STI Focus
1.66K subscribers
3.55K photos
141 videos
18 files
1.45K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
Forwarded from MISTI News (Heng Sokkung)
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងឯកឧត្តម Huynh Thanh Dat រដ្ឋមន្ត្រី នៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម បានចុះអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

Join us @ https://t.me/infomisti
❤1
សេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
[តោះចូលរួមសិក្ខាសាលាទាំងអស់គ្នា]

នេះជាលើកទី៣ នៃកម្មវីធី IT Professional Career lll ដែលជាសិក្ខាសាលាដ៏ធំមួយធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពការងារនៅក្នុងវិស័យព័ត៌មានវិទ្យា ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការតម្រង់ទិសការងារដល់និស្សិត ដែលទើបតែបញ្ចប់ការសិក្សា អោយស្វែងយល់បន្ថែមពីការរៀបចំផែនការត្រូវនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ចុះឈ្មោះចូលរួមដោយសេរី មិនថាសិស្ស និសិត្ស ឬអ្នកដែលកំពុងមានការងារធ្វើ និងកំពុងតែស្វែងរកការងារ គឺអាចចូលរួមបានទាំងអស់ ដោយគ្រាន់តែចុះឈ្មោះតាមរយៈតំណរខាងក្រោមនេះ៖
📌 https://www.prosethsolutions.com/It-Professional-2023

🗓 ប្រព្រឹត្តឡើងនៅ៖ ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ២០២៣
🕐 ម៉ោង ៧:៣០ ព្រឹក - ១២:០០ ថ្ងៃត្រង់
📍ទីតាំង: CKCC Multipurpose Hall

ហើយឆ្នាំនេះមិនខុសពីឆ្នាំមុនទេ! សម្រាប់អ្នកចូលរួមកម្មវិធី យើងក៏មានការចាប់រង្វាន់ផ្សងសំណាងដូចជា Laptop, Smartphone & Premium Headset ទៀតផង។
ដូច្នេះ កុំភ្លេចចុះឈ្មោះចូលរួមទាំអស់គ្នា 😉

#Proseth_Solutions #IT_Carrers_2023

@OUPNarith
👍1