Trader Knowledge
2.31K subscribers
3.51K photos
59 videos
2 files
878 links
| ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់យើងខ្ញុំដើម្បីធ្វើការបើកគណនីត្រេត និងទទួលបានការព្រឺក្សាយោបលដោយឥតគិតថ្លៃ៖
☎️ 076 221 7026 (Telegram) :https://t.me/nasyFX
Download Telegram
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 21 ខែតុលា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
🕯💰 តម្លៃមាសបន្តស្ថិតក្នុងចន្លោះ Range នឹងមានការធ្លាក់ចុះតិចតួចប៉ុណ្ណោះ ក្នុងថ្ងៃទី៣នៃសប្តាហ៍នេះ។

⚠️ ស្ថានភាពនៅមជ្ឈិមបូព៌ាបន្តមានភាពតានតឹង ដោយអ៊ីរ៉ង់បានគំរាមពង្រីកលេីការរឹតត្បិតខ្សែដឹកជញ្ជូនផ្លូវទឹកអន្តរជាតិសំខាន់ៗ, សម្របពេលដែលក្រុមឧទ្ទាមហ៊ូធីបានអះអាងថា ពួកគេបានវាយប្រហារគោលដៅបរិក្ខាររបស់អារ៉ាប៊ីសាអូឌីតមានដូចជា អាកាសយានដ្ឋានអន្តរជាតិឃីង ខាលីដ (King Khalid) ក្នុងទីក្រុងរីយ៉ាដ, ហេដ្ឋារចនាសម្ព័ន្ធប្រេងសំខាន់ៗ ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម, តំបន់ផលិតប្រេងនៅ Shaybah, នាវាយោធា និងសម្ភារៈកងទ័ពជើងទឹកផ្សេងទៀត។

❗️ ក្នុងពេលជាមួយគ្នានេះ ទីផ្សារហិរញ្ញវត្ថុបានបង្ហាញការឆ្លេីយតបផ្សេងៗគ្នា៖

➡️ ភាគហ៊ុននៅអឺរ៉ុបធ្លាក់ចុះ ដោយសារភាពចលាចលផ្នែកនយោបាយនៅក្នុងប្រទេសបារាំង។
➡️ អត្រាប័ណ្ណបំណុលជាតិសហរដ្ឋអាមេរិកបានកើនឡើង ខណៈដែលវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំងលើភាគហ៊ុនអាមេរិក។
➡️ ប្រាក់ដុល្លារអាមេរិកកេីនឡេីងបន្តិច។
➡️ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកនៅត្រឹម $109.55/ធុង​ តែបន្តស្ថិតក្នុងតម្លៃខ្ពស់។
Please open Telegram to view this post
VIEW IN TELEGRAM
❤1
🔴 Updated តម្លៃមាសសកលគិតត្រឹមម៉ោង 8:00 យប់នេះ!
Please open Telegram to view this post
VIEW IN TELEGRAM
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 22 ខែតុលា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
🕯💰 តម្លៃមាសបានធ្លាក់ចុះអាចឆ្ពោះទៅរក $4,100/អោន​​នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលភាពតានតឹងសារជាថ្មីនៅមជ្ឈិមបូព៌ាបានរុញច្រានតម្លៃប្រេងឲ្យកើនឡើងខ្ពស់ និងបង្កើតឲ្យមានការព្រួយបារម្ភអំពីអតិផរណា។

🛢 តម្លៃប្រេងឆៅបានកើនឡើងបន្ទាប់ពីមានការវាយប្រហារដោយដ្រូនលើវាលប្រេង Shaybah របស់ក្រុមហ៊ុន Saudi Aramco ដែលបានសម្លាប់មនុស្ស ២ នាក់ ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជាឲ្យបុគ្គលិក និងសមាជិកគ្រួសារមួយចំនួនចាកចេញពីស្ថានទូតអាមេរិកក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

🏛 ទន្ទឹមនឹងនេះ ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ត្រូវបានគេរំពឹងច្រេីនថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលនៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រសាសន៍របស់ប្រធានលោក Kevin Warsh កាលពីថ្ងៃសុក្រសប្តាហ៍មុន ពុំសូវបានផ្លាស់ប្តូរការរំពឹងទុកសម្រាប់ការផ្អាកដំឡើងអត្រាការប្រាក់នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារនៅតែបន្តរំពឹងទុកថា Fed អាចនឹងដំឡើងអត្រាការប្រាក់នៅខែធ្នូ ស្របពេលអតិផរណាកើតចេញពីថាមពលនៅតែបន្តមាន។

🏛 ធនាគារកណ្តាលអឺរ៉ុប (ECB) និងធនាគារកណ្តាលជប៉ុន (BOJ) ក៏ត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់បច្ចុប្បន្នរបស់ពួកគេនៅសប្តាហ៍ក្រោយផងដែរ។

💰 ទោះបីជាមាសត្រូវបានគេចាត់ទុកជាទ្រព្យសម្បត្តិការពារហានិភ័យប្រឆាំងនឹងអតិផរណាក៏ដោយ វាមិនបានផ្តល់ការប្រាក់ទៀងទាត់ដូចទិញប័ណ្ណបំណុលជាតិនោះទេ ដែលធ្វេីឪ្យតម្រូវការវាធ្លាក់ចុះ នៅពេលដែលអត្រាការប្រាក់កើនឡើង។

➡️ Source : Trading Economic
Please open Telegram to view this post
VIEW IN TELEGRAM
🔴 Updated តម្លៃមាសសកលគិតត្រឹមម៉ោង 8:00 យប់នេះ!
Please open Telegram to view this post
VIEW IN TELEGRAM
🙏1
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 23 ខែតុលា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
🕯💰 តម្លៃមាសបានធ្លាក់ចុះក្រោម 4000$/អោននៅថ្ងៃសុក្រនេះ ដោយខិតជិតដល់កម្រិតទាបបំផុតរបស់ខ្លួនក្នុងរយៈពេលជិតបីខែ ខណៈដែលការសម្រុកលក់ចេញយ៉ាងខ្លាំងលើភាគហ៊ុនបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) បានជំរុញឲ្យវិនិយោគិនលក់មាសចេញ ដើម្បីយកមកទូទាត់ការខាតបង់លើទ្រព្យសកម្មផ្សេងទៀត។

📉 ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនទូទៅបានបន្តខ្លាំងនៅសប្តាហ៍នេះ បន្ទាប់ពីផែនការរបស់ក្រុមហ៊ុន Meta Platforms ក្នុងការបង្កេីនចំណាយទុន បង្កឪ្យមានការព្រួយបារម្ភជាថ្មីថា ក្រុមហ៊ុនបច្ចេកវិទ្យាអាចនឹងខ្ចីបំណុលច្រេីនបន្ថែមដើម្បីទប់ដល់ការអភិវឌ្ឍ AI។

💰 តម្លៃមាសក៏នៅតែបន្តស្ថិតក្រោមសម្ពាធពីការកើនឡើងនៃថ្លៃប្រេងផងដែរ ហេីយបានបង្កើនការព្រួយបារម្ភអំពីអតិផរណា និងបន្ថែមការរំពឹងទុកថា អត្រាការប្រាក់អាចនឹងនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន។

🏛🧠 ទោះជាយ៉ាងណាក៏ដោយ ភាពសង្ស័យពីនិរន្តរភាពនៃការវិនិយោគលើវិស័យ AI ដែលជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានជំរុញឲ្យទីផ្សារកាត់បន្ថយការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់បន្ថែមទៀតពីធនាគារកណ្តាលអាមេរិក (Fed) ដែលអាចនឹងជួយគាំទ្រតម្លៃមាសបានខ្លះ។

