Trader Knowledge
1.97K subscribers
3.08K photos
58 videos
2 files
813 links
| ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់យើងខ្ញុំដើម្បីធ្វើការបើកគណនីត្រេត និងទទួលបានការព្រឺក្សាយោបលដោយឥតគិតថ្លៃ៖
☎️ 076 221 7026 (Telegram) :https://t.me/nasyFX
Download Telegram
🚨តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ ២០២៦ គិតត្រឹមម៉ោង 9:00 ព្រឹក
▶️ មាសឡើងថ្លៃហួស $4,500 (កើនជាង 1%) ដោយសារតែមានក្តីសង្ឃឹមខ្ពស់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ជិតអាចសម្រេចបានក្នុងពេលឆាប់ៗ ដែលជួយកាត់បន្ថយសម្ពាធអតិផរណា និងការព្រួយបារម្ភរឿងការដំឡើងអត្រាការប្រាក់។

📌 ដូណាល់ ត្រាំ បង្ហើបពីដំណាក់កាលចុងក្រោយ៖ ប្រធានាធិបតីអាមេរិកបានថ្លែងថា ការចរចាជាមួយអ៊ីរ៉ង់បានឈានដល់ដំណាក់កាលចុងក្រោយហើយ ដែលបង្កើនការរំពឹងទុកថា ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz អាចនឹងត្រូវបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខ។

📌 ច្រក Hormuz ជិតបើក ធ្វើឱ្យប្រេងចុះថោក៖ លទ្ធភាពនៃការបើកច្រកដឹកជញ្ជូនដ៏សំខាន់នេះឡើងវិញ បានរុញឱ្យតម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក ដែលជួយកាត់បន្ថយភាពភ័យខ្លាចចំពោះបញ្ហាអតិផរណា និងកាត់បន្ថយសម្ពាធលើធនាគារកណ្តាលក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។

📌 ជំហររបស់ ធនាគារកណ្តាលអាមេរិក៖ ទោះជាយ៉ាងណា កំណត់ហេតុនៃកិច្ចប្រជុំចុងក្រោយរបស់ធនាគារកណ្តាលអាមេរិក បានបង្ហាញថា មន្ត្រីភាគច្រើននៅតែយល់ថា ការដំឡើងអត្រាការប្រាក់នៅឆ្នាំនេះអាចនឹងត្រូវធ្វើឡើង បើអតិផរណានៅតែខ្ពស់ជាងគោលដៅ 2%។ ពេលនេះ ក្រុមវិនិយោគិនកំពុងបែកគំនិតគ្នាថាតើធនាគារកណ្តាលនឹងដំឡើងការប្រាក់នៅខែធ្នូ ឬរក្សាវាឱ្យនៅថេររហូតដល់ដាច់ឆ្នាំ។

🔗 សរុបសេចក្តីមក៖ មាសឡើងថ្លៃលើកនេះ គឺដោយសារទីផ្សារទទួលបានព័ត៌មានវិជ្ជមានជុំវិញកិច្ចចរចាសន្តិភាព និងការធ្លាក់ចុះនៃតម្លៃប្រេង បើទោះបីជាធនាគារកណ្តាលអាមេរិកនៅតែរក្សាជំហរម៉ឺងម៉ាត់រឿងការប្រាក់ក៏ដោយ។
Please open Telegram to view this post
VIEW IN TELEGRAM
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,521$ ក្នុងមួយអោនស្មេីរនឹង 5,446$ មួយតម្លឹង!
Please open Telegram to view this post
VIEW IN TELEGRAM
📌 កំណត់ហេតុកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក (FED) បង្ហាញពីជំហររក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរជាងមុន

❗️ដោយភាគីបង្កើតគោលនយោបាយជាច្រើន ចង់លុបចោលនិន្នាការបន្ធូរបន្ថយចេញពីសេចក្តីថ្លែងការណ៍គោលនយោបាយ ដោយក្នុងនោះភាគច្រើនបានផ្តល់សញ្ញាថា ការរឹតបន្តឹងបន្ថែមទៀតអាចនឹងត្រូវធ្វើឡើង ប្រសិនបើអត្រាអតិផរណានៅតែបន្តស្ថិតនៅខ្ពស់ជាង ២%។

