ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន រៀបចំពិធីសូត្រមន្តដើម្បីសុំសេចក្តីសុខ និងសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦—
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង អញ្ជើញចូលរួមពិធីសូត្រមន្តដើម្បីសុំសេចក្តីសុខ និងសិរីសួស្តី នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។
រូបថត៖ ខឹម សុវណ្ណារ៉ា
——————
Connect with AKP:
🌐 Telegram
🌐 Facebook
🌐 Website
👉 X (Twitter)
🌐 Instagram
🌐 TikTok
🌐 YouTube
#CambodiaWantsPeace
#JusticeForCambodia

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤6
ចំនួនផ្សោតទន្លេមេគង្គ កើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ
(AKP) ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ការប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កូនផ្សោតថ្មីនេះ មានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យប្រមាណ៥ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតធំដែលមានលេខកូដសម្គាល់២១។ នេះជាកូនផ្សោតទី៥ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។
——————
Connect with AKP:
🌐 Telegram
🌐 Facebook
🌐 Website
👉 X (Twitter)
🌐 Instagram
🌐 TikTok
🌐 YouTube
#CambodiaWantsPeace
#JusticeForCambodia
(AKP) ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ការប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កូនផ្សោតថ្មីនេះ មានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យប្រមាណ៥ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតធំដែលមានលេខកូដសម្គាល់២១។ នេះជាកូនផ្សោតទី៥ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។
——————
Connect with AKP:
#CambodiaWantsPeace
#JusticeForCambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤6
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ សម្ពោធរូបសំណាកវីរកណ្តុរហិតមីន MAGAWA ដេីម្បីរំលឹកដល់ភាពក្លាហានក្នុងការជួយសង្រ្គោះជីវិតមនុស្សពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
(AKP សៀមរាប) នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីពិធីសម្ពោធរូបសំណាកវីរកណ្តុរហិតមីន Magawa នៃអង្គការដោះមីន APOPO។
វីរកណ្តុរ Magawa បានទទួលមេដាយមាស PDSA (People’s Dispensary for Sick Animals) សម្រាប់ភាពក្លាហានក្នុងការជួយសង្រ្គោះជីវិតមនុស្ស ពីចក្រភពអង់គ្លេស ក្នុងខែកញ្ញា ឆ្នាំ២០០០ ដោយបានរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់ លេីផ្ទៃដីចំនួន ១៤១.០០០ ម៉ែត្រក្រឡា ចាប់ពីឆ្នាំ២០១៦-២០២០។
ពិធីនេះ មានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប ខេត្តព្រះវិហារ តំណាងអង្គភាពស៊ីម៉ាក់ អង្គការAPOPO ប្រតិបត្តិករដោះមីន និងសិស្សានុសិស្សជាច្រើននាក់។
ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជនកម្ពុជាមួយចំនួនរស់នៅលើដីដែលមិនជឿទុកចិត្ត មានហានិភ័យខ្ពស់ និងអាចមានគ្រោះថ្នាក់គ្រប់ជំហាន ប៉ុន្តែកណ្តុរហិតមីន Magawa បានរួមចំណែកក្នុងការលុបបំបាត់ហានិភ័យ និងស្តារឡើងវិញនូវទំនុកចិត្តជូនប្រជាជនកម្ពុជា។
គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់ ត្រូវបានរកឃើញតាមរយៈការងាររបស់កណ្តុរ Magawa និងបានធ្វើឱ្យកុមារដើរលេងប្រកបដោយសុវត្ថិភាព កសិករធ្វើស្រែដោយសេរី ហើយសហគមន៍កសាងឡើងវិញដោយមិនស្ទាក់ស្ទើរ។ កណ្តុរ Magawa បន្សល់ទុកច្រើនជាងកំណត់ត្រានៃការរកឃើញ ព្រមទាំងបានបង្កើតនូវស្តង់ដារមួយ គឺស្តង់ដារនៃការអត់ធ្មត់ និងស្តង់ដារនៃការជឿទុកចិត្តលើការងារ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា កេរដំណែលរបស់កណ្តុរ Magawa បានឆ្លុះបញ្ចាំងពីការលះបង់របស់អង្គការ APOPO ដែលបាននាំមកនូវវិធីសាស្រ្តថ្មីៗទៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ហើយវាក៏ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងប្រទេសកម្ពុជាពីគ្រប់ប្រតិបត្តិករដោះមីន ស្ថាប័នជាតិ ប្រទេសជាមិត្ត រហូតដល់ដៃគូអភិវឌ្ឍន៍ ដែលបានឈរនៅជាមួយកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ឯកឧត្តមគូសបញ្ជាក់ទៀតថា វឌ្ឍនភាពសកម្មភាពមីនរបស់កម្ពុជា មិនបានកើតឡើងដោយចៃដន្យទេ គឺវាកើតឡើងចេញពីចក្ខុវិស័យដឹកនាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកសាងនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដើម្បីការពារប្រជាជន និងស្ដារទឹកដីកម្ពុជាឱ្យមានសុវត្ថិភាពឡើងវិញ។ ប៉ុន្តែទោះបីយ៉ាងណា បេសកកម្មរុករកគ្រាប់មីននៅតែបន្តនៅតាមតំបន់ដែលអតីតកាលបន្សល់ទុក ហើយសហគមន៍ជាច្រើនកំពុងរង់ចាំសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តមបានរំលឹកផងដែរថា ថ្ងៃស្អែក ទី០៤ ខែមេសា គឺជាការប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីន និងជំនួយក្នុងសកម្មភាពមីន ក្រោមប្រធានបទ “វិនិយោគលេីសន្តិភាព វិនិយោគលើសកម្មភាពមីន - Invest in Peace; Invest in Mine Action,” ដែលជាសារដ៏មានឥទ្ធិពល និងរំឭកឱ្យយើងដឹងថា ការបោសសម្អាតមីនមិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ វាគឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ការជួយសង្រ្គោះជីវិតមនុស្ស ការស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងការបើកចំហដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍ។
លទ្ធផលទាំងនេះ បានបង្កើតនូវលក្ខខណ្ឌសម្រាប់ស្ថិរភាព និងវិបុលភាពយូរអង្វែង ដូចអ្វីដែលយើងបានឃើញយ៉ាងច្បាស់សម្រាប់ការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់៕
រូបថត៖ ឃុត សៅ