➡️ Source : Trading Economic
Please open Telegram to view this post
VIEW IN TELEGRAM
❤1
🔴 Updated តម្លៃមាសសកលគិតត្រឹមម៉ោង 8:00 យប់នេះ!
Please open Telegram to view this post
VIEW IN TELEGRAM
❤2
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 23 ខែតុលា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:30 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
❤2
🕯💰 តម្លៃមាសបានបន្តធ្លាក់ចុះក្រោម 4000$/អោននៅថ្ងៃចន្ទនេះ ខណៈដែលវិនិយោគិនបន្តតាមដានតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា និងសេចក្តីសម្រេចសំខាន់ៗរបស់ធនាគារកណ្តាលនៅសប្តាហ៍នេះ។

🇺🇸 រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាថាតើត្រូវស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬបន្តការវាយប្រហារតាមយោធាអាកាសឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសប្តាហ៍ក្រោយ ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងដល់ជនជាតិអាមេរិកនៅទូទាំងតំបន់។ មានការរាយការណ៍ថា ក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការសងសឹក ដោយអាចនឹងផ្តោតគោលដៅលើអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម (UAE)។

🇮🇷 ជម្លោះនៅមជ្ឈិមបូព៌ាបានធ្វេីឪ្យថ្លៃថាមពលឲ្យកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ដែលបានបង្កេីនការព្រួយបារម្ភអំពីអតិផរណា និងពង្រឹងការរំពឹងទុកនៃអត្រាការប្រាក់កាន់តែខ្ពស់ ហេីយអាចដាក់សម្ពាធដល់តម្លៃមាស។

🏛 ទន្ទឹមនឹងនេះ ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ត្រូវបានគេរំពឹងទុកច្រេីនថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលនៅសប្តាហ៍នេះ មុនពេលអាចនឹងដំឡើងម្តងទៀតនៅខែធ្នូ។ ធនាគារកណ្តាលនៅតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ (Eurozone) និងប្រទេសជប៉ុន ក៏ត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់បច្ចុប្បន្នរបស់ពួកគេផងដែរ។
Please open Telegram to view this post
VIEW IN TELEGRAM
🔴 Updated តម្លៃមាសសកលគិតត្រឹមម៉ោង 8:00 យប់នេះ!
Please open Telegram to view this post
VIEW IN TELEGRAM
❤1
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 27 ខែតុលា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
🕯💰 តម្លៃមាសស្ថិតលេី$4010/អោននាព្រឹកថ្ងៃអង្គារនេះបន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងបីខែកាលពីពេលថ្មីៗនេះខណៈដែលការធ្លាក់ចុះនៃតម្លៃប្រេងនិងការទិញយកមាសក្នុងតម្លៃទាប(bargain-hunting)មុនពេលសេចក្តីសម្រេចគោលនយោបាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានផ្តល់ការគាំទ្រខ្លះៗដល់មាស។

⚡️ ទោះជាយ៉ាងណាក៏ដោយតម្លៃថាមពលនៅតែស្ថិតក្នុងកម្រិតខ្ពស់ដោយបន្តការព្រួយបារម្ភដល់អតិផរណានឹងអត្រាការប្រាក់ហេីយអាចដាក់សម្ពាធលើមាស។ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)ត្រូវបានគេរំពឹងទុកច្រេីនថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលនៅសប្តាហ៍នេះដោយទីផ្សារកំពុងផ្តោតលើការផ្តល់តម្រុយគោលនយោបាយទៅថ្ងៃអនាគតពីសំណាក់ធនាគារកណ្តាលដើម្បីស្វែបពីផែនការលេីអត្រាការប្រាក់។ 