❗️ មន្ត្រីទាំងនោះបានលើកឡើងថា កម្រិតអតិផរណាខ្ពស់ ភាពមិនតានតឹងនៅមជ្ឈិមបូព៌ា តម្លៃថាមពល និងពន្ធគយ អាចនឹងតម្រូវឱ្យរក្សាអត្រាការប្រាក់ឱ្យនៅខ្ពស់ក្នុងរយៈពេលយូរជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ភាគីបង្កើតគោលនយោបាយមួយចំនួនបាននិយាយថា ការកាត់បន្ថយអត្រាការប្រាក់នៅចុងឆ្នាំនេះអាចជារឿងសមស្រប ប្រសិនបើភាពតានតឹងភូមិសាស្ត្រនយោបាយមានការធូរស្រាល ហើយអត្រាអតិផរណាមានការថយចុះ។

❗️ស្ទេីរតែអ្នកចូលរួមទាំងអស់បានគាំទ្រដល់ការរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅក្នុងកិច្ចប្រជុំនោះ ខណៈដែលមន្ត្រីបុគ្គលិករបស់ Fed បានព្យាករណ៍ពីទស្សនវិស័យសេដ្ឋកិច្ចដែលរឹងមាំជាងមុនបន្តិច បើធៀបទៅនឹងខែមីនា។
Please open Telegram to view this post
VIEW IN TELEGRAM
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,504$ ក្នុងមួយអោនស្មេីរនឹង 5,426$ មួយតម្លឹង!
Please open Telegram to view this post
VIEW IN TELEGRAM
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ ២០២៦ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
▶️ តម្លៃមាសថ្ងៃសុក្រនេះ គឺនៅបន្តឈរលើតម្លៃ $4,500 ក្នុងមួយអោនដដែល ព្រោះហាងឆេងពេលនេះកំពុងស្ថិតក្នុងដំណាក់កាលអ៊ុតមើលលទ្ធផលចរចារវាង អាមេរិក និង អ៊ីរ៉ង់។

📌 ចរចាត្រូវរ៉ូវខ្លះ តែទើសរឿងនុយក្លេអ៊ែរ៖ ខាងអ៊ីរ៉ង់ថា សំណើអាមេរិកជួយបានច្រើន តែមេដឹកនាំកំពូលអ៊ីរ៉ង់ដាច់ខាតមិនព្រមប្រគល់ស្តុកអ៊ុយរ៉ាញ៉ូមឱ្យអាមេរិក ទើបការចរចានៅតែអូសបន្លាយ។

📌 អ៊ីរ៉ង់ចង់ក្រសោបច្រកសមុទ្រ៖ លេចឮថា អ៊ីរ៉ង់ចង់ចាប់ដៃជាមួយអ៊ូម៉ង់ដើម្បីប្រមូលលុយ (ពន្ធផ្លូវទឹក) ពីកប៉ាល់ដឹកទំនិញឆ្លងកាត់ច្រក Hormuz តែត្រូវលោក ដូណាល់ ត្រាំ បដិសេធចោលភ្លាមៗ។

📌 សម្ពាធជុំទិស៖ ទោះបីសប្តាហ៍នេះមាសហាក់ស្ងប់ស្ងាត់មែន ប៉ុន្តែបើគិតចាប់តាំងពីផ្ទុះជម្លោះមក មាសធ្លាក់ចុះអស់ប្រហែល 14% ទៅហើយ ព្រោះទីផ្សារខ្លាចរឿងប្រេងឡើងថ្លៃ រុញទំនិញឡើងថ្លៃ និងបង្ខំឱ្យរក្សាការប្រាក់ខ្ពស់។

🔗 ការវាយតម្លៃ៖ ទីផ្សារមាសពេលនេះស្ថិតក្នុងស្ថានភាព «រង់ចាំមើលសិន» ព្រោះដំណឹងចរចាសន្តិភាព និងរឿងនុយក្លេអ៊ែរ នៅតែឌឺដងដាក់គ្នាទៅវិញទៅមក មិនទាន់ដាច់ស្រេច ១០០% ឡើយ។
Please open Telegram to view this post
VIEW IN TELEGRAM
1
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,528$ ក្នុងមួយអោនស្មេីរនឹង 5,455$ មួយតម្លឹង!
Please open Telegram to view this post
VIEW IN TELEGRAM
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ ២០២៦ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
▶️ មាសឡើងថ្លៃមកវិញហើយ! មកដល់ថ្ងៃចន្ទនេះ តម្លៃមាសបានងើបឡើងវិញមកនៅជិត $4,600 ក្នុងមួយអោន បន្ទាប់ពីសប្តាហ៍មុនធ្លាក់ចុះសឹងតែដកដង្ហើមមិនរួច។ ការងើបឡើងនេះ កើតឡើងព្រោះទីផ្សារចាប់ផ្តើម «មានពន្លឺ» ខ្លះៗពីរឿងចរចារវាង អាមេរិក និង អ៊ីរ៉ង់។

