ជី សុផាត - Sophat CHY
10.6K subscribers
1.19K photos
50 videos
72 files
841 links
I talk about technology, online security, traveling, and community work.

តាមដានខ្ញុំ៖ https://sophatchy.com
Download Telegram
គ្រាន់តែថាធ្វើវីដេអូអំពីបន្ទប់ហ្នឹងមិនដឹងឆ្នាំណា?
8👍3
មួយរយៈនេះ ខ្ញុំបានឃើញការរំលែកគន្លឺះច្រើនដោយប្រើប្រាស់ Hook ខុសពីការបង្ហាញ ការទាក់ទាញចំណាប់អារម្មណ៍ហួសហេតុពេក ការធ្វើផែនការយុទ្ធសាស្ត្រខុសពីការរកស៊ី ឧទាហរណ៍ផេករបស់គាត់រកស៊ីទាក់ទងជាមួយនឹងការលក់សម្ភារៈឬរបស់របបផ្សេងៗ តែគាត់ប្រើយុទ្ធសាស្ត្រនៅក្នុងការចែករំលែកគន្លឹះបច្ចេកវិទ្យាមកទាក់ទាញ ទាំងអស់នោះមិនខុសទេ តែអ្វីដែលពិបាកនោះទស្សនិកជននៅតាមដានគាត់គឺខុសពីអ្វីដែលគាត់ចង់បាន។

ក្នុងនោះ ខ្ញុំឃើញមានវីដេអូមួយ និងការចែករំលែកមួយចំនួននិយាយថា “បិទ Auto Download ក្នុង Telegram អាចការពារកុំអោយគេ Hack Account បាន”

ការចែករំលែកបែបនេះ អាចធ្វើអោយមនុស្សជាច្រើនយល់ច្រឡំថា គ្រាន់តែបិទ Setting មួយនេះ គណនី Telegram នឹងមានសុវត្ថិភាព។

តែជាក់ស្តែងការទាញយកស្វ័យប្រវត្តិ (Auto Download) មិនមែនជា មុខងារសុវត្ថិភាព (Security Feature) សម្រាប់ទប់ស្កាត់ ការវាយប្រហារពីចោរបច្ចេកវិទ្យា (Hacker) ចូលគណនី (Account) ដោយផ្ទាល់នោះទេ។

វាគ្រាន់តែជាមុខងារ៖

- គ្រប់គ្រងការទាញយក Photo/Video/File
- កាត់បន្ថយការប្រើអ៊ីនធឺណិត Internet
- កុំអោយ ទម្រង់ឯកសារ ទាញចូលស្វ័យប្រវត្តិ
- ជួយសន្សំ ទំហំផ្ទុក ក្នុងទូរសព្ទ

ការដែល Telegram ត្រូវចោរបច្ចេកបច្ចេកវិទ្យា(Hack )ប្រើភាគច្រើនភាគច្រើនកើតពី៖

- បោកយក OTP បន្លំផ្សេងៗ
- Link ក្លែងក្លាយ ផ្ញើចូលសារ
- QR Code Scam ស្គែនបន្លំ
- Malware តាមរយៈការផ្ញើមេរោគ
- App ក្លែងក្លាយ ជម្រាបចូលជាមេរោគ
ឲ្យគេ Access Device ឬ SIM

ដូច្នេះ អ្វីដែលសំខាន់ជាងគេគឺ៖

- បើក Two-Step Verification
- កុំប្រាប់ OTP អ្នកដទៃ
- កុំ Scan QR មិនស្គាល់
- ពិនិត្យ Active Sessions
- ប្រើ Password ខ្លាំង

ការបិទ Auto Download អាចជួយកាត់បន្ថយហានិភ័យ File មេរោគខ្លះៗត្រូវមុខងារទាញយក (Download) ដំណើរការស្វ័យប្រវត្តិ ប៉ុន្តែមិនមែនជាវិធីការពារមិនអោយគេ Hack Telegram ដោយផ្ទាល់នោះទេ។

ខ្ញុំគ្មានចេតនាវាយប្រហារគាត់ទេ ខ្ញុំចង់អោយអ្នកមើល ចេះយល់ស៊ីជម្រៅ ការរៀនសូត្រមិនខុសទេ តែកុំអនុវត្ថន៍ដោយគ្មានការវាយតម្លៃ អាចនាំហានិភ័យ។