❤3
រូបថតប្រចាំសប្តាហ៍៖ សម្រស់ ភ្នំខ្នងផ្សារ នារដូវប្រាំង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦--
រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត។ បើទោះជាស្ថិតក្នុងរដូវប្រាំង ដែលមានធាតុអាកាសក្តៅ ប៉ុន្តែភ្នំខ្នងផ្សារ នៅតែបញ្ចេញសម្រស់តាមរដូវកាលដ៏គួរឱ្យទាក់ទាញដដែល។
ភ្នំខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ តំបន់នេះជាឋានសួគ៌ធម្មជាតិកប់ក្នុងព្រៃក្រាស់ និងជាចំណុចប្រសព្វមុំបីនៃព្រំប្រទល់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។
រូបថត៖ ហុង ម៉េងឡុង
--------
Photos of the Week: Beauty of Phnom Knang Phsar in Dry Season
AKP Phnom Penh, April 03, 2026—
Phnom Knang Phsar Natural Resort is an area rich in dense forests, high mountain valleys, and beautiful grasslands. Even in the dry season, Phnom Knang Phsar still exudes its attractive seasonal beauty.
Phnom Knang Phsar is located in Taing Bampong village, Ta Sal commune, Oral district, Kampong Speu province, about 165 kilometres from Phnom Penh. This area is a natural paradise buried in dense forests and is the intersection of the three borders of Kampong Speu, Koh Kong, and Pursat provinces.
Photo: Hong Menglong
--------
Photos de la semaine : La beauté de Phnom Knang Phsar en saison sèche
AKP Phnom Penh, le 03 avril 2026 —
Le site naturel Phnom Knang Phsar est un site exceptionnel, riche en forêts denses, en vallées de haute montagne et en magnifiques prairies. Même en saison sèche, il conserve tout son charme.
Situé dans le village de Taing Bampong, commune de Ta Sal, district d'Oral, province de Kampong Speu, à environ 165 km de Phnom Penh, Phnom Knang Phsar est un véritable paradis naturel niché au cœur d'une forêt dense, au carrefour des provinces de Kampong Speu, Koh Kong et Pursat.
Photo : Hong Menglong

❤5