📌 មានក្តីសង្ឃឹម តែមិនទាន់ច្បាស់៖ មនុស្សម្នាភាគច្រើនកំពុងតែតាមដានដង្ហើមការចរចានេះយ៉ាងខ្លាំង។ បើកិច្ចព្រមព្រៀងនេះជោគជ័យ វាអាចជួយបើកច្រកសមុទ្រ Hormuz វិញ បញ្ឈប់សង្គ្រាម ដោះលែងលុយអ៊ីរ៉ង់ដែលជាប់គាំង និងបើកផ្លូវជជែកគ្នារឿងនុយក្លេអ៊ែរ។

📌 ត្រាំ នៅតែរឹង៖ ទោះបីមានចរចាមែន តែលោក ដូណាល់ ត្រាំ នៅតែបន្តជំហរដាច់ខាត ដោយប្រកាសថា «កុំទាន់អាលសប្បាយ» ព្រោះអាមេរិកនឹងបន្តបិទច្រកសមុទ្រ Hormuz រហូតទាល់តែមានកិច្ចព្រមព្រៀងផ្លូវការសិន។

📌 មាសនៅតែរងគ្រោះធ្ងន់៖ កុំឃើញមាសឡើងថ្ងៃនេះ ហើយភ្លេចថ្ងៃមុនអី! បើគិតចាប់តាំងពីជម្លោះមជ្ឈិមបូព៌ាផ្ទុះមក តម្លៃមាសនៅតែដាំក្បាលចុះប្រហែល 13%។ ទីផ្សារនៅតែភ័យខ្លាចថា តម្លៃប្រេងឡើងថ្លៃ នឹងរុញឱ្យទំនិញឡើងថ្លៃតាម ហើយបង្ខំឱ្យធនាគារកណ្តាលអាមេរិក (Fed) រក្សាការប្រាក់ឱ្យនៅខ្ពស់ដដែល។

🔗 ការវាយតម្លៃ: ស្ថានភាពពេលនេះគឺ «មិនទាន់ទុកចិត្តបានទេ»។ សូម្បីតែមន្ត្រី Fed លោក Christopher Waller ក៏ទម្លាក់ទឹកត្រជាក់ដាក់ដែរថា កុំសង្ឃឹមពេកថារឿងបញ្ចុះការប្រាក់នឹងកើតឡើងឆាប់ៗនេះ។
Please open Telegram to view this post
VIEW IN TELEGRAM
🍾1
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,562$ ក្នុងមួយអោនស្មេីរនឹង 5,496$ មួយតម្លឹង!
Please open Telegram to view this post
VIEW IN TELEGRAM
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,565$ ក្នុងមួយអោនស្មេីរនឹង 5,500$ មួយតម្លឹង!
Please open Telegram to view this post
VIEW IN TELEGRAM
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ ២០២៦ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
▶️ តម្លៃមាសថ្ងៃអង្គារនេះ គឺបានបន្តជួញដូរដោយឈរលើតម្លៃ $4,550 ក្នុងមួយអោន ដោយសារមានសញ្ញាវិជ្ជមានថា អាមេរិក និង អ៊ីរ៉ង់ កាន់តែខិតជិតរកកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ។

📌 ចរចាបទឈប់បាញ់ ខែ៖ គម្រោងគឺអាមេរិកដកការបិទខ្ទប់ ហើយអ៊ីរ៉ង់បើកច្រក Hormuz ឡើងវិញ។ តែនៅទើសចិត្តគ្នាត្រង់រឿងកម្មវិធីនុយក្លេអ៊ែរ និងសិទ្ធិគ្រប់គ្រងផ្លូវទឹក។

📌 ប្រេងចុះថ្លៃ ជួយសម្រាលសម្ពាធ៖ ដំណឹងចរចានេះធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ជួយកាត់បន្ថយការបារម្ភពីរឿងអតិផរណា និងការដំឡើងការប្រាក់។

