STI Focus
1.65K subscribers
3.46K photos
135 videos
18 files
1.43K links
STI Focus Channel aims to disseminate related STI information and news to the public.
Download Telegram
សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែកញ្ញា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៩ (២/២)។

Welcome to the Monthly Newsletter of September, Vol. 4, No. 9 (2/2) !

––––––—————————
🌐More info about NISTI
https://nisti-tree.vercel.app/
Media is too big
VIEW IN TELEGRAM
[English Below]
————————

តើប្រព័ន្ធ HACCP មានសារៈសំខាន់យ៉ាងដូចម្តេចក្នុងការផលិតទឹកសណ្តែកប្រកបដោយគុណភាព និងសុវត្ថិភាព?

🎥 ស្វែងយល់ពីតួនាទីសំខាន់នៃការអនុវត្តប្រព័ន្ធ HACCP ក្នុងការកាត់បន្ថយហានិភ័យ ធានាសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់គុណភាពផលិតផលទឹកសណ្តែក។

📒 លោកអ្នកអាចចូលទៅកាន់ទស្សនាវដ្ដីវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំទី២ លេខ១ ដើម្បីទទួលបានអត្ថបទពេញ នៅគេហទំព័រផ្លូវការរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
————————

Why is HACCP important in ensuring the quality and safety of soy milk production?

🎥 Discover how the Hazard Analysis and Critical Control Point (HACCP) system helps minimize food safety risks, strengthen quality control, and ensure safer soy milk production.

📒 You can access the full article in STI Focus, Volume 2, Issue 1, available on the official website of the National Institute of Science, Technology and Innovation (NISTI).
————————

#MISTI #NISTI #SME #Technical #Solution #MandE

🌐More info about NISTI
https://nisti-tree.vercel.app
[English Below]
-------------------
🚁 ជំហានថ្មីនៃបច្ចេកវិទ្យាដ្រូន ឬអាកាសយានគ្មានមនុស្សបើក (UAV) ផលិតក្នុងស្រុក!

រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ - វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) កំពុងជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លើការរចនា និងផលិតអាកាសយានគ្មានមនុស្សបើក (ដ្រូន/UAV) ប្រភេទ Agri-Delivery, VTOL និង Fixed-Wing ក្រោមការដឹកនាំរបស់លោកបណ្ឌិត តូ តារ៉ា និងលោក មោក តុងលី ជាមួយក្រុមការងារស្រាវជ្រាវ។

គម្រោងនេះប្រើប្រាស់បច្ចេកទេស 3D ព្រីន, Hand Layup Composite ដោយប្រើ Carbon Fiber និង Fiberglass ព្រមទាំង Sheet Metal Fabrication ដោយប្រើអាលុយមីញ៉ូម និង CNC Laser Cutting ដើម្បីផលិត UAV ដែលមានភាពរឹងមាំ ទម្ងន់ស្រាល និងប្រសិទ្ធភាពខ្ពស់។

តាមរយៈការងារនេះ NISTI រួមចំណែកពង្រឹងសមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក គាំទ្រកសិកម្មប្រកបដោយចីរភាព និងជំរុញការអភិវឌ្ឍឧស្សាហកម្ម និងនវានុវត្តន៍នៅកម្ពុជា។
-------------------
🚁A new milestone in locally produced drone (UAV) technology!
Phnom Penh, September 30, 2026 - The National Institute of Science, Technology and Innovation (NISTI) is advancing research and development (R&D) on the design and production of Unmanned Aerial Vehicles (UAVs) - specifically Agri-Delivery, VTOL, and Fixed-Wing - lead by Dr. To Dara and Mr. Mork Tongly with R&D team.

This project employs 3D printing, hand-layup composite techniques (using carbon fiber and fiberglass), sheet metal fabrication (using aluminum), and CNC laser cutting to produce a UAV that is robust, lightweight, and highly efficient.

Through this work, NISTI contributes to strengthening local technological capabilities, supporting sustainable agriculture, and fostering industrial development and innovation in Cambodia.

