STI Focus
1.66K subscribers
3.55K photos
141 videos
18 files
1.45K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
Forwarded from SME News
សហគ្រាសធុនមីក្រូ តូច និងមធ្យម អាចដាក់ពាក្យចូលរៀនក្នុងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដោយឥតគិតថ្លៃ
===============

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលអំពី«គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សម្រាប់សេដ្ឋកិច្ចឌីជីថល» ដើម្បីបង្កើនសមត្ថភាព និងចំណះដឹងដល់ MSMEs លើការចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រឹងការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

MSMEs ដែលត្រូវបានជ្រើសរើស នឹងទទួលបានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលសរុបចំនួន ៦វគ្គ ដូចជា ទិដ្ឋភាពទូទៅពីសហគ្រិនភាព និងផែនការអាជីវកម្ម, ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងអាជីវកម្ម (AI), ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល និងបណ្តាញទំនាក់ទំនងសង្គម, ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាស, ការគ្រប់គ្រងបុគ្គលិក និងអាជីវកម្មតាមប្រព័ន្ធឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ ម្ចាស់សហគ្រាស ដែលចូលរួមនឹងមានការបង្វឹកពីគ្រូជំនាញផ្នែកឌីជីថល, ការគាំទ្រជាបដិភាគហិរញ្ញវត្ថុពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដល់សហគ្រាស ដែលមានបំណងដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្ម និងឱកាសចូលរួមជជែកដោយផ្ទាល់ ក្នុងវេទិកាស្តីពីការប្រើប្រាស់ឌីជីថលសម្រាប់អាជីវកម្ម។

MSMEs ដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺត្រូវមានអាជីវកម្មធុនមីក្រូ តូច និងមធ្យមនៅក្នុងគ្រប់វិស័យពីគ្រប់បណ្តាខេត្តក្រុង, មានអាជីវកម្មដែលចុះបញ្ជី និងពុំទាន់ចុះបញ្ជី, មានទស្សនវិស័យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា, មានការប្តេជ្ញាចិត្តចូលរួមឱ្យបានទៀងទាត់ក្នុងវគ្គបណ្តុះបណ្តាលដែលបានផ្តល់ជូន និងអាជីវកម្មដែលដឹកនាំដោយស្ត្រីត្រូវបានលើទឹកចិត្ត។

ម្ចាស់សហគ្រាស ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចដាក់ពាក្យតាមរយៈ QR Code ឱ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងវគ្គបណ្តុះបណ្តាល ក្រុមការងារ នឹងជូនដំណឹងតាមរយៈអ៊ីម៉ែល ទូរស័ព្ទ ឬតេឡេក្រាម ដែលបេក្ខជនបានផ្ដល់ជូនក្នុងទម្រង់ដាក់ពាក្យចូលរួម៕
🙏1
Forwarded from SME News
កម្ពុជា-ចិន ជំរុញកិច្ចសហការឧស្សាហកម្ម, បច្ចេកវិទ្យា, នាំចេញកសិផលខ្មែរទៅចិន និងនាំធុរជនចិនមកវិនិយោគនៅខ្មែរបន្ថែម
===============

ភ្នំពេញ៖ កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការបន្ស៊ីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពី«ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន មកកម្ពុជា និងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន» ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសដដែល ភាគីទាំងពីរ ក៏បានជំរុញការរៀបចំផែនការគោល និងការរៀបចំផ្លូវដែកកម្ពុជា-ចិន, ផ្តល់មជ្ឈមណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃផ្សេងទៀត នៃច្រករបៀងមច្ឆា និងអង្ករ ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនផងដែរ។ ចំពោះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ កម្ពុជា-ចិន នឹងធានាជំរុញការនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន និងលើកទឹកចិត្តឱ្យធុរជនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

បន្ថែមពីនេះ ប្រទេសទាំងពីរក៏បានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅនិងជាក់ស្តែង, រួមគ្នាជំរុញពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី, បើកចំហ, សមភាព និងបរិយាបន្ន។ ភាគីកម្ពុជា-ចិន ក៏ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាមានជាអាទិ៍សេវាសុខាភិបាល និងភស្តុភារកម្ម, ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន, ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត, ការក្លែងបន្លំតាមទូរគមនាគមន៍, និងការជួញដូរគ្រឿងញៀនផងដែរ។

