ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD លោក Ye Chenghui បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។ លោកបានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD ក៏ផ្តោតសំខាន់លើគាំពារបរិស្ថានឱ្យកាន់តែប្រសើរ និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា និងបានគូសបញ្ជាក់ថា វត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV ។
ភាគីទាំងពីរក៏បានប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេស តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់។
១ មេសា ២០២៦
Join AMS One-minute

❤3👍1
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា Pang Chee Wee ចូលជួប និងប្រគល់សារតាំង។
សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័ស របស់ឯកឧត្តម មកកាន់តំណែងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បញ្ជាក់យ៉ាងច្បាស់ពីការផ្ដល់តម្លៃរបស់សិង្ហបុរី ចំពោះទំនាក់ទំនងជាមួយនឹងកម្ពុជា ។
ឯកឧត្តម Pang Chee Wee ប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស ការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។
បន្ថែមលើនេះ សម្ដេចតេជោ ក៏បានអរគុណចំពោះសិង្ហបុរី ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាហើយក៏អរគុណចំពោះសិង្ហបុរី បានចូលរួមចំណែក ជាពិសេសក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
០២ មេសា ២០២៦ 🇰🇭🇸🇬

❤4
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់ កំណាត់ទី២ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រខេត្តកែប) ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដ៏មានសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជាខ្សែផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្រដ៏សំខាន់របស់កម្ពុជា។
ខ្សែផ្លូវទឹកនេះ ត្រូវបានសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកតាំងពីសម័យអាណាចក្រហ្វូណន ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែងសរុបជិត ១៨០គីឡូម៉ែត្រ។

សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០២ មេសា ២០២៦
១. កម្ពុជា-កូរ៉េខាងត្បូង ចាប់ដៃគ្នាបង្ក្រាបការចែកចាយទំនិញក្លែងក្លាយ - AMS Economy
២. កម្ពុជា-បង់ក្លាដែស បេ្តជ្ញាចិត្តជំរុញឲ្យមានការហោះហើរត្រង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ - FN
៣. គម្រោងព្រែកជីកហ្វូណន នឹងត្រូវបើកការដ្ឋានសាងសង់កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា - ថ្មីៗ
៤. បារាំង ប្រាប់ សហរដ្ឋអាមេរិក ថា NATO បម្រើសន្តិសុខអឺរ៉ុប-អាត្លង់ទិក មិនមែន បម្រើការវាយលុកនៅច្រកសមុទ្រ Hormuz ទេ - Reuters
៥. ម៉ាឡេស៊ី ចាប់ផ្ដើមអនុវត្តការហាមឃាត់ទាំងស្រុង លើការនាំចូលសំណល់អេឡិចត្រូនិក - AFP
#DailyBrief @ams1minute

❤2👍1
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ខ្ញុំបានឃើញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។
ខ្ញុំបានចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ អគ្គស្នងការនគរបាលជាតិ និង អគ្គនាយក អគ្គនាយកដ្ឋានគយកម្ពុជា ស្រាវជ្រាវករណីនេះហើយប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។
ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។

❤3
[English Below]
កម្ពុជាធ្វើការតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅ តំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តបន្ទាយមានជ័យ ព្រមទាំងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ មីនា- ថ្ងៃទី២ មេសា ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្តោយព្រំដែនចន្លោះបង្គោលព្រំដែន។ លើសពីនេះ នៅថ្ងៃទី២ មេសា កងកម្លាំងទ័ពថៃ ដាក់ពង្រាយរថពាសដែកចំនួន២គ្រឿង និងលួសបន្លា នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តបន្ទាយមានជ័យ ហើយពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២ (បច្ចុប្បន្ន) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សកម្មភាពទាំងនេះ មិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថា ជា ការអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)នោះឡើយ។ សកម្មភាពទាំងនោះ គឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ កម្ពុជាមិនទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលថៃបានប្រកាសឯកតោភាគីនោះឡើយ។
Cambodia has formally protested against Thailand's unlawful actions in occupied areas of Chouk Chey Village and O Smach International Border Gate, Banteay Meanchey Province, as well as in Anlong Veng District, Oddar Meanchey Province of Cambodia.
It has been reported that between 31 March and 2 April 2026, Thai Burapha forces led a group of Thai citizens to conduct land-ownership verification activities along the border segment. Furthermore, on 2 April 2026, Thai military personnel, accompanied by two armored vehicles, were deployed at O Smach International Border Gate and laid additional barbed wires and heavy machinery to conduct land-clearing activities near the Boundary Pillar No. 2 (Present) in Anlong Veng District, Oddar Meanchey Province.
These activities cannot be regarded as defensive in nature, nor can they be considered in compliance with the Joint Statement of the 3rd Special General Border Committee (GBC). They clearly contravene Thailand's commitments and obligations under other existing agreements as well. Cambodia neither recognizes nor accepts any boundary line or territorial claims unilaterally asserted by Thailand.

សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី០៣ មេសា ២០២៦
១. ព្រឹទ្ធសភាអនុម័តជាផ្លូវការច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - AMS Economy
២. ៣ខែដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករជាង ៣៦ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ២០០លានដុល្លារ - FN
៣. ផលិតផលខ្មែរ កាន់កាប់បាន ចំណែកទីផ្សារ៣០ ភាគ រយ ក្រោយចលនា ពហិកាទំនិញថៃ - ថ្មីៗ
៤. រុស្ស៊ី ធានាជួយបំពេញតម្រូវការប្រេងបន្ទាន់ឱ្យ បណ្តាប្រទេសអាស៊ាន - The Manila Times
៥. ស៊ុយអែត ចាយជិត ១ពាន់លានដុល្លារ ទិញប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាប្រឆាំងយន្តហោះដ្រូន - Euro News

ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៤ មេសា ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់
- ប្រេងសាំងធម្មតា = ៥ ៥០០៛/លីត្រ
- ប្រេងម៉ាស៊ូត = ៨ ១០០៛/លីត្រ
Join AMS One-minute
- ប្រេងសាំងធម្មតា = ៥ ៥០០៛/លីត្រ
- ប្រេងម៉ាស៊ូត = ៨ ១០០៛/លីត្រ
Join AMS One-minute
❤3😭3
Media is too big
VIEW IN TELEGRAM
រាជរដ្ឋាភិបាលកម្ពុជា កំពុងរិះរកមធ្យោបាយជួយអន្តរាគមន៍ដល់សមាគមន៍តុកតុកកម្ពុជា មិនមែនសម្រាប់តែបច្ចុប្បន្ន ប៉ុន្តែមានចក្ខុវិស័យវែងឆ្ងាយពិសេស ស្វែងរកការវិនិយោគពីធនាគារក្នុងស្រុកលើវិស័យថាមពលបៃតង។
Join AMS One-minute
Join AMS One-minute
❤3
រយៈពេល ២ ឆ្នាំ រដ្ឋាភិបាល សម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងជាង ៤៦០ គម្រោងក្រោមទុនវិនិយោគជាង ៨ ពាន់លានដុល្លារ នៅខេត្តព្រះសីហនុ
Join AMS One-minute
Join AMS One-minute
❤4
អបអរសាទរសហគមន៍កសិកម្មទំនើប👏
កិច្ចសន្យាទំហំជិត២០ម៉ឺនដុល្លារ/ឆ្នាំនេះគឺធ្វើឡើងដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពក្នុងបរិមាណប្រហែល៣៥០តោន ដល់ផ្សារទំនើប។
កិច្ចសន្យានេះនឹងអនុញ្ញាតឱ្យកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបទទួលបានការធានាតម្លៃល្អសមរម្យទុកជាមុន ជាមួយនឹងសតម្ថភាពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។
កិច្ចសន្យានេះនឹងចាប់ផ្តើមអនុវត្តចាប់ពីដើមខែមេសា ឆ្នាំ២០២៦។

❤2
ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) Zou Jiayi៖ AIIB ប្ដេជ្ញាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគាំទ្រដល់របៀបវារៈ និងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ដែលមានភាពស្របគ្នានឹងគោលនយោបាយ និងអាទិភាពជាយុទ្ធសាស្រ្តរបស់ AIIB ។ ក្នុងនោះ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង AIIB និងកម្ពុជា មិនត្រឹមតែជាក្របខ័ណ្ឌហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាដ៏រឹងមាំនៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង AIIB និងកម្ពុជា ហើយ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយចាប់ផ្តើមការរៀបចំបេក្ខភាពគម្រោងឱ្យកាន់តែឆាប់ ។ AIIB នឹងបន្តសម្របសម្រួល និងជំរុញការអនុម័ត CCF 2026-2030 សំដៅឈានដល់ការដាក់ឱ្យអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចចុះហត្ថលេខាលើគម្រោងអាទិភាពនីមួយៗ តាមឆ្នាំដែលបានគ្រោងទុក ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា៖ កម្ពុជានឹងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍរយៈពេលមធ្យម និងវែងក្នុងវិស័យថាមពល ព្រមទាំងបន្តកិច្ចសន្ទនាជាមួយ AIIB ចំពោះតម្រូវការជាក់លាក់ ហើយបានបញ្ជាក់អំពីការប្តេជ្ញាខ្ពស់ របស់កម្ពុជាក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AIIB ក្នុងការអនុវត្តបេក្ខភាពគម្រោងក្នុងវិស័យអាទិភាពរួមមាន ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ព្រមទាំងបន្តពិភាក្សាជាមួយ AIIB លើឧបករណ៍ហិរញ្ញវត្ថុថ្មីៗ (New Financial Facilities) ដែលកម្ពុជាអាចទទួលយកបាន។

❤3🥰1