#MISTI #NISTI #Drone #UAV #Innovation #Cambodia
————————
🌐More info about NISTI
https://nisti-tree.vercel.app/
👍2
Forwarded from MISTI News
Media is too big
VIEW IN TELEGRAM
📦 ការវេចខ្ចប់ប្រកបដោយចីរភាព ចាប់ផ្តើមពីការរចនាដ៏ឆ្លាតវៃ!

ក្នុងបទបង្ហាញតាមប្រព័ន្ធវីដេអូសម្រាប់វេទិកា PackTalk Cambodia 2026 លោកស្រី Nerida Kelton អនុប្រធានអង្គការវេចខ្ចប់ពិភពលោក (WPO) បានចែករំលែកពីសារសំខាន់នៃការរចនាសំបកវេចខ្ចប់ ដោយផ្តោតលើការកាត់បន្ថយវត្ថុធាតុដើម ការប្រើប្រាស់ឡើងវិញ និងភាពងាយស្រួលក្នុងការកែច្នៃសំបកវេចខ្ចប់ឡើងវិញ។

តាមរយៈសៀវភៅមគ្គុទ្ទេសក៍ “ការរចនាសំបកវេចខ្ចប់ សម្រាប់ការកែច្នៃឡើងវិញ” លោកស្រីបានលើកទឹកចិត្តដល់សហគ្រាស ពិសេស SMEs ឱ្យចាប់ផ្តើមពីការកែលម្អបន្តិចម្តងៗ ក្នុងការជ្រើសរើសសម្ភារវេចខ្ចប់ ការរចនាស្លាក និងសមាសធាតុសំបកវេចខ្ចប់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងត្រៀមខ្លួនសម្រាប់តម្រូវការទីផ្សារនាពេលអនាគត។

#PackTalkCambodia2026 #SustainablePackaging #DesignForRecycling #CircularEconomy #WPO #MISTI
❤2👎1
[English Below]
-----------------
សកម្មភាពតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស លើកទី១

រាជធានីភ្នំពេញ, ថ្ងៃទី៣០ កញ្ញា ២០២៦៖ ក្រុមការងារវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានរៀបចំជំនួបតាមអនឡាញ ដើម្បីតាមដាន និងផ្តល់ការប្រឹក្សាបន្ថែមលើ "ការអនុវត្តដំណោះស្រាយបច្ចេកទេស" ជូនដល់សិប្បកម្មកែច្នៃត្រីសុភ័ណសុម៉េង និង សិប្បកម្មកែច្នៃម្សៅប្រហុក។

ការចុះតាមដាននេះ ផ្ដោតសំខាន់លើការប្រឹក្សាពន្យល់បន្ថែមលើលទ្ធផលដំណោះស្រាយបច្ចេកទេស និងវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពផលិតផលកែច្នៃ តាមរយៈការជ្រើសរើសគុណភាពវត្ថុធាតុដើម, វិធិសាស្រ្តកែច្នៃ, ការជ្រើសរើសសម្ភារៈវេចខ្ចប់ និងការវេចខ្ចប់ និងលក្ខខណ្ឌនៃការស្តុកទុកផលិតផលសម្រេច។

វិទ្យាស្ថានជាតិ វ.ប.ន. នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់។
-----------------

First Follow-up and Progress Evaluation of Technical Solution Implementation

Phnom Penh, 30 September 2026៖ The working team of the National Institute of Science, Technology and Innovation (NISTI) organized an online meeting to follow up on progress and provide additional technical consultation on the “Implementation of Technical Solutions” to Sophorn Someng Fish Processing Handicraft and Prahok Powder Processing Handicraft.

The follow-up activity focused primarily on providing further consultation and clarification regarding the results of the technical solutions and the progress of their implementation. The objective was to strengthen the quality and safety of processed food products through improved selection of raw materials, processing methods, selection of packaging materials and packaging techniques, as well as appropriate storage conditions for finished products.

The National Institute of Science, Technology and Innovation (NISTI) remains firmly committed to supporting micro, small and medium enterprises (MSMEs) in Cambodia in strengthening their capacity and enhancing their competitiveness.

#MISTI #NISTI #MSMEs #Program #Intervention
-----------------
More info about NISTI
https://nisti-tree.vercel.app/
👍1