STI Focus
1.65K subscribers
3.45K photos
135 videos
18 files
1.43K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
Forwarded from MISTI News
ទីក្រុងដាណាំង ប្រទេសវៀតណាម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ — កម្ពុជាបានអំពាវនាវឱ្យមានការផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសសមាជិកអាស៊ានដែលកំពុងអភិវឌ្ឍ ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/XLspitju3S1C

Telegram | Facebook | Instragram | Website | Tiktok |
ការជំរុញអនាគតនៃនវានុវត្តន៍អាស៊ាន!
-------------------------------------

ទីក្រុងដាណាង ប្រទេសវៀតណាម ថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ ២០២៦ — លោកបណ្ឌិត​ បោង អង្គារ៉ា អគ្គនាយករងនៃវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និងជាអនុប្រធានគណៈប្រឹក្សាយោបល់នៃគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វ.ប.ន. នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈប្រឹក្សាយោបល់ លើកទី២១ និងកិច្ចប្រជុំអនុគណៈកម្មាធិការជាតិស្តីពីជីវបច្ចេកវិទ្យានិងវិទ្យាសាស្រ្តអាហារ លើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុង ដាណាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំមកពីស្ថាប័នរដ្ឋ និងឯកជន នៃបណ្ដាប្រទេសសមាជិកអាស៊ានទាំង ១១ ក្រោមគោលបំណងរួមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ស្របតាមក្របខណ្ឌផែនការសកម្មភាពអាស៊ានស្ដីពី វ.ប.ន. (APASTI 2026-2035)។

 
Driving the Future of ASEAN Innovation!
-------------------------------------
Danang City, Viet Nam, 13-14 October 2026 — Dr. Bong Angkeara, Deputy Director General of the National Institute of Science, Technology and Innovation (NISTI) and Alternate Chair of the Board of Advisers to the National Committee on Science, Technology and Innovation (COSTI) of Cambodia, led the Cambodian delegation in participating in the "21st of Board of Advisers (BAC-21)" and the "1st Sub-Committee on Biotechnology & Food Science" Meetings held in Danang City, Viet Nam.

The meeting brought together leaders and representatives from both public and private sector institutions across all 11 ASEAN Member States, with the shared objective of advancing the development of STI through regional cooperation in alignment with the ASEAN Plan of Action on Science, Technology and Innovation (APASTI) 2026–2035 framework.
-------------------------------------
#ASEAN #STI  #RegionalCooperation #BAC21 #Danang #Viet Nam #NISTI Cambodia #NISTI
🌐More info about NISTI
https://nisti-tree.vercel.app/
សេចក្តីប្រកាសការចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល
————————

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ អគ្គនាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម”​ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទីរសៀល ដល់ ៥:០០នាទីល្ងាច តាមរយៈប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង​ លើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។

សូមបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះចូលរួមដោយមិនគិតថ្លៃ លើសពីនេះបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមការងារនឹងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ។

ក្នុងន័យនេះសូមអាជីវករ ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធ អញ្ជើញចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះ តាមរយៈលីងខាងក្រោម៖
ចុះឈ្មោះនៅទីនេះ៖ https://forms.gle/jfPyPdQh3uusexv99
Media is too big
VIEW IN TELEGRAM
ភាគទី ២/៤៖ ដើម្បីទទួលបានទិន្នផលប្រេងខ្ពស់ និងគុណភាពល្អ តើត្រូវសិក្សាលក្ខខណ្ឌអ្វីខ្លះ និង វាយតម្លៃគុណភាពប្រេងដោយរបៀបណា?

🎥 ស្វែងយល់ទាំងអស់គ្នា អំពីសូចនាករគន្លឹះ និងដំណោះស្រាយនវានុវត្តន៍!

📒 លោកអ្នកអាចចូលទៅកាន់ទស្សនាវដ្ដីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ (STI Focus) ឆ្នាំទី១ លេខ២ ដើម្បីទទួលបានអត្ថបទពេញ នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
————————

Episode 2/4: To achieve a high oil yield and superior oil quality, which conditions or parameters should be investigated, and how should the quality of the extracted oil be evaluated?

