STI Focus
1.66K subscribers
3.55K photos
141 videos
18 files
1.45K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
Forwarded from MISTI News (Soleak Seang)
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ជាមួយនឹងការអបអរសាទរដ៏ក្លៀវក្លានៃកិច្ចសហប្រតិបត្តិការ ភាពច្នៃប្រឌិត និងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា។

The 2nd National Science, Technology & Innovation Day concluded on March 26, 2024 with a resounding celebration of collaboration, creativity, and the promise of a technological future for Cambodia.

ព័ត៌មានលម្អិត៖ https://shorturl.at/oqCJ4

=============
គេហទំព័រ៖ https://misti.gov.kh/
ហ្វេសប៊ុក៖ https://shorturl.at/aquL0
Forwarded from SME News
Media is too big
VIEW IN TELEGRAM
ឯកឧត្តម ហែម វណ្ណឌី ៖ «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ជាវិស័យដ៏ចាំបាច់សម្រាប់គ្រប់វិស័យក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល
===============

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» គឺជាវិស័យដ៏ចាំបាច់មួយ ដែលបម្រើនិងគាំទ្រគ្រប់វិស័យក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល ពីព្រោះការងារទាំងអស់មានភាពជាអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា។

ក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងឧស្សាហកម្ម ដែលកំពុងរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចជា ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ និងរបៀបវីរស្រាវជ្រាវជាតិ ២០២៥។ របាយការណ៍ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងប្រទេសកម្ពុជា និងរបាយការណ៍ ស្តីពីការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្រមសីលធម៌ស្រាវជ្រាវ។

សមិទ្ធផលសំខាន់ៗ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងនេះ ក៏មានផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ សុខាភិបាល កសិកម្ម ទេសចរណ៍ ថាមពល ឌីជីថល និងក្របខ័ណ្ឌវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ផងដែរ។ ក្រៅពីនោះ ក្រសួងកំពុងរៀបចំសេចក្តីព្រៀងអនុក្រឹត្យស្តីពីការបង្កើតការគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រៀងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។ គួរបញ្ជាក់ថា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងវិស័យនេះ ទាមទារមានការចូលរួមពីក្របខ័ណ្ឌអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន៕
🙏3
Welcome to another newsletter 🎉
👍3
Media is too big
VIEW IN TELEGRAM
វីដេអូចែករំលែកអំពីភាពជោគជ័យក្នុងអាជីវកម្មដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព ធ្វើឡើងដោយ ក្រុមហ៊ុន មីជាតិ។
--------------------------------------------------
Video sharing about successful businesses based on the use of technology and entrepreneurship; video by Mee Chiet Company.
--------------------------------------------------
Prepared by:
Department of Science, Technology and Innovation Promotion and Development
National Institute of Science, Technology and Innovation (NISTI)

Please join/follow us:
Telegram Channel: https://t.me/STIFocus
Facebook Page: https://www.facebook.com/profile.php?id=100080160804894
👍1
Forwarded from SME News
អភិវឌ្ឍន៍មូលធនមនុស្ស, គាំទ្រ SMEs និងចាប់យកបច្ចេកវិទ្យាឌីជីថល ជាធាតុសំខាន់នាំឱ្យសម្រេចបាន កំណើនប្រកបដោយបរិយាបន្ន
==============

ភ្នំពេញ៖ ដើម្បីសម្រេចកំណើនប្រកបដោយបរិយាបន្ន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកពីធាតុផ្សំសំខាន់ចំនួន៣ ដែលមានការអភិវឌ្ឍមូលធនមនុស្ស ការគាំទ្រសហគ្រាសធុនតូច និងមធ្យម(SMEs) និងការចាប់យកបច្ចេកវិទ្យាឌីជីថល។

ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលពិភាក្សាលើប្រធានបទ៖«ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កំណើនរួម» ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការអប់រំស្ទែម (STEM) លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម(SMEs) និងការប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដូចជាបញ្ញាសិប្បនិម្មិត (AI), Cloud Computing និង Internet of Things ជាដើម។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖«តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សហគ្រិនភាព និងការផ្ទេរបច្ចេកវិទ្យា យើងអាចបង្កើតបរិយាកាសមួយដែលប្រែក្លាយគំនិតទៅជាការរីកចម្រើនជាក់ស្តែង និងបង្កើតដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមក្នុងសង្គមរបស់យើង។ មិនថាក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម ឬផលិតកម្មទេ បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើបរិវត្តកម្មវិស័យទាំងនោះ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ានកាន់តែប្រសើរឡើង»។

ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាឱ្យកាន់តែរីកចម្រើន តាមរយៈការអនុម័តច្បាប់ និងបទប្បញ្ញត្តិថ្មីៗ រាជរដ្ឋាភិបាលមានគោលដៅពង្រឹងបរិយាកាសធុរកិច្ច និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា៕
❤1🙏1