សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
7.55K subscribers
1.18K photos
8 videos
12 files
113 links
Download Telegram
សេចក្តីជូនដំណឹង
អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕

(ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមអញ្ជើញស្គេន QR ឬចុចលើ Link https://heylink.me/PPCITYBUS/ ដែលបានជូនភ្ជាប់នៅខាងក្រោម)
ដើម្បីចូលរួមថែទាំសុខភាពផ្លូវចិត្តរបស់យើង សូមគោរពអញ្ជើញបងប្អូននិស្សិតចូលរួមទាំងអស់គ្នា ថ្ងៃសុក្រ ១១ តុលា ២០២៤ នៅ CKCC។ ចូលរួមដោយសេរី ទំនេរពេលណាចូលពេលនោះ ចូលរយ:ពេលប៉ុណ្ណាក៏បានដែរ។ សូមអរគុណ
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតស្ម័គ្រចិត្តសម្របសម្រួលនិងណែនាំប្អូនៗក្នុងការមកដាក់ឈ្មោះប្រឡងចូលរៀនសិក្សាឆ្នាំទី១ 2024-2025
បញ្ជាក់សម្រាប់ប្អូនៗនិស្សិតសិក្សាវេនព្រឹកអាចមកធ្វើការស្ម័គ្រចិត្តនៅវេនរសៀល
សម្រាប់ប្អូនរៀនវេនរសៀលអាចមកធ្វើការស្ម័គ្រចិត្តនៅវេនព្រឹក។
អបអរសាទរក្រុមកីឡាបាល់បោះការិនីសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាបាល់3×3 ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ2024
ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សមាគមនិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដឹកនាំសមាជិសមាជិការចូលរួមពិធីបិទសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ នូវគោលការណ៍សំខាន់ៗ និងទិសដៅអភិវឌ្ឍកីឡា សិស្ស និស្សិតកម្ពុជា និងការប្រកួតបោះ ៣X៣ ជ្រើសរើសជើងឯកនិស្សិតឧត្តមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង​ រដ្ឋលេខាធិការ ក្រសួងអបរំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិត នៅសាលប្រជុំមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។
អបអរសាទរ ពិធីខួបលើកទី២៧ ទិវាគ្រូបង្រៀន
០៥ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០"
សេចក្តីជូនដំណឹង
សូមសមាជិក សមាជិកាថ្នាក់ទាំងអស់ជ្រាបថា នៅថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សមាគមនិស្សិតសភភពត្រូវការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចំនួន៦០នាកចូលរួមកម្មវិធីបំពាក់កន្សែងយុវជនកាកបាទកម្ពុជា ដែលមានទីតាំងនៅជ្រោយចង្វារ ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
+ សម្រាប់និស្សិតដែលចូលរួមទទួលបានសម្ភារៈដូចខាងក្រោម÷
_ អាវចំនួន ០១
_ កន្សែងចំនួន ០១
_ មួកចំនួន ០១
_ ថវិកាឧបត្ថម្ភ ។
+ មធ្យោបាយធ្វើដំណើរដោយរថយន្ត ។
+ បើមានចំណាប់អារម្មណ៍សូមចុះឈ្មោះខាងក្រោម÷
១. កញ្ញា ប៉ែន ឈឿនលីតា 068939745 ដេប៉ាតឺម៉ងលើអក្សរសាស្រ្តខ្មែរឆ្នាំទី៣ size L