📌 ជារួមនៅតែខ្សោយ៖ ទោះងើបឡើងវិញបន្តិចមែន តែមាសនៅតែធ្លាក់ចុះអស់ ១៣% ធៀបនឹងពេលមុនផ្ទុះសង្គ្រាម ព្រោះទីផ្សារបារម្ភថាធនាគារកណ្តាលនឹងរក្សាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរ។
Please open Telegram to view this post
VIEW IN TELEGRAM
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,531$ ក្នុងមួយអោនស្មេីរនឹង 5,459$ មួយតម្លឹង!
Please open Telegram to view this post
VIEW IN TELEGRAM
🔔 ការរីកចម្រើននៃកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់កំពុងប៉ះពាល់ដល់អារម្មណ៍ទីផ្សារ ខណៈក្តីសង្ឃឹមលើការបើកច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងប្រែប្រួល។ ទន្ទឹមនឹងនេះ ភាពតានតឹងនៅតែបន្ត បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើគោលដៅអ៊ីរ៉ង់ ខណៈតម្លៃមាសបានធ្លាក់ចុះបន្តិចដោយសារតម្រូវការទ្រព្យសកម្មសុវត្ថិភាព (safe-haven asset) ថយចុះ។

| U.S.–Iran deal progress is shaping market sentiment, with hopes of a Strait of Hormuz reopening driving oil volatility. Meanwhile, ongoing tensions—including recent U.S. strikes on Iran—continue to limit optimism, while gold edged lower as safe-haven demand eased.

🔗 អានបន្ថែមនៅទីនេះ
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,521$ ក្នុងមួយអោនស្មេីរនឹង 5,446$ មួយតម្លឹង!
Please open Telegram to view this post
VIEW IN TELEGRAM
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ ២០២៦ គិតត្រឹមម៉ោង 9:00 ព្រឹក
Please open Telegram to view this post
VIEW IN TELEGRAM
1
▶️ តម្លៃមាសបច្ចុប្បន្ន៖ មាសបានរក្សាស្ថិរភាពតម្លៃនៅពីលើកម្រិត $4,500/អោន នាថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ចុះកាលពីដើមសប្តាហ៍។

📌 សញ្ញាវិជ្ជមាន៖ លោក ដូណាល់ ត្រាំ បញ្ជាក់ថា ការចរចាបើកច្រកសមុទ្រ Hormuz កំពុងបន្តធ្វើឡើង តែភាគីអាមេរិកព្រមានថា អាចត្រូវប្រើពេលជាច្រើនថ្ងៃទៀតទើបត្រូវរ៉ូវគ្នា។

📌 ភាពតានតឹងយោធា៖ អាមេរិកបានបើកការវាយប្រហារការពារខ្លួននៅភាគខាងត្បូងអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់អះអាងថាបានបាញ់សំដៅយន្តហោះចម្បាំង F-35 និងដ្រូនរបស់អាមេរិក ដែលចូលដែនអាកាសខ្លួន។

📌 សម្ពាធការប្រាក់៖ មាសនៅតែទាបជាងមុនផ្ទុះសង្គ្រាម ១៥% ព្រោះទីផ្សារខ្លាចវិបត្តិថាមពលរុញអតិផរណាឱ្យខ្ពស់ បង្ខំឱ្យធនាគារកណ្តាលរក្សាការប្រាក់ខ្ពស់យូរអង្វែង
Please open Telegram to view this post
VIEW IN TELEGRAM
2
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,485$ ក្នុងមួយអោនស្មេីរនឹង 5,403$ មួយតម្លឹង!
Please open Telegram to view this post
VIEW IN TELEGRAM
🔔 ការតានតឹងបានកើនឡើង បន្ទាប់ពី Islamic Revolutionary Guard Corps បានគំរាមថានឹងវាយតបតវិញលើការរំលោភបទឈប់បាញ់ បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើគោលដៅនៅអ៊ីរ៉ង់ ទោះបីជាមានការរីកចម្រើនក្នុងការរៀបចំអនុស្សរណៈយោគយល់គ្នា (MOU) ក៏ដោយ។ ទន្ទឹមនឹងនេះ ហានិភ័យភូមិសាស្ត្រនយោបាយនៅអឺរ៉ុប និងឧបទ្ទវហេតុតាមព្រំដែនសមាជិក NATO នៅតែជួយគាំទ្រអារម្មណ៍ប្រុងប្រយ័ត្ននៅទីផ្សារ Forex និងប្រេង។

| The IRGC threatened retaliation over ceasefire violations following US strikes on Iranian targets despite progress being made towards an MOU. Meanwhile, geopolitical risks in Europe and NATO border incidents continue to support cautious sentiment across FX and oil markets.

🖥 អានបន្ថែមនៅទីនេះ
Please open Telegram to view this post
VIEW IN TELEGRAM