Algorithmics Phnom Penh
541 subscribers
1.59K photos
154 videos
2 files
388 links
After school programming courses for children & teenagers
Download Telegram
នៅក្នុងស្ថានភាពដ៏លំបាកនេះ កុមារតូចៗជាអ្នកងាយទទួលរងផលប៉ះពាល់ខ្លាំងជាងគេទាំងផ្លូវចិត្តនិងការសិក្សានៅពេលដែលមានការជម្លៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ។ក្នុងស្ថានភាពនេះផងដែរ ការសិក្សាក៏ត្រូវបានផ្អាកទាំងស្រុង។ ដោយអាស្រ័យហេតុនេះហើយទើប
សាលា Algorithmics Phnom Penh សម្រេចបើកទទួលជាសម្ភារៈសិក្សា របស់លេង និងសៀវភៅរឿងនិទានជាដើមសម្រាប់ជាជំនួយស្មារតីនិងការរៀនសូត្ររបស់កុមារភៀសសឹករបស់យើង។ ក្នុងករណីបងៗចង់ចូលរួមនឹងមិនមានពេលវេលាក្នុងការនាំយករបស់ទាំងនោះទៅកាន់ក្រុមការងារ TPO Cambodia ដោយផ្ទាល់ បងៗអាចផ្ញើររបស់ទាំងនោះមកកាន់សាលារបស់យើងនៅចុងសប្តាហ៍នេះបាន ដោយសាលានិងធានាបន្តផ្ញើរជូន TPO Cambodia ក្នុងការពាំនាំជំនួយនេះជូនទៅដល់កុមារភៀសសឹករបស់យើងនៅតំបន់សុវត្ថិភាពជាបន្ត។

យើងសង្ឃឹមថា យើងនិងអាចឆ្លងផុតស្ថានភាពដ៏លំបាកនេះ ហើយកុមារភៀសសឹករបស់យើងនិងអាចត្រលប់ទៅកាន់សាលារៀនក្នុងពេលដ៏ខ្លីខាងមុខនេះ។​

បងៗក៏អាចចូលរួមជាថវិការតាមរយៈQR​ របស់ក្រុមការងារសាលាយើងផងដែរប្រសិនជាបងៗមិនមានពេលក្នុងការរៀបចំរបស់របរទាំងនោះ សាលានិងក្រុមការងារនិងព្យាយាមរៀបចំជូនបងៗជំនួសផងដែរ។​

Link ទូទាត់:
https://pay.ababank.com/oRF8/0n5l7gb8
Account Name: PANN THIDA

យើងនិងនៅជាមួយគ្រួសារ​និងកុមារភៀសសឹករបស់យើង។