សកម្មភាពសមាគមក្នុងការចូលរួមផ្សព្វផ្សាយអាហាររូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ។
👍2
🌟 សកម្មភាពថ្ងៃដំបូង៖ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី ក្នុងវេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ 🌟
❤3👍2
នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនា (Dialogue) ក្រោមប្រធានបទ៖ «កសាងខ្លួនថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត»។
កិច្ចសន្ទនាដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ លោកបណ្ឌិត ស្វាយ អង្គារា និងកញ្ញា ថាន រស្មី ។
ក្នុងឱកាសនោះ លោកបណ្ឌិត ញិល រដ្ឋា បានចែករំលែកបទពិសោធន៍ ចំណេះដឹង ទស្សនវិស័យ និងគំនិតបំផុសទឹកចិត្តយ៉ាងជ្រាលជ្រៅ ដល់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ ដោយលើកទឹកចិត្តឱ្យយុវជនខិតខំកសាងសមត្ថភាពខ្លួនឯងតាំងពីថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ជាមួយគ្នានេះ លោកក៏បានជំរុញស្មារតីស្នេហាជាតិ ការយល់ដឹងអំពីឧត្តមសិក្សា ការអភិវឌ្ឍជំនាញ និងឱកាសសិក្សានៅបរទេស សម្រាប់យុវជនកម្ពុជា។

❤3👏1