ក្នុងដំណើរទេស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជា ក៏បានចុះហត្ថលេខាជាមួយនឹងកម្ពុជា លើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានហេដ្ឋារចនាសម្ព័ន្ធ, អធិការកិច្ច, និងចត្តាឡីស័កផងដែរ ខណៈដែលភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការមួយចំនួនទៀតផងដែរ៕
❤1🙏1
ព័ត៌មានល្អ! មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន.) បានទទួលការវាយតម្លៃទទួលស្គាល់អនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025:2017។

ស្តង់ដារនេះជាស្តង់ដាអន្តរជាតិមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ ម.ជ.វ.ប.ន. ក្នុងការផ្តល់នូវសេវាកម្មធ្វើតេស្ដវិភាគមានកម្រិតខ្ពស់។
-----------------------------------
Good news! Science, Technology, and Innovation National Laboratory (STINL) has achieved ISO/IEC 17025:2017 accreditation.

This internationally recognized standard signifies STINL's commitment to providing top-notch testing services.

Please join/follow us:
Telegram Channel: https://t.me/STIFocus
Facebook Page: https://www.facebook.com/profile.php?id=100080160804894
👍3❤2
NISTI Newsletter, April 2024 ❤️
❤1👍1🙏1
ឱកាសទៅសិក្សានៅជប៉ុន!_អាហារូបករណ៍សម្រាប់សិស្ស​_និស្សិត​_និងមន្ត្.pdf
1.3 MB
ឱកាសទៅសិក្សានៅជប៉ុន! ក្រសួង​អប់រំ ផ្តល់​អាហារូបករណ៍សម្រាប់សិស្ស​ និស្សិត​ និងមន្ត្រីរាជការកម្ពុជា​ ទៅសិក្សានៅប្រទេសជប៉ុន🇰🇭🇯🇵​

ដាក់ពាក្យ​scholarship.jpn@pp.mofa.go.jp
ផុតកំណត់​ ១៧ ឧសភា​ ២០២៤
តំបន់សុខភាព JOIN ⚕️
ហេតុអ្វីយើងចាំបាច់វាស់កម្រិត pH នៃទឹក?

ហេតុអ្វីត្រូវជ្រើសរើស មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការធ្វើតេស្តវិភាគទឹកពិសាដប?

- ឧបករណ៍ពិសោធន៍៖ រាល់ឧបករណ៍ពិសោធន៍របស់យើងមានការធ្វើព្យាសកម្ម អាចវាស់ pH បានត្រឹមត្រូវ។
- ជំនាញ៖ អ្នកបច្ចេកទេសមានគុណវុឌ្ឍិ បទពិសោធ និងធ្លាប់ទទួលបានការបណ្តុះបណ្ដាលពីអ្នកជំនាញត្រឹមត្រូវ ដើម្បីធ្វើតេស្ដវិភាគសំណាកទឹករបស់អ្នក និងផ្តល់លទ្ធផលដែលអាចទុកចិត្តបាន។

——————————————————————————————————

Why do we need to test pH of water?

Why Choose Science, Technology and Innovation National Laboratory for Bottled Drinking Water Testing?

- Laboratory Equipment: Our equipment is regularly calibrated to precisely measure pH.
- Expertise: Our staff members are qualified, experienced and have been trained by the right experts to test your water sample and provide reliable results.
👍4❤2
តើទឹកពិសាដបរបស់អ្នកពិតជាថ្លាឬទេ?

ភាពល្អក់អាចបង្ហាញពីវត្តមាននៃភាពមិនសុទ្ធ។ កម្រិតនៃភាពល្អក់សម្រាប់ទឹកពិសាដបត្រូវបានកំណត់ទាបជាង 5 NTU យោងតាមស្តង់ដារទឹកពិសាដបកម្ពុជា។

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់ជូននូវសេវាកម្មធ្វើតេស្តវិភាគទឹកពិសាដប រួមទាំងការធ្វើតេស្ដវិភាគភាពល្អក់ដោយប្រើឧបករណ៍ពិសោធន៍ទំនើប និងអ្នកជំនាញធ្វើតេស្ដវិភាគដែលធានាថាទឹកពិសាដបរបស់អ្នកអនុលោមតាមស្តង់ដារសុវត្ថិភាព។
—————————————————————————————-
Is your bottled drinking water truly clear?

Turbidity can indicate the presence of impurities. The turbidity for bottled drinking water was defined below 5 NTU according to Cambodia Drinking Water Standard.

Science, Technology, and Innovation National Laboratory (STINL) offers comprehensive bottled drinking water testing services, including turbidity analysis using advanced laboratory equipment and expert analysis which ensures your bottled drinking water meets the safety standards.
👍2🙏1