Forwarded from SME News
Media is too big
VIEW IN TELEGRAM
ឯកឧត្តម ហែម វណ្ណឌី ៖ «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ជាវិស័យដ៏ចាំបាច់សម្រាប់គ្រប់វិស័យក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល
===============
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» គឺជាវិស័យដ៏ចាំបាច់មួយ ដែលបម្រើនិងគាំទ្រគ្រប់វិស័យក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល ពីព្រោះការងារទាំងអស់មានភាពជាអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា។
ក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងឧស្សាហកម្ម ដែលកំពុងរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចជា ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ និងរបៀបវីរស្រាវជ្រាវជាតិ ២០២៥។ របាយការណ៍ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងប្រទេសកម្ពុជា និងរបាយការណ៍ ស្តីពីការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្រមសីលធម៌ស្រាវជ្រាវ។
សមិទ្ធផលសំខាន់ៗ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងនេះ ក៏មានផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ សុខាភិបាល កសិកម្ម ទេសចរណ៍ ថាមពល ឌីជីថល និងក្របខ័ណ្ឌវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ផងដែរ។ ក្រៅពីនោះ ក្រសួងកំពុងរៀបចំសេចក្តីព្រៀងអនុក្រឹត្យស្តីពីការបង្កើតការគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រៀងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។ គួរបញ្ជាក់ថា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងវិស័យនេះ ទាមទារមានការចូលរួមពីក្របខ័ណ្ឌអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន៕

🙏3
Media is too big
VIEW IN TELEGRAM
វីដេអូចែករំលែកអំពីភាពជោគជ័យក្នុងអាជីវកម្មដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព ធ្វើឡើងដោយ ក្រុមហ៊ុន មីជាតិ។
--------------------------------------------------
Video sharing about successful businesses based on the use of technology and entrepreneurship; video by Mee Chiet Company.

Prepared by:
Department of Science, Technology and Innovation Promotion and Development
National Institute of Science, Technology and Innovation (NISTI)
Please join/follow us:
Telegram Channel: https://t.me/STIFocus
Facebook Page: https://www.facebook.com/profile.php?id=100080160804894

👍1
Forwarded from SME News
អភិវឌ្ឍន៍មូលធនមនុស្ស, គាំទ្រ SMEs និងចាប់យកបច្ចេកវិទ្យាឌីជីថល ជាធាតុសំខាន់នាំឱ្យសម្រេចបាន កំណើនប្រកបដោយបរិយាបន្ន
==============
ភ្នំពេញ៖ ដើម្បីសម្រេចកំណើនប្រកបដោយបរិយាបន្ន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកពីធាតុផ្សំសំខាន់ចំនួន៣ ដែលមានការអភិវឌ្ឍមូលធនមនុស្ស ការគាំទ្រសហគ្រាសធុនតូច និងមធ្យម(SMEs) និងការចាប់យកបច្ចេកវិទ្យាឌីជីថល។
ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលពិភាក្សាលើប្រធានបទ៖«ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កំណើនរួម» ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការអប់រំស្ទែម (STEM) លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម(SMEs) និងការប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដូចជាបញ្ញាសិប្បនិម្មិត (AI), Cloud Computing និង Internet of Things ជាដើម។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖«តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សហគ្រិនភាព និងការផ្ទេរបច្ចេកវិទ្យា យើងអាចបង្កើតបរិយាកាសមួយដែលប្រែក្លាយគំនិតទៅជាការរីកចម្រើនជាក់ស្តែង និងបង្កើតដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមក្នុងសង្គមរបស់យើង។ មិនថាក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម ឬផលិតកម្មទេ បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើបរិវត្តកម្មវិស័យទាំងនោះ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ានកាន់តែប្រសើរឡើង»។
ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាឱ្យកាន់តែរីកចម្រើន តាមរយៈការអនុម័តច្បាប់ និងបទប្បញ្ញត្តិថ្មីៗ រាជរដ្ឋាភិបាលមានគោលដៅពង្រឹងបរិយាកាសធុរកិច្ច និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា៕