📊 ទីផ្សារកំពុងវាយតម្លៃថាមានឱកាស ប្រហែល 82% នៃការដំឡើងអត្រាការប្រាក់នៅខែធ្នូ នេះបើយោងតាមឧបករណ៍ CME FedWatchTool។វិនិយោគិនក៏នឹងតាមដានទិន្នន័យផលិតផលក្នុងស្រុកសរុប(GDP)និងសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCEprice​​index)របស់សហរដ្ឋអាមេរិកដែលនឹងចេញផ្សាយថ្ងៃខាងមុខនេះផងដែរដើម្បីទទួលបានការយល់ដឹងបន្ថែមទៀតអំពីទស្សនវិស័យសេដ្ឋកិច្ច និងផែនការនៃគោលនយោបាយរបស់ Fed។ 
Please open Telegram to view this post
VIEW IN TELEGRAM
🔴 Updated តម្លៃមាសសកលគិតត្រឹមម៉ោង 8:00 យប់នេះ!
Please open Telegram to view this post
VIEW IN TELEGRAM
❤2
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 28 ខែតុលា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
🕯💰 តម្លៃមាសសកលបានកេីនឡេីងមកដល់តម្លៃ $4050/អោនវិញ ជាការកេីនឡេីង២ថ្ងៃជាប់គ្នា។ ដោយវិនិយោគិនរងចាំសេចក្តីសម្រេចលេីគោលនយោបាយរបស់ធនាគារកណ្តាល នឹងតាមដានលេីលទ្ធផលក្នុងការបោះឆ្នោតជ្រេីសរេីសនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែលផងដែរ​ ដេីម្បីដឹងពីលទ្ធភាពនៃផលប៉ះពាល់ដែលអាចបន្តកេីតមានចំពោះជម្លោះនៅមជ្ឈិមបូព៌ា។

🏛 ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)ត្រូវបានគេរំពឹងទុកច្រេីនថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលនៅសប្តាហ៍នេះដោយទីផ្សារកំពុងផ្តោតលើការផ្តល់តម្រុយគោលនយោបាយទៅថ្ងៃអនាគតពីសំណាក់ធនាគារកណ្តាលដើម្បីស្វែបពីផែនការលេីអត្រាការប្រាក់។

🏛 ទន្ទឹមនឹងនេះ ធនាគារកណ្តាលនូវែលសេឡង់បានរក្សាអត្រាការប្រាក់គោលឱ្យនៅដដែល ទោះបីជាទីផ្សាររំពឹងថានឹងមានការដំឡើងបន្ថែមទៀតក៏ដោយ ដែលនេះបង្ហាញពីជំហរប្រុងប្រយ័ត្នចំពោះការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។

🛢 ចំណែកឯនៅក្នុងភូមិសាស្ត្រនយោបាយ តម្លៃប្រេងនៅតែមានភាពប្រែប្រួលមិននឹងនរ ខណៈដែលការបោះឆ្នោតនៅអ៊ីស្រាអែលកំពុងប្រព្រឹត្តទៅដោយមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដែលអាចជះឥទ្ធិពលដល់ដំណើរនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

💰 ក្នុងឆ្នាំនេះ មាសបានប្រឈមនឹងសម្ពាធជាបន្តបន្ទាប់ ដោយសារភាពតានតឹងក្នុងតំបន់បានជំរុញឱ្យមានក្តីបារម្ភអំពីអតិផរណា និងបង្កើនការរំពឹងទុកថាអត្រាការប្រាក់នឹងកើនឡើង ដែលកត្តានេះបានកាត់បន្ថយភាពទាក់ទាញនៃតម្លៃមាស ព្រោះវាមិនបានផ្តល់ផលចំណូលជាការប្រាក់ដូចដាក់លុយនៅធនាគារឬទិញប័ណ្ណបំណុលជាតិឡេីយ។

➡️ Source : Trading Economic
Please open Telegram to view this post
VIEW IN TELEGRAM
🕯💰 តម្លៃមាសសកលមានការធ្លាក់ចុះជិត 1% ឬជាងក្រោមតម្លៃ $4030/អោន គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ។ 

