Algorithmics Phnom Penh
537 subscribers
1.53K photos
153 videos
2 files
377 links
After school programming courses for children & teenagers
Download Telegram
***សេចក្តីជូនដំណឹងស្តីពីការឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

សាលាអាល់ហ្គូរីត្យមិកស៍ភ្នំពេញសូមជូនដំណឹងដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកទាំងអស់ឲ្យបានជ្រាបថា សាលានឹងធ្វើការឈប់សម្រាកចំនួន ៤ ថ្ងៃ គឺនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ ដូចបានគោរពជូនដំណឹងខាងលើ គ្រប់ថ្នាក់សិក្សា និងការិយាល័យទាំងអស់នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ សូមជ្រាបជាព័ត៌មាន!

HOLIDAY ANNOUNCEMENT On the KHMER NEW YEAR DAY!

Algorithmics Phnom Penh would like to inform all parents/guardians, teachers, students, and staff that the school will be closed for 4 days from April 13-16, 2024 on the occasion of the Khmer New Year Day. All classes and offices will resume on April 17, 2024.

Accordingly, please be informed.
2
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ យេីងបានបន្តពង្រីកដៃគូរសហការជាមួយសាលាគ្រូយើងដែលជាសាលាឈានមុខមួយនៅក្នុងរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត ក្នុងគោលបំណងផ្តល់ភាពងាយស្រួលសម្រាប់មាតាបិតា និង អាណាព្យាបាលក្នុងការជ្រេីសរេីសទីតាំងសម្រាប់អូនៗសិក្សា និង បន្តជំរុញ និង បណ្តុះប្រជាពលរដ្ឋឌីជីថលនៅកម្ពុជា។

ក្នុងភាពជាដៃគូគ្នាថ្មីនេះ សាលារៀនគ្រូយើងនឹងចាប់ផ្តើមទទួលចុះឈ្មោះសិស្សចាប់ពីអាយុ៥ឆ្នាំឡើងទៅ ឱ្យចូលរៀនថ្នាក់សរសេរកូដ ដែលជួយកុមារឱ្យកាន់តែស្ទាត់ជំនាញលើវិស័យបច្ចេកវិទ្យាព័ត៌មាន។ កុមារនឹងទទួលបានចំណេះដឹងអក្ខរកម្មឌីជីថល ចេះបង្កើតវ៉ិបសាយផ្ទាល់ខ្លួន ផលិតវីដេអូ រចនារូបភាព ហ្គេមកុំព្យូទ័រ និងកម្មវិធីជាច្រើនទៀតទៅតាមអាយុរបស់ពួកគេ។ កុមារទាំងអស់នឹងមានឱកាសបានជួបមិត្តភក្តិថ្មីៗ រួមគ្នាធ្វើការងារជាក្រុម និងការអនុវត្តជាក់ស្តែងជាច្រើនទៀត ដែលជួយឱ្យពួកគេរីករាយនៅក្នុងការសិក្សា។

ដោយ ❤️ ពីសាលាឌីជីថលសម្រាប់កុមារ Algorithmics Phnom Penh
☎️ 016 693 902
☎️ 089 718 333

👋 Connect with Us:
Facebook: https://www.facebook.com/algorithmicspp/
Website: https://phnompenh.alg.academy/en
Telegram Channel: https://t.me/algorithmics_pp
LinkedIn: https://linkedin.com/company/algorithmicspp