នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ''កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ នៅព្រះរាជាណាចក្រកម្ពុជា'' រវាង និយ័តករមូលបត្រកម្ពុជា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្តអេស៊ីលីដា និងយុទ្ធនាការផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ការយល់ដឹងជំរុញការ វិនិយោគក្នុងវិស័យមូលបត្រ” នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្តអេសុីលីដា ។