ARDB Bank channel
4.02K subscribers
7.01K photos
1.52K videos
3.27K links
Agricultural and Rural Development Bank (ARDB) is a state-owned bank serving the Royal Government’s policies in order to be a leading financial institution focusing on the development of agricultural and rural sector in Cambodia.
Download Telegram
ជំនួបពិភាក្សាការពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរនៅប្រទេសនូវែលហ្សេឡង់
----------------------------
អូក្លិន -នូវែលហ្សេឡង់ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។

ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា៖
• វឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន Ecly Ltd ដែលមានឃ្លាំងស្តុកទំនិញ (Warehouse) និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។
• យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្ត សិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជា ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសណូវែលហ្សេឡង់
• ការវាយតម្លៃខ្ពស់និងកោតសរសេីចំពោះអ្នកវិនិយោគិនខ្មែរកាត់ចិន៖ ឯកឧត្តមបណ្ឌិត អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងអំណរគុណនិងកោតសរសេីដល់លោក Erik Ly ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិតាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារប្រកបដោយវិជ្ជាជីវៈ។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ នៅចុងខែមីនានេះ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា
---
(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ដែលបានធ្វើឡើងក្រោមវត្តមានលោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , តំណាងអង្គការ CICC និងវត្តមានដ៏សំខាន់របស់តំណាងក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រកម្មវិធី រួមទាំងមានភាគីចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។

ថ្លែងនាឱកាសនោះ លោក ឱក តារារិទ្ធិ បានបញ្ជាក់ថា គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់លើការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ "ពីគ្រាប់កាហ្វេ ដល់ពែងកាហ្វេ" (From Bean to Cup) ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិន។ ស្របជាមួយគ្នានេះ ការចូលរួមឧបត្ថម្ភពី គិរីកាហ្វេ (Kiri Coffee) ដែលជាម៉ាកយីហោកាហ្វេខ្មែរឈានមុខគេមួយ គឺជាសក្ខីភាពនៃការគាំទ្រដល់ផលិតកម្មកាហ្វេក្នុងស្រុក និងការជំរុញតម្លៃគ្រាប់កាហ្វេខ្មែរឱ្យមានភាពលេចធ្លោក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។

លោក ប៉ិច សានី អគ្គនាយករងធនាគារ ARDB ក៏បានបន្ថែមថា កម្មវិធីនេះជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្កើតបណ្តាញទំនាក់ទំនង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ គិរីកាហ្វេ (Kiri Coffee) ដែលមិនត្រឹមតែផ្តល់ការឧបត្ថម្ភជាកញ្ចប់ថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងសក្តានុពលកាហ្វេកម្ពុជា ឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជន និងទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ដែរថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកលើកទី១ (Cambodia–China 2026 1st Coffee Latte Art Championship) ដែលមានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើលឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕

📩សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
🌐Facebook
🌐ARDB TV
🌐Website
🌐YouTube
🌐Instagram
🌐LinkedIn
🌐X (Twitter)
🌐TikTok
🔗 JOIN US
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2
Media is too big
VIEW IN TELEGRAM
តារាងតម្លៃទំនិញតាមទីផ្សារមួយចំនួននៅរាជធានីភ្នំពេញ ប្រចាំថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦
ប្រភពទិន្នន័យ÷ ផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ

📩 សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីធនាគារ ARDB ÷
Facebook | Website | YouTube | Instagram | LinkedIn | X (Twitter) | TikTok | ARDB TV |🔗 JOIN Chanel
👍1