🎥 Explore the key quality indicators and the innovative solutions for utilizing oil-processing by-products.

📒 You can access the full article in STI Focus, Volume 1, Issue 2, available on the official website of the National Institute of Science, Technology and Innovation (NISTI).
————————

#MISTI #NISTI #SME #Technical #Solution

🌐More info about NISTI
https://nisti-tree.vercel.app/
✨ អភិវឌ្ឍន៍ផលិតផលកែច្នៃអាហាររបស់លោកអ្នក ឱ្យមានស្តង់ដារ និងគុណភាពខ្ពស់ជាមួយ FTC! 🇰🇭

តើលោក លោកស្រី កំពុងជួបប្រទះបញ្ហាបច្ចេកទេស ឬចង់ពង្រឹងគុណភាពផលិតផលអាហាររបស់ខ្លួនមែនទេ?
មជ្ឈមណ្ឌល FTC អាចជួយលោកអ្នកបាន!

💡 សេវាកម្មចម្បងរបស់យើងរួមមាន៖
១. ការកែច្នៃ និងការប្រើប្រាស់សាកល្បងម៉ាស៊ីនទាំង ៨៣ គ្រឿង
២. ការវិភាគគុណភាព និងសុវត្ថិភាពអាហារ
៣. ការប្រឹក្សាយោបល់អាជីវកម្ម និងគាំទ្រសហគ្រាស
៤. ការជួយជ្រោមជ្រែងផ្នែកផ្សព្វផ្សាយ

📲 ចុះឈ្មោះជួបជាមួយអ្នកជំនាញឥឡូវនេះ! ស្គែន QR Code លើរូបភាព ឬលីងខាងក្រោម៖
https://forms.gle/Qd7X4RHFuVdKMfSQ7

📞 ទូរសព្ទ៖ 023 869 666
💬 Telegram: http://t.me/ftc_project

#MISTI #NISTI #FTC #TechnicalSolution #SMEs
#PilotPlant #QualityAnalysis #FoodProcessin
STI Focus pinned a photo
[English Below]
---------------

✨ ​ពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ដើម្បីស្វែងរកសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា

​រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ - ក្រុមការងារគម្រោងស្វាយចន្ទី នៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយលោក Shang Wang ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Auric Spark Venture ដើម្បីស្វែងរកឱកាសសហការស្រាវជ្រាវបច្ចេកវិទ្យាកែច្នៃ ទីផ្សារ និងវាយតម្លៃលទ្ធភាពនៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ប្រទេសចិន។

​ជំនួបនេះផ្តោតលើការផ្លាស់ប្តូរយោបល់ និងការកំណត់កាលានុវត្តភាពទីផ្សារ ដើម្បីស្វែងយល់កាន់តែច្បាស់ពីតម្រូវការជាក់ស្ដែង ព្រមទាំងកត្តាសំខាន់ៗពាក់ព័ន្ធនឹងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
​កិច្ចពិភាក្សានេះជាជំហានដំបូងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលអាចរួមចំណែកដល់ការពង្រឹងខ្សែច្រវាក់តម្លៃស្វាយចន្ទី ការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម និងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។
------------------

✨ ​Strengthening Research Cooperation to Explore the Export Potential of Cambodian Cashew Nuts

​Phnom Penh, 16 October 2026 - The Cashew Project Team of the National Institute of Science, Technology and Innovation met with Mr. Shang Wang, Founder and Chief Executive Officer of Auric Spark Venture, to explore opportunities for collaboration in food processing technology, market research, and the feasibility assessment of exporting Cambodian cashew nuts to China.

​This meeting focused on exchanging insights and identifying commercial opportunities to better understand market demand and the key factors influencing the export of Cambodian cashew nuts to the Chinese market.

​The discussion marked an initial step toward future cooperation that could contribute to strengthening the cashew value chain, increasing the value added of agricultural products, and expanding Cambodia’s export markets.

#MISTI #NISTI #Cashew #STI #Research
————————
🌐More info about NISTI
https://nisti-tree.vercel.app/