UYFC Phnom Penh Media
2.6K subscribers
8.36K photos
1.38K videos
18 files
8.56K links
Download Telegram
ស្នាមញញឹមបងប្អូនកងកម្លាំងនៅសមរភូមិជួរមុខ

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពជា (ស.ស.យ.ក.) បាននាំយកនូវសម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ ក្រមា និងសំបុត្រជូនពររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាការចូលរួមគាំទ្រលើកទឹកចិត្តទាំងធនធាន និងស្មារតី ប្រគល់ជូនដល់បងប្អូនកងកម្លាំងជួរមុខ នាឱកាសសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីបង្ហាញពីស្មារតីរួបរួមសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទាំងអស់ ចំពោះវីរភាព រួមទាំងការលះបង់របស់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលបានឈរជើងយ៉ាងអង់អាចក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

Join-> Gazette ប្រជាជន
ស្នាមញញឹមបងប្អូនកងកម្លាំងនៅសមរភូមិជួរមុខ

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាននាំយកនូវសម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ ក្រមា និងសំបុត្រជូនពររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលចូលរួមគាំទ្រលើកទឹកចិត្តទាំងធនធាន និងស្មារតី ប្រគល់ជូនដល់បងប្អូនកងកម្លាំងជួរមុខ ដើម្បីបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទាំងអស់ ចំពោះវីរភាព រួមទាំងការលះបង់របស់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលបានឈរជើងយ៉ាងអង់អាចក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

Join-> Gazette ប្រជាជន
Forwarded from UYFC Phnom Penh
នៅក្នុងវរោកាសអភិលក្ខិតកាលដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០ ទូលព្រះបង្គំ ខ្ញុំម្ចាស់ជាសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។

សូមវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មីព្រះនាមរាក្យសាទេវី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយបីបាច់ថែរក្សាអភិបាលព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿងរបស់មាតុភូមិ និងប្រជានុរាស្ត្រទូទាំងនគរកម្ពុជា។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from UYFC Phnom Penh
នៅក្នុងវរោកាសអភិលក្ខិតកាលដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០ ទូលព្រះបង្គំ ខ្ញុំម្ចាស់ជាសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មីព្រះនាមរាក្យសាទេវី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយបីបាច់ថែរក្សាអភិបាលសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាព្រះម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿងរបស់មាតុភូមិ និងប្រជានុរាស្ត្រទូទាំងនគរកម្ពុជា។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from UYFC Phnom Penh
ល្បែងវាយក្អម ជាល្បែងប្រជាប្រិយមួយប្រភេទដែលគេតែងនិយមលេងក្នុងពិធីបុណ្យចូលឆ្នាំ ដើម្បីបង្កលក្ខណៈសប្បាយ ប៉ុន្តែវាបានបង្គប់នូវអត្ថន័យទៅលើជំនឿ ដែលគេជឿថា ល្បែងនេះ មានគោលបំណងដើម្បីដេញរឿងមិនល្អ រឿងហ្មងសៅ ទៅតាមអំបែងក្អមដែលវាយបែក 🎊🇰🇭🥰

ការលេងល្បែងនេះ ត្រូវមានការរៀបចំទុកមុនឱ្យបានល្អ និងត្រូវរកបង្គោល២សងខាង (អាចជាដើមឈើ ឬសសរណាមួយ) ដើម្បីចងខ្សែដែលមានប្រវែង និងទំហំសមរម្យក្នុងការទ្រទ្រង់នឹងទម្ងន់ក្អម។ នៅក្នុងក្អមគេមានដាក់ម្សៅក្រអូបតំណាងសិរីសួស្តី។ ដោយឡែកគេត្រូវត្រៀមដំបងទុកមួយមានប្រវែងសមាមាត្រទៅនឹងកម្ពស់ក្អម។ តាមធម្មតា គេត្រូវការក្រមារុំភ្នែកអ្នកវាយឱ្យជិត រួចធ្វើការបង្វិល ៣​ ជុំ។ បន្ទាប់មកទៀត គេឱ្យអ្នកលេង ធ្វើការវាយក្អមតាមការទទួលអារម្មណ៍ដឹងរបស់ខ្លួន។ ល្គឹកណាអ្នកនោះវាយខុសគ្រប់កំណត់បីដង ចាត់ទុកថាចាញ់ ដោយឡែកប្រសិនបើវាយបែកក្អមនោះ ចាត់ថាឈ្នះ​។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ មេសា ២០២៦នេះ

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ មេសា ២០២៦នេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រជាមួយឆន្ទៈ និងមនសិកា "ឧត្តមនិយម" ផលប្រយោជន៍ជាតិ និងប្រជាជន។ គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស និងឯករាជ្យនយោបាយ លើការដឹកជញ្ជូនផ្លូវទឹក ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពយុទ្ធសាស្ត្របច្ចេកទេស និងថវិកា។ 👉🏻អានបន្ត…

Join-> Gazette ប្រជាជន
Media is too big
VIEW IN TELEGRAM
ការរៀបចំតែងលំអនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ត្រៀមសម្រាប់ព្រឹត្តិការណ៍ "នគរសង្ក្រាន្ត" ក្នុងរាជធានីភ្នំពេញ

វីដេអូ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា-លី សុវណ្ណា

Join-> Gazette ប្រជាជន
Forwarded from UYFC Phnom Penh
តស់! ជួបគ្នានៅផ្លូវបាសាក់ (Bassac Lane) ចាប់ពីថ្ងៃទី១៤ ដល់១៩ ខែមេសា ឆ្នាំ២០២៦!

ផ្លូវបាសាក់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តាមរយៈការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ នាពេលខាងមុខនេះ 🥰🎊

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM