នាព្រឹកថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងការប្រកាសតម្លៃសុទ្ធនៃទ្រព្យសកម្ម មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។