🏛 ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed) បានកំណត់រក្សាអត្រាការប្រាក់ចន្លោះ 3.75%-4.00% ឪ្យនៅដដែលក្នុងខែតុលា ដែលដូចទៅនឹងការរំពឹងទុករបស់ទីផ្សារ។ 

🏛 ធនាគារកណ្តាលសហរដ្ឋអាមេរិកបានវាយតម្លៃល្អទៅលេីសេដ្ឋកិច្ចបច្ចុប្បន្ន តែក៍ទទួលស្គាល់លើបញ្ហាអតិផរណានៅតែបន្តកើតមាន។ ប្រធានធនាគារកណ្តាលលោក Kevin Warsh បានធ្វើថ្លែងសុន្ទរកថាបង្ហាញពីឆន្ទៈ នឹងការត្រៀមខ្លួនក្នុងការបន្តឆ្លើយតបទៅនឹងបញ្ហាអតិផរណានេះ។ 

📊 ដោយវិនិយោគិនបានព្យាករណ៍ឪកាស 88% លើការតំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលក្នុងខែធ្នូ។ យោងតាម  CME’s FedWatch Tool. 

📉 កត្តាទាំងនេះអាចបន្តដាក់សម្ពាធទៅតម្លៃមាស។ 

➡️ Source : Reuters
Please open Telegram to view this post
VIEW IN TELEGRAM
🔴 Updated តម្លៃមាសសកលគិតត្រឹមម៉ោង 8:00 យប់នេះ!
Please open Telegram to view this post
VIEW IN TELEGRAM
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 30 ខែតុលា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
🕯💰 តម្លៃមាសសកលមានការធ្លាក់ចុះក្រោមតម្លៃ $4000/អោន គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។

📊 ទិន្នន័យដែលចេញផ្សាយកាលពីយប់មិញបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបន្តកំណេីនរឹងមាំ រីឯអតិផរណាបន្តស្ថិតនៅកម្រិតខ្ពស់។

📊📈 សម្រាប់ខែកញ្ញាទិន្នន័យអតិផរណា PCE បានកេីនឡេីងទៅដល់កម្រិត 0.5% ធៀបជាមួយខែសីហា។
បេីធៀបជាមួយខែកញ្ញាឆ្នាំមុនរហូតមកដល់ឆ្នាំនេះ កម្រិតអតិផរណាទាំងមូលបានកេីនទៅដល់ 3.6%។
ស្របពេលដែលទិន្នន័យអតិផរណាស្នូល Core PCE បានកើនឡើងដល់ 3.1% បើធៀបនឹងខែដដែលកាលពីឆ្នាំមុន។

📊📈 ទិន្នន័យផលិតផលក្នុងស្រុកសរុប GDP សម្រាប់ត្រីមាសទី៣មានកំណេីនទៅដល់កម្រិត 3.4% ខ្ពស់ជាងការរំពឹងទុក។ កត្តា២ដែលជម្រុញដល់កំណេីនសេដ្ឋកិច្ចនេះរួមមាន ៖

- ការចាយវាយក្នុងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់បន្តមានភាពរឹងមាំ
- ការបន្តវិនិយោគយ៉ាងខ្លាំងក្លាលើបញ្ញាសិប្បនិម្មិត (AI)

🏛 នៅថ្ងៃពុធ ធនាគារកណ្តាលអាមេរិក បានសម្រេចចិត្តរក្សាអត្រាការប្រាក់ឱ្យនៅដដែល មុនដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។

💰📉 តម្លៃមាសត្រូវបានគេរំពឹងថានឹងធ្លាក់ចុះជិត 4% នៅក្នុងខែតុលានេះ។ ប្រសិនបើករណីនេះកើតឡើងមែននោះ ខែតុលានឹងក្លាយជាខែទី 2 ដែលតម្លៃមាសបានបន្តធ្លាក់ចុះជាប់ៗគ្នា។

➡️ Source : Trading Economics
Please open Telegram to view this post
VIEW IN TELEGRAM