តេឡេក្រាមរបស់ខ្ញុំ t.me/SophatCHY
7🙏6👍31
ការប្ដូរតេឡេក្រាមទៅជាភាសាខ្មែរ

ចុចទីនេះ https://t.me/setlanguage/khmer



តាមដានខ្ញុំ t.me/SophatCHY
10
ប្រធានបទសប្ដាហ៍នេះ នៅផាសខាស និងជជែកលេងអំពីអ្វីទៅជាយូនីកូដ ខ្មែរយូនីកូដ ក្ដារចុចយូនីកូដ ពុម្ពអក្សរយូនិកូដ ។
2
គម្រោង EBC របស់កម្ពុជា បានជាប់ជាបេក្ខភាពក្នុងកម្មវិធី WSIS Prizes 2026 ដែលរៀបចំដោយ ITU។
នេះគឺជាឱកាសដ៏មានតម្លៃមួយ ក្នុងការបង្ហាញពីការរីកចម្រើនផ្នែកឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គមកម្ពុជា លើឆាកអន្តរជាតិ។
សូមចូលរួមបោះឆ្នោតគាំទ្រគម្រោង EBC ដើម្បីជាកម្លាំងចិត្ត និងជួយអោយស្នាដៃរបស់កម្ពុជាត្រូវបានមើលឃើញកាន់តែទូលំទូលាយ។


https://www.facebook.com/reel/2542366959528818


បោះឆ្នោតនៅទីនេះ៖ https://www.itu.int/net4/wsis/stocktaking/
សំឡេងរបស់អ្នក អាចជួយលើកស្ទួយមុខមាត់ឌីជីថលរបស់កម្ពុជា នៅលើពិភពលោក។
👍42
This media is not supported in your browser
VIEW IN TELEGRAM
ផាតខាស់ស្អែកម៉ោង៧ព្រឹកនៅ https://youtube.com/playlist?list=PLNiyv9gGsk-HyT7zUWejH8prb7UEk4Fac&si=__j4QXnnc3e3EVNw


កុំភ្លេចរង់ចាំស្ដាប់
6🥰1
អរុណសួស្ដីបងប្អូន ហូបកាហ្វេហើយឬនៅ
12🥰3👍2❤‍🔥1👏1
ចាំថ្ងៃណាដាក់ណាត់ហូបកាហ្វេជជែកគ្នាពីបច្ចេកវិទ្យាលេង បើចាប់អារម្មណ៍ប្រាប់មក
16
នៅពីក្រោយនៃការប្រើប្រាស់តេឡេក្រាមភាសាខ្មែរ មានមនុស្សមួយក្រុមបានបកប្រែបានជាង ៧០ភាគរយ ខ្ញុំបានចូលរួមយូរហើយតែមិនសូវបានចំពេលបកប្រែ ខ្ញុំនឹងចំណាយបន្ថែមដើម្បីចូលរួមបញ្ចប់អោយបានគ្រប់ 100%
អាចប្រើប្រាស់ភាសាខ្មែរ៖ https://t.me/setlanguage/khmer នៅលើតេឡេក្រាម
17👍2
ផាតខាស់ - Phatcast សប្តាហ៍នេះចង់ដឹងពីអ្វី?
Phatcast EP4 ចេញល្ងាចនេះហើយ
5
Phatcast EP4 - OTP មិនមែនគ្រាន់តែលេខ 6 ខ្ទង់ទេ ជាលេខ ដែលនាំអោយសុវត្តិភាព និងគ្រោះថ្នាក់បំផុត

ចុចមើលវីដេអូនៅតំណនេះ Link: https://youtu.be/WePB4qXOfCI

OTP មិនមែនគ្រាន់តែលេខ 6 ខ្ទង់ធម្មតាទេ។ វាជាគន្លឹះសម្រាប់ចូលទៅកាន់ Facebook, Telegram, Gmail និង Online Banking របស់អ្នក។

នៅកម្ពុជា ករណីបោកប្រាស់តាម OTP កំពុងកើតឡើងកាន់តែច្រើន តាមរយៈ:

- Phone Call Scam
- Fake Bank Support
- Telegram Scam
- Facebook Recovery Scam
- Online Banking Fraud

ក្នុងវីដេអូនេះ ខ្ញុំនឹងពន្យល់អំពី:

- OTP ជាអ្វី
- បៀបដែល OTP ដំណើរការ
- ហេតុអ្វី Scamers ចង់បាន OTP
- និងរបៀបការពារខ្លួន

#OTP #Scam #DigitalSafety #CyberSecurity #Phatcast #SophatCHY #OnlineScam #Cambodia
👍3
Admin ដាច់អ៊ីនធើណែតប៉ុន្មានថ្ងៃហើយ រវល់ចូលព្រៃ
6