សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA)
211 subscribers
200 photos
1 video
2 files
8 links
សេវាកម្ម CATA
- កម្មវិធីគម្រោងគាំពារសង្គម
- ភ្នាក់ងារប្រមូលហ្សាកាត់ និងប្រាក់បរិច្ចាគ
- ផ្តល់វគ្គបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈ និង អាហារូបរកណ៍
- វិនិយោគនៅក្នុងសហគមន៍
- មូលនិធិ
Download Telegram
កម្មពិធីសម្ពោធវិហារចាមៀកខទីជះ ពិនទី ឃូវ៉ៃលីតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា អ.ត.ក នៅភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ 04/07/2023.
4👍1
Assalamualaikum

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា អ.ត.ក ហៅកាត់ថា សមាគម CATA ជាស្ថាប័នមួយ ដែលផ្ដោតលើ កិច្ចគាំពារសហគមន៍ឥស្លាមកម្ពុជា, អភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសហគមន៍, ជំរុញលើគោលការណ៍ជំនួយមនុស្សធម៌ និងការតស៊ូមតិ។
ចូលរួមជាមួយយើងក្នុងឳកាសហ្វឹកហាត់ការងារដូចខាងក្រោម៖

1. បុគ្គលិកសម្របសម្រួលលើប្រព័ន្ធទំនាក់ទំនងសង្គម (២នាក់)

2. បុគ្គលិកផ្នែកសមាជិកភាព (២នាក់)
តម្រូវការ៖
- មិនចាំបាច់មានសញ្ញាប័ត្រខ្ពស់ ត្រឹមតែនិសិត្សទើបបញ្ចប់ថ្នាក់ទី១២ ក៏អាចដាក់ពាក្យបាន
- មិនចាំបាច់មានបទពិសោទធន៍ការងារ
- មិនត្រូវការអ្នកគ្រាន់តែចង់បានការងារធ្វើ តែចង់បានអ្នកដែលចង់ស្វែងយល់ពីការងារ និងចង់រៀនសូត្រពីការងារ
- ចេះប្រើប្រាស់ភាសាខ្មែរស្ទាត់ជំនាញ ចេះកុំព្យូទ័រតិចតួច បើបានចេះភាសាអង់គ្លេសទៀតរិតតែប្រសើរ។

បើចាប់អារម្មណ៍ពិត ចង់ហ្វឹកហាត់ការងារពិត ហើយមានឆន្ទៈពិត សមាគម CATA នឹងបំពេញក្ដីស្រម៉ៃរបស់អ្នក។

ងាយៗ គ្រាន់តែដាក់ CV តាមរយៈព័ត៌មានខាងក្រោមនេះ ភ្លាម បានសំភាសន៍ការងារភ្លាម អាចនឹងជាប់ភ្លាមក៏ថាបាន។
តេឡេក្រាម៖ https://t.me/CATACAMBODIA2023
ឬអ៊ីម៉ែល៖ info@takafulcambodia.org
លេខទូរស័ព្ទ៖ 090 311 195/ 098 311 195/ 099 311 195
ជួបគ្នាក្នុងនាមជាមិត្តរួមការងារណា!
តើបងប្អូនដឹងទេថាខែនេះជាខែអ្វី នៅក្នុងប្រតិទិនឥស្លាម?

-> ថ្ងៃនេះ ថ្ងៃពុធ ទី១៩ ខែកក្តដា ឆ្នាំ២០២៣ ដែលត្រូវនឹង ថ្ងៃទី១ ខែមូហារ៉ាម ហិជ្ជរ៉ោះ១៤៤៥ ដែលជាឆ្នាំថ្មីនៃឆ្នាំរបស់ឥស្លាម។

ចូលរួមចែករំលែកព័ត៌មាននេះទាំងអស់គ្នា ដើម្បីជាចំណេះដឹងមួយជូនទៅដល់សហគមន៍ឥស្លាមយើង។
#បួសក្នុងថ្ងៃអាស៊ូរ៉ា

وعن أبي قتادة رضي اللَّه عنه ، أن النبي صلى الله عليه وسلم قال: " صيام يوم عاشوراء، أحتسب على اللَّه أن يكفر السنة التي قبله" ‏.‏

អំពីអាពីកតាតះ ដែលអល់ឡោះរីទរអោយគាត់បានមានប្រសាសន៍ថា៖ ណាហ្ពី ﷺ បានមានប្រសាន៍ "ការបួសក្នុងថ្ងៃ 'អាស៊ូរ៉ា' ខ្ញុំរំពឹងពីអល់ឡោះថា ទ្រង់នឹងជម្រុះទូសា ឬបាបកម្មមួយឆ្នាំដែលកន្លងផុតទៅ"។
(Sahih Muslim: 1162)

