STI Focus
1.66K subscribers
3.55K photos
141 videos
18 files
1.45K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
Forwarded from MISTI News (Heng Sokkung)
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងឯកឧត្តម Huynh Thanh Dat រដ្ឋមន្ត្រី នៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម បានចុះអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

Join us @ https://t.me/infomisti
❤1
សេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
[តោះចូលរួមសិក្ខាសាលាទាំងអស់គ្នា]

នេះជាលើកទី៣ នៃកម្មវីធី IT Professional Career lll ដែលជាសិក្ខាសាលាដ៏ធំមួយធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពការងារនៅក្នុងវិស័យព័ត៌មានវិទ្យា ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការតម្រង់ទិសការងារដល់និស្សិត ដែលទើបតែបញ្ចប់ការសិក្សា អោយស្វែងយល់បន្ថែមពីការរៀបចំផែនការត្រូវនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ចុះឈ្មោះចូលរួមដោយសេរី មិនថាសិស្ស និសិត្ស ឬអ្នកដែលកំពុងមានការងារធ្វើ និងកំពុងតែស្វែងរកការងារ គឺអាចចូលរួមបានទាំងអស់ ដោយគ្រាន់តែចុះឈ្មោះតាមរយៈតំណរខាងក្រោមនេះ៖
📌 https://www.prosethsolutions.com/It-Professional-2023

🗓 ប្រព្រឹត្តឡើងនៅ៖ ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ២០២៣
🕐 ម៉ោង ៧:៣០ ព្រឹក - ១២:០០ ថ្ងៃត្រង់
📍ទីតាំង: CKCC Multipurpose Hall

ហើយឆ្នាំនេះមិនខុសពីឆ្នាំមុនទេ! សម្រាប់អ្នកចូលរួមកម្មវិធី យើងក៏មានការចាប់រង្វាន់ផ្សងសំណាងដូចជា Laptop, Smartphone & Premium Headset ទៀតផង។
ដូច្នេះ កុំភ្លេចចុះឈ្មោះចូលរួមទាំអស់គ្នា 😉

#Proseth_Solutions #IT_Carrers_2023

@OUPNarith
👍1
Forwarded from JAC Official Page
📣 សេចក្ដីជូនដំណឹងអំពីអាហារូបករណ៍ ពីសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

កម្មវិធីអាហារូបករណ៍សម្រាប់និស្សិតខ្មែរប្រចាំឆ្នាំ ២០២៤ ចាប់ទទួលពាក្យពី ថ្ងៃជូនដំណឹងនេះរហូតតទៅ។ សូមកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ។
សូមបំពេញពាក្យតាមរយៈតំណភ្ជាប់ខាងក្រោម៖
👉 https://forms.gle/gaPwNHeofx84BDD57
🗓️ថ្ងៃផុតកំណត់ទទួលពាក្យ ថ្ងៃទី៣0 ខែធ្នូ ឆ្នាំ២០២៣
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង 017-993-441

📣JAC Scholarship Program 2024. Now Open for application🎓
Don't miss the chance. Click the link below and take the first step towards your future!
👉 Apply Here https://forms.gle/gaPwNHeofx84BDD57
🗓️ Application Period: from now until December 30th

#អាហារូបករណ៍ #សមាគមអតីតនិសិត្សមកពីប្រទេសជប៉ុន #scholarships #JACScholarship #JapanAlumni #EducationOpportunity
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានយកសម្ភារឧបទេសផ្នែកស្ទែមទៅតាំងបង្ហាញក្នុងកម្មវិធី "ការប្រគុំតន្រ្តីអបអរសាទរខួបទី ៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា"។ នៅក្នុងដំណើរការតាំងបង្ហាញនេះផងដែរ ក៏មានការចូលរួមពីក្រសួង សិស្សានុសិស្ស និងស្ថាប័នផ្សេងៗ បានចោទសួរជាសំនួរទៅលើសម្ភារឧបទេសយ៉ាងច្រើនកុះករ
❤3