❤1🙏1
Forwarded from មន្ទីរព័ត៌មានខេត្តស្វាយរៀង - PDI SVAY RIENG
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញបើកការដ្ឋានសាងសង់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានតម្លៃជាង ៣០លានដុល្លារ 👉🏻អានអត្ថបទពេញ.
🔗 JOIN មន្ទីរព័ត៌មានខេត្តស្វាយរៀង
🔗 JOIN មន្ទីរព័ត៌មានខេត្តស្វាយរៀង
👏2👍1
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោកលោកស្រី និងក្រុមគ្រួសារប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ និងភាពសម្បូរសប្បាយ ជានិច្ចនិរន្តរ៍។
❤8
📢 ដាក់ពាក្យឥឡូវនេះសម្រាប់ពានរង្វាន់ VYZOV Prize
🗓 ដាក់ពាក្យចាប់ពីថ្ងៃទី3 ខែមីនាដល់ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2024
🔗សម្រាប់ពត៍មានបន្ថែម៖
https://vyzovaward.ru/en/CALL FOR APPLICATIONS 2024 (The VYZOV Prize)
——————————————
📢 Call for Application (VYZOV Prize)
🗓 Applications are opened from Marrch 3 to May 20 2024
🔗 More information:
https://vyzovaward.ru/en/
Please join/follow us:
Telegram Channel: https://t.me/STIFocus
Facebook Page: https://www.facebook.com/profile.php?id=100080160804894
🗓 ដាក់ពាក្យចាប់ពីថ្ងៃទី3 ខែមីនាដល់ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2024
🔗សម្រាប់ពត៍មានបន្ថែម៖
https://vyzovaward.ru/en/CALL FOR APPLICATIONS 2024 (The VYZOV Prize)
——————————————
📢 Call for Application (VYZOV Prize)
🗓 Applications are opened from Marrch 3 to May 20 2024
🔗 More information:
https://vyzovaward.ru/en/
Please join/follow us:
Telegram Channel: https://t.me/STIFocus
Facebook Page: https://www.facebook.com/profile.php?id=100080160804894
Forwarded from SME News
សហគ្រាសធុនមីក្រូ តូច និងមធ្យម អាចដាក់ពាក្យចូលរៀនក្នុងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដោយឥតគិតថ្លៃ
===============
ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលអំពី«គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សម្រាប់សេដ្ឋកិច្ចឌីជីថល» ដើម្បីបង្កើនសមត្ថភាព និងចំណះដឹងដល់ MSMEs លើការចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រឹងការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។
MSMEs ដែលត្រូវបានជ្រើសរើស នឹងទទួលបានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលសរុបចំនួន ៦វគ្គ ដូចជា ទិដ្ឋភាពទូទៅពីសហគ្រិនភាព និងផែនការអាជីវកម្ម, ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងអាជីវកម្ម (AI), ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល និងបណ្តាញទំនាក់ទំនងសង្គម, ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាស, ការគ្រប់គ្រងបុគ្គលិក និងអាជីវកម្មតាមប្រព័ន្ធឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ ម្ចាស់សហគ្រាស ដែលចូលរួមនឹងមានការបង្វឹកពីគ្រូជំនាញផ្នែកឌីជីថល, ការគាំទ្រជាបដិភាគហិរញ្ញវត្ថុពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដល់សហគ្រាស ដែលមានបំណងដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្ម និងឱកាសចូលរួមជជែកដោយផ្ទាល់ ក្នុងវេទិកាស្តីពីការប្រើប្រាស់ឌីជីថលសម្រាប់អាជីវកម្ម។
MSMEs ដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺត្រូវមានអាជីវកម្មធុនមីក្រូ តូច និងមធ្យមនៅក្នុងគ្រប់វិស័យពីគ្រប់បណ្តាខេត្តក្រុង, មានអាជីវកម្មដែលចុះបញ្ជី និងពុំទាន់ចុះបញ្ជី, មានទស្សនវិស័យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា, មានការប្តេជ្ញាចិត្តចូលរួមឱ្យបានទៀងទាត់ក្នុងវគ្គបណ្តុះបណ្តាលដែលបានផ្តល់ជូន និងអាជីវកម្មដែលដឹកនាំដោយស្ត្រីត្រូវបានលើទឹកចិត្ត។
ម្ចាស់សហគ្រាស ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចដាក់ពាក្យតាមរយៈ QR Code ឱ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងវគ្គបណ្តុះបណ្តាល ក្រុមការងារ នឹងជូនដំណឹងតាមរយៈអ៊ីម៉ែល ទូរស័ព្ទ ឬតេឡេក្រាម ដែលបេក្ខជនបានផ្ដល់ជូនក្នុងទម្រង់ដាក់ពាក្យចូលរួម៕

🙏1