សូមបញ្ជាក់ថា ការបួសអាស៊ូរ៉ាដែលត្រឹមត្រូវនោះគឺត្រូវបួស 2ថ្ងៃគឺ៖
- បួសនៅថ្ងៃទី 9 និង ថ្ងៃទី10
- ឬនៅថ្ងៃទី 10 និងថ្ងៃទី11
- ឬបួស3ថ្ងៃ គឺថ្ងៃទី 9 ថ្ងៃទី10 និងថ្ងៃទី 11 ខែមូហារ៉ាម ដែលត្រូវនឹងថ្ងៃទី 27 និង 28 ឬ ថ្ងៃទី 28 និង ថ្ងៃទី 29 ឬថ្ងៃទី 27 ថ្ងៃទី28 ថ្ងៃទី29 ខែកក្កដា ឆ្នាំ ២០២៣។

តែបើបងប្អូនគ្មានលទ្ធភាពក្នុងការបួសដូចខាងលើ បងប្អូនអាចបួសតែមួយថ្ងៃក៏បាន គឺនៅថ្ងៃទី ១០ ខែមូហារ៉ាម ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣។

ចូរបងប្អូនសាសនិកឥស្លាមចូលរួមបួសទាំងអស់គ្នាដើម្បីទទួលបាននូវការអភ័យទោសកំហុសមួយឆ្នាំកន្លងទៅពីអល់ឡោះ។
យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសហការីទាំងអស់នៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា - អ.ត.ក សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និង គាំទ្រយ៉ាងពេញទំហឹង ទៅចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងត្រូវឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។

#សូមព្រះអល់ឡោះជាម្ចាស់តាមថែរក្សា និងផ្តល់ពរជ័យ សុខស្លាម៉ាត់ ចម្រើនប៉ារ៉ាកាត់ ករុណារ៉ស់ម៉ាត់ ព្រមទាំងផ្តល់ភាពជោគជ័យខ្ពស់គ្រប់ភារកិច្ច ចំពោះឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវក្នុងឱកាសទទួលមុខតំណែងជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី7 និងអាណត្តិបន្តបន្ទាប់ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការរីកចម្រើនគ្រប់វិស័យ និងស្ថេរភាពសង្គមគ្រប់ជំនាន់ ព្រមទាំងលើកស្ទួយជាតិ និងជួយប្រជាជន!🤲🤲🤲
"អ្នកអាចនឹងសោកស្តាយនូវរឿងជាច្រើនដែលអ្នកបានធ្វើ ប៉ុន្តែអ្នកនឹងមិនស្តាយក្រោយឡើយចំពោះអំពើសប្បុរស (សដាកោះ) របស់អ្នក"
ពិតប្រាកដណាស់ សដាកោះគឺជាអំពើបុណ្យដែលមិនចេះសាបសូន្យ បើទោះបីជាយើងបានលាចាកលោកនេះទៅក៏ដោយ៖
រាយការណ៍ដោយអាពីហូរ៉យរ៉ស់ (ដែលអល់ឡោះរីទអោយគាត់) បានមានប្រសាសន៍ថា៖ រ៉សូលរបស់អល់ឡោះ (ﷺ) មានប្រសាសន៍ “នៅពេលដែលមនុស្សស្លាប់ រាល់ទង្វើរបស់គាត់នឹងរលត់ទៅអស់ លើកលែងតែបីយ៉ាង៖ សដាកោះ ចារីយ៉ះ (សេចក្តីសប្បុរសឥតឈប់ឈរ) ចំណេះដឹងមានប្រយោជន៍ដែលបានបន្សល់ទុក និងកូនចៅដែលមានគុណធម៌ ដែលអធិដ្ឋានសម្រាប់គាត់"។
عَنْ أَبِي هُرَيْرَةَ قال, قال رسول الله صلى الله عليه وسلم ‏:‏ ‏ "‏إذا مات ابن آدم انقطع عمله إلا من ثلاث‏:‏ صدقة جارية ،أو علم ينتفع به، أو ولد صالح يدعو له‏"‏ ‏(‌‏(‏رواه مسلم‏)‌‏)‌‏.‏
👍3
Saman Sen, [Aug 7, 2023 at 18:15]
ការចុះអនុស្សារណៈនៃការយោគយល់ (MoU) រវាង អង្គការ-សមាគម កម្ពុជា និង ស៊ូម៉ាត្រាខាងលិច​

1. សមាគមអាម៉ាណៈតាកាហ្វុលកម្ពុជា និង សមាគម​ NAZHIR WAKAF​,
2. សមាគមអាម៉ាណៈតាកាហ្វុលកម្ពុជា និង សមាគម​ BADAN AMIL ZAKAT NASIONAL,
👍7
“ការជួយឧបត្ថម្ភគេ គឺពិបាកណាស់បើយើងធ្វើតែម្នាក់ឯង!
តែបើមាន 100 នាក់រួមគ្នា សូម្បីតែការជួយ 10 នាក់ ឬ 100 នាក់ក៏ដោយ វានឹងក្លាយជា រឿងងាយស្រួល។

🤝 មកសហការទាំងអស់គ្នា ដើម្បីបង្កើតសហគមន៍រីកចម្រើន និងរឹងមាំ!”

ចែករំលែកគ្នាដើម្បីបង្កើតបំផុសចិត្តល្អជូនសហគមន៍យើង!
#រមគ្នាដើម្បីសហគមន៍ #សហគមនរីកចម្រើន #ការជួយគ្នា