K photos
1.5K videos
3.25K links
Agricultural and Rural Development Bank (ARDB) is a state-owned bank serving the Royal Government’s policies in order to be a leading financial institution focusing on the development of agricultural and rural sector in Cambodia.
Download Telegram
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦
--------------------------
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦ នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដែលបានសហការរៀបចំឡើងដោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារណូវ៉ូតតែលភ្នំពេញ។

ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការអនុវត្តផលិតកម្មកសិកម្មប្រកបដោយចីរភាព ពោលគឺការប្រើប្រាស់ដី ជី ថ្នាំ និងទឹក ឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ដើម្បីរក្សាបាននូវការប្រើប្រាស់ដោយចីរភាពនិងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត ក៏បានសង្កេតឃើញថា ការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ហួសកម្រិត អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹកយ៉ាងធ្ងន់ធរ និងបើមិនមានការកាត់បន្ថយនិងប្រើប្រាស់ឲ្យបានត្រឹមត្រូវទេ ធនធានដី និងធនធានទឹក នឹងក្លាយជាធនធានកម្រនៅថ្ងៃអនាគត។

ក្នុងន័យនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បាននិងកំពុង ចូលរួមយ៉ាងពេញលេញក្នុងការការពារការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបញ្ជាក់អំពីការបន្តគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយសារតែវិស័យនេះ គឺជាវិស័យដ៏ចម្បងមួយក្នុងវិស័យកសិកម្មទាំងមូល និងជាដំណាំចម្បងសម្រាប់រក្សាសន្តិសុខស្បៀងរបស់កម្ពុជា។ ស្រូវ-អង្ករកម្ពុជា មិនមែនត្រឹមតែជាផលិតផលកសិកម្មនោះទេ ប៉ុន្តែវាតំណាងឱ្យជីវភាពរស់នៅរបស់ប្រជាកសិករ កម្លាំងសេដ្ឋកិច្ចជាតិ និងមោទនភាពជាតិ។

📩សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
ឥណទានបៃតង
គាំទ្រដល់អាជីវកម្មដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមចំណែកការការពារបរិស្ថាន និងការអនុវត្តកសិកម្មប្រកបដោយចីរភាព

📩សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
👍1
Media is too big
VIEW IN TELEGRAM
កម្មវិធី ARDB TVសប្តាហ៍នេះ
ជជែកពិភាក្សាលម្អិតជុំវិញ
ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល
ដើម្បីលម្អិតពីរឿង ដូច្នោះសូម ទស្សនាខ្លឹមសារទាំងស្រុងដូចតទៅ៖

📡 ARDB TV កំពុងផ្សាយនៅលើទូរទស្សន៍ផ្កាយរណប DTH UHD ប៉ុស្តិ៍លេខ ២៧

📩សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
3
Media is too big
VIEW IN TELEGRAM
សូមអញ្ជើញទស្សនា បទ ៖ ក្រមាក្រហម
ដឹកនាំផលិតដោយ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារARDB
ច្រៀងដោយ ៖លោក វណ្ណ ណារ៉ា
និពន្ធទំនុកច្រៀង ៖ កវីនិពន្ធ សុផាន់ តារាជឿន & មេគង្គ
និពន្ធបទភ្លេង និង សម្រួលតន្ត្រី ៖ ថុន ផានិត

📩សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
1
Media is too big
VIEW IN TELEGRAM
កម្មវិធីកម្សាន្តជនបទ សូមអញ្ជើញលោក អ្នក ទស្សនាព្រឹតិ្តការណ៍សមរាត្រីរដូវប្រាំងនៅប្រាសាទអង្គរវត្ត

📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Chanel
1
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមពិធីបើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦
-----------
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦។
កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា,ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ,លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញថ្លៃងសុន្ទរកថាបើកកម្មវិធីនេះផងដែរ ដោយចាត់ទុកថា កម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិននៅថ្ងៃនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈហត្ថកម្មកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងឧស្សាហកម្មរវាងប្រទេសទាំងពីរ។

ប្រទេសកម្ពុជាមានវប្បធម៌កាហ្វេ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃ ដោយសារកាហ្វេត្រូវបានបញ្ចូលទៅក្នុងចង្វាក់នៃទីក្រុង និងសហគមន៍របស់ខ្លួនបែបធម្មជាតិ។
ចំណែកនៅក្នុងប្រទេសចិន ដោយមានខេត្តយូណាន ជាតំបន់ផលិតកម្មកាហ្វេចម្បងគេ លក្ខខណ្ឌធម្មជាតិអំណោយផល និងការកែលម្អគុណភាពជាបន្តបន្ទាប់ បាននាំឱ្យមានការអភិវឌ្ឍប្រព័ន្ធឧស្សាហកម្មកាហ្វេដ៏ទូលំទូលាយ ចាប់ពីការដាំដុះ និងការផលិតកែច្នៃ រហូតដល់ការដាក់ស្លាកសញ្ញា និងការទទួលទាន។
កម្មវិធីប្រកួតនេះមិនត្រឹមតែជួយលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកាហ្វេពីភេសជ្ជៈប្រចាំថ្ងៃឆ្ពោះទៅរកទម្រង់ ដែលបង្កប់ទាំងការបង្ហាញពីវប្បធម៌ និងតម្លៃរបស់ឧស្សាហកម្មផង  ដែរ។

បន្ទាប់ពីការថ្លែងបើកកម្មវិធីប្រកួតជើងឯកសិល្បៈឡាតេអាតរួចមកគឺ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នៅក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម   កាហ្វេ ការអប់រំ និងនវានុវត្តន៍។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន ភូអ៊ែរ អាស៊ីខាងត្បូង បច្ចេកវិទ្យា នវានុវត្តន៍ ផាក វិនិយោគ និងអភិវឌ្ឍន៍ និង CICC-YDD,ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមជ្ឈមណ្ឌលសេវាកម្មបុគ្គលិកផ្នែកឆុងកាហ្វេ Puer និង CICC-   YDD,ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង One Park និង CICC-YDD។

នៅពេលរសៀលមានការបង្ហាញជូនពីទេពកោសល្យ ជំនាញ និងការច្នៃប្រឌិត នៅក្នុងការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ផងដែរ។
កម្មវិធីនេះក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន ។

ការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកលើកទី១ (1st Championships Latte Art ) ដែលមានការទទួលស្គាល់ពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើលឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
4